Dy9News

Dy9News ផ្តល់ពត័មានពិត និងអាចជឿទុកចិត្តបាន

10/07/2020
👉 ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តតាកែវច្រានចោលការចោទប្រកាន់ពីភាគីម្ចាស់ព្រំដីទំនាស់ថាលោករំលោភបំពានដីគាត់តាកែវ៖រឿ...
10/07/2020

👉 ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តតាកែវច្រានចោលការចោទប្រកាន់ពីភាគីម្ចាស់ព្រំដីទំនាស់ថាលោករំលោភបំពានដីគាត់
តាកែវ៖រឿងភាគីទំនាស់ជាប់ព្រំដីគ្នានៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលភាគីទំនាស់ជាប់ព្រំដី បាននិយាយចោទលោក ណុប នី ប្រធានមន្ទីរសាធារណៈការដឹកជញ្ជូនខេត្តតាកែវ ថាបានប្រើសិទ្ធិអំណាចនិងតួនាទីរបស់ខ្លួនរំលោភយកដីរបស់គាត់ ៩ម៉ែត្រចេញពីព្រំរបងខ្លួននោះ ត្រូវបានលោក ណុប នី ច្រានចោលថាជារឿងមិនពិតដូចគាត់និយាយនោះទេ ហើយលោកអះអាងថា គាត់មិនមានចេតនាណាទៅចង់បានដីរបស់ពួកគាត់នោះទេ គឺធ្វើអ្វីទៅតាមហេតុផលពិតដែលមាននៅលើប្លង់កម្មសិទ្ធិរបស់ភរិយារបស់គាត់ដែលមានតាំងពីយូរមកហើយ តែភាគីខាងជាប់ព្រំដីនោះទេដែលជាអ្នកកាយដីចូលដីរបស់ភរិយាគាត់ ទើបភរិយារបស់គាត់ស្នើសុំទៅអាជ្ញាធរក្រុងដូនកែវ និងមន្ទីរជំនាញសុរិយោដី សុំវាស់ជើងម៉ែត្ររវាងក្បាលដី ០២៦ . ក្បាលដី ១១៩៦ . ក្បាលដី ៩២០ ដើម្បីបញ្ជាក់ពីការពិត ចំពោះព្រំដីរបស់គាត់ ។ លោកបន្តថា នៅក្នុងពេលចុះវាស់វែងដោយម៉ែត្រដើរ និងការបាញ់GPS វាស់វែងនោះ គឺមានការចូលរួមពីអាជ្ញាធរក្រុង ភូមិ ឃុំ មន្ទីរជំនាញ រួមជាមួយភាគីទាំងសងខាងទាំងអស់ ដោយចុះហត្ថលេខាទទួលស្គាល់ ទាំងអស់ ដោយក្នុងការវាស់វែងនោះ គឺក្បាលដីលេខ ០២៦ ដែលជាក្បាលដីរបស់ភរិយារបស់លោក មានចេញក្រៅពីរបងព័ទ្ធលួស ជិត ៩ម៉ែត្រ ដូចការលើកឡើង ព្រោះព្រំដីនោះលោកបានធ្វើជើងតេចេញពីក្រៅរបង ដើម្បីទប់ទឹកនៅពេលទឹកឡើងកុំអោយវាយបាក់ដី ក្រោយមកម្ចាស់ព្រំដែលនៅជាប់នោះបានកាយអាច៍ដីលក់ នៅពេលកាយនោះភាគីជាប់ព្រំបានកាយរំលោភចូលមកដីរបស់គាត់ទើប លោកស្រី កៅ ចាន់សុធី ដែលជាភរិយាស្នើសុំអោយអាជ្ញាធរក្រុងជួយចុះពិនិត្យលើបញ្ហានេះ ក្រោយចុះពិនិត្យរួចរាល់ហើយ ដោយវាស់វែងជាក់ស្តែងឃើញថា ដីរបស់លោកស្រី កៅ ចាន់សុធី មានទំហំដូចគាត់និយាយមែន តែខាងម្ចាស់ព្រំទាំងពីរក្បាលដីនោះ មិនព្រមទទួលយក និងមិនសុខចិត្ត ទើបកើតមានរឿងឡាយតាមបណ្តាញសារពត័មានសង្គមហ្វេសបុក និយាយចោទមករូបលោក ។
ចំពោះបញ្ហានេះ លោក សុខ អង្គារត្ន នាយករងរដ្ឋបាលក្រុងដូនកែវបានអោយដឹងថា ចំពោះបញ្ហានេះម្ចាស់ព្រំដីលេខ ០២៦ របស់លោកស្រី កៅ ចាន់សុធី បានស្នើសុំអោយអាជ្ញាធរក្រុងចុះពិនិត្យ និងវាស់វែងជើងម៉ែត្រដោយមន្ទីរជំនាញចំនួនពីលើក ដោយលើកទី០១ វាស់ដោយបាញ់អក្ស័តាម GPS ឃើញក្បាលដីលេខ ០២៦ មានទំហំចេញក្រៅរបង ០៩ម៉ែត្រ នៅលើកទី០២ វាស់ដោយម៉ែត្រដើរ ឃើញថា ជាង ០៨ម៉ែត្រ ចេញពីព្រំរបងរបស់លោកស្រី កៅ ចាន់សុធី ដោយចូលមកក្បាលដី ពីម្ចាស់មានក្បាលដីលេខ ១១៩៦ និងក្បាលដីលេខ ៩២០ ពិតប្រាកដមែន ។
ចំណែកលោក ហ៊ួត ប៊ុនលីម ប្រធានការិយាល័យភូមិបាលក្រុងដូនកែវបានអោយដឹងដែរថា ចំពោះការវាស់វែងលើក្បាលដីលេខ ០២៦ខាងលើ គឺជំនាញយើងបានធ្វើការវាស់វែងជាក់ស្តែងតាមប្លង់រឹងនោះ ឃើញថា ក្បាលដីនេះមានទំហំចេញពីព្រំរបង ជិត៩ម៉ែត្រដូចដែលមានក្នុងប្លង់កម្មសិទ្ធិពិតប្រាកដមែន តែភាគីជាប់ព្រំមិនព្រមទទួលយក ទើបកើតជាទំនាស់ ហើយត្រូវបានធ្វើការដោះស្រាយនិងសម្របសម្រួលដោះស្រាយដោយលោក កង អាណាន់ អភិបាលក្រុងដូនកែវ ។
ក្នុងនោះដែរភ្នាក់ងារយើងបានធ្វើការសួរទៅលោកអភិបាលក្រុងដូនកែវដែរថា លោកបានសម្របសម្រួលលើភាគីទំនាស់ទាំងនេះរួចរាល់ហើយ រងចាំតែភាគីទំនាស់ទាំងសងខាងមកធ្វើកំណត់ហេតុទទួលស្គាល់រាងខ្លួននៅក្រុង តែមិនដឹងជាមានបញ្ហាអ្វីទើបភាគីទំនាស់ម្ចាស់ក្បាលដីលេខ ១១៩៦ និងក្បាលដីលេខ ៩២០ ធ្វើការឡាយផ្សព្វផ្សាយដោយចោទប្រកាន់ និងមិនសុខចិត្តទទួលយកបែបនេះនោះទេ ហើយលោកនឹងពិនិត្យករណីនេះម្តងទៀត តែបើមិនត្រូវរូវគ្នាគឺមានតែភាគីទាំងសងខាងបន្តសំណុំរឿងនេះទៅថ្នាក់លើបន្តហើយ ។ តាកែវ

👉 តាកែវ៖ មុខទំនិញបន្លែផ្លែឈើចំនួន ០៤មុខ រួមមាន ខ្ញី ម្ទេស ស្ពៃគុយលេង និងផ្លែក្រូចឃ្វេចកិនជាមួយទឹកអំពៅ មានទម្ងន់សរុប ៤តោន...
23/06/2020

👉 តាកែវ៖ មុខទំនិញបន្លែផ្លែឈើចំនួន ០៤មុខ រួមមាន ខ្ញី ម្ទេស ស្ពៃគុយលេង និងផ្លែក្រូចឃ្វេចកិនជាមួយទឹកអំពៅ មានទម្ងន់សរុប ៤តោន ត្រូវបានប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយមន្ត្រីជំនាញ ក.ប.ប ខេត្តចុះត្រួតពិនិត្យការនាំចូលទំនិញបន្លែ ផ្លែឈើ នៅច្រកទ្វាទ្វេភាគីអន្តរជាតិភ្នំដិន ក្រោយរកឃើញថាមានផ្ទុកសារធាតុគីមីកាកសំណល់ថ្នាំកសិកម្ម បានសម្រេចអោយអាជីវករនាំយកត្រឡប់ទៅប្រទេសវៀតណាមវិញ រួចធ្វើកិច្ចសន្យា ដើម្បីសម្រាលការខាតបង់របស់អជីវករខ្មែរ ។
ការកឃើញមុខទំនេញជាប្រភេទបន្លែ ផ្លែឈើ ដែលមានផ្ទុកនៅសារធាតុគីមីកាកសំណល់ថ្នាំជីកសិកម្មនេះគឺធ្វើឡើងក្រោមកិច្ចសហការរវាង លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្ត រួមជាមួយលោក ប៉ោ លាងគង់ ប្រធានក.ប.ប (កាំកុងត្រូល) សាខាខេត្តចុះត្រួតពិនិត្យមុខទំនេញបន្លែផ្លែឈើ នៅច្រកទ្វាអន្តរជាតិភ្នំដិន ឋិតនៅស្រុកគីរីវង់ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០ ។
សូមបញ្ជាក់ផងដែរថា ចំពោះមុខទំនិញដែលជាប្រភេទបន្លែផ្លែឈើទាំង ០៤មុខខាងលើ គឺត្រូវបានហាមឃាត់ការនាំចូលជាបណ្តោះអាសន្នសិន រងចាំមានវិញ្ញាប័ណ្ណប័ត្របញ្ជាក់អំពីគុណភាពទំនេញពីភាគីមន្ត្រីជំនាញវៀតណាមថា មិនមានសាធាតុគីមីសំណល់ថ្នាំកសិកម្មសិន រួចមន្ត្រីជំនាញរបស់ភាគីកម្ពុជារបស់យើងនិងដកហូតទៅពិនិត្យសារជាថ្មីម្តងទៀតដើម្បីបញ្ជាក់ថាមិនមានសាធាតុគីមី នោះបន្លែផ្លែឈើទាំង ០៤មុខខាងលើ និងអនុញ្ញាតអោយនាំចូលបង់ពន្ធគយជាធម្មតាវិញ ។ ដោយតាកែវ

ពត័មានបឋម👉តាកែវ៖នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០នេះលោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយនិងមន្...
23/06/2020

ពត័មានបឋម
👉តាកែវ៖នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០នេះលោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ សហការជាមួយនិងមន្ត្រីជំនាញ ក.ប.ប (កាំកុងត្រូល)ខេត្តបានចុះត្រួតពិនិត្យនិងទប់ស្កាត់ការនាំចូលបន្លែ-ផ្លែឈើដែលមានផ្ទុកនៅសារជាតិគីមីនៅច្រកទ្វាព្រំដែនទ្វេភាគីអន្តរជាតិភ្នំដិន ឋិតនៅស្រុកគីរីវង់ ខេត្តតាកែវ ។ ពត័មានលម្អិត សូមតាមដានការផ្សាយផ្ទាល់របស់ទូរទស្សន៍ហង្សមាស ។

👉 តាកែវ៖មុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មនៅតាមទីជនបទម្នាក់ត្រូវបានកំលាំងអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ង៉ែត ចាន...
21/06/2020

👉 តាកែវ៖មុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មនៅតាមទីជនបទម្នាក់ត្រូវបានកំលាំងអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថ និងមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តតាកែវ បានប្រើប្រាស់វិធានការញុះញុង ឈានទៅចាប់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនបានម្នាក់ ដកហូតបានម្ស៉ៅក្រាមសរថ្លា (ម៉ាទឹកក) បាន ១៣៦ក្រាម កាលពីរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២០ នៅចំនុចភូមិ គោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

👉ប៉ូលីសបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទៅសាលាតំបូងខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ដែលប៉ូលិសស្រុកគីរីវង់អះអាងថា...
08/06/2020

👉ប៉ូលីសបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទៅសាលាតំបូងខេត្ត

តាកែវ ៖ ជនសង្ស័យម្នាក់ដែលប៉ូលិសស្រុកគីរីវង់អះអាងថា ជាមុខសញ្ញាចាស់ក្នុងការជួញដូរគ្រឿងញៀនយ៉ាងសកម្មត្រូវបានចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនឡើងតុលាការ។
ជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទីទៀបភ្លឺ ដោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ នៅចំណុចកែងជុំមិត្ត ស្ថិតនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ ​ ជនសង្ស័យមានឈ្មោះ សែន​ ពិដែន ភេទប្រុស​ អាយុ២៦ឆ្នាំ មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ ស្រុកគីរីវង់ ខេត្តតាកែវ(ជាមុខសញ្ញាសកម្ម)។ ចំណែកវត្ថុតាងដកហូតបានមាន ម្សៅក្រាមពណ៌សថ្លាចំនួន០៦កញ្ចាប់តូច ម៉ូតូមួយគ្រឿង និងសម្ភារៈមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕ តាកែវ

30/05/2020

👉 សមត្ថកិច្ចនៃស្នងការនគរបាលខេត្តតាកែវចាប់ខ្លួនក្រុមក្មេងទំនើងដែលគប់កញ្ចក់ឡានប្រជាពលរដ្ឋធ្វើតំណើរនៅពេលយប់តាមដងផ្លូវជាតិលេខ២នៅស្រុកបាទី បាន០៦នាក់បញ្ជូនទៅតុលាការ តបតាមការស្នើសុំពីប្រជាពលរដ្ឋក្រោយក្រុមក្មេងទំនើងទាំងនេះធ្លាប់ធ្វើសកម្មភាពជាច្រើនលើក ច្រើនសារ ដែលជាចេតនាបង្ករគ្រោះថ្នាក់ និងភាពភ័យក្លាចដល់ពលរដ្ឋ ។ បើតាមការធ្វើតេសទឹកនោមទៅលើក្មេងទំនើងទាំងនោះ បានរកឃើញថា មានប្រើប្រាស់សារធាតុញៀនថែមទៀត ។

👉 ពិតជាលឿនមែន👍ឈាមស្រែកស្បែកហៅ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរវៀតណាមឃាត់ខ្លួនបុរសជន ជាតិវៀតណាម ម្នាក់ក្រោយពី...
29/05/2020

👉 ពិតជាលឿនមែន👍
ឈាមស្រែកស្បែកហៅ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរវៀតណាមឃាត់ខ្លួនបុរសជន ជាតិវៀតណាម ម្នាក់ក្រោយពី មានការបែកធ្លាយ វីដេអូ លើបណ្ដាញសង្គម ដែរប្រើហិង្សាមកលើក្មេងស្រី យ៉ាងសាហាវព្រៃផ្សៃ....៕ គួរដាក់ទោសអោយធ្ងន់ ទើបសាកសមនិងទង្វើដ៏នរករបស់ជនតិរិច្ឆាននេះ ។

👉អភិបាលខេត្តតាកែវគ្រោងឡើងគម្រោងរៀបចំការ៉ូឡានិងដាំដើមឈើអមសងខាងផ្លូវជាតិលេខ២ក្នុងក្រុងដូនកែវ ដើម្បីទាញយកសោភណ្ឌភាពពណ៍បៃតងអោ...
26/05/2020

👉អភិបាលខេត្តតាកែវគ្រោងឡើងគម្រោងរៀបចំការ៉ូឡានិងដាំដើមឈើអមសងខាងផ្លូវជាតិលេខ២ក្នុងក្រុងដូនកែវ ដើម្បីទាញយកសោភណ្ឌភាពពណ៍បៃតងអោយកាន់តែមានភាពស្រស់បំព្រងថែមទៀត ក្រោយគម្រោងពង្រីកផ្លូវនិងដាក់អំពូលភ្លើងនៅក្នុងក្រុងជួសជុលរួចរាល់បាន ៩៥%ហើយ ។
👉សូមបញ្ជាក់ថា ការរៀបចំការ៉ូឡានេះគឺ មានការចូលរួមដោយបដិភាគរបស់ម្ចាស់ផ្ទះនៅសងខាងផ្លូវ ត្រូវរៀបដោយខ្លួនឯង ចំណែកឯរដ្ឋបាលខេត្តតាកែវ និងដាំដើមឈើចំនួន ៤០០ដើម ចាប់ពីចំនុចផ្លូវបំបែកព្រះវិសណុន្ន តោ២ មកដល់វិមានឯករាជ្យ ។

👉សូមកុំបណ្តែតបណ្តោយអោយមនុស្សដែលកំពុងមានវិបិត្តផ្លូវចិត្តធ្ងន់ធ្ងរ(Depression) នៅតែម្នាក់ឯងអោយសោះ ព្រោះអាចនិងមានគំនិតគិតខ...
26/05/2020

👉សូមកុំបណ្តែតបណ្តោយអោយមនុស្សដែលកំពុងមានវិបិត្តផ្លូវចិត្តធ្ងន់ធ្ងរ(Depression) នៅតែម្នាក់ឯងអោយសោះ ព្រោះអាចនិងមានគំនិតគិតខ្លី ធ្វើអ្វីផ្តេសផ្តាស ឬអាចឈានដល់ធ្វើអត្តឃាតខ្លួនឯង ដូច្នេះបងប្អូនឬសាច់ញាតិណាដែលមានជួបប្រទះលើបញ្ហានេះ គួរមានដំណោះស្រាយ ជួយដល់គាត់ ដោះស្រាយបញ្ហាបន្ធូរសម្ពាធផ្លូវចិត្ត អោយគាត់មានអារម្មណ៍សប្បាយរីករាយទើបអាចជៀសផុតពីការធ្លាក់ខ្លួនដល់ចំណុច Depression ។
👉ដូចករណីនេះ នារីលក់គ្រឿងក្រអូបក្នុងផ្សារតាកែវបានបណ្តោយខ្លួនអោយធ្លាក់ដល់ចំណុច(Depression) បានសម្រេចចិត្តគិតខ្លីបញ្ចប់ជីវិត្តខ្លួនដោយចងកសម្លាប់ខ្លួន ។ សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រមនៃគ្រួសារសពផង ។🙏

👉តាកែវ៖ យុវជន០៣នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅក្រុងដូនកែវ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្ត...
22/05/2020

👉តាកែវ៖ យុវជន០៣នាក់ ដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅក្រុងដូនកែវ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបបានកាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន។

👉ក្រោយមានការចម្រោងចម្រាស់ និងមានការភន់ច្រលំ ពេញខេត្តតាកែវ សង្ស័យជាករណីអំពើពុករលួយ ដោយសារតែការផ្សាយនៅពត័មានមិនពិតតាមបណ្តា...
17/05/2020

👉ក្រោយមានការចម្រោងចម្រាស់ និងមានការភន់ច្រលំ ពេញខេត្តតាកែវ សង្ស័យជាករណីអំពើពុករលួយ ដោយសារតែការផ្សាយនៅពត័មានមិនពិតតាមបណ្តាញសង្គមហ្វេសបុក កាលពីដើមខែឧសភា ដោយម្ចាស់គណនីមួយមានឈ្មោះ អប់រំខេត្តតាកែវ បានសរសេចេញ និងបង្ហាញឯកសារ ក្នុងគោលបំណងមូលបង្គាច់ បង្ខូចក្តេរ៍ឈ្មោះ មន្ត្រីអប់រំពីររូបក្នុងខេត្តតាកែវ ឥឡូវបានចេញជាសារលិខិតបំភ្លឺ ថាខ្លួនចាញ់បោក លោក ជួន ចន្នី ដែលបង្ខំលោកអោយសរសេពត័មានបំប្លៃការពិត ដើម្បីទទួលបានមុខងារជាប្រធានការិយាល័យ អប់រំកាសិក្សាចំណេះដឹងទូរទៅត្រឡប់មកវិញ ក្រោយក្រសួងអប់រំ បានដកតំណែងបុគ្គល ជួន ចន្នី នេះចេញពីប្រធានការិយាល័យ។
👉តើទោសកំហុសរបស់គាត់និងទៅជាយ៉ាងណាដែរ រងចាំតាមដានទាំងអស់គ្នា ។17/05/2020

Address

Takeo

Website

Alerts

Be the first to know and let us send you an email when Dy9News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category