យុវជនឃុំត្បែង

យុវជនឃុំត្បែង ចែករំលែកព័ត៌មានក្នុងសហគមន៍ឃុំត្បែង

សកម្មភាពសិស្សានុសិស្សនៃសាលាបឋមសិក្សាក្រាំងគាំចូលរួមកាយថ្មក្រាលផ្លូវពីភូមិក្រាំងគាំទៅភូមិអូត្នោត រើសសំរាមតាមដងផ្លូវ និងបោ...
03/04/2025

សកម្មភាពសិស្សានុសិស្សនៃសាលាបឋមសិក្សាក្រាំងគាំចូលរួមកាយថ្មក្រាលផ្លូវពីភូមិក្រាំងគាំទៅភូមិអូត្នោត រើសសំរាមតាមដងផ្លូវ និងបោចស្មៅពូនគល់កូនឈើ
Credit: @សាលាបឋមសិក្សាក្រាំងគាំ

តម្លាភាពសង្គម ស្មើភាពគ្នា🙏
09/02/2025

តម្លាភាពសង្គម ស្មើភាពគ្នា🙏

ស្លាកទឹកក្រូច👌
08/02/2025

ស្លាកទឹកក្រូច👌

ឆ្នាំនេះយើងមានកុំព្យូទ័រ១០គ្រឿងសម្រាប់អោយ យុវជន បានសិក្សាស្វែងយល់ ក្រោយពីរៀបចំប្រពន្ធ័រួចរាល់នឹងបើកអោយចូលសិក្សាវិញ🥰 ជំនួ...
03/02/2025

ឆ្នាំនេះយើងមានកុំព្យូទ័រ១០គ្រឿងសម្រាប់អោយ យុវជន បានសិក្សាស្វែងយល់ ក្រោយពីរៀបចំប្រពន្ធ័រួចរាល់នឹងបើកអោយចូលសិក្សាវិញ🥰
ជំនួយពីប្រជាជនខ្មែរនៅបារាំង តាមរយ: APUI

ទេសភាពនាពេលល្ងាច នៃអនុវិទ្យាល័យត្បែង
01/02/2025

ទេសភាពនាពេលល្ងាច នៃអនុវិទ្យាល័យត្បែង

11/11/2024

តោះមើលល្ខោនវត្តទេពបុរី ហ្អី🤪😂❤️🎉

🪷ព្រះសង្ឃ និងគណ:កម្មការ @វត្តទេពបុរី បានរួមមតិគ្នាជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានកំណត់យកថ្ងៃ បុណ្យកឋិនទានសាមគ្គី សម្រាប...
11/11/2024

🪷ព្រះសង្ឃ និងគណ:កម្មការ @វត្តទេពបុរី បានរួមមតិគ្នាជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានកំណត់យកថ្ងៃ បុណ្យកឋិនទានសាមគ្គី សម្រាប់វត្តទេពបុរីនៅថ្ងៃ ពុធ-ព្រហស្បត្តិ៍ ១៣-១៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

31/10/2024

ផេកនេះមិនមែនជាផេកឯកជនអីទេអោយតែបងប្អូនមានពេលផុសដំណឹងផ្សេងជាប្រយោជន៍សម្រាប់សង្គម អាចធ្វើ Admin បានគ្រប់គ្នា
🫸ហាមតែ នយោបាយ ប៉ះពាល់ព្រះមហាក្សត្រ នឹងថ្នាក់ដឹកនាំ🫷

29/10/2024
 #វត្តអង្គព្រោជ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
28/10/2024

#វត្តអង្គព្រោជ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

មហាឧបាសក ទ្រី ភី និងមហាឧបាសិកា កែម ញ៉ មាតាបិតា លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ប្រារព្ធពិធីបុណ្យ...
27/10/2024

មហាឧបាសក ទ្រី ភី និងមហាឧបាសិកា កែម ញ៉ មាតាបិតា លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ប្រារព្ធពិធីបុណ្យកឋិនទាន នាទីអារាមវត្តអង្គព្រោជ ភូមិអង្គខ្លើ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ខេត្តកណ្តាល៖ កាលពីថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ មហាឧបាសក ទ្រី ភី និងមហាឧបាសិកា កែម ញ៉ មាតាបិតា លោកអ្នកឧកញ៉ាទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងកូនចៅ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រុមហ៊ុន ទ្រី ភាព គ្រុប បានអញ្ជើញប្រារព្ធពិធីបុណ្យកឋិនទាននៅវត្តអង្គព្រោជ ដោយបានប្រារព្ធពិធី ក្រុងពាលី បូជាគ្រឿងសក្ការៈថ្វាយព្រះពុទ្ធរូប នមស្ការថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា។
លុះព្រឹកឡើង ថ្ងៃអាទិត្យ ១០ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ប្រគេនយាគូដល់ព្រះសង្ឃ ដង្ហែរអង្គកឋិនទាន ប្រទក្សិណ ៣ជុំព្រះវិហារ រួចវេរអង្គកឋិនប្រគេនព្រះសង្ឃក្រាលគ្រងទៅតាមព្រះវិន័យកិច្ច ក្នុងព្រះវិហារ ព្រមទាំងបវរណាបច្ច័យសង្កត់ត្រៃចំនួន​ ១០០.០០០.០០០​ដែលក្នុងនោះបច្ច័យត្រៃធំរបស់​លោកអ្នកឧកញ៉ា​ និងលោកជំទាវ​ អ្នកឧកញ៉ា​ចំនួ​ន​៤៤.៦៣០.០០០ រៀល​ និង​បច្ច័យប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកឋិនទាននេះចំនួន​ ៥៥.៣៧០.០០០រៀល។ ឆ្លៀតក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា និង លោកជំទាវ អ្នកឧកញ៉ា ក៏បានប្រគេនបច្ច័យសម្រាប់កសាងដល់់វត្តចំនួនពីរទៀតផងដែរគឺ វត្តពោធិ៍សាត់ និង វត្តទេពបុរី ដែលក្នុងមួយវត្តៗចំនួន ១០.០០០.០០០ រៀល។ សូមបញ្ជាក់ជូនថា ក្រៅពីបច្ច័យសង្កត់ត្រៃហើយ ក៏មានបច្ច័យបួនប្រគេនព្រះសង្ឃ និងការចំណាយផ្សេងៗទៀតផងដែរ ដែលសរុបជាថវិកាអស់ប្រមាណជាង ១៧៩.០០០.០០០ (មួយរយចិតសិបប្រាំបួនលាន)​ រៀល។
ស្ថិតនៅក្នុងពីធីបុណ្យអង្គកឋិនទាននេះ មហាឧបាសក ទ្រី ភី និងមហាឧបាសិកា កែម ញ៉ បានបរិច្ចាគ ពុទ្ធបូជា ធម្មបូជា សង្ឃបូជា នៃអានិសង្ស បុណ្យកឋិនទាន ឧទ្ទិសកុសលផលបុណ្យថ្វាយ ប្រគេន និងជូនចំពោះបុព្វការីជន មានមាតាបិតា គ្រូបាអាចារ្យ ជីដូនជីតា ញាតិសន្តានទាំងឡាយ បានរួចចាកទុក្ខ និងបានបដិសន្ធិវិញ្ញាណ ក្នុងសុគតិភពមានមនុស្ស ទេវតា និងព្រះនិព្វាន និងសូមឱ្យផលបុណ្យដែលកើតឡើងពីអានិសង្សអង្គកឋិនទាននេះ បានផ្សព្វផ្សាយជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ឧបាសក ឧបាសិកាមហាពុទ្ធបរិស័ទជិតឆ្ងាយជាម្ចាស់នៃទាន សូមបានសេចក្ដីសុខចម្រើនសម្រេចដោយព្រះពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទៅជាបការៈដទៃឡើ

ព្រះគ្រូ ថន ប៊ុនធឿន ព្រះចៅអធិការវត្តអង្គព្រោជ ឃុំត្បែង រួមនឹងអាជ្ញាធរឃុំត្បែងបានទិញថ្មចាក់ជួសជុលផ្លូវនៅចំណុចភូមិជីមៅ ភូម...
21/10/2024

ព្រះគ្រូ ថន ប៊ុនធឿន ព្រះចៅអធិការវត្តអង្គព្រោជ ឃុំត្បែង រួមនឹងអាជ្ញាធរឃុំត្បែងបានទិញថ្មចាក់ជួសជុលផ្លូវនៅចំណុចភូមិជីមៅ ភូមិក្រាំងគាំ ភូមិកំណប់ និងភូមិអង្គខ្លើចំណាយថវិកា ៧,០០០,០០០៛ ( ប្រាំពីលានរៀល)

សូមអរគុណ!

Address

ត្បែង
Ta Khmau
12000

Website

Alerts

Be the first to know and let us send you an email when យុវជនឃុំត្បែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share