O Nethta Skin Care

O Nethta Skin Care ក្រុមហ៊ុន អូនិតា ឯ.ក 𝐎.𝐍𝐄𝐓𝐇𝐓𝐀 𝐂𝐎.,𝐋𝐓𝐃 ក្រុមហ៊ុនអូនីតា នាំចូលផលិតផលល្អៗ សម្រាប់អតិថិជនជានិច្ច
(5)

ចូលហើយស្តុកថ្មីហើយ បានតែតិចទេលឿនៗ ញាំពិតស្រក់ពិតៗ
21/07/2025

ចូលហើយស្តុកថ្មីហើយ បានតែតិចទេលឿនៗ ញាំពិតស្រក់ពិតៗ

21/07/2025

ហាមវេរលុយតាមQRប្រយត្ន័ចាញ់បោកចោរបងប្អូនសូមប្រុងប្រយត្ថ័មានចោបោកតាមTelegram
បើមានtelegram និងឆាតទៅសូមកុំវេអោយសោះ ព្រោះtelegram និងមិនមែនខាងក្រុមហ៊ុនអូនិតាទេ លេខវេលុយនិងABA ខាងក្រុមហ៊ុនអូនិតា👇
Account ABA: 009999899 Chun Vannnoth
☎️098567839 0973643636 012953637
👉🏻 #បញ្ជាក់ខាងក្រុមហ៊ុនអូនិតាអត់ទាក់ទងទៅភ្ញៀវតាមTelegram ទេ

20/07/2025

Live streaming of អូនិតា អូនិតា

ស្រក់តែ13kgសិនទេតែផ្លែកសាហាវ
18/07/2025

ស្រក់តែ13kgសិនទេតែផ្លែកសាហាវ

កណ្តាល ៖ នាថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាកា...
13/07/2025

កណ្តាល ៖ នាថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល
បានដឹកនាំថ្នាក់ដឹកនាំកងអាវុធហត្ថខេត្តក្រុងស្រុក ជួបសំណេះសំណាល សាកសួរសុខទុក្ខ អតីតយុទ្ធជន និងចុះដល់ខ្នងផ្ទះនាយទាហាន នៃកងរាជអាវុធហត្ថ ដែលបានចូលសោធននិវត្តន៍ ហើយកំពុងមានជំងឺសម្រាកព្យាបាលនៅតាមផ្ទះ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥ ព្រមទាំងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនផងដែរ។ លោក មេបញ្ជាការ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករលឹក និងជូនពរពីសំណាក់
#សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រិទ្ធិសភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា
#សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាពិសេសលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អភិបាល នៃគណៈអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកណ្តាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ជាប្រធានសមាគមអតីតយុទ្ធជនខេត្តកណ្តាល ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ និងយោធិនចូលសោធននិវត្តន៍ដែលកំពុងមានជំងឺសម្រាកព្យាបាល។លោក មេបញ្ជាការ ក៏បានមានប្រសាសន៍បន្តទៀតថាលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់មន្ត្រីកងរាជអាវុធហត្ថដែលកំពុងបម្រើការងារ និងមន្ត្រីដែលបានចូលនិវត្តន៍ គ្រួសារអាវុធហត្ថ ពលី មរណៈ អាវុធហត្ថមានជីវភាពខ្វះខាតជួបការលំបាក ទោះជាស្ថិតនៅទីកន្លែងណា ពេលវេលាណា ក៏មិនដែលបំភ្លេចពួកគាត់បានឡើយ។ ស្ថិតក្នុងឱកាសដ៏សែនរីករាយ នៃការប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥ ខាងមុខនេះ។ លោក ឧត្តមសេនីយ៍ មេបញ្ចាការ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ ជាពិសេសយោធិនចូលសោធននិវត្ត ពលី មរណៈ ដែលបានតស៊ូលះបង់រាល់គ្រប់ឧបសគ្គកន្លងមក ខិតខំប្រឹងប្រែងបំពេញការងារកសាងកងរាជអាវុធហត្ថខេត្តកណ្តាល ឲ្យទៅជាអង្គភាពមួយមានការរីកចម្រើន និងរឹងមាំមកដល់សព្វថ្ងៃ សមទ្ធិផលជាច្រើនដែលសម្រេចបាន គឺជាការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់បងប្អូននិវត្តជនទាំងអស់។ ក្នុងនាមជា មេបញ្ជាការ និងនាយ នាយរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ចងចាំជានិច្ចនូវរាល់គុណូបការៈ ដែលអតីតយុទ្ធជនបានធ្វើពលិកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបាន របស់បងប្អូននិវត្តជនទាំងអស់ និងសូមដឹងគុណជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយ ព្រមទាំងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមប្រោសប្រទាននូវសព្ទសាធុការពរជ័យ សេរីបវរមហាប្រសើរ ជូនចំពោះយោធិនសោធននិវត្តន៍ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងក្រុមគ្រួសារ សូមឲ្យមានសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន និងមានសុភមង្គលក្នុងក្រុមគ្រួសារ ពិសេសអ្នកមានជំងឺរោគគារ សូមឲ្យឆាប់ជាសះស្បើយពីជំងឺ និងសូមឲ្យបានជួបប្រទះនូវពុទ្ធទាំងបួនប្រការគឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជុន វណ្ណុត

Address

Phnom Penh

Alerts

Be the first to know and let us send you an email when O Nethta Skin Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to O Nethta Skin Care:

Share