Nokorphnom FM 103

Nokorphnom FM 103 Provincial news, public education and discussions between the authorities and citizens.

28/07/2025

កម្ពុជាត្រូវការសន្តិភាព មិនចង់បានសង្គ្រាម តែបើគេឈ្លានពានយើងក៏ត្រូវប្រើសិទ្ធិការពារខ្លួន និងបូរណភាពទឹកដីរបស់យើង

28/07/2025

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញបំពាក់ឋានន្តរស័ក្តិបច្ឆាមរណៈកិត្តិយស និងគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយចោសៀមឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។

នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយពីក្រុមហ៊ុន GANZBERG រួមមាន៖...
28/07/2025

នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយពីក្រុមហ៊ុន GANZBERG រួមមាន៖ អង្ករ ១២០តោន, ភួយ១០ ០០០, ភេសជ្ជៈ ៣ ០០០កេស និងកន្ទេល ១០ ០០០កន្ទេល ដើម្បីបន្តនាំយកទៅផ្ដល់ជូនដល់សមរភូមិជួរមុខ គ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលបានជម្លៀសពីតំបន់សមរភូមិ ចូលមកស្នាក់នៅតាមទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប។

28/07/2025

ភាពឈឺចាប់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ បង្ខំឱ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឹននាក់ ត្រូវចាក់ចេញពីផ្ទះសម្បែង។

#មន្ទីរព័ត៌មានខេត្តសៀមរាប

28/07/2025

ផ្សាយផ្ទាល់ ៖ កម្មវិធីសន្ទនាមតិ ក្រោមប្រធានបទៈ ស្មារតីខ្មែរតែមួយ គាំទ្រលើកស្ទួយវីរៈកងទ័ព និងជនភៀសសឹកនៅសមរភូមិមុខ
* វាគ្មិនជំនាញចូលរួមតាមទូរស័ព្ទ
- លោក សាក់ មាន អភិបាលរងស្រុកក្រឡាញ់
- លោក សែន ណុង នាយករដ្ឋបាលស្ដីទី ស្រុកស្វាយលើ
- លោក ខាន់ ម៉ាង អភិបាលរងស្រុកអង្គរធំ
- លោក សាំង គឹមសេង អភិបាលរងស្រុកស្រីស្នំ
ថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥

នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត ដឹកនាំប្រជុំត្រួតពិនិត្យ និងពង្រឹងលើការផលិត និងផ្សព្វផ្សាយ...
28/07/2025

នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត ដឹកនាំប្រជុំត្រួតពិនិត្យ និងពង្រឹងលើការផលិត និងផ្សព្វផ្សាយ ព័ត៌មាន បទយកការណ៍ និងមាតិកា ដើម្បីផ្សាយជូនដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មានពិត និងជំរុញផ្សព្វផ្សាយសកម្មភាពប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ខណៈកម្ពុជាត្រូវបានថៃឈ្លានពានមកលើដែនអធិបតីភាព និងបូរណភាពទឹកដីនៃកម្ពុជា។

28/07/2025

ផ្សាយបន្តផ្ទាល់ ៖ សន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ពីវិមានសន្តិភាព ថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

28/07/2025

នេះហើយឥទ្ធិពលនៃសង្គ្រាមឃ្លានពានរបស់ថៃ!
ប្រជាជនកម្ពុជាត្រូវការសន្ដិភាព ភាពសុខសាន្តក្នុងការរស់នៅ មិនដែលមានបំណងចង់បង្កជម្លោះជាមួយអ្នកណាឡើយ។

#មន្ទីរព័ត៌មានខេត្តសៀមរាប

28/07/2025

ព្រឹត្ដិប័ត្រព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅបណ្ដាខេត្ដមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្ដាក់ គ្របដណ្ដប់លើផ្ទៃដីប្រមាណពី១០-២០% ចាប់ពីថ្ងៃទី២៨-៣០ ខែកក្កដា ឆ្នាំ២០២៥

28/07/2025

ផ្សាយបន្តផ្ទាល់ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាង កម្ពុជា-ថៃ
ថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

28/07/2025

ផ្សាយផ្ទាល់ ៖ ព្រឹត្តិការណ៍ព័ត៌មានថ្មីៗ របស់វិទ្យុជាតិ​ខេត្តសៀមរាប​ រួមមាន ព័ត៌មានក្នុងខេត្ត ក្នុងប្រទេស អន្តរជាតិ និងព័ត៌មានកីឡា
ថ្ងៃចន្ទ​ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

Live: Daily news of Siem Reap National Radio
- Daily news, international news, and sports news
July 28 , 2025

Address

Srok Siem Reap

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Nokorphnom FM 103 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

វិទ្យុ​FMជាតិ​នគរ​ភ្នំ​១០៣MHz

ជា​សំឡេង​របស់​លោក​អ្នក​!