22/06/2025
មានបងប្អូនខ្លះបានយល់ច្រឡំអំពីក្រុមហ៊ុន PTT ដោយបានគិតថា PTT គ្រាន់តែជាក្រុមហ៊ុនលក់សាំងតែមួយមុខ នេះគឺខុសហេីយ
ការពិត PTT ដែលជាក្រុមហ៊ុនរបស់រដ្ឋាភិបាលថៃមិនត្រឹមតែជាស្ថានីយ៍ប្រេងឥន្ទនៈតែប៉ុណ្ណោះទេ តែ PTT ក៏ជាក្រុមហ៊ុនដ៏ធំមួយដែលមានតម្លៃ រាប់សិបពាន់លានដុល្លារ ដែលបានលក់ប្រេងឥន្ទនៈចម្រាញ់មកឱ្យកម្ពុជាផងដែរ
ប្រេងឥន្ទនៈចម្រាញ់នេះគឺគេយកវាទៅចម្រាញ់ឱ្យចេញទៅជា ប្រេងម៉ាស៊ូត, ប្រេងសាំង, សាំងចាក់យន្ដហោះ, ប្រេងឡាន, ប្រេងម៉ូតូ៕ល៕
អ្វីដែលបងប្អូនមិនដឹងគឺថា ប្រទេសកម្ពុជាគឺពឹងទៅលេីក្រុមហ៊ុន PTT ចង់ 60% ក្នុងការទិញពពួកប្រេងទាំងអស់ហ្នឹង
កាលពីឆ្នាំ 2023 កម្ពុជាបានទិញពី PTT ចំនួន 1700 លានដុល្លារ បេីទិញពីវៀតណាមវិញគឺត្រឹមតែ 672 លានដុល្លារតែប៉ុណ្ណោះ
តេីទាំងអស់នេះមានន័យដូចម្ដេច? គឺមានន័យថា ប្រទេសកម្ពុជាគឺបានពឹងទៅលេីប្រទេសថៃ (ក្រុមហ៊ុន PTT) ស្ទេីតែទាំងស្រុងហេីយ ដែលវាលេីសប្រហែលជា 50%
គ្រាន់តែក្នុងរយៈពេលបួនខែនៅក្នុងឆ្នាំនេះ គឺថាកម្ពុជាបានទិញប្រេងពីថៃចង់ 1000 លានដុល្លារបាត់ទៅហេីយ ដូច្នេះបេីសរុបមួយឆ្នាំពេញគឺប្រហែលជាអាចចូល 4000 លានដុល្លារផងក៏មិនដឹង
តេីកម្ពុជាអាចទិញប្រេងពីប្រទេសផ្សេងបានដែរឬទេ? ចម្លេីយគឺបាន ប៉ុន្តែគ្រាន់តែវានឹងមានតម្លៃថ្លៃជាងច្រេីន ហេតុផលដែលទិញពីថៃ និង វៀតណាម គឺថាវាទទួលបានតម្លៃថោកជាងដោយសារតែប្រទេសទាំងពីរហ្នឹងវានៅជិតកម្ពុជាជាងគេ បេីទិញពីប្រទេសដទៃទៀតដែលនៅឆ្ងាយជាងគឺថាតម្លៃដឹកជញ្ជូនវាថ្លៃខ្លាំង
ប្រសិនបេីប្រទេសកម្ពុជាចង់បញ្ឈប់ក្នុងការទិញប្រេងទាំងអស់ហ្នឹងពីប្រទេសថៃ និង ប្រទេសវៀតណាមបន្តទៀត នោះទាល់តែកម្ពុជាមានរោងចក្រចម្រាញ់ប្រេងជារបស់ខ្លួនឯងនៅក្នុងប្រទេស
បន្ទាប់ពីមានរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសរួចហេីយ គឺថាកម្ពុជាត្រូវការទិញតែប្រេងឆៅតែប៉ុណ្ណោះ
ខ្ញុំផុសនេះគ្រាន់តែចង់ឱ្យបងប្អូនបានគិតពិចារណាតែប៉ុណ្ណោះ ឱ្យបងប្អូនបានយល់ដឹងអំពីសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា
សូមអរគុណ