Chap Vanny

Chap Vanny ប្រធានមន្ទីរព័ត៍មាន ខេត្តកណ្តាល ( Manager Department Of Information of Kandal Province) 🇰🇭

10/07/2025

ភូមិចំនួន២៣ ក្នុងស្រុកអង្គស្នួល ត្រូវបានអាជ្ញាធររដ្ឋបាលដីធ្លីខេត្តកណ្តាលប្រកាសបិទបញ្ចប់ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ

10/07/2025

អាជ្ញាធររដ្ឋបាលដីធ្លីខេត្តកណ្ដាល ប្រកាសបិទផ្សាយជាសាធារណៈឯកសារនៃការវិនិច្ឆ័យលក្ខណៈជាប្រព័ន្ធចំនួន៦ភូមិ ក្នុង២សង្កាត់នៅក្រុងអរិយក្សត្រ ស្មើនឹង ៩,៨៦២ក្បាលដី

10/07/2025

រដ្ឋបាលខេត្តកណ្តាលបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៦-២០២៨

10/07/2025

ឯកឧត្តម ហាក់ សុខមករា អំពាវនាវប្រជាពលរដ្ឋចំនួន១១ភូមិ នៅក្រុងសំពៅពូន ប្រញាប់រួសរាន់ពិនិត្យផ្ទៀងផ្ទាត់នូវទិន្នន័យក្បាលដីរបស់ខ្លួន

10/07/2025

▶️វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍លើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន ដៃគូ អភិវឌ្ឍន៍ វិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមចំណែកយ៉ាងសកម្ម អន្តរសកម្ម និងបុរេសកម្ម ស្របតាមមុខងារនិងភារកិច្ចជាធរមាន និង ក្រប ខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល ឈានទៅសម្រេច ចេញលទ្ធផលជាក់ស្តែង ជាឧត្តមប្រយោជន៍ដល់ការពង្រឹងវប្បធម៌នីតិរដ្ឋនៅកម្ពុជា ជាពិសេសដើម្បីបង្កើនជំនឿ ទុកចិត្តរបស់ប្រជាពលរដ្ឋ វិនិយោគិន និងវិស័យឯកជន មកលើប្រព័ន្ធច្បាប់កម្ពុជា។

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក - TVK
FACEBOOK | TELEGRAM | WEBSITE | YOUTUBE | TIKTOK

10/07/2025

▶️វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់តាំងពីដំណើរការទំនើបនីយកម្មប្រព័ន្ធច្បាប់ខ្មែរ តាមបែបបារាំងនាឆ្នាំ១៨៨៤ រហូតមក ប្រព័ន្ធច្បាប់ខ្មែរ បានប្រែក្លាយជាប្រព័ន្ធច្បាប់តាមលំនាំប្រព័ន្ធច្បាប់បែបបារាំង រហូតមកដល់ពេលប្រទេសកម្ពុជា មានរដ្ឋធម្មនុញ្ញបែបបារាំងជាលើកដំបូង ដែលបានបន្តនៅឆ្នាំ១៩៤៧។

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក - TVK
FACEBOOK | TELEGRAM | WEBSITE | YOUTUBE | TIKTOK

10/07/2025

▶️វីដេអូ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាធ្លាប់មានប្រព័ន្ធច្បាប់ សម្រាប់ដឹកនាំនិងគ្រប់គ្រងសង្គម-សេដ្ឋកិច្ចរបស់ខ្លួនតាំងពីយូរលង់ ណាស់មកហើយ។ ផ្អែកតាមប្រវត្តិសាស្ត្រ សិលាចារឹកវិជ្ជា បានបង្ហាញថា កម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងនិងដឹកនាំប្រទេស តាំងពីសម័យហ្វូណន រហូតដល់សម័យកាលនៃទំនើបនីយកម្មច្បាប់ខ្មែរតាមបែបបារាំង នៅពាក់កណ្តាលសតវត្សរ៍ទី១៩។

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក - TVK
FACEBOOK | TELEGRAM | WEBSITE | YOUTUBE | TIKTOK

10/07/2025

កំពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ១០ ខែកក្កដា​ ឆ្នាំ២០២៥

10/07/2025

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង៖ «រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាមែកធាងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ និងមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលជូនសាធារណៈជន ហើយនាំយកបញ្ហាសង្គម និងទុក្ខធុរៈរបស់ប្រជាជនមកប្រាប់រាជរដ្ឋាភិបាលវិញ»។ លោកស្រីបានថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែលលោកស្រីបានចូលរួមជាអធិបតីភាពក្នុងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដែលត្រូវបានរៀបចំឡើងកាលពីដើមខែកក្កដា ឆ្នាំ២០២៥ នៅ សាលមហោស្រពខេត្ត។
យុទ្ធនានេះត្រូវបានរដ្ឋបាលខេត្ត និងមន្ទីរព័ត៌មានខេត្តកោះកុង បានសហការរៀបចំ ដោយមានការចូលរួមថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សានុសិស្ស យុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហមជាច្រើនរូប ក្នុងគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានមិនពិត បង្កើនកម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនៅមូលដ្ឋាន។ បំផុសការបង្កើតទម្លាប់ប្រើប្រាស់បណ្ដាញសង្គមដោយការទទួលខុសត្រូវ។ យុទ្ធនាការផ្តោតលើការផ្សព្វផ្សាយអប់រំអំពីវិធានការសុវត្ថិភាពឌីជីថល និងរបៀបក្នុងការបង្ការហានិភ័យ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មានក្នុងសង្គមរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍។
#និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #នេត្រភក្ត្រា #ក្រសួងព័ត៌មាន #កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ជាមូលដ្ឋានគ្រឹះ ដែលមិនអាចខ្វះបានក្នុ...
10/07/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ជាមូលដ្ឋានគ្រឹះ ដែលមិនអាចខ្វះបានក្នុងការជម្រុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ក្នុងការធ្វើទំនើបភាវូបនីយកម្មច្បាប់របស់ខ្លួនស្...
10/07/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ក្នុងការធ្វើទំនើបភាវូបនីយកម្មច្បាប់របស់ខ្លួនស្របតាមស្តង់ដាអន្តរជាតិ និងដោយប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ នីតិរដ្ឋ ជាមូលដ្ឋានគ្រឹះដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

10/07/2025

ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៥

Address

St. N2
Ta Khmau
12000

Website

Alerts

Be the first to know and let us send you an email when Chap Vanny posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share