Khmer Top News Post ខ្មែរ ថប់ ញូស៍

Khmer Top News Post ខ្មែរ ថប់ ញូស៍ khmer top news post ព័ត៌មានថ្មីៗ ព្រឹត្តិការណ៍ស?

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីក្រោម...
23/07/2025

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ឯក ឈុំ ខេង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៦ នៃកងពលធំអន្តរាគមន៍លេខ២ និងជាគណៈយុទ្ធមិត្តបម្រើកងទ័ពជំនាន់ឆ្នាំ១៩៧៨ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ ដែលប្រារព្ធធ្វើនៅគេហដ្ឋានសព ស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។

យុវជនម្នាក់នៅក្រុងសៀមរាប ពាក់ឯកសណ្ឋានយោធា សម្ដែង និងរាំបង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក...
20/07/2025

យុវជនម្នាក់នៅក្រុងសៀមរាប ពាក់ឯកសណ្ឋានយោធា សម្ដែង និងរាំបង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ កងទ័ព ត្រូវអាវុធហត្ថខេត្តសៀមរាប ធ្វើការអប់រំ ណែនាំ!

កាលពីពេលថ្មីៗនេះ មានយុវជនម្នាក់ បានថតវីដេអូពាក់អាវប៉ារ៉ា​ (យោធា) សម្ដែង និងរាំ បង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ចំនួនពីរឃ្លីប ដោយបានសរសេរខ្លឹមសារ "Make up ចូលជួរបិះមិនទាន់ជីវិតជូនជាតិធាតុជូនម្តាយ រាងកាយជូនបងៗទាហាន" លើគណនីតិកតុក (TikTok) របស់ខ្លួន ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ឱ្យមានគេចូលមកមើលគណនីតិកតុកហាង របស់ខ្លួន។

បន្ទាប់ពីបានឃើញវីដេអូទាំងនោះរួចមក នារសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការស្រាវជ្រាវរហូតស្វែងរកឃើញ និងអញ្ជើញ យុវជនម្នាក់នោះ ដែលមានទីលំនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរជាបុគ្គលិកផ្នែកលក់ និងថតប្រម៉ូតហាង យកមកអប់រំ និង ណែនាំ ឱ្យលប់ និងបញ្ឈប់រាល់ការបង្ហោះវីដេអូ ដែលធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តទៀត ទើបឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។

យុវជនរូបនេះ បានទទួលស្គាល់កំហុស ដែលបានប្រព្រឹត្តនាពេលកន្លងមក ដោយខ្វះការពិចារណា ក្នុងការបង្ហោះ វីដេអូខាងលើ និងបានសន្យាថាលប់វីដេអូទាំងនោះចោលវិញ ព្រមទាំងបានធ្វើការសុំទោសជាសាធារណៈចំពោះបងៗកងទ័ពទាំងអស់ផងដែរ៕

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​បេីក​វិញ្ញសារ​ប្រឡង​សិស្ស​ពូកែ​គណិតវិទ្យា​ថ្នាក់​ទី១២​ ចុចលីងនៅទីនេះ👉https://kehaktompor-k...
19/07/2025

ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​បេីក​វិញ្ញសារ​ប្រឡង​សិស្ស​ពូកែ​គណិតវិទ្យា​ថ្នាក់​ទី១២​ ចុចលីងនៅទីនេះ👉https://kehaktompor-khmertopnews.com.kh/news-detail.html?name=Z174

សុំអភ័យទោសក្នុងការផ្សាយសាកល្បងអង្គភាពគេហទំព័ត៌ ktnpost(ដែនជាតិ)ថ្មីកិច្ចប្រជុំ ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្...
16/07/2025

សុំអភ័យទោសក្នុងការផ្សាយសាកល្បងអង្គភាពគេហទំព័ត៌ ktnpost(ដែនជាតិ)ថ្មី

កិច្ចប្រជុំ ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង
យុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ
https://kehaktompor-khmertopnews.com.kh/news-detail.html?name=Z173

13/07/2025

ក្រសួង​បរិស្ថាន​៖​ ព្រឹក​ថ្ងៃ​អាទិត្យ​ ០៣រោច​ ខែអាសាឍ​ ឆ្នាំម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩​ ត្រូវ​នឹង​ថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ​ ក្រសួង​បរិស្ថាន​ ​បាន​រៀបចំពិធីវាយគង និងទូងស្គរ​ ដើម្បីអបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ករណីរុករានទន្រ្ទានឈូសឆាយវ៉ៃកំទេចដីព្រៃរបស់រដ្ឋ យកធ្វើកម្មសិទ្ធផ្ទាល់ខ្លួននៅតែបន្តជាហូហែ ក្រោមឥទ្ធពលអ្នកមានអំណាចមួយចំនួន....
03/07/2025

ករណីរុករានទន្រ្ទានឈូសឆាយវ៉ៃកំទេចដីព្រៃរបស់រដ្ឋ យកធ្វើកម្មសិទ្ធផ្ទាល់ខ្លួននៅតែបន្តជាហូហែ ក្រោមឥទ្ធពលអ្នកមានអំណាចមួយចំនួន....
ចុចលីងនៅទីនេះ👉https://www.ktnpost.com/news-detail.html?name=Z163

ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥ ។គណបក្សប្រជាជនកម្ពុ...
28/06/2025

ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥ ។

គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំ មានគោលនយោបាយច្បាស់លាស់ ជាបង្អែកដ៏រឹងមាំសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ គ្រប់ដំណាក់កាលលំបាក គណបក្សប្រជាជនកម្ពុជាតែងតែនៅជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងក្នុងអតីតកាលនិងបច្ចុប្បន្ន យើងបានរួមគ្នារំដោះសង្គ្រោះជីវិតប្រជាពលចេញពីរបបវាលពិឃាត ប្រល័យពូជសាសន៍ ប៉ុល ពត, រួមគ្នាសង្គ្រោះជីវិតប្រជាពលរដ្ឋពីគ្រោះមហន្តរាយនៃជំងឺរាតត្បាតកូវីដ-១៩ និងការរួបរួមគ្នាថែរក្សាសន្តិភាព អធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា។ គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តការអភិវឌ្ឍជូនជាតិមាតុភូមិលើគ្រប់វិស័យ លើកស្ទួយកិត្យានុភាព កិត្តិយសជាតិកម្ពុជា ទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

បេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិកើតពីប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន បាននឹងកំពុងបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មក្នុងការបម្រើជាតិ និងប្រជាជនគ្រប់ពេលវេលា គ្រប់កាលៈទេសៈ សំដៅធានាឱ្យបានការថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការដាក់ចេញគោលនយោបាយជាក់លាក់ក្នុងការនាំយកកម្ពុជា ឆ្ពោះទៅមុខជានិច្ច។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី២៨ មិថុនា ២០២៥
- ដកស្រង់ចេញពីផេកផ្លូវការរបស់សម្តេចបវរធិតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ក្រុមអាជីវករផ្សារសាមគ្គី ខេត្តស្ទឹងត្រែង ស្នើសុំឲ្យរាជរដ្ឋាភិបាលអន្តរាគមន៍បន្ទាន់ លើបញ្ហាចាប់យកម៉ូតូភ្ញៀវចូលទិញទំនិញក្នុ...
26/06/2025

ក្រុមអាជីវករផ្សារសាមគ្គី ខេត្តស្ទឹងត្រែង ស្នើសុំឲ្យរាជរដ្ឋាភិបាលអន្តរាគមន៍បន្ទាន់ លើបញ្ហាចាប់យកម៉ូតូភ្ញៀវចូលទិញទំនិញក្នុងផ្សារទៅផាកយកប្រាក់ពី ៥០០០ទៅ ១០០០០៛..!
ចុចលីងនៅទីនេះ👉https://www.ktnpost.com/news-detail.html?name=Z162

23/06/2025
11/06/2025

វិមាន៧មករា៖​ កិច្ចប្រជុំ ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង
យុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ
ថ្ងៃ​ទី១០​ ខែមិថុនា​ ឆ្នាំ​២០២៥

កិច្ចប្រជុំ ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញសូមចុចលី...
11/06/2025

កិច្ចប្រជុំ ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង
យុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ
សូមចុចលីងនៅទីនេះ👉https://www.ktnpost.com/news-detail.html?name=Z161

Address

Srok Siem Reap

Alerts

Be the first to know and let us send you an email when Khmer Top News Post ខ្មែរ ថប់ ញូស៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category