ប្រតិកម្មរហ័សខេត្តកណ្ដាល

ប្រតិកម្មរហ័សខេត្តកណ្ដាល ប្រតិកម្មរហ័សខេត្តកណ្ដាល

22/09/2025
21/09/2025
20/09/2025
នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ  និងលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក...
20/09/2025

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ និងលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង មន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ បានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១៣ បូជាទៀន ធូប ផ្កាភ្ញី រាប់បាត្រ និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ស្ថិតនៅវត្តកែវកុមារនេត្រ ហៅវត្តព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសកុសលផលបុណ្យ ប្រគេនជូន លោកតា លោកយាយ ពុទ្ធបរិស័ទ មន្រ្តីរាជការ និងវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីទាំងអស់ សូមទទួលបានមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធរទាំង ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ។

ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល
-Ksatr

20/09/2025

ចំណាត់ថ្នាក់សាលាតាមសិស្សនិទ្ទេស A
១) វិទ្យាល័យព្រះស៊ីសុវត្ថិ ៦៥
២) វិទ្យាល័យ១០មករា ៥៧
៣) វិទ្យាល័យព្រះយុគន្ធរ ៤៤
៤) វិទ្យាល័យហសជម្ពូវ័ន្ត ៣៧
៥) វិទ្យាល័យហស សេរីភាព ៣១
៦) វិទ្យាល័យព្រះមុនីវង្ស ៣០
៧) វិទ្យាល័យ ជស សាមគ្គី ២៥
៨) វិទ្យាល័យមេសាង ២៤
៩) វិទ្យាល័យហស ដើមឫស ២២
៩) វិទ្យាល័យកំពង់ស្ពឺ ២២
៩) វិទ្យាល័យ ទួលទំពូង ២២

អបអរសាទរ វិទ្យាល័យក្នុងខេត្តយើង 🫰🫰🫰ក៏ស្ថិតក្នុងTop ដែរ 👏👏👏

20/09/2025
19/09/2025

សែនអាណិត​ និងគោរពបំផុត​ លោកថ្លែងទាំងអួលដេីមក​ និងរលីងរលោងទឹកភ្នែក 🥺🥺

Credit : ឯកឧត្តម គួច វេងស្រ៊ុន

ញាតិគាំទ្រ របស់រដ្ឋបាលខេត្តកណ្ដាល
19/09/2025

ញាតិគាំទ្រ របស់រដ្ឋបាលខេត្តកណ្ដាល

ហ៊ានម្ល៉េះ ពួកសៀម.... ប្រភព : បរទេស
19/09/2025

ហ៊ានម្ល៉េះ ពួកសៀម....

ប្រភព : បរទេស

19/09/2025

បុណ្យភ្ជុំឆ្នាំនេះ ខុសពីឆ្នាំមុន 🥺🥺 តែយ៉ាងណាដើម្បីទឹកដីយើង ពីចោរឈ្លានពាន សៀម. អរគុណខ្លាំងណាស់ទឹកចិត្តមួយនេះ 🙏🏻🙏🏻🙏🏻។

ពីAdmin

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥​ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្ស...
19/09/2025

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥​ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល​ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង និវត្តន៍ជន នៃរដ្ឋបាលខេត្តកណ្តាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។

ពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលក្រុងអរិយក្សត្រ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ...លោក ចាន់...
19/09/2025

ពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលក្រុងអរិយក្សត្រ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ...

លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ និង លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង បានអញ្ជេីញជាអធិបតីភាពក្នុង ពិធីជួបសំណេះសំណាល ជាមួយលោក-លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង នាយក-នាយករងរដ្ឋបាលក្រុង,ប្រធាន-អនុប្រធាន មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា នៃរដ្ឋបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ នាពេលខាងមុខនេះ ។

ថ្លែងក្នុងឳកាសនោះ លោកអភិបាលក្រុង សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងការពារ ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារទទួលបានជោគជ័យរយៈពេលកន្លងមក និងសូមផ្តាំផ្ញេីរដល់មន្រ្តីរាជការ ត្រូវចេះសហការសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោកអភិបាលក្រុង ក៏បាននាំយកសម្ភារៈឧប្តត្ថម្ភ និងថវិកាមួយចំនួន ចែកជូនដល់មន្រ្តីរាជការ ដើមី្បចូលរួមរីករាយ អបអរក្នុងពិធីទាំងនោះផងដែរ ។

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥

#ក្រុងអរិយក្សត្រ #ខេត្តកណ្តាល


រូបភាពពី រដ្ឋបាលក្រុងអរិយក្សត្រ

Address

Ta Khmau

Website

Alerts

Be the first to know and let us send you an email when ប្រតិកម្មរហ័សខេត្តកណ្ដាល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share