18/07/2025
••• ក្រោយពីមានដំណឹងពីការផលិតភាពយន្តឯកសារ P.Diddy (មានឈ្មោះដើម Sean John Combs អាយុ 54ឆ្នាំ ជា Rapper, Producer, ម្ចាស់ Bad Boy Records និងអាជីវកម្មជាច្រើនទៀត) ស្តីពីរឿងរ៉ាវស្អុយរលួយក្នុងពិភពសិល្បៈ តាមរយៈអំណាចរបស់ខ្លួននោះ ពេលនេះ យើងមកសរុបសាច់រឿងទាំងនោះថា អាចនឹងបានឃើញការចងក្រងអ្វីខ្លះ
តាំងពីជំនាន់ 90s មក សាមីខ្លួនតែងទទួលរងការប្តឹង ការចោទប្រកាន់ ការធានាខ្លួនចេញមកជាច្រើន ពីបទ ករណីរុកទន្ទ្រាន ប្រើអំពើហឹង្សា ធ្វើបាបរាងកាយ រឿងក្តីច្បាប់កម្លាំងពលកម្ម -ល-
ប៉ុន្តែអ្វីដែលយើងនឹងលើកមកនិយាយគឺ រឿងក្តីផ្លូវភេទ ដែលមានមកជាហូរហែនិងយូរអង្វែង ធ្លាប់ធ្វើការប្តឹងផ្តល់ក៏ច្រើន ស្ងាត់ទៅវិញក៏ច្រើន តែលើកនេះរើខ្លួនលែងបានហើយ
💥💥💥 រឿងក្តី
- កំណត់ហេតុអតីតភរិយារបស់ P.Diddy ដែលបានបាត់បង់ជីវិត បានធ្វើឡើងបកអាក្រាតពីរសនិយមផ្លូវភេទដ៏ចម្លែករបស់គាត់ ដែលចូលចិត្តបង្ខំឲ្យនាងមានអីៗជាមួយនារីរកស៊ីផ្លូវភេទ ឲ្យគាត់មើលនិងជួយខ្លួនឯង រួមទៅដល់រឿងដែលគាត់ចូលចិត្តល្បួងសិល្បករថ្មីៗវ័យក្មេងមិនថាប្រុសឬស្រីមកចូលស៊ងរបស់គាត់ ហើយសន្យាជួយឲ្យល្បីទៀតផង
- 2017 ចុងភៅផ្ទាល់ខ្លួន ចេញមកប្តឹងពីបទ បំពានផ្លូវភេទ និងគម្រាមកំហែង (ដេញចោលពីការងារ) តែក៏ស្ងាត់ទៅវិញ ដោយមានការផ្តល់លុយដើមចោទក្នុងឆ្នាំ 2019
- វិច្ឆិកា 2023 អតីតសិល្បករក្នុងផលិតកម្ម និងអតីតសង្សារឈ្មោះ Cassie Ventura ដែលធ្លាប់នៅជាមួយគ្នាតាំងពី 2007-2018 ចេញមកប្តឹងពីបទ រំលោ.ភសេ.ព.ស.ន្ធវៈ ពេស្យាចារ និងអំពើហឹង្សា ដោយបានរាយការណ៍ថា នាងត្រូវបាន P.Diddy បង្ខំឲ្យមានអីៗជាមួយបុរសរកស៊ីផ្លូវភេទ ដែលគាត់បានជួលមក រួចធ្វើការថតឃ្លីបទុក ។ ទង្វើក្លាហានរបស់ Cassie ប្រៀបដូចជាការបើកផ្លូវឲ្យអ្នករងគ្រោះឯទៀតហ៊ានចេញមកដូចគ្នា
- មានអ្នករងគ្រោះ2នាក់ចេញមកបកអាក្រាត P.Diddy ពីការបំពានផ្ឡូវភេទ ហើយគម្រាមកំហែង Blackmail ដោយមានការអះអាងថា Diddy និង Aaron Hall បានរួមគ្នារំលោ.ភនារីម្នាក់ ហើយថតឃ្លីបទុកតាំងពីឆ្នាំ 1990
- អ្នករងគ្រោះម្នាក់ទៀតបានចេញមកប្តឹងពីករណីដូចគ្នា ដោយអះអាងថា នាងត្រូវបាន Diddy ចាប់រំលោ.ភ កាលពីឆ្នាំ 2003 ដោយកាលនោះនាងមានអាយុត្រឹម 17ឆ្នាំ តែមិនអាចធ្វើអ្វីបានដោយសារអំណាចរបស់ Diddy
- Lil Rod ដែលជា Producer ធ្លាប់ធ្វើការជាមួយ Diddy បានបកអាក្រាតថា ធ្លាប់ត្រូវបានគាត់ដាក់ថ្នាំ បន្លំបំពានផ្លូវភេទ ហើយបង្ខំឲ្យសាមីខ្លួនមានអីៗជាមួយនារីរកស៊ីផ្លូវភេទ ថែមទាំងមានការសន្យាថា បើព្រមធ្វើតាម ធានាថាស្នាដៃរបស់ Lil Rod នឹងបានទៅដល់ឆាក Grammy
- អតីតបុគ្គលិកម្នាក់បានចេញមកធ្វើការប្តឹងកូនប្រុសរបស់ Diddy បំពានផ្លូវភេទ ដោយមាន Diddy ជាឪពុកធ្វើជាខ្នងបង្អែក ដោយមានការចាយលុយបិទមាត់
- សិស្សហាត់ការម្នាក់ចេញមកប្តឹងថាត្រូវ P.Diddy បំពានផ្លូវភេទតាំងពី 1990-2000s
- Dawn Richard ដែលជាសិល្បករក្នុងផលិតកម្ម ចេញមកប្តឹងករណី P.Diddy ពីករណីបំពានផ្លូវភេទដូចគ្នា
- Lil Rod ចេញមកម្តងទៀតដោយមានការកែឯសារថា P.Diddy ធ្វើការជួញដូរផ្លូវភេទ ប្រព្រឹត្តអាណាចារ និងមានឈ្មោះអ្នកល្បីៗជាច្រើនដែលពាក់ព័ន្ធនឹង Party របស់គាត់ក្នុងឯកសារនោះ
- អតីតតារា AV ម្នាក់ចេញមកប្តឹង P.Diddy ថាត្រូវបានគាត់បង្ខំឲ្យលក់សេវាកម្មផ្លូវភេទទៅភ្ញៀវដែលមកចូលរួម Party នោះ
💥💥💥 Party
- White Party (1998 - 2009)ជាការជប់លៀងដែលតម្រូវឲ្យគ្រប់គ្នាស្លៀកឈុតស ដោយអ្នកមកចូលរួមសុទ្ធតែជាអ្នកល្បីៗពីវិស័យ កុន ចម្រៀង កីឡា និង Hi-so
- Freak Offs (ចាប់ពី 2009) ជាការជប់លៀងដែលបើកទូលាយការសម្តែងផ្លូវភេទប្លែកៗ ហើយក្រោយខ្នងមានការដាក់ថ្នាំ បង្ខិតបង្ខំឲ្យអ្នករងគ្រោះមានអីៗជាមួយបុរសរកស៊ីផ្លូវភេទ ដោយមានការរៀបចំបន្ទប់ ប្រេងលាបស្បែកទារក (Baby Oil) រួមទាំង សេរ៉ូមប៉ូវកម្លាំង -ល- ដោយក្នុង Party នេះមានការថតឃ្លីបទុកជាការគម្រាមអ្នករងគ្រោះ និងអ្នកចូលរួមឯទៀតមិនឲ្យមានការដឹងឮទៅខាងក្រៅ
💥💥💥 ខែមីនា 2024 មានការសម្រុកចូលឆែកឆេពីសំណាក់ DHS ដោយបានរិបអូសទ្រព្យសម្បត្តិផ្នែកអេឡិចត្រូនិចរបស់គាត់មកត្រួតពិនិត្យ ដោយបានរកឃើញ Baby Oil រាប់រយដប ថ្នាំញៀ.ន និងឧបករណ៍ថតវីដេអូជាច្រើនទៀត
💥💥💥 17 ឧសភា 2024 ទូរទស្សន៍ CNN បានចេញមកបញ្ចាំងវីដេអូពីកាមេរ៉ាសុវត្ថិភាពក្នុងសណ្ឋាគារមួយ បកទៅឆ្នាំ 2016 ដែលបង្ហាញសកម្មភាព P.Diddy វាយទាត់ធាក់ អូស Cassie អតីសង្សារចាស់នៅផ្លូវដើរ និងបំផ្លាញរបស់ដាក់តាំងក្នុងសណ្ឋាគារ ដោយជំនាន់នោះ P.Diddy បានចាយលុយបំបិទមាត់បុគ្គលិកសណ្ឋាគារ ហើយពេលឃ្លីបនេះបែកធ្លាយចេញមក P.Diddy ក៏បានចេញមកធ្វើការសុំទោសតាមរយៈ IG និង X របស់ខ្លួនភ្លាមៗ
💥💥💥16 កញ្ញា 2024 នេះ P.Diddy ត្រូវបានចាប់ខ្លួនពី ការប្រព្រឹត្តអាណាចារ ជួញដូរផ្លូវភេទ បំពានផ្លូវភេទ គម្រាមកំហែង អំពើរហឹង្សា និងករណីច្រើនៗទៀត ដោយក្រុមអ្នកច្បាប់របស់គាត់ ព្យាយាមធ្វើការធានាខ្លួន និងពិសោធន៍រកភាពស្អាតស្អំ តែតុលាការមិនអនុម័ត ធ្វើឲ្យគាត់ជាប់ក្នុងការឃុំឃាំងតែម្តង
មកដល់ពេលនេះ សាមីខ្លួនបានដកហ៊ុន និងបិទអាជីវកម្មជាច្រើន ហើយមានចចាមអារ៉ាមថា គាត់បានលក់ឃ្លីបទាំងប៉ុន្មានទៅទីផ្សារងងឹតប្រម៉ូលបានលុយរាប់សិបលានទៀតផង ... ចំណែកអ្នកធ្ងន់កហើយភ័យខ្លួនបំផុតគឺ Usher ដែលមានភាពស្និតស្នាលខ្លាំងតាំងពីជំនាន់ Justin Bieber ចេញចម្រៀងដំបូងៗ ដោយ Usher ធ្លាប់យក JB ទៅឲ្យ P.Diddy មើលការខុសត្រូវមួយរយៈធំទៀតផង
សម្រាប់អ្នកល្បីឯទៀតដែលមិនចេញមក ដោយសារតួនាទីការងារ មុខមាត់សង្គម តែអេដមីនជឿថា 50 Cent ដែលជាផលិតករភាពយន្តឯកសារនេះ និងបន្ថែមបន្ថយសាច់រឿង (គំនុំ) ផ្ទាល់ខ្លួនចូលជាមិនខាន ព្រោះថា 20ឆ្នាំជាងមកនេះ 50Cent និង Eminem តែងព្យាយាមបកអាក្រាត លើ P.Diddy តែដោយ Fan និងអំណាចគាត់ច្រើនជាង ទើបអ្នកទាំង2មិនអាចធ្វើអ្វីបានក្រៅពីធ្វើចម្រៀង Disទៅ Disមក
នៅមានរឿងអីទៀតដែលអ្នកកកុននិយមយើងគិតថាគួរតែបានឃើញដែរ?
Admin FIRD
#អ្នកកុននិយម