
07/04/2024
សារធាតុរក្សាទុក្ខអាហារ - Food Additive:
សូដ្យូមបង់សូអាត ជាសារធាតុបន្ថែម ដែលគេសំយោគ សម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មអាហារ ឪសថ និងគ្រឿងសំអាង។ សូដ្យូមបង់សូអាត មានរូបមន្ត C7H5NaO2 ដែលមានទម្រង់ម្សៅពណ៌ស គ្មានក្លិន និងរលាយក្នុងទឹក។
សារធាតុចំបងដែលប្រើសម្រាប់រក្សាទុកអាហារនោះគឺ អាស៊ីតបង់សូម៉ិច ដែលមានវត្តមានក្នុងសូដ្យូមបង់សូអាត (បញ្ជាក់៖ គេបង្កើតជាទម្រង់សូដ្យូមបង់សូអាត ព្រោះអាស៊ីតបង់សូអ៊ិច មានកម្រិតរលាយទាប។) អាស៊ីតបង់សូអ៊ិច មានសកម្មភាពដោយផ្ទាល់ទៅលើភ្នាស់កោសិកា និងបង្អាក់អង់ស៊ីម Citrate Cycle និងអង់ស៊ីមផ្សេងៗទៀត ដែលផលិតដោយកោសិកា។
សកម្មភាពរបស់វាប្រឆាំងនឹង ផ្សិត (Yeast and molds) ជាងបាក់តេរី។ ជាធម្មដា អាស៊ីតបង់សូម៉ិច ប្រើប្រាស់សម្រាប់រក្សាទុកអាហារជូរ ដែលមានតម្លៃpH តូចជាង ៤.៥ (pH