PhnomPenh Sports Station

PhnomPenh Sports Station ពួកយើង នឹងនាំមកនូវពត៌មានកីឡាជាតិ និងអន្ដរជាតិ

ទៅមុនគេទៀតហើយ‼️ អបអរសាទរក្រុម 𝗦𝗮𝗺𝘂𝗿𝗮𝗶 𝗕𝗹𝘂𝗲 ជប៉ុន🇯🇵 ដែលបានកក់សំបុត្រយន្តហោះទៅកាន់ជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ពិភ...
20/03/2025

ទៅមុនគេទៀតហើយ‼️ អបអរសាទរក្រុម 𝗦𝗮𝗺𝘂𝗿𝗮𝗶 𝗕𝗹𝘂𝗲 ជប៉ុន🇯🇵 ដែលបានកក់សំបុត្រយន្តហោះទៅកាន់ជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ពិភពលោក 𝗙𝗜𝗙𝗔 𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 𝟮𝟬𝟮𝟲 មុនគេតំបន់អាសុី 🔥🥳
បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួតចំនួន 𝟳 ប្រកួតនៅក្នុងពូល 𝗖 ដោយរកបាន 𝟭𝟵 ពិន្ទុ ពោលគឺលេងមិនខ្ចីចាញ់សោះ នឹងភ្លាត់ស្មើ 𝟭 ប្រកួត 🔥🤷‍♂️

——————————————————

នេះជាខ្សែប្រយុទ្ធទាំង 𝟲 រូប ដែលក្រុមតោកំណាចអង់គ្លេស🏴󠁧󠁢󠁥󠁮󠁧󠁿ប្រកាសមុននេះបន្តិច ត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភព...
15/03/2025

នេះជាខ្សែប្រយុទ្ធទាំង 𝟲 រូប ដែលក្រុមតោកំណាចអង់គ្លេស🏴󠁧󠁢󠁥󠁮󠁧󠁿ប្រកាសមុននេះបន្តិច ត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភព 𝗙𝗜𝗙𝗔 𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 𝟮𝟬𝟮𝟲 ទល់នឹងក្រុមជម្រើសជាតិ 𝗔𝗹𝗯𝗮𝗻𝗶𝗮🇦🇱 និង 𝗟𝗮𝘁𝘃𝗶𝗮🇱🇻 នៅខែមីនា 𝟮𝟬𝟮𝟱 នេះ 📋🤗

មិនដឹងបិទជាប់ ឬអត់ទេ សម្រាប់ខ្សែការពារកណ្ដាលរបស់ក្លិប 𝗩𝗶𝘀𝗮𝗸𝗵𝗮 𝗙𝗖🇰🇭 កីឡាករ 𝗩𝗶𝘁ā𝗹𝗶𝗷𝘀 𝗝𝗮𝗴𝗼𝗱𝗶𝗻𝘀𝗸𝗶𝘀 ដែលត្រូវលេងឲ្យក្រុមជម្រើសជាតិ 𝗟𝗮𝘁𝘃𝗶𝗮🇱🇻 ទល់នឹងក្រុមជម្រើសតោកំណាចអង់គ្លេស🏴󠁧󠁢󠁥󠁮󠁧󠁿 នាថ្ងៃទី𝟮𝟱 មីនា 𝟮𝟬𝟮𝟱 ខាងមុខនេះ 🫨🥹

រងចាំមើលគុណផលកីឡាករដែលចេញពីលីគកម្ពុជាយើងមើល❓ ថាអាចបិទខ្សែប្រយុទ្ធ 𝗪𝗼𝗿𝗹𝗱 𝗖𝗹𝗮𝘀𝘀 ដូចជា 𝗛𝗮𝗿𝗿𝘆 𝗞𝗮𝗻𝗲, 𝗣𝗵𝗶𝗹 𝗙𝗼𝗱𝗲𝗻 និង 𝗠𝗮𝗿𝗰𝘂𝘀 𝗥𝗮𝘀𝗵𝗳𝗼𝗿𝗱 អីជាប់អត់❓🤗

——————————————————

ជំនួបដែលអ្នកគាំទ្រកីឡាបាល់ទាត់តំបន់អាស៊ានហៅថាជា 𝗔𝗦𝗘𝗔𝗡 𝗦𝘂𝗽𝗲𝗿 𝗕𝗶𝗴 𝗠𝗮𝘁𝗰𝗵 រវាងក្លិបអ្នកមានថៃ🇹🇭 ទល់នឹងក្លិបអ្នកមានម៉ាឡេសុី🇲🇾 ...
12/03/2025

ជំនួបដែលអ្នកគាំទ្រកីឡាបាល់ទាត់តំបន់អាស៊ានហៅថាជា 𝗔𝗦𝗘𝗔𝗡 𝗦𝘂𝗽𝗲𝗿 𝗕𝗶𝗴 𝗠𝗮𝘁𝗰𝗵 រវាងក្លិបអ្នកមានថៃ🇹🇭 ទល់នឹងក្លិបអ្នកមានម៉ាឡេសុី🇲🇾 ពេលនេះរកឃើញក្លិបបងធំប្រចាំតំបន់អាស៊ានឆ្នាំ𝟮𝟬𝟮𝟱 ហើយ...🤩

ដោយក្លិប 𝗕𝘂𝗿𝗶𝗿𝗮𝗺 𝗨𝗻𝗶𝘁𝗲𝗱🇹🇭 របស់ថៃបានទំលាក់ក្លិប 𝗝𝗼𝗵𝗼𝗿 𝗗𝗮𝗿𝘂𝗹 𝗧𝗮'𝘇𝗶𝗺🇲🇾 របស់ម៉ាឡេសុី សរុបលទ្ធផលទាំង 𝟮 ជើង 𝟭-𝟬 ឡើងទៅកាន់វគ្គ 𝟴 ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី𝟭 ទ្វីបអាសុី 𝗔𝗙𝗖 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗟𝗲𝗮𝗴𝘂𝗲 𝗘𝗹𝗶𝘁𝗲 𝟮𝟬𝟮𝟰/𝟮𝟱 🔥

រងចាំមើលថាតើក្លិប 𝗕𝘂𝗿𝗶𝗿𝗮𝗺 𝗨𝗻𝗶𝘁𝗲𝗱🇹🇭 ដែលជាក្លិបតំណាងតំបន់អាស៊ានតែមួយគត់នៅវគ្គ 𝟴 ក្រុមចុងក្រោយនៃពានរង្វាន់ 𝗔𝗙𝗖 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗟𝗲𝗮𝗴𝘂𝗲 𝗘𝗹𝗶𝘁𝗲 𝟮𝟬𝟮𝟰/𝟮𝟱 នេះ នឹងត្រូវជួបក្លិបរបស់ប្រទេសណាជាបន្ត❓🤔

ខណៈដែលរូបមន្តនៃការប្រកួតវគ្គ ​8 ក្រុមនារដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 នេះ មានការផ្លាស់ប្ដូរថ្មី 🌍🔥

——————————————————

𝗚𝗢𝗔𝗧 𝗠𝗲𝘀𝘀𝗶 ស៊ុត 𝟭 គ្រាប់ មិត្តសម្លាញ់របស់គាត់ 𝗟𝘂𝗶𝘀 𝗦𝘂á𝗿𝗲𝘇 ស៊ុត 𝟭 គ្រាប់ ជួយឲ្យក្រុម 𝗜𝗻𝘁𝗲𝗿 𝗠𝗶𝗮𝗺𝗶🇺🇸 របស់លោក 𝗗𝗮𝘃𝗶𝗱 𝗕𝗲𝗰𝗸𝗵𝗮𝗺 ...
26/02/2025

𝗚𝗢𝗔𝗧 𝗠𝗲𝘀𝘀𝗶 ស៊ុត 𝟭 គ្រាប់ មិត្តសម្លាញ់របស់គាត់ 𝗟𝘂𝗶𝘀 𝗦𝘂á𝗿𝗲𝘇 ស៊ុត 𝟭 គ្រាប់ ជួយឲ្យក្រុម 𝗜𝗻𝘁𝗲𝗿 𝗠𝗶𝗮𝗺𝗶🇺🇸 របស់លោក 𝗗𝗮𝘃𝗶𝗱 𝗕𝗲𝗰𝗸𝗵𝗮𝗺 ទំលាក់ក្រុម 𝗦𝗽𝗼𝗿𝘁𝗶𝗻𝗴 𝗞𝗮𝗻𝘀𝗮𝘀 𝗖𝗶𝘁𝘆🇺🇸 សរុបលទ្ធផលទាំង 𝟮 ជើង 𝟰-𝟭 ឡើងទៅកាន់វគ្គ 𝟭𝟲 ក្រុមចុងក្រោយនៃពានរង្វាន់ 𝗖𝗢𝗡𝗖𝗔𝗖𝗔𝗙 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻𝘀 𝗖𝘂𝗽 𝟮𝟬𝟮𝟱 🥳
ខណៈដែលវគ្គ 𝟭𝟲 ក្រុមចុងក្រោយក្រុម 𝗜𝗻𝘁𝗲𝗿 𝗠𝗶𝗮𝗺𝗶🇺🇸 ត្រូវប៉ះក្រុមរបស់ប្រទេសចា​ម៉ៃ​កា 𝗖𝗮𝘃𝗮𝗹𝗶𝗲𝗿 𝗙𝗖🇯🇲។

𝗔𝘀𝘁𝗼𝗻 𝗩𝗶𝗹𝗹𝗮 នេះមែន ប៉ះក្រុមគេខ្លាំង ឯងនេះខ្លាំងដែរ ដល់តែប៉ះក្រុមគេល្មម ឯងនេះល្មមទៅតាមនឹងដែរ...🙄 ខណៈដែល 𝟮 ប្រកួតមុន សុីសុ...
26/02/2025

𝗔𝘀𝘁𝗼𝗻 𝗩𝗶𝗹𝗹𝗮 នេះមែន ប៉ះក្រុមគេខ្លាំង ឯងនេះខ្លាំងដែរ ដល់តែប៉ះក្រុមគេល្មម ឯងនេះល្មមទៅតាមនឹងដែរ...🙄

ខណៈដែល 𝟮 ប្រកួតមុន សុីសុទ្ធតែក្រុមតោខៀវ 𝗖𝗵𝗲𝗹𝘀𝗲𝗮 និងស្មើជាមួយក្រុមកំពូលតារាងហង្សក្រហម 𝗟𝗶𝘃𝗲𝗿𝗽𝗼𝗼𝗹 ដល់តែយប់មិញមកប៉ះម្ចាស់ផ្ទះ 𝗖𝗿𝘆𝘀𝘁𝗮𝗹 𝗣𝗮𝗹𝗮𝗰𝗲 មានអីទក់សាច់បោះគេ 😅

អស់ទាស់‼️ ក្រុមបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស ទទួលបានម៉ូតូក្នុងម្នាក់ចំនួន 𝟭 គ្រឿង និងប្រាក់ឧបត្ថម្ភមួយចំនួនទៀតសម្រាប់ជាកា...
26/02/2025

អស់ទាស់‼️ ក្រុមបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស ទទួលបានម៉ូតូក្នុងម្នាក់ចំនួន 𝟭 គ្រឿង និងប្រាក់ឧបត្ថម្ភមួយចំនួនទៀតសម្រាប់ជាការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ក្រោយពីពួកគេបានជួយឲ្យក្រុមគ្រងជើងឯកពានរង្វាន់បាល់ទះ តេជោលីគ (𝗧𝗲𝗰𝗵𝗼 𝗩𝗼𝗹𝗹𝗲𝘆𝗯𝗮𝗹𝗹 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝗟𝗲𝗮𝗴𝘂𝗲) 𝟮 រដូវកាលជាប់គ្នា 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 បន្ទាប់ពីបាន​យកឈ្នះទៅលើក្រុមទះ វិសាខា 𝟯 ទល់នឹង 𝟬 ក្នុង​វគ្គផ្ដាច់ព្រ័ត្រ 🏆🏆🏐🥳
——————————————————

ស្ថិតិប៉ុណ្ណឹង‼️ អាចនិយាយបានថា អ៊ុក សុវណ្ណ គឺជាខ្សែការពារស្លាបដែលល្អជាងគេនៅ 𝗖𝗣𝗟 នារដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 នេះបានរឺទេ❓🤔ពោលគឺខ្សែក...
25/02/2025

ស្ថិតិប៉ុណ្ណឹង‼️ អាចនិយាយបានថា អ៊ុក សុវណ្ណ គឺជាខ្សែការពារស្លាបដែលល្អជាងគេនៅ 𝗖𝗣𝗟 នារដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 នេះបានរឺទេ❓🤔

ពោលគឺខ្សែការពារស្លាបស្ដាំរបស់ក្លិប វិសាខា កីឡាករ អ៊ុក សុវណ្ណ🇰🇭 កំពុងតែឈរនៅលេខរៀងទី𝟮 ពិភពលោក ក្នុងនាមជាកីឡាករដែល 𝗔𝘀𝘀𝗶𝘀𝘁𝘀 ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបានច្រើនជាងគេសរុប 𝟭𝟳 លើកសម្រាប់ការប្រកួតនៅក្នុងលីគនារដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 នេះយោងតាម 𝗧𝗿𝗮𝗻𝘀𝗳𝗲𝗿𝗺𝗮𝗿𝗸𝘁 🎯⚽️😬

ខណៈដែលបច្ចុប្បន្ន អ៊ុក សុវណ្ណ🇰🇭 កំពុងតែនាំមុខលើកីឡាករ 𝗠𝗼𝗵𝗮𝗺𝗲𝗱 𝗦𝗮𝗹𝗮𝗵🇪🇬 របស់ក្លិបហង្សក្រហម 𝗟𝗶𝘃𝗲𝗿𝗽𝗼𝗼𝗹🏴󠁧󠁢󠁥󠁮󠁧󠁿 ដែលឈរនៅលេខ 𝟯 និងតាមពីក្រោយកីឡាករ 𝗠𝗮𝘅𝗶𝗺𝗲 𝗟𝗲𝘀𝘁𝗶𝗲𝗻𝗻𝗲🇧🇪 របស់ក្លិបសឹង្ហបុរី 𝗟𝗶𝗼𝗻 𝗖𝗶𝘁𝘆 𝗦𝗮𝗶𝗹𝗼𝗿𝘀 𝗙𝗖🇸🇬 ដែលឈរនៅកំពូលតារាងមាន 𝟮𝟬 𝗮𝘀𝘀𝗶𝘀𝘁𝘀 🎯⚽️

បើទោះបីជាក្លិប 𝗣𝗵𝗻𝗼𝗺 𝗣𝗲𝗻𝗵 𝗖𝗿𝗼𝘄𝗻 ធ្លាក់ចេញពីកំពូលតារាង 𝗖𝗣𝗟 រដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 ត្រឹមការប្រកួតដំណាក់កាលទី𝟮 សប្ដាហ៍ទី𝟮𝟯 ក៏ពិតមែ...
25/02/2025

បើទោះបីជាក្លិប 𝗣𝗵𝗻𝗼𝗺 𝗣𝗲𝗻𝗵 𝗖𝗿𝗼𝘄𝗻 ធ្លាក់ចេញពីកំពូលតារាង 𝗖𝗣𝗟 រដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 ត្រឹមការប្រកួតដំណាក់កាលទី𝟮 សប្ដាហ៍ទី𝟮𝟯 ក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធរបស់ពួកគេ 𝟮 រូបគឺកំពុងតែកាន់កាប់កំពូលតារាងអ្នករកគ្រាប់បាល់ច្រើនជាងគេគិតត្រឹមពេលនេះ ⚽️🥅🔝
1️⃣ កីឡាករហូឡង់ 𝗝𝗲𝗹𝗹𝗲 𝗚𝗼𝘀𝗲𝗹𝗶𝗻𝗸 រកគ្រាប់បាល់បានចំនួន 𝟭𝟲 គ្រាប់ ⚽️🥅
2️⃣ កីឡាករ 𝗔𝗻𝗱𝗿é𝘀 𝗡𝗶𝗲𝘁𝗼 រកគ្រាប់បាល់បានចំនួន 𝟭𝟱 គ្រាប់ ⚽️🥅

នៅក្នុងស្រុកស្ទើតែរកក្រុមគូប្រជែងគ្មានទៀតនោះទេ‼️ ដោយក្លិបអ្នកមានរបស់ម៉ាឡេសុី 𝗝𝗼𝗵𝗼𝗿 𝗗𝗮𝗿𝘂𝗹 𝗧𝗮'𝘇𝗶𝗺 បានគ្រងជើងឯកលីគកំពូលម៉ាឡ...
25/02/2025

នៅក្នុងស្រុកស្ទើតែរកក្រុមគូប្រជែងគ្មានទៀតនោះទេ‼️ ដោយក្លិបអ្នកមានរបស់ម៉ាឡេសុី 𝗝𝗼𝗵𝗼𝗿 𝗗𝗮𝗿𝘂𝗹 𝗧𝗮'𝘇𝗶𝗺 បានគ្រងជើងឯកលីគកំពូលម៉ាឡេសុី 𝗠𝗮𝗹𝗮𝘆𝘀𝗶𝗮 𝗦𝘂𝗽𝗲𝗿 𝗟𝗲𝗮𝗴𝘂𝗲🇲🇾 នារដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 ហើយក៏ជាការឈ្នះចំនួន 𝟭𝟭 រដូវកាលជាប់ៗគ្នាផងដែរ 🏆🔥
ស្របពេលដែលលីគកំពូលម៉ាឡេសុី🇲🇾ដោយគិតចាប់ពីឆ្នាំ𝟮𝟬𝟭𝟰 មក គឺគ្មានក្លិបណាឈ្នះក្រៅពីក្លិប 𝗝𝗼𝗵𝗼𝗿 𝗗𝗮𝗿𝘂𝗹 𝗧𝗮'𝘇𝗶𝗺 នោះទេ 🏆🔝
ខណៈក្លិបផ្សេងដែលឈ្នះក្រៅពីក្លិប 𝗝𝗼𝗵𝗼𝗿 𝗗𝗮𝗿𝘂𝗹 𝗧𝗮'𝘇𝗶𝗺🇲🇾 ដែលឈ្នះចុងក្រោយបង្អស់ នោះគឺជាក្លិបរបស់សឹង្ហបុី 𝗟𝗶𝗼𝗻𝘀𝗫𝗜𝗜🇸🇬 ដែលបានឈ្នះនៅឆ្នាំ𝟮𝟬𝟭𝟯 🏆
——————————————————

គ្រូបង្វឹកដែលបានដឹកនាំក្រុមបាល់ទាត់បុរស 𝗨𝟮𝟮 ឥណ្ឌូនេសុី🇮🇩 ឈ្នះមេដាយមាស 𝗦𝗲𝗮 𝗚𝗮𝗺𝗲𝘀 លើកទី𝟯𝟮 នៅកម្ពុជាយើងកាលពីឆ្នាំ𝟮𝟬𝟮𝟯 គឺលោក...
24/02/2025

គ្រូបង្វឹកដែលបានដឹកនាំក្រុមបាល់ទាត់បុរស 𝗨𝟮𝟮 ឥណ្ឌូនេសុី🇮🇩 ឈ្នះមេដាយមាស 𝗦𝗲𝗮 𝗚𝗮𝗺𝗲𝘀 លើកទី𝟯𝟮 នៅកម្ពុជាយើងកាលពីឆ្នាំ𝟮𝟬𝟮𝟯 គឺលោកគ្រូ 𝗜𝗻𝗱𝗿𝗮 𝗦𝗷𝗮𝗳𝗿𝗶 នោះ...🥇🇰🇭
ពេលនេះរូបលោកត្រូវបានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី 𝗣𝗦𝗦𝗜 បណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ 𝗨𝟮𝟬 ឥណ្ឌូនេសុី🇮🇩ហើយ បន្ទាប់ពីរូបលោកដឹកនាំក្រុម 𝗨𝟮𝟬 ឥណ្ឌូនេសុី🇮🇩 ធ្វើពុំបានលទ្ធផលល្អទាល់តែសោះនៅក្នុងពានរង្វាន់ 𝗔𝗙𝗖 𝗨𝟮𝟬 𝗔𝘀𝗶𝗮𝗻 𝗖𝘂𝗽 𝟮𝟬𝟮𝟰 នេះ 💔
ពោលគឺលោកគ្រូ 𝗜𝗻𝗱𝗿𝗮 𝗦𝗷𝗮𝗳𝗿𝗶 ដឹកនាំក្រុម 𝗨𝟮𝟬 ឥណ្ឌូនេសុី🇮🇩 រកបានត្រឹម 𝟭 ពិន្ទុប៉ុណ្ណោះពី 𝟯 ប្រកួតនៅក្នុងពូល ដោយត្រូវហាលអាវពុំអាចឈានទៅកាន់វគ្គបន្តទៀតឡើយ ❌❌🤝

——————————————————

បន្ទាប់ពីបានជួយឲ្យក្រុម 𝗔𝗻𝗴𝗸𝗼𝗿 𝗧𝗶𝗴𝗲𝗿 យកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ 𝗡𝗮𝗴𝗮𝘄𝗼𝗿𝗹𝗱 ក្នុងលទ្ធផល 𝟮-𝟬 ការប្រកួតដំណាក់កាលទី𝟮 𝗖𝗣𝗟 សប្ដា...
24/02/2025

បន្ទាប់ពីបានជួយឲ្យក្រុម 𝗔𝗻𝗴𝗸𝗼𝗿 𝗧𝗶𝗴𝗲𝗿 យកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ 𝗡𝗮𝗴𝗮𝘄𝗼𝗿𝗹𝗱 ក្នុងលទ្ធផល 𝟮-𝟬 ការប្រកួតដំណាក់កាលទី𝟮 𝗖𝗣𝗟 សប្ដាហ៍ទី𝟮𝟯 កាលពីល្ងាចម្សិលមិញនោះ...

បានធ្វើឲ្យអ្នកចាំទីរបស់ក្រុម 𝗔𝗻𝗴𝗸𝗼𝗿 𝗧𝗶𝗴𝗲𝗿 គឺកីឡាករ យី ប៊ុនហេង ជិតតាមទាន់កំពូលតារាងអ្នកចាំទីដែលរក្សាសំណាញ់ទី (𝗖𝗹𝗲𝗮𝗻-𝘀𝗵𝗲𝗲𝘁𝘀) បានច្រើនជាងគេនៅ 𝗖𝗣𝗟 រដូវកាល 𝟮𝟬𝟮𝟰/𝟮𝟱 នេះហើយ 🧤🔜🔝

ពោលគឺ យី ប៊ុនហេង រកបាន 𝟵 𝗰𝗹𝗲𝗮𝗻-𝘀𝗵𝗲𝗲𝘁𝘀 តាមពីក្រោយកីឡាករ វិរៈ ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង ដែលកំពុងតែឈរកំពូលតារាងមាន 𝟭𝟭 𝗰𝗹𝗲𝗮𝗻-𝘀𝗵𝗲𝗲𝘁𝘀 🧤🔥

ខ្សែប្រយុទ្ធសញ្ជាតិជប៉ុនដ៏សំខាន់របស់ក្លិបបាល់ទាត់ 𝗔𝗻𝗴𝗸𝗼𝗿 𝗧𝗶𝗴𝗲𝗿 គឺកីឡាករ 𝗧𝗮𝗶𝗴𝗮 𝗞𝗶𝘁𝗮𝗷𝗶𝗺𝗮🇯🇵 ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ...
24/02/2025

ខ្សែប្រយុទ្ធសញ្ជាតិជប៉ុនដ៏សំខាន់របស់ក្លិបបាល់ទាត់ 𝗔𝗻𝗴𝗸𝗼𝗿 𝗧𝗶𝗴𝗲𝗿 គឺកីឡាករ 𝗧𝗮𝗶𝗴𝗮 𝗞𝗶𝘁𝗮𝗷𝗶𝗺𝗮🇯🇵 ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរូបគេបានប៉ះទង្គិចត្រង់ក្បាលជាមួយអ្នកចាំទីរបស់ក្លិប 𝗡𝗮𝗴𝗮𝘄𝗼𝗿𝗹𝗱 កីឡាករ ទួត សារ៉ូត 🚑💔

រឹងមាំឡើង 𝗞𝗶𝘁𝗮𝗷𝗶𝗺𝗮 ពួកយើងនៅជាមួយអ្នក ✊⚽️🇯🇵🇰🇭

Address

Krong Ta Khmau 08251
Ta Khmau
08255

Alerts

Be the first to know and let us send you an email when PhnomPenh Sports Station posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share