Takhmao TV Online

Takhmao TV Online ព័ត៍មានទាន់ហេតុការណ៍ដើម្បីប្រជាពលរដ្ឋ

🚨សូមប្រុងប្រយ័ត្ន! ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌ដោយបានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាដោ...
09/07/2025

🚨សូមប្រុងប្រយ័ត្ន! ករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌

ដោយបានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាដោយផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប
នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហុង ភា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងករណី ឆបោក តាមរយៈបណ្តាញសង្គម ដែលបានបង្កើតគណនីហ្វេសប៊ុកមួយមាន ឈ្មោះ ខ្មែរ ខ្មែរ (ប្រើប្រាស់បច្ចុប្បន្ន) និងគណនីហ្វេសប៊ុកចំនួន ០៤ទៀត ដែលមានឈ្មោះ ហុង ភា, ម៉េសៀមរាប, Ah Su, ម៉ែសៀមរាប។ ដោយក្នុងអំឡុងឆ្នាំ២០២៥នេះ ជនសង្ស័យខាងលើ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ ខ្មែរ ខ្មែរ បង្ហោះនូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែង ដែលកំពុងត្រូវការថវិកាជំនួយពីសប្បុរសជន មកសង្គ្រោះបន្ទាន់ និងរូបភាពសុំជំនួយសម្រាប់កងទ័ពជាដើម ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងគោលដៅឆបោកប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកា តាម QR Code ធនាគារ អេសុីលីដា ឈ្មោះ HONG PHEA (0972388041) និង ធនាគារ ABA ឈ្មោះ PHEA HONG (005881511) ដែលជាគណនីធនាគាររបស់ ឈ្មោះ ហុង ភា សម្រាប់ទទួលប្រាក់ដែលបានមកពីការឧបត្ថម្ភនានា។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានបញ្ជាក់ប្រាប់ថា កន្លងមកខ្លួនបានទទួលប្រាក់ពីការបង្ហោះ ឆបោក លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សរុបជាប្រាក់ប្រហែលជា ២លានរៀល ហើយទឹកប្រាក់នោះខ្លួនបានយកទៅប្រើប្រាស់ដើម្បីដោះស្រាយជីវភាព។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត។ ជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួយសប្បុរសទៅឱ្យពួកគេ។

ស្នងការនគរបាលខេត្តសៀមរាប សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ និងសូមកុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គមនានា៕

ពុកម៉ែបងប្អូន អ្នកក្រុងតាខ្មៅ មានបញ្ហាមាត់ធ្មេញ ឬ ចង់ពត់ធ្មេញ(ដាក់ធ្មេញដែក😆) យើងសូមណែនាំ TK Dental Clinic | ពេទ្យធ្មេញ ធ...
09/07/2025

ពុកម៉ែបងប្អូន អ្នកក្រុងតាខ្មៅ មានបញ្ហាមាត់ធ្មេញ ឬ ចង់ពត់ធ្មេញ(ដាក់ធ្មេញដែក😆) យើងសូមណែនាំ TK Dental Clinic | ពេទ្យធ្មេញ ធី ខេ សេវាកម្មល្អ សីលធម៍ សុជីវធម៍ ក្រុមគ្រូពេទ្យ បុគ្គលិក ឥតខ្ចោះ ។

សូមទំនាក់ទំនង បញ្ហា មាត់ធ្មេញ https://www.facebook.com/share/16sJ33xNJQ/?mibextid=wwXIfr

កាលពីម្សិលនគរបាលចរាចរណ៍ក្រុងតាខ្មៅ ឃាត់ម៉ូតូល្មើសមិនពាក់មួកសុវត្ថិភាពបាន ១២គ្រឿង ចំណែកថ្ងៃនេះ ឃាត់បាន១៧គ្រឿង ។ បើទោះបីជា...
09/07/2025

កាលពីម្សិលនគរបាលចរាចរណ៍ក្រុងតាខ្មៅ ឃាត់ម៉ូតូល្មើសមិនពាក់មួកសុវត្ថិភាពបាន ១២គ្រឿង ចំណែកថ្ងៃនេះ ឃាត់បាន១៧គ្រឿង ។ បើទោះបីជាមានការផ្សព្វផ្សាយអោយបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ប៉ុន្តែនៅតែមានបងប្អូនមួយចំនួនមិនទាន់ចូលរួមនៅឡើយ ។

ព្រឹកថ្ងៃពុធទី៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងផ្នែកចរាចរណ៍បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចស្តុប១១០ ដើម្បីត្រួតពិនិត្យ ច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងសង្កាតតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជាលទ្ធផល៖ ផាកពិន័យបានម៉ូតូល្មើសច្បាប់ចរាចរណ៍បាន១៧គ្រឿង ( មិនពាក់មួកសុវត្ថិភាព ) ។

សូមបញ្ជាក់ផងដែរ កម្លាំងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅនឹងបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយដូចភ្លៀងរលឹម ។

ដូចនេះសូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ (ពាក់មួកសុវត្ថិភាពអោយបានទាំងអស់គ្នា ) ។

09/07/2025

សូមបងប្អូនពលរដ្ឋ គោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ម៉ូតូចេញពីផ្ទះពាក់មួកសុវត្ថិភាព ដាក់កញ្ចក់មើលក្រោយ បំពង់សុីមាំងត្រូវមានសម្លេងស្ងាត់ ។

TakhmaoTVOnline.

ឃ្លាំងស្តុកលាយជីកសិកម្មដែលបង្កក្លិនប៉ះពាល់ដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិសិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានមន្ទីរបរិស្ថា...
08/07/2025

ឃ្លាំងស្តុកលាយជីកសិកម្មដែលបង្កក្លិនប៉ះពាល់ដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិសិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរចុះត្រួតពិនិត្យ

ខេត្តកណ្តាល៖ ឃ្លាំងស្តុកលាយជីកសិកម្មមួយកន្លែង ឈ្មោះស្តារប៊ិកបាង អាហ្គ្រោជេម &ហ្វើថឺឡាយហ្សឺ ឯ.ក ដែលបង្កក្លិនប៉ះពាល់ដល់ប្រជាពលរដ្ឋ ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជះក្លិនមិនល្អ ដល់ប្រជាពលរដ្ឋជិតខាង ត្រូវបានមន្ទីរបរិស្ថាន និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យ និងអប់រំណែនាំដល់ម្ចាស់អាជីវកម្ម នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយទីតាំងខាងលើនេះក្រុមការងារមន្ទីរបរិស្ថានបានចុះណែនាំដល់ម្ចាស់សហគ្រាសម្ដងរួចមកហើយដោយឱ្យរៀបចំប្រព័ន្ធបច្ចេកទេស ប៉ុន្តែសហគ្រាសពុំមានលក្ខណៈគ្រប់គ្រាន់ក្នុងការគ្រប់គ្រងក្លិនចេញពីទីតាំងនោះទេ។សហគ្រាសខាងលើនេះមានកម្មករសរុប១៧នាក់ បរទេសសរុប០២នាក់ មានម៉ាស៊ីនលាយជី០៦គ្រឿង ម៉ាស៊ីនវេចខ្ចប់ជីម្សៅ០១គ្រឿង ម៉ាស៊ីនអ៊ុតស្លាក០១គ្រឿង និងឃ្លាំងមានទំហំ២៣៦៨ ម៉ែត្រការ៉េ ក្នុងនោះផងដែរក្រុមហ៊ុនបាននាំចូលវត្ថុធាតុដើម និងសារធាតុផ្សំសម្រាប់ផលិតជីកសិកម្មមានដូចជា៖POTASSIUM HYDROXIDE ជីអ៊ុយរ៉េគ្រាប់ k₂0 61PCT ko 50.0%MIN។

ក្នុងឱកាសនោះក្រុមការងារ និងអាជ្ញាធរពិនិត្យជាក់ស្តែងទីតាំងឃ្លាំងនេះស្ថិតនៅជាប់តំបន់លំនៅដ្ឋាន និងមានក្លិនចូលទៅខាងក្រៅពិតមែន ហើយក្រុមការងារបានធ្វើការសាកសួរពីប្រជាពលរដ្ឋបន្ថែមឃើញថាមានក្លិនឆួលចេញពីឃ្លាំងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញជាប្រចាំថ្ងៃ។ ក្រោយពីរការចុះពិនិត្យជាក់ស្តែងមន្ទីរបរិស្ថានខេត្តកណ្តាល បានធ្វើការណែនាំ នឹងបានធ្វើការផ្អាកការផលិត និងរយៈពេល៦ខែ ដើម្បីរកទីតាំងថ្មី និងត្រូវតែរៀបចំសម្អាត និងវេចខ្ចប់សម្ភារៈ និងថ្នាំកសិកម្មដែលមាននៅក្នុងឃ្លាំងបច្ចុប្បន្ន ឲ្យបានរៀបរយ និងស្អាតល្អ។ ម្ចាស់ឃ្លាំងត្រូវធ្វើការគ្រប់គ្រងឃ្លាំងឲ្យបានហ្មត់ចត់ ចំពោះមុខនៃវិធានការរបស់មន្ទីរបរិស្ថានខេត្ត ម្ចាស់ឃ្លាំងលាយថ្នាំកសិកម្ម ឈ្មោះ ស្តារប៊ិកបាង អាហ្គ្រោជេម &ហ្វើថឺឡាយហ្សឺ ឯ.ក បានសន្យាថា និងរៀបចំសម្អាត និងវេចខ្ចប់សម្ភារៈ និងថ្នាំកសិកម្មចាស់ៗ ដែលមាននៅក្នុងឃ្លាំងឲ្យបានស្អាត ចាប់ពីថ្ងៃនេះ ប្រសិនបើម្ចាស់ឃ្លាំងមិនអនុវត្តតាមទេ នោះម្ចាស់អាជីវកម្ម នឹងត្រូវប្រឈមមុខតាមច្បាប់ដែលបានកំណត់៕

អ្នកក្លាហាន៥នាក់ ដាក់កាំបិតបុ័ងតោតាមខ្លួន ដើម្បីទុកការងារខ្លួន ចុងក្រោយបុ័ងតោការពារលែងបាន ហើយ... ខ្នោះក្មេងទំនើងចំនួន៥នា...
08/07/2025

អ្នកក្លាហាន៥នាក់ ដាក់កាំបិតបុ័ងតោតាមខ្លួន ដើម្បីទុកការងារខ្លួន ចុងក្រោយបុ័ងតោការពារលែងបាន ហើយ... ខ្នោះ

ក្មេងទំនើងចំនួន៥នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចេញល្បាតហើយធ្វើការឆែកឆេរក៏ឃើញមានកាំបឹតបុ័ងតោមួយ ជាប់ខ្លួន ។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅវេលាម៉ោង០២:០០នាទីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញព្រហ្មទណ្ឌក្រុងតាខ្មៅ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ,កំពង់សំណាញ់ ,ដើមមៀន ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ធ្វើការល្បាតតាមដងផ្លូវ រហូតមកដល់ចំណុចលើផ្លូវ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រទះឃើញជនសង្ស័យ ចំនួន២ម៉ូតូមានគ្នា ៥នាក់ កម្លាំងយើងបានប្រដេញឃាត់ភ្លាមនិងបានឆែកឃើញកាំបិតប៉័ងតោមួយ(លាក់ទុកក្នុងខ្លួនឈ្មោះសុខម៉េងលី) ទើបឈានដល់ការឃាត់ខ្លួនបក្សពួកជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ម៉ូតូចំនួន០២គ្រឿង កាំបិតប៉័ងតោមួយ ទូរសព្ទ័០៥គ្រឿង រួមនឹង មួកការពារចំនួន៣ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ សូមជម្រាបជូនសាធារណជន​អ្នកសារព័ត៌មាន​បងប្អូនអ្នក...
08/07/2025

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ សូមជម្រាបជូនសាធារណជន​អ្នកសារព័ត៌មាន​បងប្អូនអ្នកប្រេីប្រាស់បណ្តាញសង្គមជ្រាបថាកាលពីថ្ងៃទី០៧​ ខែ​ កក្កដា​ ឆ្នាំ២០២៥​មានគណ​នីហ្វេសប៊ុកឈ្មោះ​ Roeun Sineth បានបង្ហោះខ្លឹម​សារទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរ​ណ៍​ និងស្នេីសុំការជួយអន្តរាគមន៍ពីឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តីី​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ និងឯកឧត្តម​ កេីត​ រិទ្ធ​ ឧបនាយ​ករដ្ឋមន្រ្តីី​ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​។

ករណីនេះសូមធ្វេីការបំភ្លឺជូន​ថា​កាល​ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០​២៥វេលា​ម៉ោង ១៨:៤០នាទី លើផ្លូវជាតិ​លេខ​៥ចន្លោះគីឡូម៉ែត្រលេខ ៣២​៤-​៣២៥នៅត្រង់ចំណុចក្រុមទី០៥ ភូមិជ្រោយស្តៅឃុំ ជ្រោយស្តៅស្រុក​ ថ្មគោល ខេត្តបាត់​ដំបង មានគ្រោះថ្នាក់ចរាចរ​ណ៍មួយរវាង រថយន្ត Pick up មួយគ្រឿងម៉ាក TOY​OTA HILLUX ស៊េរីឆ្នាំ២០២៣ ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា RS1-6188 អ្នកបើកបរ ឈ្មោះ រឺ ស្រីអ៊ុន ភេទ​ស្រី អាយុ ២៦ឆ្នាំ មានទី លំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់សំរោង ក្រុងសេរីសោភ័ណ ខេត្តបន្ទាយ មាន​ជ័យ ធ្វើដំណើរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានកង់អាគុយ មួយគ្រឿង ពណ៌ស ខ្មៅ អ្នកបញ្ជាកង់ឈ្មោះ សយ សុឡេង ភេទស្រី អាយុ ៦៩ឆ្នាំ (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ)និងអ្នករួមដំណើរចំនួន ០៣នាក់រងរបួស៖
១-ឈ្មោះ ឆៃយ៉ា លីសា ភេទស្រី អាយុ ០៦ឆ្នាំ (របួសធ្ងន់)
២-ឈ្មោះ វៀង វឌ្ឍនា ភេទប្រុស អាយុ ០៥ឆ្នាំ (របួសធ្ងន់)
៣-ឈ្មោះ រឿន ភារុន ភេទប្រុស អាយុ ០៤ឆ្នាំ (របួសធ្ងន់)

អ្នកទាំងបួនមានទីលំនៅបច្ចុប្បន្នភូមិជ្រោយស្តៅឃុំជ្រោយស្តៅស្រុកថ្មគោល ខេត្តបាត់ដំបង ធ្វើដំណើរឆ្លងផ្លូវពីទិសខាងលិចឆ្ពោះទៅទិសខាងកើតក៏បណ្តាលឱ្យរថយន្ត Pick up បុកចំពេញតែម្តង ។

នៅក្រោយកេីតហេតុនគរបាស្រុកបានកសាងសំណុំ​រឿងរួមទាំងមធ្យោបាយបញ្ជូនមកកា​រិ​យាល័យន​គរបាលចរាចរណ៍ផ្លូវ​គោក​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ ។

ក្នុងឧប្បត្តិហេតុនេះ ភាគីខាងម្ចាស់រថយន្ត បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះនូវថវិកាមួយចំនួន​ទាំងក្នុងពិធីបុណ្យសពនិងព្យាបាលរបួសស្នាម។

នៅការិយាល័យជំនាញនេះ​ មន្រ្តីបានកោះអញ្ជេីញតំណាងភាគីទាំងសងខាងមកធ្វេីការសម្របសម្រួល​ដោះ ស្រាយចំនួន​០២លេីករួចមកហេីយ​ ក៏ប៉ុន្តែមិនអាចរកចំណុច រួមបាន នោះទេគឺលើកទី០១នៅថ្ងៃទី៣០ខែ មិថុនា ឆ្នាំ២០២៥ និងលើកទី០២ នៅថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២៥។

ពេលនេះសមត្ថកិច្ចនឹងរៀបបញ្ជូនសំណុំរឿងទៅកាន់អយ្យការអមសា លាដំបូងខេត្តបាត់ដំបង ដើម្បីជាសមត្ថកិច្ចបន្ត។

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​អ្នក​សារព័ត៌មាននិងអ្នកប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន៕(ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស​)08/07/2025

នគរបាលក្រុងតាខ្មៅ : អ្វីដែលសំខាន់សូមអោយបងប្អូនអ្នកបើកបរម៉ូតូទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នាគឺដើម្បីសុវត្ថិ...
08/07/2025

នគរបាលក្រុងតាខ្មៅ : អ្វីដែលសំខាន់សូមអោយបងប្អូនអ្នកបើកបរម៉ូតូទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នាគឺដើម្បីសុវត្ថិភាពរបស់ប្អូនទាំងអស់គ្នា ។

ព្រឹកថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងផ្នែកចរាចរណ៍បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចស្តុបការ៉ាស់សាំងកាល់តិច ដើម្បីត្រួតពិនិត្យ ច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជាលទ្ធផល៖ ផាកពិន័យបានម៉ូតូល្មើសច្បាប់ចរាចរណ៍បាន១២គ្រឿង ( មិនពាក់មួកសុវត្ថិភាព ) ។

សូមបញ្ជាក់ផងដែរ កម្លាំងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅនឹងបន្តរអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយដូចភ្លៀងរលឹម ។

ដូចនេះសូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ (ពាក់មួកសុវត្ថិភាពអោយបានទាំងអស់គ្នា ) ។

បារីអេឡិចត្រូនិចត្រូវបានលោកគ្រូ-អ្នកគ្រូវិទ្យាល័យចំណេះដឹងទូទៅបច្ចេកទេសតេជោសែនកោះកុងដកហូតពីសិស្សានុសិស្សរួចបានប្រគល់ឲ្យសម...
07/07/2025

បារីអេឡិចត្រូនិចត្រូវបានលោកគ្រូ-អ្នកគ្រូវិទ្យាល័យចំណេះដឹងទូទៅបច្ចេកទេសតេជោសែនកោះកុងដកហូតពីសិស្សានុសិស្សរួចបានប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ នៃអធិការដ្ឋាននគរបាលក្រុងខេមរៈភូមិន្ទយកទៅរក្សាទុក។

អាណាព្យាបាលសិស្សមួយចំនួនគួរតាមដានកូនរបស់ខ្លួនផងប្រយ័ត្នយឺតពេល។

លោកអធិការក្រុងតាខ្មៅមានប្រសាសន៍ថា៖ ខ្លាចតែម៉ូតូកែច្នៃបំពង់សុីមាំងប្រែនបើកបរនៅលើមេឃទេទើបចាប់មិនបាន ប៉ុន្តែបើបើកបរនៅលើផ្លូ...
07/07/2025

លោកអធិការក្រុងតាខ្មៅមានប្រសាសន៍ថា៖ ខ្លាចតែម៉ូតូកែច្នៃបំពង់សុីមាំងប្រែនបើកបរនៅលើមេឃទេទើបចាប់មិនបាន ប៉ុន្តែបើបើកបរនៅលើផ្លូវគឺរត់មិនរួចទេ ។

បន្ទាប់ពីប្រកាសស្តីពីការចាប់ម៉ូតូណាដែលកែច្នៃបំពង់សុីមាំងប្រែនរួច គឺនៅតែមានប្អូនៗមួយចំនួនមិនទាន់អនុវត្តតាមការណែនាំរបស់សម្ថតកិច្ចនៅឡើយទេ ។

ជាក់ស្តែងកម្លាំងអធិការដ្ឋាននគរបាលក្រុងសហការជាមួយប៉ុស្តិ៍ទាំង១០ បានឃាត់ម៉ូតូកែច្នៃបំពង់សុីមាំងប្រែនបានចំនួនបីគ្រឿងយកមករក្សាទុកនៅអធិការដ្ឋានដើម្បីសុំគោលការណ៍បន្តពីលោកឧត្តមសេនីយ៍ទោ ស្នងការ ។

សូមប្អូនៗដែលបំពាក់បំពង់សុីមុាំងកែច្នៃ សូមប្តូរចេញទៅ មិនទាន់យឺតពេលទេ ។

រូបភាពខ្លឹមសារដោយ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ | តាខ្មៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥

បទបញ្ជា លោកឧត្តមសេនីយ៍ទោស្នងការ ម៉ូតូដែលកែឆ្នៃបំពង់សុីមាំងប្រែន បើចាប់បានដកទុកបីខែ ។យោងតាមផេកហ្វេសប៊ុកផ្លូវការ អធិការដ្ឋ...
07/07/2025

បទបញ្ជា លោកឧត្តមសេនីយ៍ទោស្នងការ ម៉ូតូដែលកែឆ្នៃបំពង់សុីមាំងប្រែន បើចាប់បានដកទុកបីខែ ។

យោងតាមផេកហ្វេសប៊ុកផ្លូវការ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោកបានប្រកាសជូនដំណឹងអោយម្ចាស់ យានយន្ត ម៉ូតូ ដែរមានបំពាក់បំពង់សុីមាំងប្រែនលាន់លឺ សូមដោះចេញផ្លាស់ប្តូរបន្ទាន់ដោយខ្លួនឯង ចាប់ពីថ្ងៃជូនដំណឹង ។

ដំណឹងជ្រើសរើសបុគ្គលិក ដាក់CVភ្លាម សម្ភាសភ្លាមគ្លីនិចធ្មេញ ធីខេ-តាខ្មៅ | TK DentalClinic បានដាក់ដំណឹងជ្រើសរើសបុគ្គលិក ផ្ន...
07/07/2025

ដំណឹងជ្រើសរើសបុគ្គលិក
ដាក់CVភ្លាម សម្ភាសភ្លាម

គ្លីនិចធ្មេញ ធីខេ-តាខ្មៅ | TK DentalClinic បានដាក់ដំណឹងជ្រើសរើសបុគ្គលិក ផ្នែកជំនួយការទន្តបណ្ឌិត និង ផ្នែកReceptionists ដូច្នេះប្រសិនបងប្អូនមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកលេខ ខាងក្រោម ។

Address

Ta Khmau

Telephone

+85593220491

Website

Alerts

Be the first to know and let us send you an email when Takhmao TV Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Takhmao TV Online:

Share