01/11/2025
លោកហម ថ្លា អភិបាលរងនៃគណ:អភិបាលស្រុកសៀមបូក នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៥-២០២៦ និងមានការចូលរួមពីលោក លោកស្រីអាជ្ញាធរមូលដ្ឋានភូមិឃុំ មន្ត្រីការិយាល័យអប់រំយុវជននិងកីឡាស្រុក ប៉ុស្ដិ៍រដ្ឋបាលឃុំ លោកអនុប្រធានមណ្ឌលសុខភាព លោកគ្រូ អ្នកគ្រូ គណ:កម្មារគ្រប់គ្រង់សាលារៀន ព្រមទាំងអាណាព្យាបាលសិស្ស និងសិក្សានុសិស្ស សរុបចំនួន ៣០០នាក់ ស្រី១៩៥។
ពិធីនេះបានប្រារព្ធធ្វើឡើងនៅវិឡាល័យថ្មតាព្រហ្ម ស្ថិតនៅឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។