Phnom Penh Insider

Phnom Penh Insider Phnom Penh Insider is a multi-professional media and can provide you with unique entertainment progr

This is Phnom Penh Insider who did not serve any political party, have been compiled a group to promote the region's potential to national guests and international guests. There are many good places for you to relax and explore in Phnom Penh, Cambodia and we're happy to advise all of you who wish come to visit and explore with us in Phnom Penh City.

27/09/2024

តើសាកលវិទ្យាល័យវេស្ទើនបានដំណើរការក្នុងវិស័យអប់រំប៉ុន្មានឆ្នាំ? ហើយសាកលវិទ្យាល័យត្រូវបានទទួលស្គាល់ដោយអ្នកណា? និងមានដៃគូអ្វីខ្លះក្នុងការចូលរួមអភិវឌ្ឍកម្មវិធីសិក្សារបស់សាកលវិទ្យាល័យជូនដល់និស្សិតដែលកំពុងសិក្សា?

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសខួបលើកទី១៧ ដ៏នក...
29/10/2021

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសខួបលើកទី១៧ ដ៏នក្ខត្តឫក្សនៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ នូវព្រះសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការចំពោះព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា។

We at PHNOM PENH INSIDER humbly wish His Majesty the King Norodom Sihamoni good health, longevity, and wisdom upon the auspicious 17th anniversary of coronation.

អបអរសាទរខួបទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស 🇰🇭🇫🇷 | The 30th Anniversary of Cambodia's Paris Peace Accords]អបអរ...
23/10/2021

អបអរសាទរខួបទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស 🇰🇭🇫🇷 | The 30th Anniversary of Cambodia's Paris Peace Accords]

អបអរសាទរខួបទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ~ ២០២១! ជយោ! កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានជាអមតៈ។

Congratulations on the 30th Anniversary of the Paris Peace Accords 23rd October 1991 ~ 2021! The long-lasting of the Paris Peace Accords!




ចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាន ដែលអ្នកទាំងអស់គ្នាស្កាល់ថាភ្នំឧដុង្គ ឬឈ្មោះពិតរមណីយដ្ឋាននោះគឺភ្នំព្រះរាជទ្រព្យ ចម...
16/10/2021

ចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាន ដែលអ្នកទាំងអស់គ្នាស្កាល់ថាភ្នំឧដុង្គ ឬឈ្មោះពិតរមណីយដ្ឋាននោះគឺភ្នំព្រះរាជទ្រព្យ ចម្ងាយប្រហែលតែ៤៣គីឡូម៉ែត្រពីរាជធានីភ្នំពេញដោយធ្វើដំណើរប្រហែលជាជាងមួយម៉ោងនៅលើបណ្តោយផ្លូវជាតិលេខ៥ នៅខាងឆ្វេងដៃមានខ្លោងទ្វារដ៏ស្អាតមួយដែលមានឈ្មោះថាព្រះសក្យមុនីចេតិយ លោកអ្នកបត់ចូលតាមខ្លោងទ្វារនោះដោយទស្សនាទិដ្ឋភាពវាលស្រែ ផ្ទះអ្នកភូមិ និងជីវភាពរបស់អ្នកស្រែចម្ការប្រហែលជា១០នាទី នោះអ្នកនឹងទៅដល់កន្លែងមួយដែលមើលទៅស្មានតែគេដុតសំរាម តាមពិតគឺជាមាន់អាំងលាក់ខ្លួននៅក្នុងតូបមួយដែលជាមាន់អាំងល្បីប្រចាំភូមិ គឺហុយដល់ថ្នាក់មើលផ្លូវលែងឃើញ នោះគឺមាន់អាំងអុីគល់ស្ពានដែលជាឈ្មោះរបស់អ្នកភូមិតែងតែហៅ និងដាក់ឲ្យគាត់។ មាន់អាំងរស់ជាតិជនបទ ឬមាន់អាំងម៉ែអាឆ្ងាញ់ដែលក្រុមការងារភ្នំពេញអុីនសាយដ័រនឹងនាំឲ្យលោកអ្នកស្គាល់នោះមិនមែនជាមាន់អាំងរបស់អភិជននោះទេ វាគ្រាន់តែជាមាន់អាំងបែបអ្នកជនបទ ឬហៅថាមាន់អាំងLocal ប៉ុន្តែបើនិយាយពីរសជាតិវិញ គឺកុំនិយាយADMIN និងក្រុមការងារRate មាន់អាំងនោះដល់ទៅ8.9/10 ចំពោះតម្លៃមិនថ្លៃដូចជាដើមដំបងយក្សដែលយកទៅញុំជាមួយអំបិលនោះទេ។ តម្លៃក្នុងមួយចង្កាក់តែ៣៥០០រៀល ទៅ៥០០០រៀល តម្លៃនេះមិនជាថ្លៃ ប៉ុន្តែជាតម្លៃសមរម្យជាមួយនិងគុណភាពសាច់មាន់ និងរសជាតិ។

លឺល្បី១០០០ដង មិនស្មើជិះទៅស្គាល់ និងភ្លក់មួយដងនោះទេកុំចាំយូរខាងក្រោមនេះគឺជាទីតាំងរបសគាត់៖
ទីតាំង៖ មាន់អាំងអុីគល់ស្ពានភ្នំឧដុង្គ
ទី​តាំង៖https://www.google.com/maps/place/11%C2%B048'28.8%22N+104%C2%B046'02.5%22E/@11.808001,104.767362,16z/data=!4m5!3m4!1s0x0:0x0!8m2!3d11.808001!4d104.767362

តើអ្នកដឹងទេថាប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ របស់អ្នកមិនត្រឹមតែបញ្ជាក់អំពីចំនួនដូសដែលអ្នកបានចាក់រួចហើយ និងទីកន្លែងចាក់ ឬប្រភេ...
10/10/2021

តើអ្នកដឹងទេថាប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ របស់អ្នកមិនត្រឹមតែបញ្ជាក់អំពីចំនួនដូសដែលអ្នកបានចាក់រួចហើយ និងទីកន្លែងចាក់ ឬប្រភេទវ៉ាក់សាំងដែលអ្នកចាក់នោះទេ តែឥឡូវនេះប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ទាំង២ប្រភេទមានសារៈសំខាន់ណាស់សម្រាប់អ្នកនៅពេលដែលអ្នកធ្វើដំណើរឆ្លងពីតំបន់មួយទៅតំបន់មួយទៀត ឬពីខេត្តមួយ ទៅខេត្តមួយទៀតនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានចេញនូវសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ និងបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលដែលអ្នកចេញ ឬចូលតាមទីកន្លែងសាធារណៈដូចជា៖ កន្លែងធ្វើការ សាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យរដ្ឋ និងឯកជន ផ្សារ និងទីតាំងអាជីវកម្មនានាទូទាំងរាជធានីភ្នំពេញ ។ ទន្ទឹមគ្នានេះ សូមកុំភ្លេចចូលរួមចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញដែលរាជរដ្ឋាភិបាលបានកំពុង និងត្រៀមរៀបចំបន្តយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋនាពេលដ៏ខ្លីខាងមុខនេះហើយ។

សូមកុំភ្លេចណា៎ អនុវត្តវិធានការ " 3កុំ និង3ការពារ " ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពទាំងអស់គ្នា

📢 ⚠️ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមពង្រឹងការប្រុងប្រយ័ត្នដោយត្រូវពាក់ម៉ាស់ រក្សាគម្លាត និងលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ!Happy Pchum Ben Festival!ក្នុងឱកាស "ពិធីបុណ្យភ្ជុំបិណ្ឌ" ភ្នំពេញអ៊ីនសាយដ័រ  សូមគោរពជូនពរដល់ប...
05/10/2021

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ!
Happy Pchum Ben Festival!

ក្នុងឱកាស "ពិធីបុណ្យភ្ជុំបិណ្ឌ" ភ្នំពេញអ៊ីនសាយដ័រ សូមគោរពជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ រកទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ចការងារ និងធ្វើដំណើរទៅទីជិតទីឆ្ងាយនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះប្រកបដោយសុខសុវត្ថិភាព។សូមកុំភ្លេចអនុវត្តវិធានការ ៣ កុំ ៣ ការពារ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។

📢 ⚠️ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរ ឬទៅស្រុកកំណើតអំឡុងពេលបុណ្យភ្ជុំបិណ្ឌចូលពង្រឹងការប្រុងប្រយ័ត្នដោយត្រូវពាក់ម៉ាស់ រក្សាគម្លាត និងលាងសម្អាតដៃជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។

Happy Pchum Ben from Phnom Penh Insider! We hope you have a warmth and happy family reunion at all the times during this occasion. Please do not forget to apply 3 Do’s and 3 Don’ts rules to protect you and your families.

វីរុសប្រភេទថ្មីDELTA កំពុងមានវត្តមាននៅតាមសហគមន៍ដែលយើងគ្រប់គ្នាមើលមិនឃើញនិងភ្នែកទទេ។ សូមបង្កើនការប្រុងប្រយ័ត្ន និងការពារខ...
14/08/2021

វីរុសប្រភេទថ្មីDELTA កំពុងមានវត្តមាននៅតាមសហគមន៍ដែលយើងគ្រប់គ្នាមើលមិនឃើញនិងភ្នែកទទេ។ សូមបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនទោះបានចាក់វ៉ាក់សាំងលើសពីរដងរួចក៏ដោយ ចូលរួមការពារខ្លួនអ្នក គ្រួសារអ្នក និងសហគមន៍របស់អ្នកដើម្បីជៀសផុសពីវីរុសកូវីដ-១៩។ ចូលរួមប្រយុទ្ធដោយអនុវត្តតាមវិធានការណ៍សុវត្ថិភាព ៣កុំ និង៣ការពារ។

Join our community: https://t.me/phnompenhinsiderKH
Visit us on: phnompenhinsiderkh.wixsite.com/phnompenhinsider

រីករាយទិវាមិត្តភាពអន្តរជាតិ 30 កក្កដា International Friendship Day, July 30thតោះMention@ មិត្តរបស់អ្នកដែលតែងតែដើរជាក្រុម...
30/07/2021

រីករាយទិវាមិត្តភាពអន្តរជាតិ 30 កក្កដា
International Friendship Day, July 30th

តោះMention@ មិត្តរបស់អ្នកដែលតែងតែដើរជាក្រុមទៅញ៉ាំបាយក្បែររបងសាលា ហើយកុំភ្លេចComment ថាកំពុងនឹកសម្លាញ់មួយណាជាងគេផង។

Partner with: Western University
Collaboration with: HS Generation Cambo Post

រីករាយទិវាឪពុកអន្តរជាតិInternational Daddy's Day ប៉ា គឺជាវីរបុរសដំបូងបំផុតក្នុងដួងចិត្តរបស់យើងគ្រប់រូប ហើយគាត់ជាមនុស្សដែ...
20/06/2021

រីករាយទិវាឪពុកអន្តរជាតិ
International Daddy's Day

ប៉ា គឺជាវីរបុរសដំបូងបំផុតក្នុងដួងចិត្តរបស់យើងគ្រប់រូប ហើយគាត់ជាមនុស្សដែលហ៊ានពុះពារគ្រប់បែបយ៉ាងក្នុងជីវិតរបស់គាត់ដើម្បីគ្រួសារ គាត់តែងតែព្រានប្រដៅកូនៗអោយដើរផ្លូវត្រូវ និងមើលថែរក្សាសុវតិ្តភាពក្រុមគ្រួសារ នេះជាទឹកចិត្តមួយដែលមិនអាចកាត់ថ្លៃបាន។ ក្នុងឳកាសនេះ សូមជូនពរដល់ឪពុកទាំងអស់ក្នុងលោក ជួបប្រទះតែសំណាងល្អ សុខភាពល្អ អាយុយឺនយូរ នឹងជោគជ័យគ្រប់ការងារ។អរគុណសំរាប់គ្រប់យ៉ាង។​

ប៉ា ជាមនុស្សម្នាក់ដែលស៊ូនឿយហត់គ្រប់យ៉ាង អោយតែកូនៗរឹងមាំ ជោគជ័យ និង មានក្ដីសុខក្នុងជីវិត។

កូនសូមអរគុណចំពោះគ្រប់យ៉ាងដែលលោកពុកបានលះបង់សម្រាប់កូនៗ និងក្រុមគ្រួសាររបស់យើងទាំងមូល។ សូមលោកពុកមានសុខភាពល្អ សំណាងល្អ និងរឹងមាំជានិច្ច។ ❤️

សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ​ សម្តេចយាយ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱ...
17/06/2021

សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ​ សម្តេចយាយ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ក្នុងគម្រប់៨៥យាងចូល៨៦ព្រះវស្សានៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនេះ​ ក្រុមការងារនៃភ្នំពេញអុីនសាយដ័រទាំងអស់​ ព្រមជាមួយសហការី​ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរជ័យ សិរីសួស្ដី វិបុលសុខ មហាប្រសើរថ្វាយចំពោះសម្តេចម៉ែ​ សម្តេចយាយ​ សូមស្តេចប្រកបដោយព្រះរាជសុខភាពល្អ បរិបូរណ៍ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិទាំងឡាយ។

We Would Like to Courteously Present our Sincere Congratulations and Heartfelt Wishes of Happiness, Good Health and Longevity to Her Majesty THE QUEEN MOTHER NORODOM MONINEATH SIHANOUK for Her 86th Birthday.

"ចូលរួមប្រឆាំងពលកម្មកុមារ ដោយបញ្ចូនកូនទៅសាលា"រីករាយទីវាពិភពលោកប្រឆាំងពលកម្មកុមារកុមារ គឺជាធនធានមនុស្សដ៏ចំបាច់នាពេលអនាគតរ...
12/06/2021

"ចូលរួមប្រឆាំងពលកម្មកុមារ ដោយបញ្ចូនកូនទៅសាលា"
រីករាយទីវាពិភពលោកប្រឆាំងពលកម្មកុមារ

កុមារ គឺជាធនធានមនុស្សដ៏ចំបាច់នាពេលអនាគតរបស់ប្រទេសជាតិ ដូច្នេះការយកចិត្តទុកដាក់ចំពោះកុមារ គឺជាការសម្លឹងមើល ការគិតគូរ និងការរៀបចំអនាគតរបស់ប្រទេស។

កុមារគឺជាធនធានដ៏សំខាន់បំផុតនៅលើពិភពលោក ពួកគាត់គឺជាក្តីសង្ឃឹមសម្រាប់អនាគត។ ទីណាដែលមានកុមារ ទីនោះនឹងមានភាពរីករាយ និងស្នាមញញឹម។

កុមារគឺជាធនធានដ៏សំខាន់ និង ត្រូវបានប្រៀបធៀបទៅនឹងទំពាំងដែលត្រូវស្នងឫស្សី។

ចូលរួមយកពេលវេលានេះដើម្បី ការពារ ថែរក្សា បណ្ដុះបណ្ដាល និង ស្រលាញ់ពួកគេដែលជាធនធាននៃសង្គមយើង។ ❤

តើពួកយើងអាចធ្វើអ្វីបានដើម្បីពិភពលោកនេះ ស្រស់ស្អាតជាងពេលនេះ និងបៃតងជាងពេលនេះ? ពួកយើងអាចចាប់ផ្តើមពីរឿងតូចៗដែលយើងធ្វើជាប្រច...
05/06/2021

តើពួកយើងអាចធ្វើអ្វីបានដើម្បីពិភពលោកនេះ ស្រស់ស្អាតជាងពេលនេះ និងបៃតងជាងពេលនេះ? ពួកយើងអាចចាប់ផ្តើមពីរឿងតូចៗដែលយើងធ្វើជាប្រចាំថ្ងៃ ដូចជាដាំដើមឈើ ធ្វើសួនផ្កា កែឆ្នៃសំរាមឡើងវិញ បិទទឹកពេលយើងកំពុងដុសធ្មេញ ជាដើម។ រឿងតូចៗនេះ ពិតជាចូលរួមចំណែកក្នុងការជួយធ្វើឲ្យពិភពលោកនេះ មានភាពស្រស់បំព្រង និងបែតងជាងមុន។

រីករាយទិវាបរិស្ថានពិភពលោក 2021!

Let’s take a few minutes to think over. What can we do to have a greener and cleaner world? Let’s start with small things surrounding us, plant a tree, start gardening, recycle your trash or don’t let the water run while we’re brushing our teeth. These tiny little things can contribute to make a difference to our world.

Happy World Environment Day 2021!

Address

No. 145, Street 608 Corner Street 313, Boeung Kak II
Toul Kork
PHNOMPENH,

Opening Hours

Monday 09:30 - 18:30
Tuesday 09:30 - 20:00
Wednesday 09:30 - 20:00
Thursday 09:30 - 20:00
Friday 09:30 - 20:00
Saturday 10:00 - 04:00

Telephone

+85578750898

Alerts

Be the first to know and let us send you an email when Phnom Penh Insider posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phnom Penh Insider:

Share