Vitheydara វិថីតារា

Vitheydara វិថីតារា វិថីតារា News

02/02/2025

ប៉ោយប៉ែត.មានករណី ឆ្លងចរន្តអគ្គិសនី ផ្ទុះសេរខ្សែភ្លើង ពីរោងដាក់ម៉ាស៊ីនភ្លើងមួយកន្លែង ស្ថិតនៅម្ដុំស្រះទឹកចុងស្រល់ ទាល់មុខការ៉ាសសាំង ptt ចុងស្រល់ ភ្លាមៗត្រូវនោះបានបាញ់ពន្លត់ទាន់ពេលវេលា
ហេតុការណ៍នេះកើតឡើង ស្ថិតនៅ ក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ថ្ងៃទី2ខែ2ឆ្នាំ2025

02/02/2025

ម៉ោង 7.30នាទី ព្រឹក ស្រុកថ្មគោល ងងឹត ឈឹង តេីមានរឿងអីកេីតឡេីង🤧

ប្រភពពីរហ្វេសប៊ុក
2.2.2025

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីលូចម៉ូតូ.... បន្ទាយមានជ័យ៖នៅវេលាម៉ោង០៩...
24/01/2025

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីលូចម៉ូតូ....

បន្ទាយមានជ័យ៖នៅវេលាម៉ោង០៩ និង០០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ណា រុំ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1A-8827 កាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើរួច កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ទីតាំងកើតហេតុ ហើយធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបាន រហូតដល់វេលាម៉ោង២២ និង០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះចែម វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាងម៉ូតូជនរងគ្រោះមកវិញ សូមបញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ ហេីយធ្លាប់ជាប់នៅមណ្ឌលកែប្រែភ្នំបាក់ ក្នុងក្រុងសិរីសោភ័ណ ចំនួន០៤លើកផងដែរ។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យនិងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យរួចហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយ៕

លិខិតសុំទោសជាសាធារណៈខ្ញុំបាទឈ្មោះ ឡាយ សុជាតិ ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាចាងហ្វាងសារព័ត៌មាន ខេមបូឌាស្តាដេលីញូវស៍...
24/01/2025

លិខិតសុំទោសជាសាធារណៈ
ខ្ញុំបាទឈ្មោះ ឡាយ សុជាតិ ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាចាងហ្វាងសារព័ត៌មាន ខេមបូឌាស្តាដេលីញូវស៍ និងជាសមាជិកសហគមន៍សម្ព័ន្ធសារព័ត៌មានឯករាជ្យ។
សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
សម្តេចនាយកមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពង់់!
ខ្ញុំបាទឈ្មោះ ឡាយ សុជាតិ ជាចាងហ្វាងសារព័ត៌មាន ខេមបូឌាស្តាដេលីញូវស៍ និងជាសមាជិកសហគមន៍សម្ព័ន្ធសារព័ត៌មានឯករាជ្យ ពិតជាមានការសោកស្តាយជាពន់ពេក ដែលបានផ្សព្វផ្សាយពត៌មានមិនពិតក្រោមចំណងជើងថា « ឧក្រិដ្ឋជនកំពុងធ្វើទារុណកម្មមនុស្សយ៉ាងព្រៃផ្សែក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ក្រុងភ្នំពេញ តើឲ្យសង្ឃឹមអាជ្ញាធរខណ្ឌដង្កោគឺដូចសង្ឃឹមផ្កាយលើមេឃអីចឹង » ដោយខ្ញុំបាទបានផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ដែលបង្កឲ្យមានការភាន់ច្រឡំ ដោយទទួលបានពីជនអនាមិកដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រទេសជាតិទាំងមូល។
ក្នុងពេលនេះខ្ញុំបាទបានដឹងកំហុស ហើយសូមលំឱនកាយលើកម្រាមដៃដប់ ដើម្បីសុំទោសជាសាធារណៈ និងជាពិសេសដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសដោយអចេតនារបស់ខ្ញុំបាទ។ខ្ញុំបាទសូមសន្យាថានឹងឈប់ផ្សព្វផ្សាយនូវពត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ជាពិសេសបានបង្កឲ្យមានការយល់ច្រឡំពីសាធារណៈជនទូទៅ ខ្ញុំបាទបានលុបចោល នូវវីដេអូដែលបានផ្សាយចេញកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ចោលទាំងស្រុងរួចហើយ។
ខ្ញុំបាទសង្ឃឹមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិតជាមានក្តីមេត្តាផ្តល់ភាព សណ្តោសអភ័យ និងព្រមទទួលយកនូវការសូមអភ័យទោសអំពីខ្ញុំបាទ។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។🙏

📣ដំណឹងពិសេសយានដ្ឋានយើងខ្ញុំជ្រេីសរេីសផ្នែកជេីងក្រោមនិងផ្នែងម៉ាសុីន+ភ្លើងប្រាក់ខែចាប់ពី 400 ដុល្លារឡើងទៅ + មានភាគរយរាល់កា...
19/01/2025

📣ដំណឹងពិសេសយានដ្ឋានយើងខ្ញុំជ្រេីសរេីសផ្នែកជេីងក្រោមនិងផ្នែងម៉ាសុីន+ភ្លើងប្រាក់ខែចាប់ពី 400 ដុល្លារឡើងទៅ + មានភាគរយរាល់ការចំណេញ🔧🔩🇰🇭
👉🏻 ស្មោះត្រង់នឹងការងារមិនខ្ចិលច្រអូសនឹងចេះសហការណ៍គ្នា
ទំនាក់ទំនងការងារនឹងផ្ញេីរពាក្យតាម Telegram ខាងក្រោម ៖
0768888616/0719999941
បញ្ជាក់៖ទីតាំងនៅក្រុងប៉ោយប៉ែត😘

13/01/2025

ករណី គ្រោះថ្នា.ក់ចរាច.រណ៍ បុ..ក បន្តកន្ទុយ ទីតាំងកើតហេតុ តាមបណ្ដោយផ្លូវជាតិលេខ 5 ហួសកូនដំរី បន្តិច ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មិនដឹងសាច់ញាតិនៅទីណាទេ👉

នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែមករា ឆ្នាំ ២០២៥ ពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបសកម្មភាពលទ្ធផលការអនុវត្តតួនាទី ភារកិច្ច.......
13/01/2025

នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែមករា ឆ្នាំ ២០២៥ ពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបសកម្មភាពលទ្ធផលការអនុវត្តតួនាទី ភារកិច្ច....

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបសកម្មភាពលទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថ ឆ្នាំ២០២៤ និងបន្តលើកទិសដៅផែនការកម្មវិធីសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៥ និងពិធីបំពាក់ឋានន្តរសក្តិ ការតែងតាំងផ្លាស់ប្តូរមុខងារ ផ្ទេរភារកិច្ច នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង០៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំង០៩ និងប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងរាជអាវុធហត្ថ ចល័ត។ ពិធីនេះប្រារព្ធឡើងនៅសាលប្រជុំ ធំ ជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្ត។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដោយក្តីនឹករលឹកផងដែរ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និង នាយទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យរបស់កងយោធពលខេមរៈភូមិន្ទ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសមិនត្រូវពាក់ព័ន្ធ ឬនៅពីក្រោយខ្នងនៃបទល្មើសណាមួយឡើយ បើក្នុងករណីរកឃើញថា មានមន្ត្រីកងអាវុធហត្ថណាដែលជាប់ពាក់ព័ន្ធ នឹងមានវិធានការអនុតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។

លោកបានបញ្ជាក់ទៀតថា ការបង្រ្កាបក្មេងទំនើងគ្រប់ការិយាល័យជំនាញនិងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៩ ត្រូវអនុវត្តឧ្យបានតឹងរឹងបំផុត។
លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បានកោតសរសើរចំពោះអាវុធហត្ថទាំងអស់ដែលបានបំពេញភារកិច្ចបានល្អ គោរពវិន័យ ត្រូវទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំតាមរយៈការដំឡើងឋានន្តរសក្ដិ តួនាទី ភារកិច្ចជាដើម។ មួយវិញទៀតមន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ កសាងអង្គភាពឱ្យបានរឹងមាំ បន្តចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបរាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

06/01/2025

នៅក្នុងដំណើរការនៃកម្មវិធីបុណ្យផ្ការស្មីសាមគ្គីប្រព្រឹត្តទៅនៅថ្ងៃទី 5 ខែមករាឆ្នាំ 2025 ដើម្បីរៃបច្ច័យទិញទុកសរុបចំនួន 600 តុ ក្នុងនោះឃើញមានវត្តមានលោក DJ Cake ដែលត្រូវបានគេស្គាល់ថាជា តារារ៉េប ដ៏ល្បី ប្រចាំនៅប្រទេសកម្ពុជា។នេះគឺជាចលករមួយដែលជម្រុញឱ្យមានអ្នកដឹង និង ជ្រាបកាន់តែច្បាស់ពីតម្រូវការដែលសាលា បឋមសិក្សា សឡា ត្រូវការចាំបាច់ ហើយក៏ជាផ្នែកមួយដែលអាចគៀងគរនូវជំនួយបានមួយផ្នែកទៀត ដើម្បីរួមគ្នាជួយឱ្យសាលាកាន់តែមានការវិវត្តន៍ទៅមុខឈានបានមួយកម្រិតទៀត...

បុណ្យផ្ការស្មីសាមគ្គី ធ្វើឡើងនៅសាលាបឋមសិក្សា សឡា ដើម្បីប្រមូលបច្ច័យ ទិញតុសរុបចំនួន 600 និង ជួសជុលបន្ថែម នៅសម្ភារៈក្នុងសា...
06/01/2025

បុណ្យផ្ការស្មីសាមគ្គី ធ្វើឡើងនៅសាលាបឋមសិក្សា សឡា ដើម្បីប្រមូលបច្ច័យ ទិញតុសរុបចំនួន 600 និង ជួសជុលបន្ថែម នៅសម្ភារៈក្នុងសាលាផ្សេងៗជាច្រើនទៀត...

ព្រឹកថ្ងៃទី 05 ខែ មករា ឆ្នាំ 2025 ថ្មីៗនេះ លោក សោម បឿន ដែលជានាយកសាលា បឋមសិក្សា សឡា បានមូលមតិគ្នាជាមួយនឹងលោកគ្រូអ្នកគ្រូក្រោមបន្ទុក រៀបចំនូវកម្មវិធីបុណ្យផ្កាមហាសាមគ្គី ក្នុងគោលបំណងរៃអង្គាសថវិកា និង ស្វែងរកជំនួយពីសំណាក់មាតាបិតាដែលជាអាណាព្យាបាលរបស់សិស្សានុសិស្ស និង សប្បុរសជនជិតឆ្ងាយ ដើម្បីប្រមូលថវិការទិញតុចំនួន 600 សម្រាប់ផ្ដល់ជូនសិស្ស បានអង្គុយសិក្សាបានកាន់តែងាយស្រួលជាងមុន បន្ទាប់ពីអាត្រានៃកំណើនសិស្សទាំងប្រុសទាំងស្រីពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងគួរឱ្យគាត់សម្គាល់។
ក្នុងនោះផងដែរថវិការដែលទទួលបានពីការធ្វើបុណ្យផ្ការស្មីសាមគ្គី និងការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និង អាណាព្យាបាលសិស្ស រួមទាំងឯងឧត្តមលោកជំទាវដែលបានចូលរួមតាមសទ្ធាជ្រះថ្លារ លោកនាយកក៏បានត្រៀមនឹងរៀបចំជួសជុលនូវគ្រឿងបរិក្ខារផ្សេងៗ ដូចជារបង និង ជួសជុលសម្ភារៈមួយចំនួនសម្រាប់បម្រើការឱ្យលោកគ្រូអ្នកគ្រូ ដែលនៅអាចប្រើការបាន និង រៀបចំនូវសួនច្បារថ្មីដើម្បីបន្ថែមនូវសោភ័ណ្ឌភាពក្នុងបរិវេណសាលា។

នៅក្នុងដំណើរការនៃកម្មវិធីបុណ្យផ្ការស្មីសាមគ្គីនេះ ប្រព្រឹត្តទៅបានដោយរលូន ក្នុងនោះឃើញមានវត្តមានលោក DJ Cake ដែលត្រូវបានគេស្គាល់ថាជា តារារ៉េប ដ៏ល្បី ប្រចាំនៅប្រទេសកម្ពុជា។នេះគឺជាចលករមួយដែលជម្រុញឱ្យមានអ្នកដឹង និង ជ្រាបកាន់តែច្បាស់ពីតម្រូវការដែលសាលា បឋមសិក្សា សឡា ត្រូវការចាំបាច់ ហើយក៏ជាផ្នែកមួយដែលអាចគៀងគរនូវជំនួយបានមួយផ្នែកទៀត ដើម្បីរួមគ្នាជួយឱ្យសាលាកាន់តែមានការវិវត្តន៍ទៅមុខឈានបានមួយកម្រិតទៀត។

02/01/2025

លទ្ធផលមុនថ្ងៃឆ្លងឆ្នាំសកលមិនដេកមិនពួន🤧

01/01/2025

គេឲ្យផឹកឆ្លងឆ្នាំឯងនិងអាញ ទៅអង្គុយដេកឆ្លងឆ្នាំ🤣យប់មិញមានបងប្អូនណាខ្លះដូចពួកខ្ញុំ🤪ឆ្លើយឲ្យត្រង់ហាមកុហក🤣

ខ្ញុំបាទ ហ៊ាង ឈុនលី សូមគោរពប្រសិទ្ធពរជ័យដល់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមគ្រួសា...
31/12/2024

ខ្ញុំបាទ ហ៊ាង ឈុនលី សូមគោរពប្រសិទ្ធពរជ័យដល់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសបុណ្យឆ្នាំសកល ២០២៥ ...❤️

29/12/2024

សូមអរគុណម្ចាស់ក្រុមហ៊ុនតែ GT សញ្ញាក្រូចឆ្មារដែលបានឧបត្ថម្ភនៅតែ GT ដល់ខ្ញុំប្រើប្រាស់ចំនួនមួយឆ្នាំពេញដោយមិនអស់ប្រាក់។😘

26/12/2024

កម្មវិធីយប់មិញសប្បាយណាស់បងប្អូនអើយនៅប៉ោយប៉ែតយើងហ្នឹង😘🕺

25/12/2024

រីករាយជាមួយនឹងកញ្ញាពេជ្រសោភា happy merry christmas 🫰ក្រុងប៉ោយប៉ែតយប់ទី 25 ខែធ្នូឆ្នាំ 2024

ចូលរួមអបអរសាទរលោកផាត់ ហ៊ន💐៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្របសម្រួលនិងពិភាក្សាជាមួយឯកឧត្តមនេត្រ ភក្រ្តា ដើម្បីប...
25/12/2024

ចូលរួមអបអរសាទរលោកផាត់ ហ៊ន💐៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្របសម្រួលនិងពិភាក្សាជាមួយឯកឧត្តមនេត្រ ភក្រ្តា ដើម្បីបិទបញ្ចប់សំណុំរឿងអ្នកកាសែត ផាត់ ហ៊ន ហៅ ពូ ហ៊ន។ #កម្ពុជាមាតុភូមិខ្ញុំ #សម្តេចអគ្គមហាសេនាបតីតេជោ #វប្បធម៌ចែករំលែក #ព្រះអង្គវនវាសី #គុនខ្មែរ #ពិនសែម #សសុខា

22/12/2024

តារាស្រីសាឡាត់ ស្រីឡាង ទម្លា/.យរឿងជាប់ផុងបំណុ/ឮថាកំពុងព្យាយា/.មដោះស្រាយ….រស់ជាតិជីវិតកើតមកមានប្រៃផ្អែមល្វិងជូរចត់ជាធម្មតាហើយអ្វីដែលមិនធម្មតានោះគឺកើតមកមិនចំជាកូនអ្នកមានមហាសេដ្ឋីស្រណុកសុខស្រួលដូចគេ😤

យូរហើយទើបដឹងថាខ្លួនឯងសង្ហាហើយស្អាតទៀត ឱភ្នែកអើយភ្នែកកំពុងមើលស្រីស្អាតឬក៏មើលអ្វីហ្នឹង🫣
22/12/2024

យូរហើយទើបដឹងថាខ្លួនឯងសង្ហាហើយស្អាតទៀត ឱភ្នែកអើយភ្នែកកំពុងមើលស្រីស្អាតឬក៏មើលអ្វីហ្នឹង🫣

Address

Toul Kork
12000

Alerts

Be the first to know and let us send you an email when Vitheydara វិថីតារា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share