EAC News ខេមរភាសា

EAC News ខេមរភាសា Telegram: https://t.me/e_arts_cambodia
☎️ 012823848
👩‍💻 www.eacnews.asia

ឯកឧត្តម ឡាន វ៉ាន់ ដឹកនាំក្រុមការងារអាហារូបករណ៍ អ.ម.ត ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសា...
26/06/2025

ឯកឧត្តម ឡាន វ៉ាន់ ដឹកនាំក្រុមការងារអាហារូបករណ៍ អ.ម.ត ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ

នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានដឹកនាំក្រុមការងារ ចូលគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលលោកបានទទួលមរណភាពនៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៧:៥៥ នាទី ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ ព្រមទាំងបាននាំយកសាររំលែកមរណទុក្ខរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត និងបច្ច័យមួយចំនួន ដើម្បីចូលរួមរំលែកនូវទុក្ខដ៏ក្រៀមក្រំជាមួយ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាកូនប្រសារនៃសព។

ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុត និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សុក ខា សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

#អមត #រាជធានីភ្នំពេញ

26/06/2025

ការផ្សាយឡើងវិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភី សរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ” ។

ខេត្តកណ្តាល ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ មិថុនា ២០២៥

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខដែលកំពុងឈរជើងការពារ...
24/06/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ
ជួបសួរសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា​ (ស...
23/06/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ
ចូលរួមបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា​ (ស.ស.យ.ក.)។

កិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ នៅខេត្តសៀមរាប ដោយផ្តោតលេីសមិទ្ធផលការងារសម្រេចបាន, កិច្ចពិភាក្សា និងបទអន្តរាគមន៍ ដើម្បីទទួលបានធាតុចូលបន្ថែម, កម្មវិធីពង្រឹងស្មារតីក្រុមដោយផ្សាភ្ជាប់នឹងការចូលរួមរបស់សមាជិក សមាជិកា ក្នុងបុព្វហេតុសប្បុរសធម៌ និងធ្វើការបោះឆ្នោតជ្រើសរើសបំពេញបន្ថែមសមាជិកគណ:កម្មាធិការកណ្តាល និងគណ:អចិន្ត្រៃយ៍ស្របតាមសេចក្តីត្រូវការចាំបាច់។

ក្នុងនាមរាជរដ្ឋាភិបាល សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមការងារ តាមបណ្តា វិស័យនានា អង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ទាំងអស់នៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ស្របតាមទិសដៅ និងផែនការសកម្មភាព ដែលបានដាក់ចេញនៅក្នុង «ផែនការយុទ្ធសាស្ត្រស្តីពីយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣-២០២៨»។

យុវជន គឺជាកម្លាំងយ៉ាងសកម្មនៃធនធានមនុស្សពោរពេញដោយសក្តានុពល និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ​ដែលកន្លងមកយើងបានដឹងច្បាស់ថា យុវជនដែលបានចូលរួមយ៉ាងសកម្មក្នុងការកិច្ចការសង្គម មនុស្សធម៌ តាមរយ:ការស្ម័គ្រចិត្ត លះបង់ធនធាន និងពេលវេលា​ គឺពិតជាបានរួមចំណែកកាន់តែខ្លាំងក្លា ក្នុងដំណើរប្រកបដោយវិជ្ជមាន ស្របតាមចក្ខុវិស័យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយការពារបុព្វហេតុជាតិមាតុភូមិ។

ខេត្តសៀមរាប ព្រឹកថ្ងៃចន្ទ ទី២៣ មិថុនា ២០២៥

Attending the closing ceremony of the Central Committee meeting of the Union of Youth Federations of Cambodia (UYFC).

The UYFC's Central Committee meeting was held over four days in Siem Reap. The meeting concentrated on reviewing key achievements, engaging in in-depth discussions, and gathering additional input through interventions. It also included team-building activities related to members' participation in philanthropic causes and conducting elections to fill the Central Committee and Standing Committees as necessary.

On behalf of the Royal Government of Cambodia, I would like to extend my sincere appreciation to the UYFC's committees across the capital, provinces, cities, districts, and communes, as well as the working groups representing various sectors, organizations, and associations under the Central Committee. I also sincerely appreciate all members nationwide who have dedicated their physical, intellectual, and spiritual efforts, offering their time and resources to actively fulfill their duties with a sense of responsibility and patriotism. These collective efforts have led to numerous commendable achievements, aligning with the objectives and action plans outlined in the “Strategic Plan on Youth in the Cause of the Nation and the Motherland 2023-2028."

Youth represent a powerful force in human resources, brimming with potential and playing a crucial role in national development. Over the years, young people who actively engaged in social and humanitarian work through volunteering, sacrificing their time and resources, have made significant contributions to Cambodia’s journey to achieve high-income status by 2050 and safeguard the interests of the motherland.

Siem Reap, Monday morning, June 23, 2025

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

23/06/2025

ផ្សាយផ្ទាល់ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅសណ្ឋាគារសុខាសៀមរាប
ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥

ទិដ្ឋភាពប្រជាពលរដ្ឋដើរលេងកម្សាន្តនៅផ្លូវថ្មើរជើងចតុម្មុខដោយទឹកមុខរីករាយនាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥
21/06/2025

ទិដ្ឋភាពប្រជាពលរដ្ឋដើរលេងកម្សាន្តនៅផ្លូវថ្មើរជើងចតុម្មុខដោយទឹកមុខរីករាយនាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥

21/06/2025

សូមរីករាយទស្សនាបទ៖ ភ្នំពេញ ផ្លូវថ្មើរជើង-ច្រៀងដោយ៖ ពេជ្រ សុភួង / និពន្ធ៖ កវីវនិពន្ធ៖ សុខ​ ជំនោរ-ផលិតដោយ៖ ក្រុមព័ត៌មាននិងបណ្តាញសង្កម សម្តេចមហាបវរធិបតី​ នាយករដ្ឋមន្ត្រី-គ្រប់គ្រងការផលិត៖ ឯ.ឧ​ គួច វែងស្រ៊ុន /​ ដឹកនាំការផលិត៖ សុខ ជំនោរ -ថតដោយ៖​ STPM / កាត់ត៖ នឿន ញាណ #ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

20/06/2025

[WATCH] សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងជាភាសាចិន និងអង់គ្លេស ដើម្បីស្វាគមន៍វិនិយោគិនបរទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួម អបអរសាទរដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធ អ្នកវិនិយោ...
20/06/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ
ចូលរួម អបអរសាទរដំណើរការជាផ្លូវការ ១ឆ្នាំរបស់សមាគមសហព័ន្ធ អ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ។

សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានចងក្រងប្រមូលផ្តុំនូវសមាសភាពសមាគមនីមួយៗ ឱ្យរួមគ្នាជាថ្នាលធំមួយ ដើម្បីពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេស ដើម្បីចូលមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជាជាអតិបរមា ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

កម្ពុជាមានទីតាំងជាចំណុចកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ និងជាច្រកទីផ្សារដ៏ធំទូលាយ រួមជាមួយកត្តាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព លំនឹងម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស កម្លាំងពលកម្មវ័យក្មេង និងសកម្មជាច្រើន និងការអភិវឌ្ឍឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ដែលផ្តល់ភាពងាយស្រួលសម្រាប់ផលិតកម្ម និង ការដឹកជញ្ជូន ជាពិសេសការគាំទ្រ ការលើកទឹកចិត្ត ពីសំណាក់រាជរដ្ឋាភិបាល ដែលធ្វើឱ្យកម្ពុជាក្លាយជាទីតាំងដ៏មានសក្តានុពលខ្លាំងក្លាសម្រាប់ការវិនិយោគគ្រប់ប្រភេទ ប្រកបដោយជំនឿទុកចិត្តខ្ពស់ ។

រាជធានីភ្នំពេញ ល្ងាចថ្ងៃសុក្រ ទី២០ មិថុនា ២០២៥

Attending the celebration of first anniversary of the official operations of the Cambodia Confederation of Investors Association (CCIA) and the 2025 Solidarity Dinner.

The CCIA has gathered members from each association to form a collective commitment to enhancing and expanding initiatives that attract foreign investors from various countries to invest in Cambodia to the fullest extent possible. This effort greatly supports the progress of the national economy following the policies set forth by the Royal Government of Cambodia.

Located in the heart of Southeast Asia, Cambodia serves as a gateway to huge market. It is characterized by total peace, political stability, security, safety, macroeconomic stability, a youthful and active workforce, and the continuous development of various types of infrastructure, which enhances convenience for production and transportation. With the support and encouragement of the Royal Government, Cambodia is becoming an attractive destination for all types of investments, fostering strong investor confidence.

Phnom Penh, Friday evening, June 20, 2025

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

20/06/2025

ការផ្សាយផ្ទាល់ពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី “អបអរសាទរដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង ពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥” ។

រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី២០ មិថុនា ២០២៥

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញមហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការន...
18/06/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ
មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកាធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព​ (Solidarity March)” ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ ។

សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាដើម្បីបន្តបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាចខាត ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៨ មិថុនា ២០២៥

All Cambodian people from diverse backgrounds, all political tendency, and all religions, have come together in solidarity and a shared commitment to support the Royal Government of Cambodia and the Cambodian armed forces on the front lines. This solidarity aims to seek a peaceful solution on the border dispute while safeguarding the integrity and sovereignty of the Kingdom of Cambodia through the Solidarity March from the Koh Pich Theater to the Independence Monument.

I would like to express my sincere thanks for your active participation. Your engagement serves as a significant encouragement to the Royal Government of Cambodia and the Cambodian armed forces on the front lines as we diligently pursue our mission to safeguard the nation and resolutely defend Cambodia’s territorial integrity.

Phnom Penh, Wednesday morning, June 18, 2025

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមអបអរក្បួនដំណើរថ្មើរជើង "Solidarity March" ដើ...
18/06/2025

សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមអបអរក្បួនដំណើរថ្មើរជើង "Solidarity March" ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when EAC News ខេមរភាសា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EAC News ខេមរភាសា:

Share