
11/07/2025
សូមអនុមោទនាបុណ្យអាសាឡ្ហបូជា! ថ្ងៃ១៥កើត ខែអាសាធ (មុនថ្ងៃចូលព្រះវស្សា 1ថ្ងៃ)
ប្រារព្ធនូវហេតុ ៥ ប្រការក្នុងព្រះពុទ្ធសាសនាគឺ:
១.ព្រះអង្គទ្រង់យាងចុះចាប់បដិសន្ធិ
២.ព្រះអង្គទ្រង់យាងចេញសាងព្រះផ្នួស
៣.ព្រះអង្គទ្រង់ចាប់ផ្ដើមសម្ដែងនូវព្រះធម្មទេសនា
៤.ព្រះអង្គទ្រង់ស្ថាបនាឲ្យមានព្រះសង្ឃ
៥.ព្រះអង្គទ្រង់សម្ដែងយមកប្បាដិហារិយ៍ .បុណ្យអាសាឡ្ហបូជាមិនមាននៅក្នុងប្រតិទិនខ្មែរនោះទេ តែមាននៅក្នុងព្រះពុទ្ធសាសនា ដូច្នេះយើងជាពុទ្ធបរិស័ទគួរប្រារព្ធធ្វើអាសាឡ្ហបូជានេះ ឲ្យដូចនឹងបុណ្យមាឃបូជា និងបុណ្យវិសាខបូជាផងដែរ ។ ព្រោះជាថ្ងៃសំខាន់ គួរដល់ការនឹករឭក រាប់ថាជាថ្ងៃកំណើតព្រះធម៌ និងព្រះសង្ឃ ។
ថ្ងៃព្រហស្បត្តិ៍ ១៥ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី 🙏🙏🙏