1 Khmer Network

1 Khmer Network This is weekend news from Cambodia

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ក្រសួងការព...
25/09/2025

សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្រាយបំភ្លឺថា៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។

កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់។

Unofficial Translation

Press Release

Her Excellency Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defense of the Kingdom of Cambodia

The Ministry of National Defense of the Kingdom of Cambodia wishes to inform the general public and the international community as follows:

On the morning of September 25, 2025, the official Webpage of the Royal Thai Army and some Thai media outlets reported that "Cambodia caused disturbances throughout the night in the Army Area 2," alleging that there were sounds of gunfire, explosions, and the approach toward the barbed wire area, as well as shooting to estimate the distance.

The Ministry of National Defense wishes to clarify that:
Cambodian forces did not initiate provocations or conduct any activities that violate the ceasefire agreement, as alleged by the Thai side.
According to the confirmation by the Cambodian forces positioned at the frontline, the following incidents were reported as follows:

- At 11:25 AM, the sound of one shot of gunfire was heard from the Thai side, roughly the area adjacent to the Chub Tapri area.
- At 4:48 PM, the sounds of three shots of gunfire were heard from the Thai side, roughly the area of An Ses.
- From 4:48 PM to 5:00 PM, the sounds of gunfire were heard from the Thai side, around twenty-five to thirty shots, roughly from the area of Prolean Tmar, Bos Sbov, and Choam Te.

In this sense, the Cambodian armed forces reiterate its commitment to fully respecting and implementing the ceasefire agreement between Cambodia and Thailand, with firm and resolute determination, in line with the strong commitment to cooperate at all levels. To emphasize, Cambodia has consistently maintained good cooperation, particularly the Cambodia-Thailand Communication teams at the frontline, which have been actively engaged in fostering good communication through regular exchanges of information and clarifications to prevent unnecessary tensions.

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាក្រសួងការពា...
23/09/2025

សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅរសៀលនេះមានផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កងកម្លាំងកម្ពុជាបាញ់អាវុធធុនតូច ចំនួន៣ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ”។

ក្រសួងការពារជាតិសូមគូសបញ្ជាក់នូវការពិតថា កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងខាងលើនោះទេ។ ដោយយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់យើង បានបញ្ជាក់ថា អង្គភាពដែលបានឈរជើងនៅតំបន់នោះបានរៀលកៃ ដោយអចេតនា ចំនួន២គ្រាប់ នៅវេលាម៉ោង ១៣:២០ នាទីរសៀល ហើយនៅវេលាម៉ោង ១៤:១៦ នាទីរសៀល ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។

កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់ រវាងយោធាកម្ពុជា និងយោធាថៃ ដែលសម្រេចបាននៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត។

ថ្ងៃអង្គារ ១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥

Unofficial Translation
Press Release

Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defense of the Kingdom of Cambodia:
The Ministry of National Defense of the Kingdom of Cambodia would like to inform the national and international public that this afternoon, the official page of the Thai military and some Thai media outlets reported that “Cambodian forces fired 3 to 5 small-caliber shots into Thai territory with the intent to provoke in the area along the border between the two countries.”

The Ministry of National Defense would like to highlight that Cambodian forces did not use weapons to fire into Thai territory as claimed above. According to information received from our Military Region 4, it was confirmed that the unit stationed in that area accidentally fired two shots at 1:20 PM. Afterwards, at 2:16 PM, the Communication Teams from both countries inquired and provided information to each other, and the matter has already been resolved.

Taking this opportunity, Cambodia reaffirms its commitment to cooperate with Thailand at all levels in order to promote peace, stability, cooperation, and development for the benefit of both countries.

Cambodian forces reaffirm their full and unwavering commitment to the ceasefire agreement between the Cambodian and Thai militaries, which was reached in Putrajaya on July 28, 2025.

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

សម្តេចតេជោ​ ហ៊ុន​ សែន៖​ ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថាខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជាព្...
04/08/2025

សម្តេចតេជោ​ ហ៊ុន​ សែន៖​ ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពី
មនុស្សខ្លះនៅបាងកក បាននិយាយថា
ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជាព្រោះ
ឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។
មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរ
ឈ្លានពានប្រទេសរបស់ខ្ញុំដែរ។
សម្រាប់ការបញ្ជាកងទ័ពសូមមើល
ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា
ដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។
ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួម
កិច្ចការកងទ័ពរហូតដល់បញ្ចេញមតិ
ដែលមានចរិតជ្រៀតជ្រែកកិច្ចការ
ផ្ទៃក្នុងកម្ពុជា?
សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍
ផុតលេខផ្កាយមាស៥និងជាប្រធាន
ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ដែលមានភារកិច្ចជួយព្រះមហាក្សត្រ
លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។
តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពាន
លើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។
បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង
៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការ
ប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយ
កងទ័ពនោះឡើយ។
សូមប្រជាជនកម្ពុជាជឿទុកចិត្តលេីសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលេីការងារកងទ័ព។

កម្ពុជា​ បានផ្ញេីលិខិតផ្ញើជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែ...
24/07/2025

កម្ពុជា​ បានផ្ញេីលិខិតផ្ញើជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដាឆ្នាំ ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតីភាពករបស់កម្ពុជា។

Letter to H.E. Asim Iftikhar Ahmad, permanent representative of Pakistan to the United Nations, President of the Security Council for July 2025; requesting an urgent meeting of the Security Council to stop Thailand's aggression against Cambodia's sovereignty.

សេចក្ដីជូនដំណឹងក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២​ ខែកុម្ភៈ ឆ្ន...
03/02/2025

សេចក្ដីជូនដំណឹង

ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២​ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥​ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៤.១០ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មាន ខេត្តស្វាយរៀង​

ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម​ ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ​ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង​ ខេត្តរតនគិរី​ ​ ខេត្តកែប ខេត្តព្រះសីហនុ​​ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ

ពណ៌លឿងៈ ​ ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកោះកុង​ ខេត្តតាកែវ ខេត្តមណ្ឌលគីរី ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ​

ពណ៌ទឹកក្រូចៈ​ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ

ពណ៌ក្រហមៈ ខេត្តពោធិ័សាត់

សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញបុរសម្នាក់ដែលប្រើប្រាស់រថយ...
26/12/2024

សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញបុរសម្នាក់ដែលប្រើប្រាស់រថយន្ត Lexus 350 ពាក់ផ្លាកលេខមិនប្រក្រតីបានទទួលស្គាល់កំហុស និងបានបន្តបង្ហោះព័ត៌មានចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍ លួច Memory ក្នុងរថយន្តរបស់ខ្លួន
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់បុរសម្នាក់ ដែលបើករថយន្តLexus 350 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT-9357 ដែលប្រើប្រាស់ផ្លាកលេខមិនប្រក្រតីត្រូវសមត្ថកិច្ចផាកពិន័យតាមច្បាប់1លាន20ម៉ឺនរៀលកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅគោលដៅស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយឡែកនៅថ្ងៃនេះក៏បានបន្តផ្សព្វផ្សាយព័ត៌មានបង្ហោះតាមបណ្តាញសង្គមចោទប្រកាន់ទៅលើសមត្ថកិច្ចចរាចរណ៍ឈរគោលដៅដដែលនេះថាបានលួច Memory របស់ខ្លួននៅក្នុងរថយន្ត។ ជុំវិញការចោទប្រកាន់នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាលោកស្នងការរងទទួលផែនការងារចរាចរណ៍ និងលោកនាយការិយាល័យអញ្ជើញមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសចោមចៅ ចំនួន០៣នាក់ មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកមកសួរនាំបំភ្លឺដើម្បីធ្វើរបាយការណ៍រាយការណ៍ជូនឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច ដោយឡែកបុរសម្ចាស់រថយន្ត Lexus 350 ក៏ត្រូវសមត្ថកិច្ចគ្រោងនឹងអញ្ជើញមកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍បានលួច Memory ក្នុងរថយន្តខ្លួនដើម្បីមកបំភ្លឺ ។

ជុំវិញបុរសម្ចាស់រថយន្ត Lexus 350 ខាងលើគឺក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលការរាយការណ៍ពីតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញឱ្យដឹងថាបុរសនេះធ្លាប់មានបង្កបញ្ហាគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់មកហើយ ដូចជានៅខណ្ឌដង្កោ០១លើក បើកបររថយន្តនិយាយទូរស័ព្ទ សមត្ថកិច្ចឃាត់អប់រំនៅពេលនោះបានថតបង្ហោះសមត្ថកិច្ចនិងបបួលសមត្ថកិច្ចអុជធូបស្បថ ខណ្ឌពោធិ៍សែនជ័យ ០១លើកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពថតបង្ហោះជេរប្រមាថសមត្ថកិច្ច និងខណ្ឌច្បារអំពៅ ០១លើក ជិះម៉ូតូមិនពាក់មួកល្មើសសញ្ញាចរាចរណ៍ ហើយបានថតបង្ហោះសមត្ថកិច្ចអនុវត្តច្បាប់។ ដោយឡែកចំពោះការឃាត់និងផាកពិន័យតាមផ្លូវច្បាប់ប្រើប្រាស់រថយន្តផ្លាកលេខមិនប្រក្រតីនៅគោលដៅស្ពានអាកាសចោមចៅ គឺសមត្ថកិច្ចអនុវត្តតាមគោលការណ៍ថ្នាក់លើខណៈបុរសនេះបើកបររថយន្តល្មើសច្បាប់ចរាចរណ៍ប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ ដោយនៅពេលនោះក៏បានធ្វើសកម្មភាព ប្រើពាក្យសម្តី និងអាកប្បកិរិយាមិនសមរម្យមកលើសមត្ថកិច្ចអនុវត្តច្បាប់ផងដែរ៕

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤៖ព្យុះទី១៣ឈ្មោះ ប៊ីបីនកា (B...
14/09/2024

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤៖

ព្យុះទី១៣ឈ្មោះ ប៊ីបីនកា (Bebinca) និងសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្រ បេងហ្គាល់ (Bay of Bengal) នៅតែបន្តមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ ខណៈសម្ពាធទាប គ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

ព្រះមហាក្សត្រផ្តល់គោរមងារ ឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «សម្តេច» និងតែងតាំងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រ...
02/09/2024

ព្រះមហាក្សត្រផ្តល់គោរមងារ ឧកញ៉ា មហាមន្ត្រី គុយ សុផល ជា «សម្តេច» និងតែងតាំងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ក្រសួងព្រះបរមរាជវាំង៖ សម្តេចចៅហ្វាវាំង គង់ សំអុល ទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្...
02/09/2024

ក្រសួងព្រះបរមរាជវាំង៖ សម្តេចចៅហ្វាវាំង គង់ សំអុល ទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាមួយចំនួន និងលើកទឹកចិត្តដល់គ្រួសារយោធិនអ...
07/08/2024

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាមួយចំនួន និងលើកទឹកចិត្តដល់គ្រួសារយោធិនអាកាសយានិក ២រូប ដែលបានពលីជីវិតដោយឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ...!!

លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន រួមជាមួយគ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មហ្វឹកហ្វឺនហោះហើរ ដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ Z9 កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានមានប្រសាសន៍ថា៖ «ការនាំយកអំណោយមកផ្តល់ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ដែលសម្តេចទាំងទ្វេ មានការសោកស្តាយ និងក្តុកក្តួលរំជួលចិត្តជាទីបំផុត ចាប់តាំងពីឧបទ្ទវហេតុខាងលើនេះកើតឡើង។ មកទល់ពេលនេះ សម្តេចទាំងទ្វេ នៅតែមានក្តីបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ក្រុមគ្រួសារយុទ្ធជនពលីទាំង២រូប ជាពិសេសគឺ ភរិយា និងកូនៗនៅតូច ដែលនៅមានអនាគតវែងឆ្ងាយ។ ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ បានសម្រេចផ្តល់ការឧបត្ថម្ភគ្រឿងបរិភោគ និងថវិកាមួយចំនួន ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រួសារឱ្យមានស្មារតីរឹងប៉ឹង ខិតខំតស៊ូ ជម្នះការលំបាកដើម្បីជីវភាពរស់នៅតទៅថ្ងៃមុខ និងដើម្បីអនាគតភ្លឺស្វាងរបស់កូនៗ។»

លោកស្រី ខាន់ ចាន់ឆុល ភរិយាវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកស្រី ឆែម កល្យាណ ភរិយាអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ព្រមទាំងក្រុមគ្រួសារ មានក្តីរំភើបឥតឧបមា និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបិតាសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីទុក្ខលំបាករបស់ប្រជាជន និងសូមបួងសួងសូមឱ្យ សម្តេចទាំងទ្វេ មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ ដើម្បីបន្តនៅជាម្លប់ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសជារៀងដរាប។

សូមបញ្ជាក់ថា ក្រោយពេលស្វាមីបានពលីជីវិត, ភរិយាត្រូវទទួលបន្ទុករែកពន់ជីវភាពគ្រួសារ ជាពិសេសសុទ្ធតែមានកូននៅតូចៗ ដែលនៅមានអនាគតវែងឆ្ងាយ។ ទោះជាយ៉ាងនេះក្តី ពួកគាត់នៅតែមានក្តីសង្ឃឹម ព្រោះទទួលបានភាពកក់ក្តៅ ជាពិសេសគឺការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំ ដែលធ្វើឱ្យពួកគាត់រឹងមាំ បន្តជ្រោងជីវភាពគ្រួសារ និងដើម្បីកូនៗមានអនាគតភ្លឺស្វាង៕

Address

Stung-Meanchey

Website

Alerts

Be the first to know and let us send you an email when 1 Khmer Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share