15/09/2026
ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោកអនុសេនីយ៍ត្រី លី ឈុនហៀង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក និងមន្ត្រីក្រោមឱវាទ បានយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គឺបានថត និងប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបចំនួន ១៤សន្លឹក
១-ថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៧សន្លឹក
២-ប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៦សន្លឹក
៣-ផ្ដល់សៀវភៅស្នាក់នៅចំនួន ០១សន្លឹក៕