
23/02/2022
នៅក្នុងសង្គមបច្ចុប្បន្ន មានមនុស្សជាច្រើនកំពុងរស់នៅក្នុងការសម្តែង (Personality) ឬលាក់បាំងការពិតពីជីវិតឯជនរបស់ខ្លួន ដើម្បីបំពេញបំណងអ្នកដទៃ ឬចង់ឱ្យអ្នកដទៃសរសើរខ្លួនឯងថាជាមនុស្សល្អបែបនេះ ឬបែបនោះ។ ប៉ុន្តែទោះបីជាមនុស្សពូកែលាក់បាំងការពិតប៉ុនណាក៏ដោយ ក៏ការពិតមិនអាចលាក់បានខ្លួនឯងបានដែរ ហើយអ្នកដែលឈឺចាប់បំផុត គឺជាខ្លួនឯងតែប៉ុណ្ណោះ។
ចូរអ្នករកខ្លួនឯងឱ្យឃើញថាជានរណា មានសមត្ថភាពពិសេសអ្វីខ្លះ ហើយប្រឹងបណ្តុះនូវអ្វីដែលជាសមត្ថភាពពិតរបស់ខ្លួនឯងឱ្យបានកាន់តែពូកែ ល្អជាងការដែលអ្នកត្រូវប្រៀបធៀបខ្លួនអ្នកឱ្យដូចអ្នកនេះ ឬដូចជាអ្នកនោះ។ ការប្រៀបធៀប នឹងធ្វើឱ្យអ្នកបាក់ទឹកចិត្តនៅពេលណាមួយដែលអ្នកធ្វើមិនដូចគេម្នាក់នោះ។ អ្នកមិនអាចយកខ្លួនឯងដូចជាគេបានទេ ព្រោះក្នុងលោកនេះ មានរាប់លានកោដ គឺមានតែអ្នកមួយប៉ុណ្ណោះដែលខុសទេ ហើយអ្នកដទៃក៏គ្មានអ្នកណាដូចពួកគេដែរ។