Norkor Post Live

Norkor Post Live ព័ត៌មានទាន់ហេតុការណ៍

រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷ដោយបានទទួលការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា...
19/07/2025

រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷ដោយបានទទួលការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

នាយប់ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងមន្ដ្រីរដ្ឋបាលខណ្ឌ បានសហការជាមួយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus ) រាជធានីភ្នំពេញ ទទួលដំណើរត្រលប់មកវិញរបស់ពលករខ្មែរដែលធ្វើការប្រទេសថៃ និងបានបន្តចាត់ចែងរៀបចំជូនបងប្អូនពលករទាំងអស់ អញ្ជើញបន្តទៅលំនៅឋាន និងស្រុកកំណើតរៀងៗខ្លួនដោយសុវត្ថិភាព៕

ឆ្លាតលើសកម្រិត ប្រើល្បិចដើរជួលកាមេរ៉ាថតរូប របស់គេជាច្រើននាក់ យកទៅលក់ជាបន្តបន្ទាប់ ត្រូវជាប់ខ្នោះរបស់ អាវុធហត្ថរាជធានីភ្ន...
18/07/2025

ឆ្លាតលើសកម្រិត ប្រើល្បិចដើរជួលកាមេរ៉ាថតរូប របស់គេជាច្រើននាក់ យកទៅលក់ជាបន្តបន្ទាប់ ត្រូវជាប់ខ្នោះរបស់ អាវុធហត្ថរាជធានីភ្នំពេញ!

បុរសម្នាក់ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់កាមេរ៉ាមួយកន្លែង ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះ បានដើរជួលកាមេរ៉ាថតរូបសរុប ១១គ្រឿង រួមនិងលែនកាមេរ៉ា ជាង១០គ្រឿងទៀត ពីជនរងគ្រោះ ចំនួន០៩នាក់ ហើយយកទៅលក់តាមហាងកាមេរាខុសៗគ្នា ក្នុងតម្លៃ ០១គ្រឿងៗ ចំនួន ១២៥០ដុល្លារ រហូតដល់ ២២៥០ដុល្លារ តាមម៉ាករបស់កាំមេរ៉ានីមួយៗ សរុបបានលុយចំនួន ៤០,៤៤៤ដុល្លាអាមេរិក។

ជនសង្ស័យ ឈ្មោះ ជា លឹមហេង ភេទប្រុស អាយុ២០ឆ្នាំ បានសារភាពថាខ្លួនទើបតែចាប់ផ្តើមប្រព្រឹត្តសកម្មភាពដូចខាងលើពីខែឧសភា ឆ្នាំ២០២៥នេះប៉ុណ្ណោះ ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននិង កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

កម្លាំងផ្នែកយុត្តិធម៏នៃអធិការដ្ឋាននរគបាលខណ្ឌដូនពេញ‎បានធ្វេីការឃាត់ខ្លួនជនសង្ស័យ​ ចំនួន០៣នាក់​ -ក្នុងករណី​ លួចមានស្ថានទម្...
18/07/2025

កម្លាំងផ្នែកយុត្តិធម៏នៃអធិការដ្ឋាននរគបាលខណ្ឌដូនពេញ
‎បានធ្វេីការឃាត់ខ្លួនជនសង្ស័យ​ ចំនួន០៣នាក់​

-ក្នុងករណី​ លួចមានស្ថានទម្ងន់ទោស​ (ឆក់ទូរស័ព្ទដៃ )​ជនជាតិចិន កាលពីថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៥ វេលាម៉ោង២៣ម៉០០នាទី នៅចំណុចផ្លូវ៦៣ កែងផ្លវ១៧២ សង្កាត់ផ្សារថ្មី៣

‎+ចំពោៈមុខសមត្ថកិច្ចយេីងបាននិងកំពុងបន្តជំរុញការ​ស្វែងរកបក្ខពួក ដែលនៅសេសសល់ និងសមាសភាពក្រុមផ្សេងទៀត​ ដេីម្បីអនុវត្តន៍នូវវិធានជំនាញសមត្ថកិច្ច ៕

ថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃសីល
July 18, 2025

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams) មួយកន្លែង​នៅខណ្ឌ...
16/07/2025

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams) មួយកន្លែង​នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់​ខ្លួន​ជន​សង្ស័យ​សរុប ២៣៤ នាក់ មាន​ទាំង​ជនជាតិ​វៀតណាម និង​ខ្មែរ។

ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលមានខ្លឹមសារថាមានបុរស០១នាក់ជិះម៉ូតូបុករថយន្តAVANZA ឈប់ចតបញ្រ្ចាសទិសទុកចោលដែលម្ចាស់...
13/07/2025

ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលមានខ្លឹមសារថាមានបុរស០១នាក់ជិះម៉ូតូបុករថយន្តAVANZA ឈប់ចតបញ្រ្ចាសទិសទុកចោលដែលម្ចាស់រថយន្តត្រូវបានគេស្គាល់ថាជាមន្រ្តីប៉ូលីសខណ្ឌចំការមន ចូលទៅហាងផឹកស៊ី បង្កឲ្យមានប៉ះពារសំដីគ្នា ហើយថាខ្លួនជាមន្រ្តីនគរបាលប្រើពាក្យមិនសមរម្យចតរថយន្តបញ្រ្ចាសទិសម៉ូតូផ្លូវត្រង់បុករថយន្តបញ្រ្ចាស ហើយត្រូវសងថ្លៃខូចខាត១០០ដុល្លារទៅខាងរថយន្ត។
#ក្រោយមានការផ្សព្វផ្សាយនោះហើយ លោកអធិការនគរបាលខណ្ឌចំការមន បានអញ្ជើញឲ្យលោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរី មកបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅរសៀលថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៥ ជុំវិញការផ្សព្វផ្សាយខាងលើ។
ចំពោះករណីនេះនៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ២១:០០នាទី យប់ លោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរីយ៉ា បានទៅចូលរួមក្នុងកម្មពិធីខួបកំណើត បង-ប្អូន នៅភោជនីយ៍ដ្ឋាន យីហោ EXIT ផ្លូវលេខ ៩៩ ភូមិ ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ បន្ទាប់មកនៅម៉ោងប្រហែល 00 និង 0៥ នាទី រំលងអធ្រាត្រ ក៏មានសន្តិសុខហាង EXIT ដើរមកប្រាប់ថាមានម៉ូតូបើកល្បឿនលឿនជ្រុលបុករថយន្តមិត្តភក្តិរបស់លោក ម៉ាក Toyota Avanza ពណ៌ ស សេរីឆ្នាំ ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BC-9546 ដែលបានចតតាមបណ្តោយផ្លូវលេខ ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បន្ទាប់មកលោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរីយ៉ា និងមិត្តភក្តិ (ត្រូវជាម្ចាស់រថយន្ត) ដើរចេញពីក្នុងហាងមកមើលរថយន្តក៏បានឃើញម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ ខ្មៅ សេរី និងស្លាកលេខមិនចាំ ដួលនៅក្បែររថយន្តមិត្តភក្តិបណ្តាលឲ្យរថយន្តរងការខូចខាត បែកចង្កៀងមុខខាងស្តាំ ,កំពិតថ្ពាល់រថយន្តខាងស្តាំ និងបែកកញ្ចក់ចំហៀងរថយន្តមើលក្រោយខាងស្តាំ) អ្នកបើកម៉ូតូជាបុរសអាយុប្រហែល ១៨ ឆ្នាំ ហើយពេលនោះលោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរីយ៉ា រួមនឹងម្ចាស់រថយន្ត បានសួរទៅបុរសអ្នកបើកម៉ូតូនោះថា តើបងគិតសងយ៉ាងម៉េចចំពោះការខូចខាតរថយន្តនេះ ដោយម្ចាស់រថយន្តបានទាមទារសំណងការខូចខាត ចំនួន ២០០ ដុល្លារអាមេរិក ហើយបុរសនោះប្រកែកមិនព្រមសងសំណងនោះទេ ដោយចោទមកលើម្ចាស់រថយន្តថា ចតបញ្ច្រាសទិស ហើយពេលនោះលោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរីយ៉ា ក៏ស្រែកដោយពាក្យសំដីដាក់ម្ចាស់ម៉ូតូ នៅកន្លែងកើតហេតុ ។ ហើយបន្ទាប់មកម្ចាស់ម៉ូតូខាងលើ បានទាមទារដោះស្រាយសុំជួសជុលរៀងៗ ខ្លួន ដោយការប្រកែកមិនត្រូវគ្នា ទាំងម្ចាស់រថយន្ត និងម្ចាស់ម៉ូតូ ក៏បានស្នើសុំសមត្ថកិច្ចចរាចរណ៍ខណ្ឌ ឲ្យយកទៅដោះស្រាយនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន តែមួយសន្ទុះក៏មានបុរសម្នាក់ត្រូវជាមិត្តភក្តិខាងម្ចាស់ម៉ូតូស្នើសុំសម្របសម្រួលដោះស្រាយសងត្រឹម ចំនួន ១០០ ដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីបញ្ចប់រឿងហើយភាគីទាំងពីរក៏បានយោគយល់គ្នា ខណះនោះម្ចាស់រថយន្តក៏បានយល់ព្រម និងឯកភាពទទួលសំណងបញ្ចប់រឿង។ប៉ុន្តែស្រាប់តែមានសារព័ត៌មានតាមបណ្តាញសង្គមមួយចំនួនបានយកករណីនេះបង្ហោះផ្សព្វផ្សាយថារថយន្តខាងលើជារថយន្តរបស់លោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរីយ៉ា ដែលនាំឲ្យមហាជនមានការយល់ច្រឡំ។
ដោយឡែកលោកអនុសេនីយ៍ឯក យ៉ង់ ស៊ីរីយ៉ា ក៏ត្រូវបានប្រធានអង្គភាពអធិការដ្ឋាននគរបាលខណ្ឌចំការមនឲ្យធ្វើការណែនាំអប់រំអំពីក្រមសីលធម៌និងវិន័យកងកម្លាំងនគរបាលជាតិផងដែរ៕

នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៦៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥លោក ព្រុំ សំខាន់ ប្រធាន...
13/07/2025

នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៦៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥

លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន រួមជាមួយគណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ការិយាល័យចំណុះរដ្ឋបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីវាយគង ទូងស្គរ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក្នុងឱកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ជាមួយគ្នានោះផងដែរ គ្រប់វត្តអារាម រដ្ឋបាលសង្កាត់៥ សាលារៀន ផ្សារទាំង២ នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ក៏បានរៀបចំពិធីខាងលើនេះផងដែរ។

ព្រឹក​ថ្ងៃ​អាទិត្យ​ ០៣រោច​ ខែអាសាឍ​ ឆ្នាំម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ​ រដ្ឋបាល​រ...
13/07/2025

ព្រឹក​ថ្ងៃ​អាទិត្យ​ ០៣រោច​ ខែអាសាឍ​ ឆ្នាំម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំពិធីវាយគង និងទូងស្គរ​ ដើម្បីអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

កាលពីយប់ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៥ មានករណីហិង្សានៅចំណុចផ្ទះលេខ១៧៤ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រវាងភាគីរថយន្ត និងម៉ូ...
10/07/2025

កាលពីយប់ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៥ មានករណីហិង្សានៅចំណុចផ្ទះលេខ១៧៤ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រវាងភាគីរថយន្ត និងម៉ូតូ បើកបរបម្រុងប៉ះពារគ្នា រួចក៏មើលមុខឌឺដងដាក់គ្នាទៅវិញទៅមក ហើយខាងភាគីម៉ូតូក៏ជិះតាមភាគីរថយន្តដើម្បីសួរនាំអ្នកបើកបររថយន្ត ធ្វើឱ្យប៉ះពាក្យសម្ដីគ្នា និងរុញច្រាណគ្នាទៅវិញទៅមក បង្កជាហិង្សា មិនបង្ករបួសស្នាមអ្វីនោះទេ។

ក្រោយកើតហេតុ ភាគីទាំងសងខាង នៅរសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៥ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ នាំយកមកសួរនាំ ហើយភាគីទាំងពីរក័បានសំណូមពរសមត្ថកិច្ច សម្របសម្រួលដោះស្រាយមិនធ្វើការប្តឹងផ្តល់គ្នានោះទេ សមត្ថកិច្ចក៏បានធ្វើការណែនាំអប់រំ និងឲ្យធ្វើកិច្ចសន្យាមិនប្តឹងផ្តល់គ្នា រួចមកសមត្ថកិច្ចបានអនុញ្ញាតឱ្យភាគីទាំងពីរត្រឡប់ទៅផ្ទះរៀងៗខ្លួន៕

09/07/2025

ប្រយត្ន័ទាំងអស់គ្នា បងប្អូនយេីង កំទុក ទូរសព្ទ័ រឺថ្មផ្សេងៗក្រោមកែបម៉ូតូ ព្រោះយេីងធ្វេី ដំណេីរទៅវាក្ដៅក្នុងហ្នឹងធ្វេីអោយផ្ទុះឆេះ( ជួយសែរចែកបងប្អូនយេីងបានឃេីញផង)

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវ និងបង្ក្រាបករណីឃាតកម្មសម្លាប់ជនជាតិចិន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ជនសង្...
09/07/2025

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវ និងបង្ក្រាបករណីឃាតកម្មសម្លាប់ជនជាតិចិន នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ជនសង្ស័យជនជាតិចិនដូចគ្នា៥នាក់ ត្រូវបានចាប់ខ្លួន

កាលពីថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១០៖២០នាទី មានករណីប្រទះឃើញសាកសព១នាក់ សង្ស័យជនជាតិចិន ភេទប្រុសមានអាយុប្រហែល៣៤ឆ្នាំ ត្រូវបានគេយកមកកប់ចោល នៅចំណុចរណ្ដៅដីស្ថិតនៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ៍័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៥០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់រួមមាន៖

*១៖ ឈ្មោះ Le Shanzhe ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន
*២៖ ឈ្មោះ Zhou Qing ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
*៣៖ ឈ្មោះ Fan Youping ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន
*៤៖ ឈ្មោះ Lin Yi ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន
*៥៖ ឈ្មោះ Yang Jiajie ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕

នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា ...
08/07/2025

នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា នឹងលើកទិសដៅសម្រាប់ខែកក្កដា ឆ្នាំ២០២៥ និងពង្រឹងការល្បាត ក្តាប់សភាពណ៍សន្តិសុខ សុខសុវត្ថិភាព បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ បង្រា្កបបញ្ហាក្មេងទំនើង និងយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ដោយមានការចូលរួមពីលោក-លោកស្រី អធិការរង លោក-លោកស្រីនាយផ្នែក លោកនាយប៉ុស្តិ៍ទាំង៥៕

នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ទទួលបានអាវុធពីការស្ម័គ្រចិត្តប្រគល់ ជូនរបស់តំណាងក្រសួងសាធារណការ និងដឹកជញ្ចូន និងប្រជាពល...
05/07/2025

នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ទទួលបានអាវុធពីការស្ម័គ្រចិត្តប្រគល់ ជូនរបស់តំណាងក្រសួងសាធារណការ និងដឹកជញ្ចូន និងប្រជាពលរដ្ឋ

រាជធានីភ្នំពេញ ៖ ដោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានលោកវរសេនីយ៍ទោ នួន សុខនី នាយការិយាល័យគ្រប់គ្រង់អាវុធស្តីទី ដឹកនាំមន្ត្រីនគរបាលចំនួន ០៦នាក់ សហការជាមួយមន្ត្រីនគរបាលការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន ០២នាក់ បានចុះទទួលអាវុធចំនួន ០២គោលដៅដូចខាងក្រោម៖

*គោលដៅទី១ នៅក្រសួងសាធារណការ និងដឹកជញ្ចូន អាវុធខ្លីចំនួន ០៣ដើម និងបង់AK ០១បង់ រួមមាន៖
១. ម៉ាកPRAHA លេខប័ណ្ណ P-1460 និងលេខអាវុធ Z513528
២. ម៉ាកBERETTA លេខប័ណ្ណ ខអ.៧-០២៥៤២ និងលេខអាវុធ PX00820
៣. ម៉ាកK54 គ្មានលេខប័ណ្ណ និងលេខអាវុធ Cᴎ181
៤. បង់ AK ១បង់ គ្រាប់ចំនួន ១៦គ្រាប់

*គោលដៅទី២ នៅបុរីប៉េងហួតបឹងស្នារ អាវុធខ្លីចំនួន ០១ដើម រួមមាន៖
១. ម៉ាកCF98-9 លេខប័ណ្ណ ប.គ ០៧៨១១ និងលេខអាវុធ 007257 08 236
ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ នួន សុខនី តាងនាមលោកឧត្តមសេនីយ៍ទោ សែម គន្ធា បានថ្លែងអំណរគុណចំពោះការស្ម័គ្រចិត្តប្រគល់អាវុធខាងលើជូននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ដើម្បីរក្សាទុកទីកន្លែងមានសុវត្ថិភាព ហើយបានចាត់ទុកកាយវិការដ៏ល្អនេះ គឺជាគំរូសម្រាប់បងប្អូនប្រជាពលរដ្ឋដទឌទៀត។

ទន្ទឹមនេះ នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាវុធលាក់ទុកខុសច្បាប់ សូមប្រញាប់យកមកប្រគល់ជូនកម្លាំងមានសមត្ថកិច្ច ដើម្បីគ្រប់គ្រងជៀសវាងប្រឈបនឹងផ្លូវច្បាប់៕

Address

Srok Siem Reap

Alerts

Be the first to know and let us send you an email when Norkor Post Live posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share