31/07/2026
ទើបបានមើល Spider-Man: Brand New Day ចប់… រឿងនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ក្តុកក្តួល និងរំភើបជាមួយ Spider-Man ឡើងវិញ ដូចសម័យទស្សនាស្នាដៃរបស់ Sam Raimi ដែរ។
ឃើញ Review ភាគច្រើនគេរិះគន់រឿង Pacing ដើរយឺតនៅភាគដំបូង តែសម្រាប់ខ្ញុំ Slow-burn Pacing នេះហើយជាចំណុចខ្លាំងបំផុតរបស់រឿង។ Destin ហ៊ានទុក Space ឱ្យ Storytelling បានដកដង្ហើម ទុកពេលឱ្យតួអង្គ និងអាកាសធាតុក្នុងរឿងបានរៀបចំអារម្មណ៍ទស្សនិកជន។ ក្នុងយុគសម័យដែល Attention Span មនុស្សខ្លី ចង់បានតែ Fast-paced Action ជារៀងរាល់ ៥ នាទី បើរឿងកម្រិត The Godfather ឬ Goodfellas មកចេញពេលនេះ ក៏ប្រហែលជាត្រូវគេរិះគន់រឿង Pacing ដូចគ្នា។
អ្វីដែលធ្វើឱ្យខ្ញុំ Impression ខ្លាំង គឺផ្នែក Visuals & Cinematography៖
•នេះជា Spidey ក្នុង MCU វគ្គដំបូងគេដែលខ្ញុំគិតថា Lighting, Composition និង Framing ធ្វើបានប្រណិតខ្លាំង។ វាមិនត្រឹមតែបង្កើតប្លង់ស្អាតទេ តែវាបម្រើឱ្យ Emotional State របស់តួអង្គយ៉ាងស៊ីជម្រៅ។
•ឈុត Swinging ធ្វើបានសាហាវ តែអ្វីដែលបាញ់ទម្លុះបេះដូងជាងគេ គឺ Spatial Isolation ក្នុងប្លង់ដែលបញ្ជាក់ពី "ភាពឯកោ" យ៉ាងជ្រៅរបស់ Peter Parker។ Tom Holland វគ្គនេះគឺ Maturity នៃការសម្តែងរបស់គាត់ឡើងដល់ Peak ហើយ។
ផ្នែក Writing & Character Development៖
•Sadie Sink (Jean Grey) បង្ហាញខ្លួនលើកដំបូង តែ Script សរសេរមកមានទម្ងន់ខ្លាំង ធ្វើឱ្យយើង Connect ជាមួយ Emotion របស់គាត់បានភ្លាមៗដោយមិនបាច់ប្រើ Exposition ច្រើនមកជួយរៀបរាប់នោះទេ។
ពិសេសត្រង់ឈុត Jean ចូលទៅក្នុងចិត្តរបស់ Peter ហើយបានឮសម្ដី Aunt May និយាយថា៖ “You don’t have to hide who you are, Peter. Your power isn't a curse, and you don't have to carry the world all by yourself.” វាជាឈុតដ៏មានឥទ្ធិពលដែលបំបែកភាពខឹងសម្បាររបស់ Jean ឱ្យប្រែជាការយល់ចិត្ត ព្រោះវាជាពាក្យដែល Jean ត្រូវការឮបំផុតក្នុងជីវិតដូចគ្នា។
ឯ superheroes ផ្សេងទៀត ចូលមកដើម្បីរុញ Narrative Engine និងសាច់រឿងទៅមុខពិតប្រាកដ មិនមែនគ្រាន់តែជា Cameo Fan-service បង្ហោះមុខលេងៗឡើយ។
រឿងនេះវាមិនប្រញាប់ប្រញាល់ទេ វាប្រើពេល ដាំស្ល រៀបចំគ្រឹះឱ្យរឹងមាំ ហើយពេលដល់ Act ចុងក្រោយ គឺវាទាញ emotional resonance និងទម្ងន់សាច់រឿងវាយចំអារម្មណ៍តែម្តង។ Proper storytelling មិនបង្ខំដោយ time limit នោះទេ។
9/10 🎬✨