Hok Kimheng

Hok Kimheng សូម​ស្វាគមន៍​មកកាន់​page ហុក គីមហេង

យល់ដឹងខ្លះៗអំពីបុណ្យភ្ជុំបិណ្ឌ​ និងកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្...
10/09/2025

យល់ដឹងខ្លះៗអំពីបុណ្យភ្ជុំបិណ្ឌ​ និងកាន់បិណ្ឌ

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ

ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំ បាយជាដុំៗដែលយើងហៅថា “បាយបិណ្ឌ”) ។

បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។

រឿងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌ

អ្នកប្រាជ្ញបានបង្កើតឲ្យមានគម្ពីរ ៣ ដែលទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ៖

គម្ពីរ បេតវត្ថុ ៖ បកស្រាយពីរឿងប្រេត
គម្ពីរអានិសង្ឃបិណ្ឌ ៖ និយាយអំពីផលនៃការធ្វើបុណ្យ
គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរៈ ៖ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម…។

បើតាមគម្ពីរ “ពិទ្យាធរ ឬវិជ្ជាធរ” មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោក មានអំណាចមានឥទ្ធិពលច្រើនណាស់ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅខ្លាំង ប៉ុនែ្តដោយឥទ្ធិពល របស់លោក ក៏មានលេចចេញឲ្យមាននូវ ផ្កាឈូករត័្នមួយធំប៉ុនកងរាជរថ រួច លោកក៏គង់នៅលើផ្កាឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ ព្រះអង្គត្រជាក់ស្រួល មិនបណ្តាលឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។

រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោក និមន្តទៅភ្លាមក៏ធ្វើឲ្យ ពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំង នោះមានការកោតខ្លាចនូវ ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក អបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បាន ពន្យល់ សមែ្តងធម៌‌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់ មកស្ថានមនុស្សវិញហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា: “ទូលព្រះបង្គំទាំងអស់គ្នា សព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយក អាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាននោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្ តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យ បងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួចហើយ ផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយបានផលជួបឧបត្ថម្ភឲ្យ បានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ”។

ព្រះឧបគុត្តតេ្ថរក៏នាំយកបណ្តាំទាំងនោះ ទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រ ជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយ ដែលនាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះ រហូតមកដល់សព្វថៃ្ងនេះ។

មូលហេតុដែលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជា ទៅចាប់កំណើតនៅ លោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :

១) ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត)

២) ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។

៣) ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាម ញ្ញសម្រាប់ប្រជា រាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។

កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាក ដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាព នៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ​។

ពិធីចម្រើនព្រះបរិត្តវេនបិណ្ឌទី១ នៅវត្តប្រជុំនទី(ក្រពើហា) សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ផ្តើមដោយ ឯកឧត្តម នូ ស...
07/09/2025

ពិធីចម្រើនព្រះបរិត្តវេនបិណ្ឌទី១ នៅវត្តប្រជុំនទី(ក្រពើហា) សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ផ្តើមដោយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ អ៊ូ ធីតាពៅ ។

ថ្ងៃអាទិត្យ ១៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥

សារាចរ ស្តីពី ការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ
03/09/2025

សារាចរ ស្តីពី ការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ

សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី មេគណខេត្តកណ្តាល និមន្តដឹកនាំព្រះមន្ត្រីសង្ឃខេត្ត ព្រះគ្រូអនុគណក្រុង ស្រុក និងស...
17/08/2025

សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី មេគណខេត្តកណ្តាល និមន្តដឹកនាំព្រះមន្ត្រីសង្ឃខេត្ត ព្រះគ្រូអនុគណក្រុង ស្រុក និងសហការី ក្នុងខេត្តកណ្តាលប្រារព្ធពិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនដល់ព្រះរាជាណាចក្រកម្ពុជា និងវីរៈកងទ័ពដែលឈរជើងនៅសមរភូមិមុខ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា។ ពិធីនេះប្រារព្ធនៅព្រះវិហារព្រះរាជទ្រព្យ(វិហារកឹង) ក្នុងវត្តព្រះវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥

ព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជទ...
04/08/2025

ព្រះរាជសារ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជទានជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ🙏🏻❤️🇰🇭

03/08/2025

សូមព្រលឹងបុព្វបុរសដូនតាជួយគ្រងរក្សាការពារវីរៈជនកម្ពុជា និងប្រជាជនកម្ពុជាជានិច្ច🙏🇰🇭

ខ្ញុំព្រះករុណា ខ្ញុំបាទបានចូលរួមអមព្រះដំណើរ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី មេគណខេត្តកណ្តាល និមន្តដឹកនាំព្រះមន...
01/08/2025

ខ្ញុំព្រះករុណា ខ្ញុំបាទបានចូលរួមអមព្រះដំណើរ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី មេគណខេត្តកណ្តាល និមន្តដឹកនាំព្រះមន្ត្រីសង្ឃខេត្ត ព្រះគ្រូអនុគណ និងសហការីទាំង១៣ ក្រុង ស្រុក និងព្រះចៅអធិការវត្តក្នុងខេត្តកណ្តាល និមន្តសាកសួរសុខទុក្ខដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ចំនួន ១,៨០០ គ្រួសារ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ក្នុងឱកាសនោះផងដែរ សម្តេចព្រះមេគណ និងព្រះមន្ត្រីសង្ឃបាននាំមកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈសម្រាប់ប្រើប្រាស់ផ្សេងៗ ផងដែរ។

ថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥

យើងជឿជាក់លើថ្នាក់ដឹកនាំ និងកងទ័ពកម្ពុជា🇰🇭❤️🙏
27/07/2025

យើងជឿជាក់លើថ្នាក់ដឹកនាំ និងកងទ័ពកម្ពុជា🇰🇭❤️🙏

ក្រសួងធម្មការនិងសាសនា និងគណ:សង្ឃនាយកទាំងពីរគណ: ញត្តិថ្កោលទោស ចំពោះការវាយប្រហាររបស់ទាហានថៃ មកលើទីអារាមសាសនា ព្រះពុទ្ធបដិម...
26/07/2025

ក្រសួងធម្មការនិងសាសនា និងគណ:សង្ឃនាយកទាំងពីរគណ: ញត្តិថ្កោលទោស ចំពោះការវាយប្រហាររបស់ទាហានថៃ មកលើទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិល

The Ministry of Cult and Religion and the two Sangha Supreme Council of Cambodia for Condemnation for the attacks by Thai soldiers on monasteries, Buddha Statues, Buddhism Hall, Ancient Temple Places of Worship, and Civilian Sites.

សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ និងបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ជួយឃុំគ្រង ការពារថែរក្សា ដល់បងប្អូនក...
26/07/2025

សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ និងបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ជួយឃុំគ្រង ការពារថែរក្សា ដល់បងប្អូនកងទ័ពជួរមុខប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា។ 🙏🇰🇭

ទិដ្ឋភាពតាមដងផ្លូវ​ នៃការជម្លៀសខ្លួនរបស់ប្រជាពលរដ្ឋ​ ខេត្តព្រះវិហារ​ ចាកចេញពីតំបន់មានហានិភ័យខ្ពស់​ ពីការផ្ទុះអាវុធ​ និងគ...
26/07/2025

ទិដ្ឋភាពតាមដងផ្លូវ​ នៃការជម្លៀសខ្លួនរបស់ប្រជាពលរដ្ឋ​ ខេត្តព្រះវិហារ​ ចាកចេញពីតំបន់មានហានិភ័យខ្ពស់​ ពីការផ្ទុះអាវុធ​ និងគ្រាប់ផ្លោង​ ដែលបង្កឡេីងដោយទង្វេីឈ្លានពានទឹកដីកម្ពុជា​ពីកងយោធាថៃ​ ទៅស្វែងរកទីសុវត្ថិភាព!

ព្រឹកថ្ងៃទី២៦​ កក្កដា​ ២០២៥

25/07/2025

🇰🇭🇰🇭🇰🇭 ប្រាសាទព្រះវិហារ 🇺🇳🇺🇳🇺🇳





Address

Takhmau

Telephone

012252310

Website

Alerts

Be the first to know and let us send you an email when Hok Kimheng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category