17/07/2025
ដល់ពេលវេលាត្រូវបោសសំអាតពួកឧក្រិដ្ឋជនOnlineទាំងនេះហើយ!
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញបទបញ្ជា ឱ្យអភិបាលរាជធានី-ខេត្ត និងស្នងការនគរបាលរាជធានី-ខេត្ត បោសសម្អាតទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ឱ្យអស់ ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន។ សម្តេច ហ៊ុន ម៉ាណែត ចេញបទបញ្ជាបែបនេះ គឺដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។