វត្តចំបក់បិទមាស - Wat Chambak Bet Meas

  • Home
  • Cambodia
  • Takêv
  • វត្តចំបក់បិទមាស - Wat Chambak Bet Meas

វត្តចំបក់បិទមាស - Wat Chambak Bet Meas វត្តចំបក់បិទមាស
ភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ

29/12/2025
សូមប្រគេន​ និងជូនដំណឹង​ សិស្សគណ​ និងពុទ្ធបរិស័ទជិតឆ្ងាយមេត្តាជ្រាបថា​ សព​លោកអាចារ្យ​ រួញ​ ឡេង​ នឹងដង្ហែមកកាន់វត្តចំបក់បិ...
22/12/2025

សូមប្រគេន​ និងជូនដំណឹង​ សិស្សគណ​ និងពុទ្ធបរិស័ទជិតឆ្ងាយមេត្តាជ្រាបថា​ សព​លោកអាចារ្យ​ រួញ​ ឡេង​ នឹងដង្ហែមកកាន់វត្តចំបក់បិទមាស​ នាវេលាម៉ោង​ ១២:៣០​ នាទីរសៀល​។

សាលាអនុគណស្រុកបាទី​ ព្រះរតនវិសុទ្ធិធម្ម​ ភួង​ ម៉ិញ​ ព្រះគ្រូអនុគណស្រុកបាទី​ បានដឹកនាំព្រះមន្ត្រីសង្ឃ​សាលាអនុគណ​ និងព្រះច...
21/12/2025

សាលាអនុគណស្រុកបាទី​ ព្រះរតនវិសុទ្ធិធម្ម​ ភួង​ ម៉ិញ​ ព្រះគ្រូអនុគណស្រុកបាទី​ បានដឹកនាំព្រះមន្ត្រីសង្ឃ​សាលាអនុគណ​ និងព្រះចៅអធិការវត្តក្នុងស្រុកបាទី​ និមន្តបង្សុកូលឧទ្ទិកកុសល​ និងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ​ ចំពោះក្រុមគ្រួសារសព​ លោកអាចារ្យ រួញ​ ឡេង​ ដែលជាអាចារ្យធំវត្តចំបក់បិទមាស។

ថ្ងៃអាទិត្យ ២កើត ខែបុស្ស ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥

សូមប្រគេន​ និងជូនដំណឹងមរណភាព​របស់​លោកអាចារ្យ រួញ​ ឡេង​ ជាអាចារ្យធំនៃវត្តចំបក់បិទមាស​ ដែលបានធ្វេីមរណកាលទៅ​កាលពីថ្ងៃសៅរ៍​ ...
21/12/2025

សូមប្រគេន​ និងជូនដំណឹងមរណភាព​របស់​លោកអាចារ្យ រួញ​ ឡេង​ ជាអាចារ្យធំនៃវត្តចំបក់បិទមាស​ ដែលបានធ្វេីមរណកាលទៅ​កាលពីថ្ងៃសៅរ៍​ ១កេីត​ ខែបុស្ស​ ឆ្នាំម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩​ ត្រូវនឹងថ្ងៃ២០​ ខែធ្នូ​ ឆ្នាំ២០២៥​ វេលាម៉ោង​ ៤:០០​ នាទីល្ងាច​។

បញ្ជាក់:​ ពិធីបូជាសព​ប្រារព្ធនា ថ្ងៃចន្ទ ៣កេីត​ ខែបុស្ស​ ឆ្នាំម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩​ ត្រូវនឹងថ្ងៃ២២ ខែធ្នូ​ ឆ្នាំ២០២៥​
វេលាម៉ោង​ ៣:០០​ នាទីរសៀល​

ទីតាំង​:​ វត្តចំបក់បិទមាស​ ភូមិចំបក​ ឃុំពត់សរ​ ស្រុកបាទី​ ខេត្តតាកែវ។

វត្តចំបក់បិទមាស សូមប្រគេន និងជូនដំណឹងដល់សប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេសបានឱ្យជ្រាបថា÷ #ក្នុងស្ថានភាពប្រទេសជាតិកំព...
14/12/2025

វត្តចំបក់បិទមាស សូមប្រគេន និងជូនដំណឹងដល់សប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេសបានឱ្យជ្រាបថា÷
#ក្នុងស្ថានភាពប្រទេសជាតិកំពុងមានសង្គ្រាម វីរៈកងទ័ព និងបងប្អូនជនភៀសសឹកកំពុងត្រូវការជំនួយទាំង កម្លាំងកាយ កម្លាំងចិត្ត និងស្បៀងអាហារជាបន្ទាន់។

ក្នុងន័យនេះ វត្តចំបក់បិទមាស សូមអំពាវនាវ ដល់ពុទ្ធបរិស័ទ និងសប្បុរសជន សាធារណជនទាំងអស់ មេត្តាចូលរួមបរិច្ចាគតាមកម្លាំងសទ្ធា។

(ញាតិញោមដែលចូលរួមបរិច្ចាគតាមរយៈQRCode សូមសរសេរចំណាំ"ជួយវីរៈកងទ័ព")។

…………………………………….
ទំនាក់ទំនង:015 666 988 (Telegram)
012 57 57 91
បញ្ជាក់ៈ​ បេីញាតិញោមមាន​ សម្ភារៈ​ ឬគ្រឿងឧបភោគ​ និងបរិភោគ​ផ្សេងៗ... អាចយកមកចូលរួមបាន។

📍ទីតាំង​:វត្តចំបក់បិទមាស​ ភូមិចំបក់​ ឃុំពត់សរ​ ស្រុកបា​ទី​ ខេត្តតាកែវ

កិច្ចធ្វេីបទនមស្ការព្រះរតនៈត្រៃ​ ចម្រេីននូវព្រះបរិត្ត​ 🙏ដោយអំណាចបុណ្យកុសលទាំងអស់នេះ​ សូមផ្សាយមេត្តាចំពោះសព្វសត្វទាំងអស់​...
13/12/2025

កិច្ចធ្វេីបទនមស្ការព្រះរតនៈត្រៃ​ ចម្រេីននូវព្រះបរិត្ត​ 🙏
ដោយអំណាចបុណ្យកុសលទាំងអស់នេះ​ សូមផ្សាយមេត្តាចំពោះសព្វសត្វទាំងអស់​ ។ ជាពិសេសសូមជូនពរដល់វីរៈកងទ័ព​ជួរមុខ​ ដែលខិតខំប្រឹងប្រែង​ តស៊ូ​ការពារជាតិ​មាតុភូមិ​ សូមមានជ័យជម្នះឈ្នះមារសត្រូវ​គ្រប់ទិសទី​ សត្រូវបាក់បបខ្លបខ្លាច​ ចាញ់រឹទ្ធីចេស្តាបារមី​ នៃកងទ័ពកម្ពុជា​ ។

​ ម្យ៉ាងវិញទៀត​សូមឧទ្ទិសកងការមហាកុសលទាំងអស់នេះ​ ជូនចំពោះវីរៈកងទ័ពដែលបានពលីជីវិតការពារបូរណភាពទឹកដី​ សូមវីរៈកងទ័ពទាំងអស់បានទៅកាន់សុគតិសួគ៌ទេវលោក​ កុំបីឃ្លៀងឃ្លាតឡេីយ។
____________________________________

៙វត្ដចំបក់បិទមាស​ ថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០២៥៚

សូម​អនុមោទនា​ និង​​អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អបអំបុក​ និងសំពះព្រះខែ ក្នុង​វត្ត​ចំបក់បិទមាស។ សូម​បួងសួង...
05/11/2025

សូម​អនុមោទនា​ និង​​អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អបអំបុក​ និងសំពះព្រះខែ ក្នុង​វត្ត​ចំបក់បិទមាស។

សូម​បួងសួងដល់គុណព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមលោកជួយអភិបាលរក្សា និង​ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ​​ពុទ្ធ​បរិស័ទគ្រប់​ទិសទី​ ​ព្រម​ទាំង​ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យជួបប្រទះតែសេចក្ដីសុខ សេចក្តីចម្រើន មាន​សុខភាពល្អ​បរិបូរណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ បញ្ញាវាងវៃ និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

🌷🌷🙏🙏សូម​និមន្ត​ យាង​ អញ្ជេីញ​  សម្តេច​ ទ្រង់​ ឯកឧត្តម​ លោកជំទាវ​ លោកអ្នកឧក​ញ៉ា​  លោកឧកញ៉ា​ លោក​  លោកស្រី​  អ្នកនាង​ កញ្ញ...
24/10/2025

🌷🌷🙏🙏សូម​និមន្ត​ យាង​ អញ្ជេីញ​ សម្តេច​ ទ្រង់​ ឯកឧត្តម​ លោកជំទាវ​ លោកអ្នកឧក​ញ៉ា​ លោកឧកញ៉ា​ លោក​ លោកស្រី​ អ្នកនាង​ កញ្ញា​ សប្បុរសជនប្រុស​ស្រី​ អគ្គមហាឧបាសកមហាពុទ្ធសាសនូបត្ថម្ភក៍​ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​ ពុទ្ធបរិស័ទញាតិមិត្តព្រះធម៍​ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយគ្រប់មជ្ឍដ្ឋាន​ សូមនិមន្ត​ យាង​ អញ្ជេីញ​ រួមកអង្គកឋិនទានមហាសាមគ្គី​ វត្តចំបក់បិទមាស​ ភូមិចំបក់​ ឃុំពត់សរ​ ស្រុកបាទី​ ខេត្តតាកែវ។ 🌹🌹🙏🙏

នៅវេលា​ថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។ 🙏🙏🙏

25/09/2025
ពិធីបោះបាយបិណ្ឌវេនទី៧ ភូមិចំបក់។ សូមអនុមោទនាបុណ្យ! ១៤ កញ្ញា​ ២០២៥វត្តចំបក់បិទមាស - Wat Chambak Bet Meas #វត្តចំបក់បិទមាស...
14/09/2025

ពិធីបោះបាយបិណ្ឌវេនទី៧ ភូមិចំបក់។

សូមអនុមោទនាបុណ្យ!

១៤ កញ្ញា​ ២០២៥

វត្តចំបក់បិទមាស - Wat Chambak Bet Meas

#វត្តចំបក់បិទមាស​ #ពិធីបុណ្យកឋិនទាន​ #ពុទ្ធសាសនា #វីរៈកងទ័ពកម្ពុជា

📣ដំណឹងបុណ្យកឋិនទានសាមគ្គី​ វត្តចំបក់បិទមាសប្រារព្ធនាថ្ងៃ​សៅរ៍​ អាទិត្យ​ ៤-៥កេីត​ ខែកត្ដិក​​ ឆ្នាំ​ម្សាញ់​  សប្ដស័ក ព.ស.២...
11/09/2025

📣ដំណឹងបុណ្យកឋិនទានសាមគ្គី​ វត្តចំបក់បិទមាស
ប្រារព្ធនាថ្ងៃ​សៅរ៍​ អាទិត្យ​ ៤-៥កេីត​ ខែកត្ដិក​​
ឆ្នាំ​ម្សាញ់​ សប្ដស័ក ព.ស.២៥៦៩
ត្រូវ​នឹង​ថ្ងៃ​ទី២៥-២៦ ខែតុលា​ ឆ្នាំ​២០២៥
🌾💐🪷🌺🌿

📲ទំនាក់ទំនង​លេខទូរសព្ទ​
015 666 988
012 57 57 91
096 73 53 339
099 57 57 91

📍វត្តចំបក់បិទមាស​ ភូមិចំបក់​ ឃុំពត់សរ​ ស្រុកបាទី​ ខេត្តតាកែវ៚💐🌷🌺

🗺️📍Link Google maps: https://maps.app.goo.gl/R6SuuVdhVTR7KDhu9?g_st=com.google.maps.preview.copy

#វត្តចំបក់បិទមាស​ #ពិធីបុណ្យកឋិនទាន​ #ពុទ្ធសាសនា #វីរៈកងទ័ពកម្ពុជា

Address

Takêv

Telephone

+855967353339

Website

Alerts

Be the first to know and let us send you an email when វត្តចំបក់បិទមាស - Wat Chambak Bet Meas posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to វត្តចំបក់បិទមាស - Wat Chambak Bet Meas:

Share