ហុក គីមហេង-Hok Kimheng

ហុក គីមហេង-Hok Kimheng សូម​ស្វាគមន៍​មកកាន់​page ហុក គីមហេង

សូមថ្វាយព្រះរាជស័ព្ទសាធុការពរជ័យ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព...
15/01/2025

សូមថ្វាយព្រះរាជស័ព្ទសាធុការពរជ័យ ថ្វាយ
សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។

សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។

សូមស្ដេចទ្រង់មានព្រះជន្មយឺនយូរ ព្រះរាជសុខុមាលភាពបរិបូរណ៍ ព្រះរាជបញ្ញាញាណវៀងវៃ ដើម្បីបំពេញព្រះរាជកិច្ចចូលរួមចំណែកដឹកនាំពុទ្ធសាសនាកម្ពុជា ឱ្យបានរីកចម្រើនជាភិយ្យោភាពចីរកាលតទៅ។

សេចក្ដីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស។

ខ្ញុំព្រះករុណា ជាសិស្សគណ សូមប្រគេនព្រះសព្វសាធុការពរចំពោះ ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះវិន័យធរគ...
10/01/2025

ខ្ញុំព្រះករុណា ជាសិស្សគណ សូមប្រគេនព្រះសព្វសាធុការពរចំពោះ ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះវិន័យធរគណខេត្តកណ្តាល ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ ក្នុងវរោកាសដ៏នក្ខត្តឫក្ស នៃពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ៥៧ ឈានចូល ៥៨ព្រះវស្សា ដែលនឹងចូលមកដល់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះ។
សូម ព្រះឃោសធម្ម បណ្ឌិត មានព្រះសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ព្រះជន្មាទីឃាយុយឺនយូជាងរយព្រះវស្សា។

08/01/2025

កម្រងវីដេអូឯកសារ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តមុនីសុវណ្ណ(ចំពុះក្អែក) កាលគង់ព្រះឋានៈជា ព្រះសាសនសំវរ ព្រះរាជាគណៈកិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចព្រះឧត្តមមុនី ជា សំអាង (ចិត្តបាលោ) ព្រះអគ្គាធិការរងពុទ្ធិកសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិសមាជិកថេរសភា នៃ...
06/01/2025

សម្តេចព្រះឧត្តមមុនី ជា សំអាង (ចិត្តបាលោ)
ព្រះអគ្គាធិការរងពុទ្ធិកសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា
ព្រះវិមលវេទី មេគណខេត្តកណ្តាល
និងជាសម្តេចព្រះចៅអធិការវត្តសុវណ្ណវារី(ព្រែកតាទែន)

ខ្ញុំព្រះករុណា​ និងភរិយា​ សូមក្រាបថ្វាយបង្គំ និងប្រគេនព្រះសព្វសាធុការពរចំពោះ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្...
06/01/2025

ខ្ញុំព្រះករុណា​ និងភរិយា​ សូមក្រាបថ្វាយបង្គំ និងប្រគេនព្រះសព្វសាធុការពរចំពោះ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ក្នុងវរោកាសដ៏នក្ខត្តឫក្ស វិសេសវិសាល ចម្រើនទីឃាយុវឌ្ឍនមង្គល ៥៦ ឈានចូល ៥៧ព្រះវស្សា ថ្ងៃចន្ទ​ ៨កេីត​ ខែបុស្ស​ ឆ្នាំរោង​ ឆស័ក​ ព.ស.​២៥៦៧​ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ។
សូមសម្តេចមានព្រះសុខភាពល្អបរិបូណ៌ កម្លាំងកាយមាំមួន ព្រះជន្មាយុយឺនយូរ​ គង់ជាសុខក្នុងព្រះពុទ្ធសាសនា និងជាម្លប់ដ៏ត្រជាក់ដល់ញាតិញោមពុទ្ធបរិស័ទ រួមទាំងសិស្សគណទាំងអស់អង្គ/នា

សូមក្រាបបង្គំថ្វាយ ប្រគេន ព្រះសព្ទសាធុការពរ ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម...
04/01/2025

សូមក្រាបបង្គំថ្វាយ ប្រគេន ព្រះសព្ទសាធុការពរ ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ 🙏🏻

សូមក្រាបបង្គំប្រគេនព្រះពរជ័យ ប្រគេនលោកគ្រូ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា គណៈមហានិកាយ នៃព្រះ...
02/01/2025

សូមក្រាបបង្គំប្រគេនព្រះពរជ័យ ប្រគេនលោកគ្រូ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់ចត្វា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះលេខាធិការគណខេត្តកណ្តាល ព្រះនាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា)។
ក្នុងវរោកាសនៃពិធីចម្រើនអាយុវឌ្ឍនៈមង្គលគម្រប់ ៤៦ និមន្តចូល ៤៧ ព្រះវស្សា នេះ ខ្ញុំព្រះករុណា និងគ្រួសារ ជាសិស្សគណ សូមបួងសួង គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធមានឫទ្ធិក្នុងលោក ទេវតាមហាស្វេត្រឆ័ត្រ សម្បត្តិរាជធានីជាទីសោភិរម្យ សូមលោកប្រោសប្រទានព្រះពរជ័យ សិរីមង្គលវិបុលសុខបវរមហាប្រសើរ ប្រគេន ព្រះសិរីវិសុទ្ធិ បណ្ឌិត ជាអម្ចាស់ សូមមានព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ នឹងសមប្រកបដោយនូវពុទ្ធពរទាំង៤ប្រការ ទីឃាយុ វណ្ណៈ សុខៈ និងពលៈ សម្រាប់គង់ជាម្លប់ដល់សិស្សគណគ្រប់រូប និងពុទ្ធពរស័ទគ្រប់ទិសទី បូជាជាទីសក្ការៈ។

ពីខ្ញុំព្រះករុណាជាសិស្សគណ ហុក គីមហេង
ជំនួយការគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា
ជំនួយការសាលាគណខេត្តកណ្តាល និងភរិយា

សូមគោរពជូនពរពីការិសង្គមកិច្ចក្រុងសំពៅពូន 🙏🏻🙏🏻🙏🏻
31/12/2024

សូមគោរពជូនពរពីការិសង្គមកិច្ចក្រុងសំពៅពូន 🙏🏻🙏🏻🙏🏻

ថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ ឆ្នាំថ្មី២០២៥ នឹងឈានមកដល់ឆាប់ៗ ខ្ញុំព្រះករុណា ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក និងបា...
31/12/2024

ថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ ឆ្នាំថ្មី២០២៥ នឹងឈានមកដល់ឆាប់ៗ

ខ្ញុំព្រះករុណា ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក និងបារមីទេវតាមហាស្វេតឆ័ត្រ តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវមហាសិរី ប្រគេន និងជូនចំពោះ សម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងបងប្អូន កូនចៅ មិត្តភ័ក្រ្តគ្រប់រូប ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ ខាងមុខនេះ សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ សុភមង្គល វិបុលសុខ គ្រប់ពេលវេលា និងពរបួនប្រការគឺ អាយុវណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចជាអម្ចាស់តែងមានព្រះទ័យករុណាជាមួយ សាស្ត្រាចារ្យដែលមានវ័យចាស់🙏🏻
19/12/2024

សម្តេចជាអម្ចាស់តែងមានព្រះទ័យករុណាជាមួយ សាស្ត្រាចារ្យដែលមានវ័យចាស់🙏🏻

ព្រះឆាយាលក្ខណ៍ នៃ ១ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុ...
15/12/2024

ព្រះឆាយាលក្ខណ៍ នៃ
១ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា

២ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះវិមលវេទី មេគណខេត្តកណ្តាល។

ទូលព្រះបង្គំ សូមក្រាបបង្គំថ្វាយព្រះបរមពរ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងវរោកាសដ៏មហាវិសេ...
08/12/2024

ទូលព្រះបង្គំ សូមក្រាបបង្គំថ្វាយព្រះបរមពរ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងវរោកាសដ៏មហាវិសេសថ្លៃថ្លា ដែលព្រះករុណាជាអម្ចាស់ជីវិត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខា ថ្វាយព្រះឋានៈ ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ទូលព្រះបង្គំ សូមក្រាបបង្គំថ្វាយព្រះបរមពរសព្ទសាធុការ ថ្វាយ សម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាទីឃាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដល់សិស្សគណ ព្រះសង្ឃ និងពុទ្ធបរិស័ទគ្រប់ទី

ព្រះមហាថេរដែលបានឧបសម្បទា ក្រោយថ្ងៃរំដោះ ៧មករានៅថ្ងៃទី ១៩-៩-១៩៧៩ មានចំនួន ៧ អង្គ៖១- ព្រះមហាថេរ កើត វ៉ាយ សតិសម្ពោជ្ឈង្គោ២-...
28/11/2024

ព្រះមហាថេរដែលបានឧបសម្បទា ក្រោយថ្ងៃរំដោះ ៧មករា
នៅថ្ងៃទី ១៩-៩-១៩៧៩ មានចំនួន ៧ អង្គ៖
១- ព្រះមហាថេរ កើត វ៉ាយ សតិសម្ពោជ្ឈង្គោ
២-ព្រះមហាថេរ ប្រាក់ ឌិត ធម្មវិច្ចយសម្ពោជ្ឈង្គោ
៣-ព្រះមហាថេរ ឌិន សារុន វិរិយសម្ពោជ្ឈោង្គោ (ពុំមានរូប)
៤-ព្រះមហាថេរ អ៉ិត ស៊ុម បីតិសម្ពោជ្ឈង្គោ
៥-ព្រះមហាថេរ នន្ទ ង៉ែត បស្សទ្ធិសម្ពោជ្ឈង្គោ
៦-ព្រះមហាថេរ កែន វង្ស សម្មាធិសម្ពោជ្ឈង្គោ
៧-ព្រះមហាថេរ ទេព វង្ស ឧបេក្ខាសម្ពោជ្ឈង្គោ ។

បែបជនបទ😅
28/11/2024

បែបជនបទ😅

សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី មេគណខេត្តកណ្តាល និមន្តមានព្រះសង្ឃដីការ នៃអង្គមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេ...
24/11/2024

សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី មេគណខេត្តកណ្តាល និមន្តមានព្រះសង្ឃដីការ នៃអង្គមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះសមណស័ក្តិទី ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា គ.ស.២០២៤ ពីស្តាំមកឆ្វេង១ ព្រះសាសនមុនី ហុឹម ប៊ុនធ...
24/11/2024

ព្រះសមណស័ក្តិទី ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា គ.ស.២០២៤ ពីស្តាំមកឆ្វេង
១ ព្រះសាសនមុនី ហុឹម ប៊ុនធឿន
២ ព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា
៣ ព្រះឃោសធម្ម លន់ សុគន្ធា
៤ ព្រះធម្មឃោសាចារ្យ ជួន សាវឿន
៥ ព្រះមុនីកោសល វ៉ង់ គឹមសន

សូមគោរពអរគុណមេ តែងតែផ្តល់ឱកាសដល់រូបខ្ញុំបាទក្នុងការរៀនសូត្រអំពីការងារ🙏🏻🙏🏻🙏🏻 សូមគោរពជូនពរមេ មានសុខភាពល្អ សម្រេចជោគជ័យគ្រប...
18/11/2024

សូមគោរពអរគុណមេ តែងតែផ្តល់ឱកាសដល់រូបខ្ញុំបាទក្នុងការរៀនសូត្រអំពីការងារ🙏🏻🙏🏻🙏🏻 សូមគោរពជូនពរមេ មានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារៈកិច្ចការងារ។

🙏🏻
15/11/2024

🙏🏻

Address

Ta Khmau

Telephone

012252310

Website

Alerts

Be the first to know and let us send you an email when ហុក គីមហេង-Hok Kimheng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category