PVN News

PVN News PVN News brings reliable, Timely news to people living in Asian Countries
(2)

06/09/2026

ផ្សាយផ្ទាល់ ៖ បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦

ចាប់​មនុស្ស​ច្រលំ​ជា​កំហុស​របស់​មន្ត្រី​នគរបាលក្នុងការចុះ​អនុវត្តន៍​ដីកា​ ​ ឃុំខ្លួន​ច្រលំ​ជាកំហុសរបស់ចៅក្រម​ ។ ដូច្នេះ​...
06/09/2026

ចាប់​មនុស្ស​ច្រលំ​ជា​កំហុស​របស់​មន្ត្រី​នគរបាលក្នុងការចុះ​អនុវត្តន៍​ដីកា​ ​ ឃុំខ្លួន​ច្រលំ​ជាកំហុសរបស់ចៅក្រម​ ។ ដូច្នេះ​សូមតុលាការខេត្តស្ទឹងត្រែង​ មេត្តា​ឈប់​ដោះសារ​គេចវេស​ទម្លាក់​កំហុស​មកលេីជនរងគ្រោះ​ និង​ឈប់​លាបពណ៌​មកលេី​អ្នកកាសែត​ថា​ផ្សាយ​ញុះញង់​ ឬ​ ធ្វើ​អោយបាត់​ជំនឿ​ទៅលេី​តុលាការ​ ។ មន្ត្រី​ធ្វើ​ខុស​ត្រូវ​ហ៊ាន​ទទួល​យកកំហុស​ដេីម្បី​កែលម្អ​រ​ ការគេចវេសបញ្ហាហេីយ​ទម្លាក់​កំហុស​មកលេី​អ្នកដទៃ​មិនមែន​ជា​ជម្រើស​ល្អទេ​ ។ អ្នកកាសែត​ថ្វី​ត្បិត​មិនមែន​ជា​អ្នកចេះ​ច្បាប់​ តែយ៉ាងហោចណាស់​ក៏បានរៀនចប់ថ្នាក់ទី​ ១​ចេះ​ អាន​ ក​ ខ​ គ​ ឃ​ ង​ ដែរ​ ។

ប៉ុន្មាន​ថ្ងៃ​នេះឃេីញមាន​ព័ត៌មាន​ផ្សាយ​រឿងចាប់​អុសទារលុយ​ ២៥ម៉ឺន​រៀល​ ?  តែ​អ្នកផ្សាយអត់បានដាក់នៅ​ ភូមិ​ ឃុំ​ ស្រុក​ ខេត...
06/09/2026

ប៉ុន្មាន​ថ្ងៃ​នេះឃេីញមាន​ព័ត៌មាន​ផ្សាយ​រឿងចាប់​អុសទារលុយ​ ២៥ម៉ឺន​រៀល​ ? តែ​អ្នកផ្សាយអត់បានដាក់នៅ​ ភូមិ​ ឃុំ​ ស្រុក​ ខេត្ត​ ណាទេ​ ។ ប៉ុន្តែ​ទំនងជានៅ​ខេត្ត​ ឧត្តរមានជ័យ​ ? បងប្អូន​ណាដឹង​ជួយ​ប្រាប់​ផង​ រឿងហេតុ​នេះ​កេីតឡេីង​នៅឯណា​ ? ពេល​ណាពិ​ប្រាកដ​ ? ជន​រងគ្រោះ​ឈ្មោះ​អ្វី​ ? មន្ត្រី​រូបណា​ទៅយកលុយ​ ២៥ម៉ឺន​រៀល​ ?

ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ​ សុខ​ ធន់​ ដាក់​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​ ពីបទ​សមគ...
06/09/2026

ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ​ សុខ​ ធន់​ ដាក់​ពន្ធនាគារ​ខេត្ត​ស្វាយរៀង​ ពីបទ​សមគំនិត​ក្នុង​បទកំហែងយក​ (ជំរឹត​យកលុយ​ ៩០០០ដុល្លារ​ពីឡាន​ដឹក​ក្រណាត់​)​ ។ លោក​ សុខ​ ធន់​ គ្រាន់​តែ​សមគំនិត​ទេ​ ចំណែក​មេ​គំនិត​គឺ​លោក​ ឈុន​ ឆាង​ អតីត​ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ស្វាយរៀង​ មិនទាន់​ត្រូវ​បានឃាត់ខ្លួន​នៅឡេីយទេ​ ។

06/09/2026

កុំតូចចិត្តព្រោះខ្លួនក្រ​ ត្រូវ​ប្រឹង​តស៊ូ​តទៅ​មុខទៀត​ដេីម្បី​ជីវិត​ជោគជ័យ​ !

ធ្វើ​ជាមន្ត្រី​បេីមិនបានជួយអ្វីដល់រាស្ត្រ​ សូមកុំធ្វេី​អោយរាស្ត្រស្រក់ទឹកភ្នែកទៅបានហេីយ​ 🙏តោះបងប្អូន​ផឹក​តែថ្ងៃសម្រាកចុង...
06/09/2026

ធ្វើ​ជាមន្ត្រី​បេីមិនបានជួយអ្វីដល់រាស្ត្រ​ សូមកុំធ្វេី​អោយរាស្ត្រស្រក់ទឹកភ្នែកទៅបានហេីយ​ 🙏

តោះបងប្អូន​ផឹក​តែថ្ងៃសម្រាកចុងសប្ដាហ៍​ 🙏

មេីលរូបថតនេះ​បងប្អូន​ភាគច្រើន​អាចគិតថា​ លោក​ ស្លេះ​ ហ្វឺត​ អាយុ​ច្រើន​ជាងខ្ញុំ​ ចាស់​ជាងខ្ញុំ​ តែ​ធាតុ​ពិត​ជាក់​ស្ដែង​ខ្...
05/09/2026

មេីលរូបថតនេះ​បងប្អូន​ភាគច្រើន​អាចគិតថា​ លោក​ ស្លេះ​ ហ្វឺត​ អាយុ​ច្រើន​ជាងខ្ញុំ​ ចាស់​ជាងខ្ញុំ​ តែ​ធាតុ​ពិត​ជាក់​ស្ដែង​ខ្ញុំ​អាយុ​បង​គាត់​ ជាង​ ១ខែ​ លោក​ ស្លេះ​ ហ្វឺត​ កេីត​ថ្ងៃទី​ ១០​ ខែ​ មេសា​ ឆ្នាំ​ ១៩៧០​ ចំណែក​ខ្ញុំកេីត​ថ្ងៃ​ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ១៩៧០​ ។

ទុក្ខ​លំបាក​របស់​មនុស្ស​ធ្វើ​អោយរាយកាយចាស់លឿនជាង​អាយុ​ ។ សូមជូនពរ​អោយលោក​ ស្លេះ​ ហ្វឺត​ ទទួលបាន​យុត្តិធម៌​ឆាប់ជា​ខាងមុខ​ ជាពិសេស​សូមជឿជាក់​មកលេី​ថ្នាក់​ដឹកនាំ​ក្រសួង​យុត្តិធម៌​ 🙏❤️️

05/09/2026

ធ្វើ​ល្អអោយគេចងចាំ​ប្រសើរ​ជាង​សាងកម្មអោយគេឈឺចាប់​ 🙏❤️️​ ជូនលោក​ ស្លេះ​ ហ្វឺត​ ៥លានរៀល​ 🙏❤️️

នៅរសៀល​ថ្ងៃ​ទី​ ៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៦​ ខ្ញុំបាទបាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ៥លានរៀល​ ជូនលោក​ ស្លេះ​ ហ្វឺត​ អាយុ​ ៥៦​ ឆ្...
05/09/2026

នៅរសៀល​ថ្ងៃ​ទី​ ៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៦​ ខ្ញុំបាទបាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ៥លានរៀល​ ជូនលោក​ ស្លេះ​ ហ្វឺត​ អាយុ​ ៥៦​ ឆ្នាំ​
ដែល​ត្រូវបាន​ចាប់ឃាត់ខ្លួន​ ឃុំខ្លួន​ដាក់​ពន្ធនាគារ​ចំនួន​ជិត​១ឆ្នាំ​ ដោយគ្មាន​កំហុស​ (ចាប់​ច្រលំ​)​ ។

តាមការ​ស្រាវជ្រាវ​របស់​ខ្ញុំ​ ខ្ញុំ​រកឃេីញ​ថា​ ឈ្មោះ​ ស្លេះ​ វេីត​ អាយុ​ ៤៨ឆ្នាំ​ ដែល​ចៅក្រម​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង​ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​នោះ​ មាន​ ឪពុកឈ្មោះ​ ទូសាដ ស្លេះ​ ម្ដាយឈ្មោះ​ គ្រីម​ ម៉ាស​ ប្រពន្ធឈ្មោះ​ ម៉ា​ រីម៉ាស​ ។

ចំណែក​មនុស្ស​ដែល​សមត្ថកិច្ច​ចាប់​បញ្ជូនអោយ​តុលាការ​ឃុំខ្លួនដាក់​ពន្ធនាគារ​ មាន​ឈ្មោះ​ ស្លេះ​ ហ្វឺត​ អាយុ​ ៥៦​ ឆ្នាំ​ មានឪពុកឈ្មោះ​ ស្លេះ​ ពៅ​ ម្ដាយ​ឈ្មោះ​ តាលាស់​ ម៉ាស់​ ប្រពន្ធឈ្មោះ​ សុះ​ ម៉ា​អ៉ីម៉ះ​ ។ នេះ​បេីតាម​ ឯកសារ​សំបុត្រ​ កំណេីត​ និង​ សលាកប័ត្រ​ព័ត៌មាន​ធ្វេី​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ របស់លោក​ ស្លេះ​ ហ្វឺត​ ។

ដូច្នេះហេីយ​ខ្ញុំ​នៅ​តែ​អះអាងថា​ ជាការ​ចាប់​ច្រលំ​មនុស្ស​ មិនមែន​ចាប់​ត្រូវហេីយ​ដោះលែង​ដោយសារ​គ្មានភស្តុតាងដាក់បន្ទុកទេ​ ។ ខ្ញុំ​មិនចង់ឈ្នះចាញ់​ជាមួយ​តុលាការ​ខេត្ត​ស្ទឹងត្រែងទេ​ តែខ្ញុំ​ត្រូវការ​ការពារ​ប្រជាពលរដ្ឋស្លូតត្រង់ដែល​គ្មាន​កំហុស​ត្រូវ​គេចាប់ឃុំខ្លួនដាក់​ពន្ធនាគារ​ជិត​ ១ឆ្នាំ​ យ៉ាង​អយុត្តិធម៌បំផុត​ ។

05/09/2026

នៅរសៀល​ថ្ងៃ​ទី​ ៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៦​ ខ្ញុំបាទបាន​ជួប​លោក​ ស្លេះ​ ហ្វឺត​ អាយុ​ ៥៦​ ឆ្នាំ​ ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ស្ទឹងត្រែង​ចាប់ច្រលំ​ តុលាការ​ខេត្ត​ស្ទឹងត្រែង​ឃុំខ្លួន​ច្រលំ​ជិត​ ១ឆ្នាំ​ ។

សូមស្ដាប់​ការ​ពន្យល់​សង្ខេប​ក្នុង​វីដេអូ​ខាងក្រោម​ ៖

Address

Ta Khmau

Alerts

Be the first to know and let us send you an email when PVN News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share