Students love studying

Students love studying Students love studying
at Oambel village , Oambel community , Serey sophon city Banteay Meanchey province

រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ចំពោះការដ្ឋានសំណង់ទាំងឡាយដែលគ្មានលិខិតអនុញ្ញាតសាងសង់ និង/ឬសាងសង់...
06/07/2019

រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ចំពោះការដ្ឋានសំណង់ទាំងឡាយដែលគ្មានលិខិតអនុញ្ញាតសាងសង់ និង/ឬសាងសង់ខុសលក្ខណៈ​បច្ចេកទេស​ លើកលែងតែសំណង់លំនៅឋានផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ

មានពេលមួយ បុរសម្នាក់🏃បានដើរលេងកំសាន្តក្នុងព្រៃ ចៃដន្យបានជួបសត្វខ្លា🐆ដែលកំពុងតែឃ្លានខ្លាំង បុរសខំប្រឹងរត់គេចមកដល់មាត់ជ្រោ...
30/06/2019

មានពេលមួយ បុរសម្នាក់🏃បានដើរលេងកំសាន្តក្នុងព្រៃ ចៃដន្យបានជួបសត្វខ្លា🐆ដែលកំពុងតែឃ្លានខ្លាំង បុរសខំប្រឹងរត់គេចមកដល់មាត់ជ្រោះ គិតថាបើគង់តែខ្លាស៊ីដដែល សុខចិត្តប្រថុយលោតចុះក្រែងអាចមានផ្លូវរស់។ ពេលរៀបលោតចុះស្រាប់ឮសូរសំរែកសត្វនាគ នៅខាងក្រោមរង់ចាំស្វាគមន៍ទៀត។

បុរសបានប្រទះឃើញដើមឈើ🎄🌳នៅក្បែរនោះប្រឹងតោងឡើង ពេលតោងឡើងដល់លើមែកឈើហើយគិតថាបានរួចខ្លួន ដឹងអីមានសត្វកណ្តុរ🐀🐁ស ខ្មៅ2ក្បាលកំពុងករកេរមែកឈើដែលបុរសនោះតោងឡើង។

ពេលនោះបុរស🏃ក៏ឈប់គិតវែងឆ្ងាយច្រើនទៀត ហើយបេះយកផ្លែឈើ🍎🍏🍊🍋មកញ៉ាំឲ្យឆ្អែត ហើយគេង😴ឆ្អែតទៀត មុនពេលត្រូវសត្វកណ្តុរ🐁🐀ករកេរបាក់មែកឈើចុះហើយត្រូវបានសត្វខ្លា🐆នាគខាំស៊ី។

ពេលគេភ្ញាក់ឡើង អ្វីៗប្រែជាធម្មតាទាំងអស់គេក៏ចុះមកហើយត្រឡប់ទៅផ្ទះវិញ។

តាមពិតនៅពេលគេគេងលក់ ខ្លា🐆ដែលឃ្លានខ្លាំងទ្រាំចាំមិនបានក៏លោតចុះទៅក្រោមដើម្បីខាំតោស៊ីកើតជាសង្រ្គាម ប្រយុទ្ធគ្នាធ្វើឲ្យរបួសរាងខ្លួន សំរែកលាន់ឮផ្អើលសត្វកណ្តុរ🐀🐁ស ខ្មៅរត់បាត់។

គំនិតអប់រំ

ជីវិតគឺបែបនេះ យើងខំវាឡើងផុតពីរណ្តៅ1 នៅមានរណ្តៅធំជាងមុន ជ្រៅជាងមុនរាប់រយរាប់ពាន់រង់ចាំនៅផ្លូវខាងមុខ🏄🏊🏃។ សត្វ🐆ប្រៀបដូចជាជីវភាព អត់ឃ្លាក្រលំបាក ដែលពួកទាំងអស់គ្នាខំប្រឹងរត់គេច។ សត្វតោប្រៀបដូចជាសេចក្តីស្លាប់ដែលយើងគ្រប់គ្នាគង់តែបានជួបមិនដឹងថ្ងៃណា។

សត្វកណ្តុរ🐁🐀ស ខ្មៅប្រៀបដូចជាពេលវេលាវេនយប់ថ្ងៃ🌞🌄🌜🌃ដែលយើងត្រូវប្រឈបនឹងភាពចាស់ជរា នឹងជំងឺមកយាយីកាយ។

មានពេលខ្លះទោះខំគិត ខំរត់គេច🏃វាគង់នឹងមកដល់ដោយមិនអាចកែប្រែអ្វីបាន ដូច្នេះដើម្បីឲ្យផុតទុក្ខជីវិតរីករាយ យើងមកអង្គុយចុះញ៉ាំបាយជុំគ្រសារ👪🍚🍲🍛🍜🍼🍵☕🍶🍹🍻 គេងឆ្អែត⛺ រីករាយនៅអ្វីដែលយើងកំពុងមាន ស្គាល់ពាក្យថាគ្រប់គ្រាន់ វាជាសុភមង្គលពិតប្រាកដក្នុងជីវិត។

ដកស្រង់ពីអត្ថបទអប់រំចិត្ត

05/10/2018
03/10/2018
03/10/2018

គ្រួសារមួយអាចមានសមាជិកច្រើននាក់ ហើយការចាកចេញរបស់សមាជិកម្នាក់ៗជារឿងដែលមិនអាចចៀសផុត។ នៅពេលដែលពួកគាត់នៅមានជីវិត ពួកគាត់ប្រាកដជាមានបន្សល់ទុកនូវទំនាក់ទំនងញាតិ ឬទំនាក់ទំនងលើទ្រព្យសម្បត្តិរបស់គាត់។ ជាការពិតណាស់ ទ្រព្យសម្បត្តិមិនរលត់ទៅតាមការស្លាប់របស់បុគ្គលនោះទេ ហេតុនេះទើបនៅក្នុងច្បាប់បង្កើតឱ្យមានប្រព័ន្ធសន្តតិកម្ម (ការទទួលបន្តនូវមត៌កពីអ្នកស្លាប់) ឡើង។ យ៉ាងណាមិញ មិនមែនគ្រប់បុគ្គលដែលជាសាច់ញាតិ ឬបានស្គាល់អ្នកស្លាប់ (មតកជន) មានសិទ្ធិទទួលបន្តនូវសិទ្ធិ និងករណីយកិច្ចរបស់គាត់នោះទេ ពោលគឺមានតែបុគ្គលដែលច្បាប់បានកំណត់តែប៉ុណ្ណោះទើបមានសិទ្ធិក្នុងការទទួលគឺ សន្តតិជន។

តើនរណាជាសន្តតិជន? ហើយលំដាប់នៃសន្តតិជនត្រូវបានកំណត់បែបណា?

វិភាគទានច្បាប់ សូមធ្វើការផ្សាយជូនប្រិយមិត្តនូវអត្ថបទបែបសិក្សាខ្លីមួយអំពី "សន្តតិជន" ដើម្បីជាជំនួយដល់ការស្វែងយល់អំពីសំណួរខាងលើ ដែលឧទ្ទេសនាមដោយលោកមេធាវី អីុវ ប៉ូលី និងលោកស្រីមេធាវី ទេព បូផល។

18/09/2018
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសឲ្យបេក្ខជន បេក្ខនារីប្រឡងប្រជែងយកក្របខ័ណ្ឌ ក ចំនួន ២០ កន្លែង  #សូមទាញយកពាក្...
16/08/2018

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាសឲ្យបេក្ខជន បេក្ខនារីប្រឡងប្រជែងយកក្របខ័ណ្ឌ ក ចំនួន ២០ កន្លែង
#សូមទាញយកពាក្យជាfile_pdfនៅត្រង់នេះ https://drive.google.com/file/d/1UOUvh3nOenBJ9XsJ4HMvA21OYn-lgZht/view

សេចក្តីជូនដំណឹង សេចក្តីសម្រេច និងបទប្បញ្ញត្តិស្តីពីការប្រទ្បងប្រជែងជ្រើសរើសបេក្ខជនសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ឱ...
14/08/2018

សេចក្តីជូនដំណឹង សេចក្តីសម្រេច និងបទប្បញ្ញត្តិស្តីពីការប្រទ្បងប្រជែងជ្រើសរើសបេក្ខជនសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ ក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងពាណិជ្ជកម្ម សម្រាប់ឆ្នាំ២០១៨ ។
ទាញយកឯកសារៈ http://www.mcs.gov.kh/?p=14789

សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនាយទាហាន នាយទាហានរង និងពលទាហានឲ្យចូលមកហ្វឹកហ្វឺន វគ្គបណ្ដុះបណ្ដាលនាយទាហានបឋមជំនាន់ទ...
06/08/2018

សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនាយទាហាន នាយទាហានរង និងពលទាហានឲ្យចូលមកហ្វឹកហ្វឺន វគ្គបណ្ដុះបណ្ដាលនាយទាហានបឋមជំនាន់ទី២ និងបណ្ដុះបណ្ដាលគរុកោសល្យគ្រូជំនាន់ទី១

Address

Oambel
Sisophon

Telephone

089667688

Website

Alerts

Be the first to know and let us send you an email when Students love studying posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Students love studying:

Share