Chap Vanny

Chap Vanny ប្រធានមន្ទីរព័ត៍មាន ខេត្តកណ្តាល ( Manager Department Of Information of Kandal Province) 🇰🇭

09/09/2026

បទយកការណ៍ ៖ មណ្ឌលសុខភាពបន្ទាយដែក ស្ថិតក្នុង​ឃុំបន្ទាយដែក ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល ផ្ដល់សេវា​សុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការ​ទទួល​ខុស​ត្រូវ​ខ្ពស់

សេណារីយូអាចរៀបចំបាន ប៉ុន្តែការពិតមិនអាចរៀបចំបានទេ.........................ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន...
09/09/2026

សេណារីយូអាចរៀបចំបាន ប៉ុន្តែការពិតមិនអាចរៀបចំបានទេ.........................

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងារផ្លូវការ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា «ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអ្នកសារព័ត៌មានទៅកាន់តំបន់អូរស្មាច់ ដែលយោធាថៃលួចធ្វើនៅលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ និងត្រូវបានតវ៉ាជំទាស់យ៉ាងខ្លាំងក្លាពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈកំណត់ទូតទៅភាគីថៃកាលពីថ្ងៃទី៨ ខែកញ្ញា បានបង្កើតសំណួរចាកដោតបំផុតមួយ៖ តើអ្វីដែលពួកគេបានឃើញ គឺជាការពិតពេញលេញ ឬជារូបភាពដែលត្រូវបានជ្រើសរើស និងរៀបចំដោយភាគីថៃដែលកំពុងគ្រប់គ្រងទីតាំងនោះដោយខុសច្បាប់?
សំណួរនេះកាន់តែមានទម្ងន់ នៅពេលលោកវរសេនីយ៍ឯក Roderick T. Garcia នៃក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ បញ្ជាក់ក្រោយដំណើរទស្សនកិច្ចថា អ្វីដែលលោកបានឃើញខុសគ្នាគួរឱ្យកត់សម្គាល់ពីព័ត៌មានដែលលោកបានទទួលមុនពេលទៅដល់ ហើយលោកមិនទាន់អាចទាញសេចក្តីសន្និដ្ឋានពីភស្តុតាង ឬការរៀបរាប់របស់ភាគីណាមួយបាននៅឡើយទេ។ ព័ត៌មានទាំងនោះត្រូវការការវាយតម្លៃ និងផ្ទៀងផ្ទាត់បន្ថែម។
នេះមានន័យច្បាស់ថា៖ អ្វីដែលថៃបង្ហាញ មិនទាន់មានន័យថា AOT ទទួលស្គាល់ថាជាការពិតនោះទេ។
បញ្ហាធំបំផុតគឺ ទីតាំងនោះស្ថិតក្រោមការគ្រប់គ្រងដោយខុសច្បាប់របស់កងកម្លាំងយោធាថៃ។ ដូច្នេះ ត្រូវសួរថា៖ អ្នកណាគ្រប់គ្រងទីតាំងមុន AOT និងអ្នកសារព័ត៌មានទៅដល់? អ្នកណាជ្រើសរើសអ្វីដែលត្រូវបង្ហាញ? អ្នកណាគ្រប់គ្រងការចូលចេញ? ហើយនរណាអាចធានាថា អ្វីដែលត្រូវបានបង្ហាញនៅថ្ងៃនោះ គឺជាស្ថានភាពដើម មិនមែនជាសេណារីយូដែលត្រូវបានរៀបចំជាមុន?
នៅពេលភាគីមួយគ្រប់គ្រងទាំង ទីតាំង ការចូលដំណើរការ អ្វីដែលត្រូវបង្ហាញ និងការបកស្រាយអំពីអ្វីដែលបានបង្ហាញ នោះការបង្ហាញបែបនេះមិនអាចចាត់ទុកជាការផ្ទៀងផ្ទាត់ឯករាជ្យបានទេ។
ដូច្នេះ ការប្រើប្រាស់រូបភាពអគារ ស្ថានីយប៉ូលិសក្លែងក្លាយ មន្ទីរពេទ្យ ឬសម្ភារៈផ្សេងៗ ដើម្បីបង្កើតនិទានកថា (narrative) មួលបង្កាច់កម្ពុជា ត្រូវឆ្លងកាត់ការផ្ទៀងផ្ទាត់ឯករាជ្យជាមុនសិន។ ការរៀបចំដំណើរទស្សនកិច្ច មិនស្មើនឹងការបញ្ជាក់ការពិតឡើយ។
មុននឹងសួរថា «តើមានអ្វីនៅក្នុងអគារនោះ?» ត្រូវសួរជាមុនថា «អគារនោះស្ថិតនៅលើទឹកដីរបស់អ្នកណា?»។
បទល្មើសត្រូវដោះស្រាយដោយច្បាប់។ បញ្ហាព្រំដែនត្រូវដោះស្រាយតាមច្បាប់ ឯកសារព្រំដែន និងយន្តការដែលភាគីបានព្រមព្រៀង។ ការចោទប្រកាន់អំពី scam មិនអាចក្លាយជាលេសសម្រាប់ការកាន់កាប់ទឹកដីដោយកម្លាំងបានទេ។
ចំណុចដែលគួរឱ្យកត់សម្គាល់បំផុត គឺថា តាមការរាយការណ៍ លោក Garcia បានលើកពីការពន្យល់របស់ថៃថា ខ្លួនមិនមានបំណងកាន់កាប់ ហើយត្រៀមដកចេញនៅពេលបញ្ហាព្រំដែនត្រូវបានដោះស្រាយ។ នោះនាំទៅកាន់សំណួរដ៏សាមញ្ញមួយ៖ បើមិនមែនជាការកាន់កាប់ ហេតុអ្វីត្រូវនិយាយថា «ត្រៀមដកចេញ»? ហើយបើគ្រាន់តែជាវត្តមានបណ្តោះអាសន្ន ហេតុអ្វីត្រូវរង់ចាំការចរចា JBC ទើបដក? កិច្ចប្រជុំ JBC ដែលភាគីថៃតែងតែពន្យារពេលម្តងហើយម្តងទៀត ដោយប្រើប្រាស់គ្រប់លេស។
ដូច្នេះ អ្វីដែលកើតឡើងនៅអូរស្មាច់ មិនគួរត្រូវបានមើលត្រឹមតែតាមរូបភាពដែលអ្នករៀបចំដំណើរទស្សនកិច្ចចង់ឱ្យពិភពលោកឃើញទេ។ ត្រូវផ្ទៀងផ្ទាត់ថា អ្នកណាគ្រប់គ្រងទីតាំង អ្នកណារៀបចំអ្វីដែលត្រូវបង្ហាញ និងអ្វីដែលមាននៅទីនោះមុនពេលទីតាំងស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងថៃ។
អ្នកអាចគ្រប់គ្រងទីតាំង។ អ្នកអាចរៀបចំដំណើរទស្សនកិច្ច។ អ្នកអាចជ្រើសរើសអ្វីដែលចង់បង្ហាញ។ អ្នកអាចរៀបចំសេណារីយូ។
ប៉ុន្តែអ្នកមិនអាចរៀបចំការពិតឱ្យដើរតាមសេណារីយូបានទេ។ ការកាន់កាប់ដោយកម្លាំងមិនអាចបង្កើតអធិបតេយ្យភាព។ ហើយដំណើរទស្សនកិច្ចដែលរៀបចំដោយភាគីកាន់កាប់ដោយខុសច្បាប់មិនអាចបម្លែងការអះអាងទៅជាការពិតបានឡើយ គឺអ្វីៗជាការរៀបចំដើម្បីភូតកុហកអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន តែប៉ុណ្ណោះ។
ប៉ុន្តែដូចពាក្យខ្មែរ «ភូតច្រើន ចាញ់អាត្មា»៕

ក្រសួងចំនួន២ ចេញសេចក្តីបំភ្លឺ ដោយបដិសេធចំពោះការផ្សព្វផ្សាយថា ការឈូសឆាយដីព្រៃ និងកាប់ឈើ នៅគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រ...
09/09/2026

ក្រសួងចំនួន២ ចេញសេចក្តីបំភ្លឺ ដោយបដិសេធចំពោះការផ្សព្វផ្សាយថា ការឈូសឆាយដីព្រៃ និងកាប់ឈើ នៅគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតហួសពីបរិវេណអាងស្តុកទឹក ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល

សេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល
06/09/2026

សេចក្តីបំភ្លឺព័ត៌មាន របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល

03/09/2026

រដ្ឋបាលខេត្តកណ្ដាល បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី“ការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះការកេងប្រវ័ញ្ច និងរំលោភបំពាន ផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ”

03/09/2026

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥,០០០​កន្លែង

03/09/2026

អ្នកកាសែតបារាំង៖ សកម្មភាព​របស់​យោធាថៃ អាចជាឧក្រិដ្ឋកម្មសង្គ្រាម

03/09/2026

បច្ចុប្បន្នភាពស្តីពី « ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង » នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦

03/09/2026

អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០២៦

03/09/2026

កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០២៦

Address

St. N2
Takhmau
12000

Website

Alerts

Be the first to know and let us send you an email when Chap Vanny posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share