TakhmaoTimes

08/08/2025

ក្មេងស្ទាវជិះម៉ូតូគ្នា ៣ នាក់លើផ្លូវ ១០៧ ពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនថែមទាំងស្ថិតក្នុងសភាពចរាចរណ៍ចង្អៀតទៀតនោះ ក៏ក្មេងស្ទាវទាំងនេះនៅតែប្រើល្បឿនលឿននិងជែងឧបសគ្គជាច្រើន ទៅបុកជនរងគ្រោះជាមនុស្សស្រី ដែលធ្វើដំណើរដោយម៉ូតូនៅលើផ្លូវ ២០៩ បណ្តាលអោយ បាក់ខ្ទង់ច្រមុះមានឈាមហូរ និងបែកក្បាលខាងក្រោយវង្វេង រួចក៏បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនះដោយម៉ូតូកង់ ៣ រីឯនៅកន្លែងកើតហេតុមានកម្លាំងប៉ូលីសចរាចរណ៍ផ្លូវគោកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងសាច់ញាតិជនបង្កនិងជនរងគ្រោះនៅទីនោះដែរ កើតហេតុម៉ោង ៤ និង ៤៧ នាទី ល្ងាចថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២៥ តាខ្មៅ , ក្រុងតាខ្មៅ ៕

30/07/2025

មេទ័ពជួរមុខកម្ពុជា ថ្លែងប្រាប់អនុព័ន្ធយោធា និងទូតនានា១៣ប្រទេស អំពីល្បិចកល របស់ទាហានថៃចាប់ទាហានកម្ពុជា២០នាក់ ដែលថៃធ្វើជាមកចាប់ដៃ ជាមួយទាហានកម្ពុជានៅសមរភូមិជាំតែ រួចហើយក៏ភ្ជង់ចាប់ខ្លួនតែម្តង !!!

23/07/2025

ផ្សាយផ្ទាល់ | ព័ត៌មានបឋម ករណីឆក់ខ្សែភ្លើងយុវជនម្នាក់បានឡើងទៅលាបថ្នាំលើដំបូងផ្ទះអកុសលក៏ប៉ះជាមួយនឹងខ្សែភ្លើងដែលមានតង់ស្យុងខ្ពស់ បណ្ដាលឱ្យឆក់រងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចបញ្ជូនតាមតុកៗទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ព្រឹកថ្ងៃទី 23 ខែកក្កដាឆ្នាំ 2025

13/07/2025

🤬😤 ពូជពួកហែងសៀមនេះវៃរត់ថោកទាប់ណាស់រត់លឿនណាស់អាឆ្កែ 😤🤬😤🤬
ដំបូងបន្លំធ្វើជាចាប់ដៃ បន្តិចក្រោយមកស្រាប់តែលួចវាយ វិរៈជនការពារដែនដីរបស់ខ្ញុំ ហើយរត់គេចខ្លួនបាត់ស្រមោល...សូមមហាជនជួយពិចារណា ពីទង្វើដ៏សែនថោកទាបរកលេខដាក់គ្មាន ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងប្រមាណម៉ោងជាង ១០ ព្រឹកថ្ងៃទី១៣ ខែកក្កដា ២០២៥នេះ។

07/07/2025

មន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ បានជាប់ចោទព្យាបាលទារកអាយុ ៨ខែម្នាក់បណ្ដាលឱ្យស្លាប់

ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩:៣៥នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងមន្ទីរពេទ្យដែលស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយក្រុមគ្រួសារទារកអាយុ ៨ខែកើតទុកមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវ។ បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងសម្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងខាងលើ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើបានចុះពិនិត្យមើលសពទារកខាងលើនេះ។ សូមបញ្ជាក់ថាទារកដែលបានស្លាប់មានឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ៨ខែ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាល នៅមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ និងបានស្លាប់នៅព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

27/06/2025

🔥 ដំណឹងបឋម! ពីរនាក់ប្ដីប្រពន្ធស្លាប់ ក្នុងករណីលិចទូកនៅភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅចំណុចទូកដរកោះមាស នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។

24/06/2025

បុរសម្នាក់បើកបរឡានដឹកដីក្នុងស្ថានភាពស្រវឹងលើផ្លូវជាតិលេខ 115 បណ្ដាលឱ្យរ៉េចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋតែមិនមានអ្នកណារងរបួសទេ 24 ខែមិថុនាឆ្នាំ 2025 | សូមចូលទៅកាន់ link តេឡេក្រាមដើម្បីទទួលបានព័ត៌មាននិងរូបភាពបន្ថែម https://t.me/TakhmaoTimesPost

09/06/2025

បុរសម្នាក់លោតពីលើស្ពានជ្រោយចង្វារបំណងធ្វើអត្តឃាតសម្លាប់ខ្លួនប៉ុន្តែដោយសារខ្លួនឯងចេះហែលទឹកក៏ហែលមកដល់ច្រាំងដោយសុវត្ថិភាព ទៅផ្ទះវិញហូបបាយគេងវិញធម្មតា អគុណដែលបានផ្សាយ | https://t.me/TakhmaoTimesPost

05/05/2025

ករណីបន្លំធ្វើជាមកដូរលុយរួចដាក់ថ្នាំសណ្ដំយកលុយ ជាង (៥លានរៀល)។ នាវេលាម៉ោង១៤រសៀលជាង ថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២៥ ទីតាំងកើតហេតុ ស្ថិតនៅ វីងភូមិបេងថ្មី ឃុំសេដារ ស្រុកដំបែរ ខេត្តត្បូងឃ្មុំ ។

22/04/2025

ត្រឹមចន្លោះពេល 10 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ពីករណីដោយសារការបត់មិនប្រុងប្រយ័ត្ននៅកន្លែងតែមួយលើផ្លូវជាតិលេខ 21 ត្រង់ចំណុច ក្លោងទ្វារចេញពីបុរីភពថ្មី 2 ទួលក្រសាំង ផឹកក្នុងភូមិព្រែកសំរោង 3 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទី 22 ខែមេសាឆ្នាំ 2025

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ឈានចូល ព.ស២៥៦៩ សូមបួងសួងទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីស...
11/04/2025

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ឈានចូល ព.ស២៥៦៩ សូមបួងសួងទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សិរីសួស្តី
ជូនចំពោះ លោក សៅ ហេង និងក្រុមគ្រួសារ
ព្រមទាំងបុគ្គលិក ហាងលក់ទូរសព្ទដៃទំនើបសៅហេងទាំងអស់
សូមទទួលបាននូវសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ សុភមង្គល វិបុលសុខ និងសម្រេចបាន ជោគជ័យថ្មីៗបន្ថែមទៀត ព្រមទាំងពុទ្ធពរ ទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងពលៈ កុំបីឃ្លៀងឃ្លាត ឡើយ ដោយការគោរពពីខ្ញុំបាទ TakhmaoTimes

10/04/2025

រន្ធត់ណាស់បុរសម្នាក់កំពុងដើរសុខៗស្រាប់តែរត់ទៅចូលរថយន្តដឹកដីដែលកំពុងបើកបណ្ដាលឲ្យបុរសខាងលើស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗតាមបណ្ដោយផ្លូវជាតិលេខ 5 ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី 10 ខែមេសាឆ្នាំ 2025 | https://t.me/TakhmaoTimesPost

Address

21

Alerts

Be the first to know and let us send you an email when TakhmaoTimes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TakhmaoTimes:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share