ADD Tech

ADD Tech We love to learn more and more about the new technologies of this modern world.

27/07/2023

វីដេអូចាប់កាន់ដំបូងដោយ John Sey

ត្រកូលGalaxy Tab 9 Series ថ្មីនេះ SAMSUNG បំពាក់អេក្រង់  AMOLED បានគ្រប់ម៉ូឌែលទាំងអស់ និងមានអាវការពារទឹក អាចប្រើប៊ិក S-P...
27/07/2023

ត្រកូលGalaxy Tab 9 Series ថ្មីនេះ SAMSUNG បំពាក់អេក្រង់ AMOLED បានគ្រប់ម៉ូឌែលទាំងអស់ និងមានអាវការពារទឹក អាចប្រើប៊ិក S-Pen សរសេរក្នុងទឹកបាន! ✍️💦
- តម្លៃអាចប្រែប្រួលនៅពេលដាក់លក់នៅក្នុងប្រទេសកម្ពុជាយើង

👉 ទទួលយកព័ត៌មានអំពីបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតពី Add tech: https://t.me/addtech_news

ប្រភព៖ Samsung

14/07/2023

ពិតណាស់ Threads បណ្តាញសង្គមថ្មីគឺប្រមូលទន្ន័យអ្នកប្រើប្រាស់វាហានិភ័យ តែកុំភ្លេចថា Facebook / IG / Whatapp ជាផលិតផលតែមួយទេ ហើយវាគឺដូចគ្នា 🤣 យ៉ាងណាមិញផលិតផលខ្មែរយើង តាមអ្នកគឺអត់ទេ ថែមទាំង Encrypted រាល់ការឆាតទៀត សូម្បីតែអ្នកបង្កើតក៏គ្មានសិទ្ធចូលមើលដែរ 🔥

13/07/2023
13/07/2023

តើ Threads អាចប្រមូលអ្វីខ្លះពីយើង? ខាងក្រោមនេះជាបញ្ជឺដែលជាទន្ន័យដែល Threads អាចប្រមូលពីយើងបាន។

តាមខ្ញុំ T.me/SophatCHY

Data link to you: https://apps.apple.com/app/id6446901002

ការសម្រេចចិត្តប្រើប្រាស់ជាសិទ្ធរបស់អ្នកប្រើ​ ខ្ញុំបានត្រឹមចែករំលែកនូវអ្វីដែលខ្ញុំដឹង

លទ្ធភាពដែលអាចលួចទិន្ន័យរបស់ Threads ដោយសារមិនទាន់ទទួលស្គាល់ដោយ បទប្បញ្ញត្តិការពារទិន្នន័យទូទៅ GRDP របស់សភាពអ៊ឺរ៉ុប ។

កម្មវិធី Social Media មួយចំនួនធំគឺស្ថិតនៅក្រោម បទប្បញ្ញត្តិការពារទិន្នន័យទូទៅ GRDP រួចហើយ។ តែកម្មវីធី Threads នេះទទួលស្គាល់ប្រើប្រាស់ជាង១០០ប្រទេស តែមិនទាន់អាចដាក់អោយប្រើប្រាស់នៅ​ សភាពអ៊ឺរ៉ុប ហើយបច្ចប្បន្ននេះតុលាការកំពូលរបស់ សភាពអ៊ឺរ៉ុប គាំទ្រនិយតករប្រឆាំងការទុកចិត្តលើការត្រួតពិនិត្យការរំលោភសិទ្ធិឯកជនរបស់កម្មវិធី Threads។

គេយកច្រើនចឹងយើងប្រើដែរឬអត់ ជាការសម្រេចចិត្តរបស់យើង ព្រោះខ្លះគិតថាគ្រប់កម្មវិធីគេយកទាំងអស់ហ្នឹង តែត្រូវចាំថាកម្មវីធីមួយចំនួននៅក្រោម បទប្បញ្ញត្តិការពារទិន្នន័យ តែ Threads កំពុងត្រូវបានគេចោទថារំលោភសិទ្ធឯកជន ឬកំពុងប្រមូលទិន្ន័យពីអ្នកប្រើប្រាស់

Threads បានយក instagram ក្នុងការបង្កើតគណនី​តែមិនអាចលុបគណនីវិញបានទេ លុះត្រាតែអ្នកលុបគណនី instagram។ នេះហាក់បីដូចបន្លំអ្នកប្រើប្រាស់រុញទៅអោយអ្នកប្រើប្រាស់ប្រគល់ទិន្ន័យមិនដឹងខ្លួន។

12/07/2023
11/07/2023
11/07/2023
23/06/2023

សេចក្ដីជូនដំណឹង

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពត៌មានស្តីពីការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោត (Fake Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម) ទៅកាន់សារទូរស័ព្ទ SMS ដើម្បីអោយអ្នកប្រើប្រាស់កម្មវិធី Telegram បំពេញព័ត៌មាន និងឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក។
អាស្រ័យដូច្នេះ សូមអ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និងកុំចុចលើដំណរភ្ជាប់ ដូចមានក្នុងរូបភាពខាងក្រោម ឬដំណរភ្ជាប់ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនអោយសោះ៕

29/05/2023
លោក Elon Musk បានព្រមានពីហានិភ័យដែលទាក់ទងនឹងការអភិវឌ្ឍន៍របស់ AI ៖មនុស្សភាគច្រើនច្បាស់ជាស្គាល់នូវបច្ចេកវិទ្យា AI (ឬក៏អាចហ...
29/05/2023

លោក Elon Musk បានព្រមានពីហានិភ័យដែលទាក់ទងនឹងការអភិវឌ្ឍន៍របស់ AI ៖

មនុស្សភាគច្រើនច្បាស់ជាស្គាល់នូវបច្ចេកវិទ្យា AI (ឬក៏អាចហៅបានថាបញ្ញាសប្បិនិមិត្ត) រួចមកហើយដែលវាមានគុណសម្បត្តិអាចជួយសម្រួលដល់ការងារមួយចំនួនរបស់មនុស្សបាន ប៉ុន្តែវាក៏មាននូវគុណវិបត្តិជាច្រើនផ្សេងទៀតផងដែរ។

បើយោងតាមលោក Elon Musk បានប្រាប់ឲ្យដឹងថា បច្ចេកវិទ្យា AI ប្រហែលជាអាចគ្រប់គ្រងមនុស្សនាបានពេលអនាគត ដោយ AI ត្រូវបានកាន់កាប់ផ្នែកសន្តិសុខរបស់មនុស្សបានស្ទើរតែទាំងអស់ទៅហើយ ទោះបីជាវាប្រហែលជាមិនអាចបំផ្លាញពិភពលោកក៏ដោយ ប៉ុន្តែវាគឺជាលទ្ធភាពមួយដ៏គ្រោះថ្នាក់បំផុត ហើយពិភពលោកមិនគួរគ្រាន់តែព្រងើយកន្តើយចំពោះបច្ចេកវិទ្យា​ AI នោះទេ។

ដូច្នេះហើយយើងត្រូវតែមានការប្រុងប្រយ័ត្នជាមួយនឹងភាពជឿនលឿនខ្លាំងទៅលើបច្ចេកវិទ្យា AI នេះដែលជិតដល់កម្រិតមួយដែលអាចនឹងមានគ្រោះថ្នាក់ដល់មនុស្សវិញហើយ។

ក្រុមហ៊ុន ​Google នឹងធ្វើការលប់ចោលនូវគណនីណាដែលគ្មានសកម្មភាព ​(inactive) ក្នុងរយៈពេលពីរឆ្នាំឡើងទៅ។ គណនីដែលត្រូវបានលប់ចោលន...
18/05/2023

ក្រុមហ៊ុន ​Google នឹងធ្វើការលប់ចោលនូវគណនីណាដែលគ្មានសកម្មភាព ​(inactive) ក្នុងរយៈពេលពីរឆ្នាំឡើងទៅ។ គណនីដែលត្រូវបានលប់ចោលនោះនោះ គឺវានឹងទៅលប់ដល់ទិន្នន័យនៅក្នុង ​Gmail, Google Drives/Docs, Google Calendar និង YouTube។ ដើម្បីរក្សាគណនីរបស់អ្នកឱ្យមានសកម្មភាព អ្នកប្រើប្រាស់គ្រាន់តែធ្វើការ Login ចូលតែប៉ុណ្ណោះ៕​

Source:
https://blog.google/technology/safety-security/updating-our-inactive-account-policies/

Address

National Road 2, Dounkeo
Takêv
211002

Alerts

Be the first to know and let us send you an email when ADD Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share