អធិការដ្ឋាននគរបាលក្រុងដូនកែវ - Police Inspectorate Of Krong Daunkeo.

  • Home
  • Cambodia
  • Takeo
  • អធិការដ្ឋាននគរបាលក្រុងដូនកែវ - Police Inspectorate Of Krong Daunkeo.

អធិការដ្ឋាននគរបាលក្រុងដូនកែវ - Police Inspectorate Of Krong Daunkeo. 🚨HOTLINE
097 778 0062 / 096 375 2007​
066​ 64​1 4​14​ / 089 882 587

សូម​អរគុណ​ដល់​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំងសាប​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ ដែល​បាន​ជួយ​សហការ​🫡🫡
10/07/2025

សូម​អរគុណ​ដល់​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំងសាប​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ ដែល​បាន​ជួយ​សហការ​🫡🫡

07/07/2025

អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៥ )

ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ​ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ​ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ។ ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជេីងនៃប្រទេសកម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ "សិខរិស្វរ និងភទ្រស្វរ" ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។

"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"

Celebrating the 17th anniversary of Preah Vihear Temple’s inscription on the UNESCO World Heritage List (July 7, 2008 - July 7, 2025)

Stretching widely like a ship on the ocean, Preah Vihear Temple stands proudly atop a mountain peak, offering a majestic landscape. Located in Preah Vihear Province in northern Cambodia, the temple was constructed within the Dangrek mountain range and is dedicated to the mountain gods “Shikhareshvara and Bhadresvara.” It was erected by Prince Indrayadha, the son of King Jayavarman II, who brought Shivasingh and Sri Shikhareshvara from Linga Borei (Wat Phou) to be enshrined on Preah Vihear Mountain. The temple was built by eight Khmer ancestors, all of whom were former kings.

“Safeguarding our cultural heritage is a shared duty of all Cambodians.”

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ឆ្នាំ២០២៥ លោក​វរសេនីយ៍ឯក​ ឥន្ទ​ មណ្ឌល​ អធិការ​នគរបាល​ក្រុង​ដូនកែវ​ បាន​ដឹកនាំ​កម្លាំង...
27/06/2025

កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ឆ្នាំ២០២៥ លោក​វរសេនីយ៍ឯក​ ឥន្ទ​ មណ្ឌល​ អធិការ​នគរបាល​ក្រុង​ដូនកែវ​ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ «ប្រជុំ​បូកសរុបសភាពការណ៍រក្សាសន្តិសុខ សណ្តាប់ធ្នាប់​ សុវត្ថិភាព​សង្គម​ ប្រចាំខែ​មិថុនា​ និង​បន្ត​លើកទិសដៅការងារ​ខែ​កក្កដា​» កិច្ច​​ប្រជុំ​នេះ​​មានការ​ចូលរួមពី​ លោក-លោកស្រី​ អធិការ​រង​ /​ លោក​នាយ​-នាយរង​ផ្នែក​ ​/​ លោក​នាយ​-នាយរង​​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​៣​ និង​មន្ត្រី​ សមាសភាព​ចូលរួម​សរុប​ចំនួន​៣៤នាក់​ ស្រី​០២នាក់​៕

លិខិតថ្លែងអំណរគុណអធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ និងសហការី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក វ៉ាត ថាឡែន ...
26/06/2025

លិខិតថ្លែងអំណរគុណ

អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ និងសហការី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក វ៉ាត ថាឡែន និងភរិយា បានជួយឧបត្ថម្ភ​ទឹក​បរិសុទ្ធ​ចំនួន​១០កេស ដើម្បី​ប្រើប្រាស់​ ក្នុង​អង្គភាព​។

តំណាងឲ្យកងកម្លាំង​នៃអធិការដ្ឋាន​ទាំងអស់​ សូមគោរពជូនពរលោក វ៉ាត ថាឡែន និង​ភរិយា​ ព្រមទាំងបុត្រាបុត្រី មានសុខភាពល្អបរិបូរណ៍ អាយុយ៉ឺនយូរ កម្លាំងខ្លាំងក្លា​ ប្រាជ្ញាឈ្លាសវៃ និងជួប​ប្រទះ​នូវ​ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអគុណ🙏🙏🙏

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ   នៅ​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោកវរសេ...
17/06/2025

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ
នៅ​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានដឹកនាំកម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម ចុះប្រមូលទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋសិស្សានុសិស្ស ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង នៅសេសសល់ និងហួសសុពលភាព(ទុតិយតា)។ ចំពោះ​ទីតាំងថតអត្តសញ្ញាណប័ណ្ណ​ នៅវិទ្យាល័យហ៊ុនសែនឈើទាល ស្ថិតនៅភូមិ តាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។រយះពេល១ថ្ងៃ សូមអរគុណ!

Address

Takeo

Telephone

+855977780062

Website

Alerts

Be the first to know and let us send you an email when អធិការដ្ឋាននគរបាលក្រុងដូនកែវ - Police Inspectorate Of Krong Daunkeo. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to អធិការដ្ឋាននគរបាលក្រុងដូនកែវ - Police Inspectorate Of Krong Daunkeo.:

Share