30/06/2025
[English Below] 🎞️ ការពិតដ៏ឃោរឃៅនៃមនោគមវិជ្ជាខ្មែរក្រហម ត្រូវបានលាតត្រដាងតាមរយៈរឿងរបស់ព្រាប សុខឿន។ នៅពេលគាត់អាយុ១៨ឆ្នាំ គាត់ត្រូវបានបង្ខំឱ្យរៀបការដើម្បីបំពេញបំណងរបស់របបនៃពួកខ្មែរក្រហម ដែលថា "រស់នៅ ត្រូវស្រលាញ់ និងបង្កើតកូនសម្រាប់បក្សបដិវត្តន៍"។ សុខឿនរងនឹងការបង្ខិតបង្ខំធ្វើបាប រងការបំពានសិទ្ធិរស់នៅក្នុងភាពជាមនុស្ស និងការរៀនរស់បត់បែន ដើម្បីអាចមានជីវិតក្រោមប្រព័ន្ធគៀបសង្កត់នេះបាន។ រឿងរបស់គាត់លាតត្រដាងពីរបៀបដែលខ្មែរក្រហមបានប្រើប្រាស់ ក្តីស្រលាញ់ និងគ្រួសារជាឧបករណ៍គ្រប់គ្រង ហើយវាបន្សល់ទុកស្លាកស្នាមដំបៅទាំងទៅលើបុគ្គល និងទៅលើសង្គម។
🗣️ តើអ្នកដឹងទេ? គ្រប់ទម្រង់នៃទំនាក់ទំនងផ្លូវភេទ ដែលមិនបានព្រមព្រៀង យល់ព្រមដល់ភាគីណាមួយ នៃទំនាក់ទំនងនោះ វាបង្កទៅជាអំពើហិង្សាផ្លូវភេទផ្អែកលើយេនឌ័រ (ឬSGBV) ហើយករណីបង្ខំរួមភេទទោះក្នុងស្ថានភាពជាប្តីប្រពន្ធក៏ដោយ វានៅតែមិនអាចប្រើជាលេសក្នុងការមិនទទួលខុសត្រូវលើហិង្សាផ្លូវភេទបានទេ។ នៅពេលណាដែលយើងត្រូវបានបង្ខំឱ្យធ្វើអ្វីមួយប្រឆាំងនឹងឆន្ទៈរបស់យើង តាមរយៈអំពើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ការបោកបញ្ឆោត និងការរំពឹងទុកពីវប្បធម៌ (ឧ.ប្រពន្ធត្រូវបម្រើប្តីគ្រប់កាលៈទេសៈ គ្មានសិទ្ធិថាទេ) នោះយើងជួបប្រទះបទពិសោធន៍ ឬកំពុងឆ្លងកាត់SGBVហើយ ។
🎞️ The brutal truth of the Khmer Rouge ideology is revealed through the story of Preap Sokhoeurn, an 18-year-old forced into marriage to fulfill the regime’s demand: “Live, love, and create children for the revolution.” Stripped of choice and trapped by fear, Sokhoeurn faced coercion, dehumanization, and survival under an oppressive system. Her story exposes how the Khmer Rouge used love and family as tools of control, leaving scars on individuals and society.
🗣️ Did you know? Any form of nonconsensual s*x can constitute Sexual and Gender Based Violence (SGBV), including between married people. Whenever we are forced to do something against our will, through violence, coercion, threats, deception, and cultural expectations, we experience SGBV.