NFP News

Directions Website Contact the business

NFP News ទំនាក់ទំនងមកកាន់អង្គភាព NFP NEWS / តាមដានព័ត៌មានទាន់ហេតុការណ៍ Group Telegram: https://t.me/nfp_news_kh

សួស្តី!បងប្អូនទាំងអស់គ្នាបានចូលទស្សនាគេហទំព័រផេកខ្ញុំ
គេហទំព័រយើង បង្កើតឡើងក្នុងគោលបំណង ថតរូប ទេសភាព និងរមណីយដ្ឋាន
ដើម្បីផុសក្នុងផេកអ្នកទាំងអស់បានសទ្សនាប៉ុណ្ណោះ។ប្រសិនបើផេកយើងខ្ញុំ
ផុសរូបលោកអ្នកមិនសមរម្យ អាច Comment and chat ខាងយើងខ្ញុំ
នឹងលុបរបស់អ្នកចោលវិញភ្លាមៗ ។ ជាចុងក្រោយសូមអរគុណ!

05/09/2026

អធិការដ្ឋាននគរបាលក្រុងសួង​ បំភ្លឺពាក់ព័ន្ធ​ កូនអ្នកភូមិជល់ត្រីក្រឹម​

ការចុះបង្ក្រាប​ ជល់ត្រីក្រឹម​ ស្ថិត​នៅភូមិថ្នល់ថ្មី​ សង្កាត់វិហារលួង​ ក្រុងសួង​ ខេត្តត្បូងឃ្មុំ​ កាលពីព្រឹកថ្ងៃទី០៥​ ខែកញ្ញា​ ឆ្នាំ២០២៦

05/09/2026

យុវជនក្នុងភូមិ​អះអាង​ថា​ តែងតែជួបជុំគ្នា​ ទិញស្រាផឹកផង​ ជល់ត្រីក្រឹមកម្សាន្ត​ ចាក់លុយ​ មួយគូ៥០០០​ ,១០០០០,​ ២០០០០៛​ អ្នកឈ្នះទិញស្រាផឹកជុំគ្នា

ត្រូវសមត្ថកិច្ច​ចុះ បង្រ្កាបករណីបទល្មេីសជល់ត្រីក្រឹមដល់ធំមួយកន្លែង​ នៅភូមិថ្នល់ថ្មី​ សង្កាត់វិហារលួង​ ស្រុងសួង​ ខេត្តត្បូងឃ្មុំ​ ត្រីក្រឹមជល់​គ្នា​ ចាក់លុយកម្សាន្ត​ ការលេងនៅក្រោមផ្ទះរបស់ពលរដ្ឋ ត្រូវសមត្ថកិច្ចរឹបអូសយកម៉ូតូជាច្រេីនគ្រឿងយកទៅប៉ុស្តិ៍សង្កាត់វិហារលួង ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០២៦​ ។

ពលរដ្ឋលាន់មាត់ថា​ ល្បែងOnline​ ទូរទស្សន៍​ពេញភូមិ​ មិនដែលឃេីញសមត្ថកិច្ចចុះបង្ក្រាប​ បែរជាឃេីញសមត្ថកិច្ចជាច្រេីននាក់​ ចុះមកចាប់ក្រុមក្មេងៗក្នុងភូមិ​ ជល់ត្រីក្រឹមកម្សាន្ត​ ចាក់លុយ​ ១០០០០៛​ ២០០០០៛​ អ្នកឈ្នះទិញស្រាផឹក​ ។

ស្វែងរកសាច់ញាតិខ្ញុំបាទ ឈ្មោះ ហាក់ ក្រីយ៉ា ជាសាច់ញាតិម្នាស់រូបដែលមានឈ្មោះថា អេល អះ អាយុប្រហែល:61ឆ្នាំមានភិនភាគដូចខាងលើ (...
04/09/2026

ស្វែងរកសាច់ញាតិ
ខ្ញុំបាទ ឈ្មោះ ហាក់ ក្រីយ៉ា ជាសាច់ញាតិម្នាស់រូបដែលមានឈ្មោះថា អេល អះ អាយុប្រហែល:61ឆ្នាំមានភិនភាគដូចខាងលើ (គាត់មានសតិមិនសូវល្អ​ ) បានបាត់ខ្លួនតាំងពី ថ្ងៃទី03 ខែ កញ្ញា ឆ្នាំ 2026 រហូតមកដល់ស្មើនឹងមកហើយអត់ទាន់មានដំណឹងសោះ ។

បើសិនបងប្អូនណាមានឃើញភិនភាគដូចរូបខាងលើសូមទាក់ទងមកខ្ញុំបាទផង🙏🏻
អាសយដ្ឋាន: ភូមិអង្គរជា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
លេខទូរស័ព្ទ:0976177745​។

04/09/2026

លោក លី សុភី នាយកអនុវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន មេមង បំភ្លឺ ការរៃលុយសិស្ស ៣ឆ្នាំហើយ ដើម្បីអភិវឌ្ឍសាលា ។ ការវៃលុយនេះ ពិភាក្សាសម្រេចតែ ២នាក់ លោក កោ តិល ប្រធានគណកម្មការគ្រប់គ្រងសាលាប៉ុណ្ណោះ

ស្អុយខ្លិនភាយ​ កំណត់ហេតុ​ របស់លោក​ លី​ សុភី​ នាយកអនុវិទ្យាល័យប៊ុនរ៉ានី​ ហ៊ុន​ សែន​ មេមង​ អ្នកចូលរួមប្រជុំមិនបញ្ចេញឈ្មោះ​...
04/09/2026

ស្អុយខ្លិនភាយ​ កំណត់ហេតុ​ របស់លោក​ លី​ សុភី​ នាយកអនុវិទ្យាល័យប៊ុនរ៉ានី​ ហ៊ុន​ សែន​ មេមង​ អ្នកចូលរួមប្រជុំមិនបញ្ចេញឈ្មោះ​ កាលពីថ្ងៃទី២៨ ខែសីហា​ ឆ្នាំ២០២៦​ ក្នុងអង្គប្រជុំ អត់មានសរសេរក្នុងកំណត់ហេតុ​ វៃលុយយកលុយពីសិស្សទិញកាមេរ៉ានោះទេ​ ហេីយក៏មិនលេីកនិយាយក្នុងអង្គប្រជុំដែរ​ ទេីបសរសេរបន្ថែមពេលក្រោយ​ និងកំណត់ហេតុ​ ទេីបទៅព្រីនក្រដាស់ព្រឹកមិញនេះទេ​ ពេលបែកធ្លាយរឿងដល់ព័ត៌មាន​ ។

ឥឡូវកំពុងភ័យដល់​ លេខាកត់ត្រា​ សុីញ៉េ​ មិនបានអាន​ ។

បេីរឿងពិតមែន​ លោក​ លី​ សុភី​ ចប់ហេីយ​ របាយការណ៍​កុហកលោកប្រធានមន្ទីរអប់រំ​ ។

ក្រោយពីផ្ទុះ ដាក់ពាក្យចូលរៀន លោក លី សុភី នាយក អនុវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមង ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ យកលុ...
04/09/2026

ក្រោយពីផ្ទុះ ដាក់ពាក្យចូលរៀន លោក លី សុភី នាយក អនុវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមង ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ យកលុយពីសិស្សម្នាក់ ២០០០០រៀល រយះពេល ២ឆ្នាំ សិស្សអ្នកក្រ អត់លុយបានត្រឡប់ទៅផ្ទះទៅវិញ ។

សិស្សរៀននៅទីនោះផ្ទាល់មិនបញ្ចេញឈ្មោះ ប្រាប់ឱ្យដឹង ការយកលុយពីសិស្ស រយៈពេល ២ឆ្នាំ ដោយលោកនាយក យកលុយពីសិស្សដាក់ពាក្យចូលរៀន ក្នុងម្នាក់ ២០០០០រៀល មិនដឹងយកក្នុងគោលបំណងអ្វីឡើយ តាំងចូលថ្នាក់ទី៧ និងទី៨. ។

អង្គភាព NFP News សម្ភាសលោក សុន ខុម ជាមេភូមិ និងសមាជិកកម្មការសាលាមួយរូបផងដែរ ការយកលុយពីសិស្សរយៈពេល២ឆ្នាំ ក្នុងម្នាក់ ២០០០០រៀល លោកនាយកអនុវិទ្យាល័យ មិនដែលបានអញ្ជើញគាត់បានប្រជុំពិភាក្សាម្តងណាឡើយ ការយកលុយពីសិស្សក៏មិនដឹងយកទៅធ្វើអ្វីឱ្យប្រាកដនោះដែរ. ។ លោកបន្តថា គ្រុបគណកម្មការទាំងមូល ក៏ពួកគាត់មិនដឹងរឿងនេះ ។

រីឯ លោក សុន អ៊ុល អនុភូមិមេមង និងសមាជិកគណកម្មការសាលា លោកឆ្លើយស្រដៀង ទៅនឹងលោកមេភូមិនេះដែរ និងបន្ថែមថា ការយកលុយពីសិស្សម្នាក់ ២០០០០រៀល ការដាក់ពាក្យចូលរៀន កំពុងធ្វើឱ្យប៉ះពាល់សតិអារម្មណ៍កូនអ្នកក្រ ដែលខ្វះខាតរងចាំលុយពុកម្តាយ ទៅសុីឈ្នួលជៀរជ័រកៅស៊ូគេជាដើម ។

បញ្ជាក់ផងដែរ នៅក្នុងគ្រុបគណកម្មការអនុវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន មេមង មានសមាជិកចំនួន ២១នាក់ រងចាំបំភ្លឺ ពីលោក លី សុភី នាយកអនុវិទ្យាល័យ ដើម្បីដឹងឮ ដល់អាណាព្យាបាល
សិស្ស គណកម្មសាលា សមាជិកទាំងអស់បានដឹង ការយកលុយពីសិស្ស ក្នុងគោលបំណងអ្វី ។

ជុំវិញករណីនេះ អង្គភាពNFP News រាយការណ៍ជូន លោកប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំរួចរាល់ហើយ ។ លោកបន្តថា បានទទួលកំណត់ហេតុពីលោកនាយកនេះ ប៉ុន្តែប្រហែលការផ្សព្វផ្សាយមិនគ្រប់ជ្រុងជ្រោយ ។ លោកបន្ថែម លុយបើយកមកអភិវឌ្ឍន៍សាលាមិនខុសទេ តែបើយកលុយមកចាយផ្ទាល់ខ្លួនខុស ។

ការចូលរបស់សហគមន៍ក្នុង្កការអភិវឌ្ឍសាលារៀន​ ថវិកា ដែលសាលាស្នើសុំចូលរួមពីសហគមន៍ ដោយស្ម័គ្រចិត្ត យកទៅអភិវឌ្ឍសាលារៀន ដោយមានការគ្រប់គ្រងច្បាស់លាស់ និងមានការចូលរួម និងតម្លាភាព គឺមិនខុសនោះទេ​។

04/09/2026

លោក​ នាយក​សាលា អនុ​វិទ្យាល័យ ប៊ុនរ៉ានី​ហ៊ុនសែន មេមង យកលុយពីសិស្សរយ:ពេល​ ២ឆ្នាំហេីយ​ សិស្សអ្នកក្រ​ កំពុងប៉ះពាល់សតិអារម្មណ៍​ ព្រោះគ្មានលុយដាក់ពាក្យចូលរៀន​ និងចុងឆ្នាំខ្លាចនាយកមិនឱ្យឡេីងថ្នាក់​ ។ គណ:កម្មការ​សាលា​បញ្ជាក់ថា​ ពួកគាត់មិនដឹងឡេីយ

02/09/2026

ច្រកចំបក់​ ខេត្តត្បូងឃ្មុំ

ដឹងការពិតហេីយ​ ជុំវិញផ្ទុះអាវុធ​ បណ្តាលស្លាប់​ លោក​ ជុំ​ ថ្នម​ នៅស្រុកមេមត់​ ជនសង្ស័យជានគរបាល​ ឈ្មោះ​ ហោ​ សុវឌ្ឍន:អ្នកនា...
02/09/2026

ដឹងការពិតហេីយ​ ជុំវិញផ្ទុះអាវុធ​ បណ្តាលស្លាប់​ លោក​ ជុំ​ ថ្នម​ នៅស្រុកមេមត់​ ជនសង្ស័យជានគរបាល​ ឈ្មោះ​ ហោ​ សុវឌ្ឍន:

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជ្រាបជូនសាធារណជន ចំពោះការចុះផ្សាយរបស់គណនីហ្វេសប៊ុក និងបណ្ដាផេកហ្វេសប៊ុកមួយចំនួនដែលបានចុះផ្សាយប្រហាក់ប្រហែលគ្នាពាក់ព័ន្ធករណី មនុស្សឃាតដោយអចេតនា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចចំការកៅស៊ូ ស្ថិតនៅក្នុងភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្កដោយជនសង្ស័យចំនួន ១នាក់ ឈ្មោះ ហោ សុវឌ្ឍនៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល បានប្រតាយប្រតបគ្នាជាមួយឈ្មោះ ជុំ ថ្នម ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិចំបក់ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈពេលឈ្មោះ ហោ សុវឌ្ឍនៈ ឃាត់ខ្លួនឈ្មោះ ជុំ ថ្នម និងបក្ខពួក ពេលកំពុងធ្វើសកម្មភាពលួចជ័រកៅស៊ូនៅកន្លែងកើតហេតុខាងលើ បណ្ដាឲ្យផ្ទុះអាវុធ ១គ្រាប់ ត្រូវចំឈ្មោះ ជុំ ថ្នម ស្លាប់នៅនឹងកន្លែងកើតហេតុ ពាក់ពាក់ព័ន្ធនឹងករណីខាងលើ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមធ្វើការបំភ្លឺជូនសាធារណជន អំពីហេតុការណ៍ និងអំពីចំណាត់ការ ដូចខាងក្រោម ៖

១- កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង ៣០ នាទី ឈ្មោះ ហោ សុវឌ្ឍនៈ កំពុងនៅអធិការដ្ឋាននគរបាលស្រុកមេមត់ បានទទួលដំណឹងពីឈ្មោះ វី ចាន់ណេង ភេទស្រី អាយុ ២១ឆ្នាំ ដែលមានចំការកៅស៊ូ ជាប់នឹងព្រំចំការកៅស៊ូរបស់ឈ្មោះ ហោ សុវឌ្ឍនៈ ថាមានចោរមួយក្រុម ភេទប្រុស មានគ្នាចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង កំពុងលួចបកជ័រកៅស៊ូក្នុងចំការរបស់ឈ្មោះ ហោ សុវឌ្ឍនៈ ក្រោយឮដូចច្នេះឈ្មោះ ហោ សុវឌ្ឍនៈ បានជិះម៉ូតូចេញទៅម្នាក់ឯងដោយយកអាវុធខ្លីម៉ាក K59 ទៅជាមួយ ពេលទៅដល់ពុំឃើញមានក្រុមចោរនៅក្នុងចំការនោះទេ និងបានជិះតាមរកស្រាប់តែឃើញក្រុមចោរនោះ កំពុងធ្វើសកម្មភាពលួចបកជ័រកៅស៊ូចំការអ្នកផ្សេងវិញ ទើបឈ្មោះ ហោ សុវឌ្ឍនៈ បានហៅឲ្យក្រុមចោរឈប់មកអង្គុយមួយកន្លែងតែក្រុមចោរនោះមិនស្ដាប់ឡើយ ហើយឈ្មោះ ហោ សុវឌ្ឍនៈ បានបាញ់គំរាម ១គ្រាប់(បាញ់ដី) បានមានចោរម្នាក់អង្គុយចុះ ម្នាក់ឈរ និងម្នាក់ទៀតអង្គុយលើម៉ូតូ ដែលមានឈ្មោះ ជុំ ថ្នម នោះមិនខ្លាចការគំរាម ក៏ស្ទុះចូលមកប្រតាយប្រតប ដណ្ដើមកំភ្លើងពីឈ្មោះ ហោ សុវឌ្ឍនៈ បណ្តាលឲ្យរាលកៃក៏ផ្ទុះកាំភ្លើងចំនួន ១គ្រាប់ ត្រូវចំស្មាស្ដាំធ្លាយចូល បៀមគ្រាប់ក្នុងទ្រូងខាងឆ្វេង ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯបក្ខពួកពីរនាក់ទៀត បានរត់គេចខ្លួនបាត់ ។
២-ក្រោយពិនិត្យសាកសព ក្រុមគ្រូពេទ្យជំនាញផ្នែកកោសល្យវិច័យ និងជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត សមត្ថកិច្ចបានក៏សាងសំណុំរឿង និងបញ្ជូនឈ្មោះ ហោ សុវឌ្ឍនៈ ទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកសាពសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។
៣-ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានរៀបចំបែបបទ ដើម្បីស្នើសុំគោលការណ៍ អនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះលោកវរសេនីយ៍ទោ ហោ សុវឌ្ឍនៈ ដែលបានល្មើសបទវិន័យនគរបាលជាតិកម្ពុជា ។
៤-បច្ចុប្បន្នឈ្មោះ ហោ សុវឌ្ឍនៈ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅពន្ធនាគារខេត្តត្បូងឃ្មុំ តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៩៨៤ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តត្បូងឃ្មុំ ពីបទ មនុស្សឃាតដោយអចេតនា ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋទូទៅ និងសាធារណជន ដែលបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន ៕

សូមអបអរសាទរ! បេក្ខជន​ សេន កេតរ៍ស័កធនិន បាននិទ្ទេស A លំដាប់ពិន្ទុ ១០០ពេញ ប្រចាំឆ្នាំ២០២៦  រៀននៅសាលារៀន អារីហ្សូន សាខាខេត្...
02/09/2026

សូមអបអរសាទរ! បេក្ខជន​ សេន កេតរ៍ស័កធនិន បាននិទ្ទេស A លំដាប់ពិន្ទុ ១០០ពេញ ប្រចាំឆ្នាំ២០២៦ រៀននៅសាលារៀន អារីហ្សូន សាខាខេត្តសៀមរាប។

Address

Sralab Commune, Tboung Khmum District, Tboung Khmum Province
Suong
250612

Alerts

Be the first to know and let us send you an email when NFP News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NFP News:

Shortcuts

Share