Pheng Vannak News

Pheng Vannak News Pheng Vannak News​, A Leading Digital Media in Cambodia. Pheng Vannak News brings reliable, timely news to people living in Asian countries.
(1059)

28/07/2025

បន្ទាប់​ពី​បទឈប់បាញ់​ចូល​ជាធរមាន​ម៉ោង​០០:០០នាទី​យប់​នេះ​ ពេល​នេះទាំងខេត្តព្រះវិហារ​និងឧត្ដរមានជ័យ​ គ្មាន​សម្លេង​គ្រាប់​ផ្លោងទៀតទេ!

28/07/2025

បទឈប់បាញ់បន្ទាន់និងដោយគ្មានលក្ខខណ្ឌ, ផ្លែផ្កាកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ីបានចូលជាធរមាននៅម៉ោង ០០:០០​នេះហើយ។ ស្អែកម៉ោង ៧ ព្រឹក មេភូមិភាគ
៤​,៥ ខ្មែរនឹងជួបមេភូមិភាគ ២, ១ ថៃ

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ៖​ ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកង...
28/07/2025

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ៖​ ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីចរចារការឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពកម្ពុជានិងកងទ័ពថៃដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី ខ្ញុំបានទទួលទូរសព្ទពីឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយឯកឧត្តមទាក់ទងមកផ្ទាល់ ដើម្បីអបអរសាទរនូវជោគជ័យនៃកិច្ចចរចារបញ្ចប់ការឈប់បាញ់គ្នាភ្លាមរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃកាលពីល្ងាចមិញនេះ។ ឯកឧត្តមចាត់ទុកកិច្ចការនេះជាកិច្ចការសំខាន់ហើយដែលឯកឧត្តមតាមដានដោយផ្ទាល់។

ខ្ញុំបានសម្ដែងការអរគុណសារជាថ្មីចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្ដួចផ្ដើមនិងជំរុញឲ្យមានការចរចារការឈប់បាញ់ឲ្យបានឆាប់រហ័ស និងឲ្យគោលការណ៍សហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីថ្ងៃនេះ។

ឯកឧត្តមយល់ថាដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចអនុវត្តទៅដោយពេញលេញនិងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាននិងត្រួតពិនិត្យការអនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់លាស់ ដែលនេះក៏ជាចំណុចឯកភាពគ្នាមួយនៅក្នុងកិច្ចប្រជុំពិសេសផងដែរ។

ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីបានឯកភាពឲ្យសហរដ្ឋអាមេរិកចូលរួមក្នុងដំណើរការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីត្រួតពិនិត្យឲ្យបានជោគជ័យ។

ឯកឧត្តមប្រធានាធិបតី Donald Trump ចាត់ទុកថាកិច្ចការងារនេះជាកិច្ចការពិសេសសំខាន់ដែលឯកឧត្តមចង់ឃើញនូវសន្តិភាពមួយដែលមានជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរ។

#ហ៊ុនម៉ាណែត
#កម្ពុជា

បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃសេចក្តីថ្លែងការណ៍​របស់​ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកថ្ងៃទី 28 ខែ កក្...
28/07/2025

បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ

សេចក្តីថ្លែងការណ៍​របស់​ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក

ថ្ងៃទី 28 ខែ កក្កដា 2025

សហរដ្ឋអាមេរិក សាទរចំពោះការប្រកាសពីបទឈប់បាញ់ រវាងប្រទេសកម្ពុជា និងថៃ ដែលបានប្រកាសនៅថ្ងៃនេះ នាទីក្រុងកូឡាឡាំពួរ។ លោកប្រធានាធិបតី Trump និងខ្ញុំ ប្តេជ្ញាបញ្ឈប់អំពើហិង្សាជាបន្ទាន់ ហើយរំពឹងថារដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។ យើងសូមកោតសរសើរចំពោះនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ចំពោះភាពជាអ្នកដឹកនាំរបស់លោក និងរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាទាំងនេះ។ យើងសូមអំពាវនាវដល់គ្រប់ភាគី ឱ្យអនុវត្តតាមការប្តេជ្ញាចិត្តរបស់ពួកគេ ហើយសហរដ្ឋអាមេរិក នឹងបន្តចូលរួមក្នុងដំណើរការនេះដែលរៀបចំដោយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះ។

The Ceasefire Between Cambodia and Thailand
PRESS STATEMENT
MARCO RUBIO, SECRETARY OF STATE

JULY 28, 2025

The United States applauds the ceasefire declaration between Cambodia and Thailand announced today in Kuala Lumpur. President Trump and I are committed to an immediate cessation of violence and expect the governments of Cambodia and Thailand to fully honor their commitments to end this conflict. We are grateful to Malaysian Prime Minister Anwar Ibrahim for his leadership and for hosting the ceasefire talks. We urge all parties to follow through on their commitments. The United States will remain committed to and engaged in this U.S.-Malaysia-organized process to end this conflict.

https://www.state.gov/releases/office-of-the-spokesperson/2025/07/the-ceasefire-between-cambodia-and-thailand/

https://www.state.gov/releases/office-of-the-spokesperson/2025/07/the-ceasefire-between-cambodia-and-thailand/

28/07/2025

ផ្សាយផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និវត្តន៍ពីការចូលរួមកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាង កម្ពុជា ថៃ
ថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

28/07/2025

លទ្ធផល​ចរចារ​ត្រចះត្រចង់​ដែល​ដឹកនាំ​ដោយ​សម្ដេច​ធិបតី​ហ៊ុន​ម៉ាណែត​ ថ្ងៃ​នេះ​ខ្ញុំក៏ដូច​ប្រជាជន​និង​កងកម្លាំង​កម្ពុជា​យើង​ រំភើបចិត្ត​រហូត​ស្រក់​ទឹក​ភ្នែក​ !

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ៖​ ជាលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តី...
28/07/2025

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ៖​ ជាលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖

1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង2400 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។

2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង0700 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង

3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ខ្ញុំសូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។

ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជានិងកងទ័ពថៃនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តរវាងគ្នា និងការកែលំអរស្ថានការអោយប្រសើរឡើង ឈានទៅរកប្រក្រតីភាពនៅពេលអនាគត។

#ហ៊ុនម៉ាណែត
#កម្ពុជា

28/07/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការឯកភាពលើបទឈប់បាញ់រវាងកម្ពុជា-ថៃ ចាប់ពីម៉ោង២៤យប់នេះ ជាលទ្ធផលដ៏ត្រចះត្រចង់ ហើយ កិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ នឹងធ្វើឡើងនៅព្រឹកស្អែក។

28/07/2025

ផ្សាយផ្ទាល់ ៖ សន្និសីទសារព័ត៌មានស្តីពីលទ្ធផល កិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន ដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់រវាង កម្ពុជា ថៃ
ថ្ងៃចន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

គណៈប្រតិភូកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ​ជាបានអញ្ជើញមកដល់ទីក្រុងកូឡាឡាំពួរ...
28/07/2025

គណៈប្រតិភូកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ​ជាបានអញ្ជើញមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាព និងត្រៀមលក្ខណៈចូលរួមកិច្ចប្រជុំពិសេស ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា និងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមកិច្ចសម្របសម្រួលពីប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ ប្រទេសអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន។

ប្រទេសម៉ាឡេស៊ី រសៀលថ្ងៃចន្ទ ទី២៨ កក្កដា ២០២៥

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ព្រះរាជាណាចក្រកម្ពុជា​ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិសេស នៅទ...
28/07/2025

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ ព្រះរាជាណាចក្រកម្ពុជា​ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំពិសេស នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចឱ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក។

កិច្ចប្រជុំពិសេសនេះ ត្រូវបានសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ ប្រទេសអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងនៃប្រទេសចិន។

រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២៨ កក្កដា ២០២៥

Leading the Cambodian delegation to attend a special meeting in Kuala Lumpur, Malaysia. The purpose of this meeting is to achieve an immediate “Ceasefire,” initiated by President Donald Trump and agreed to by the Prime Ministers of Cambodia and Thailand.

The special meeting will be hosted by Malaysia, co-organized by the United States, and with the participation of China’s representative .

Phnom Penh, Monday morning, July 28, 2025

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

ទង្វើ​ឃោរឃៅ​ព្រៃផ្សៃ​អមនុស្សធម៌​របស់​ចោរសៀមឈ្លានពាន​ បាន​ប្រេីប្រាស់​ឧស្ម័ន​ពុល​វាយប្រហារ​មកលេី​ប្រជាពលរដ្ឋ​ និង​ កងកម្ល...
28/07/2025

ទង្វើ​ឃោរឃៅ​ព្រៃផ្សៃ​អមនុស្សធម៌​របស់​ចោរសៀមឈ្លានពាន​ បាន​ប្រេីប្រាស់​ឧស្ម័ន​ពុល​វាយប្រហារ​មកលេី​ប្រជាពលរដ្ឋ​ និង​ កងកម្លាំង​កម្ពុជា​ នៅតាម​ព្រំដែន​នៅព្រឹក​នេះ​ ។

សូមអោយ​ពិភពលោក​មេីលឃេីញ​កាន់តែច្បាស់ថា​ ចោរសៀមឈ្លានពាន​ពិត​ជាព្រៃផ្សៃខ្លាំងណាស់​ ។

ខ្ញុំសូម​ដាក់​បណ្ដាសា​អោយ​ចោរសៀម​ឈ្លានពាន​ចុះនរក​ ១០០០ជាន់​ គ្មាន​ថ្ងៃ​ចាប់​កំណើត​លេីផែនដីតទៅទៀត​ ។

Address

Ta Khmau

Telephone

+85512933883

Website

https://t.me/PVNNews

Alerts

Be the first to know and let us send you an email when Pheng Vannak News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share