13/07/2025
មនុស្សសរុបជាង ១២០០០០នាក់ ត្រូវគេបង្ខាំងទុក និងបង្ខំឱ្យធ្វើការដូចទាសករ ត្រូវបានគេចាក់សោរជាប់នៅក្នុងបរិវេណអគារជាច្រើននៅក្នុងប្រទេសកម្ពុជា។
ការស៊ើបអង្កេត ២៥០+ ទំព័ររបស់ Amnesty ផ្អែកលើការស្រាវជ្រាវរយៈពេល ១៨ខែ ជាមួយអ្នករស់រានមានជីវិតចំនួន ៥៨នាក់ (រួមទាំងកុមារ៩នាក់) បានរកឃើញថា យ៉ាងហោចណាស់អាគារដូចគុកចំនួន ៥៣កន្លែង នៅទូទាំងប្រទេសកម្ពុជា ដែលជនរងគ្រោះត្រូវបានគេជួញដូរ ធ្វើទារុណកម្ម (ឆក់អគ្គិសនី វាយដំ ការបង្ខាំងមនុស្ស) និងត្រូវបានបង្ខំឱ្យធ្វើការដូចទាសករ ដើម្បីបំរើក្រុមឧក្រិដ្ឋជនម៉ាហ្វីយ៉ាចិន បោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតជុំវិញពិភពលោក។
ក្រៅពីប្រជាជនខ្មែរ ទាសករទាំងនោះរួមមាន ថៃ វៀតណាម ឥណ្ឌា ហ្វីលីពីន និងមកពីប្រទេសផ្សេងទៀតជាច្រើន ដែលត្រូវបានគេជួញដូរហើយបង្ខាំងទុកនៅក្នុងប្រទេសកម្ពុជា។ ហេតុដូច្នេះហើយបានជា អាជ្ញាធរថៃ និងវៀតណាម បានចូលមករំដោះប្រជាជនគេកាលពីពេលថ្មីៗនេះ។
ពួកម៉ាហ្វីយ៉ាទាំងនោះបើកកាស៊ីណូ លក់ដី លក់អចលនទ្រព្យ និងបើកក្រុមហ៊ុនក្លែងក្លាយ ពេញទូទាំងប្រទេសកម្ពុជា ពិសេសនៅតាមតំបន់ជាប់ព្រំដែន ទាំងថៃនិងទាំងវៀតណាម។ ក្រុមទាំងនោះធ្វើសកម្មភាពឧក្រិដ្ឋកម្មរបស់ពួកគេ នៅក្នុងប្រទេសកម្ពុជាដោយគ្មានបញ្ហាអ្វីឡើយ ដោយសារតែពួកគេមានពួកត្រកូល ហ៊ុន កាពារនៅពីក្រោយខ្នង។ ជាក់ស្តែង ក្រុមម៉ាហ្វីយ៉ាចិនជាច្រើននាក់ ដែលកាន់លិខិតឆ្លងដែនខ្មែរ ត្រូវបានចាប់ខ្លួនជាញឹកញាប់ នៅពេលដែលពួកគេធ្វើដំណើរទៅប្រទេសសិង្ហបុរី ឬប្រទេសថៃ។
ក្រុមឧក្រិដ្ឋកម្មអន្តរជាតិ ដែលធ្វើសកម្មភាពនៅជិតព្រំដែនកម្ពុជាថៃ ពួកគេរកចំណូលបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ រួចយកទៅចិញ្ចឹមពួកត្រកូល ហ៊ុន និងបក្ខពួកមួយចំនួន។ ហេតុនេះហើយ បានជាពេលអាជ្ញាធរថៃ សម្រេចកម្ទេចសំបុកក្រុមម៉ាហ្វីយ៉ាតាមព្រំដែនកម្ពុជាថៃបានធ្វើឲ្យ ហ៊ុន សែន ខឹងថៃច្រឡោតតោតតូង និងបានធ្វើឲ្យស្ថានការណ៍ជម្លោះព្រំដែនកាន់អាក្រក់និងកាន់តែធ្ងន់ធ្ងរ។ :(
😅