Kumnit Tech

Kumnit Tech បង្កើនជំនាញ និងចំណេះដឹងបច្ចេកវិទ្យាអ្នកឲ្យដើរទាន់សម័យកាលឧស្សាហកម្ម៤.០

 #នារីដែលនៅពីក្រោយChatGPTតើអ្នកទាំងអស់គ្នាមានដឹងដែរឬទេ ថាតើនរណាដែលនៅពីក្រោយការបង្កើត Chat GPT នេះ??  កុំភ្លេចអានដល់ចប់ ដ...
23/02/2023

#នារីដែលនៅពីក្រោយChatGPT
តើអ្នកទាំងអស់គ្នាមានដឹងដែរឬទេ ថាតើនរណាដែលនៅពីក្រោយការបង្កើត Chat GPT នេះ?? កុំភ្លេចអានដល់ចប់ ដើម្បីទទួលបាននូវចម្លើយទាំងនេះ៖

📌 សង្ឃឹមថា Mira Murati នឹងក្លាយទៅជា មនុស្សស្រីអស្ចារ្យម្នាក់ក្នុងចិត្តអ្នកទាំងអស់គ្នា ដែលអាចជម្រុញទឹកចិត្តឲ្យមនុស្សស្រីគ្រប់រូបចាប់ផ្ដើមហ៊ានចូលប្រឡូកនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានកាន់តែច្រើនជាងមុន!🥰
-----------------------------------
Mira Murati គឺជានារីដែលនៅពីក្រោយ Chat GPT ដែលមានអាយុ 35ឆ្នាំ និងមានដើមកំណើតមកពីប្រទេសឥណ្ឌា។ Mira Murati កំពុងតែមានមនុស្សចាប់អារម្មណ៍ច្រើនមែនទែនពាក់ព័ន្ធទៅនឹងការបង្កើតនូវបច្ចេកវិទ្យាថ្មីនេះ។

សព្វថ្ងៃនេះ Mira Murati បានធ្វើការជា CFO (Chief Technology Officer) នៃក្រុមហ៊ុន Open AI ដែលនាងគឺជាអ្នកដឹកនាំក្រុមផ្ទាល់តែម្ដងក្នុងការបង្កើត Chat PGT នេះ។ បន្ទាប់ពី Chat GPT បានបង្ហាញខ្លួននៅចុងខែវិច្ឆិកានេះ មនុស្សគ្រប់គ្នាគឺមានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការបង្កើតថ្មីនៃបច្ចេកវិទ្យាមួយនេះ។

ហើយស្របពេលជាមួយគ្នានេះផងដែរ ក៏មានសាលាមួយចំនួន បានហាមប្រាមមិនឲ្យប្រើប្រាស់ ដោយសារតែខ្លាចប៉ះពាល់ដល់កម្រិតនៃការសិក្សា និងការយល់ដឹងរបស់សិស្ស និស្សិត។

ខណៈពេលដែល Chat GPT ចាប់ផ្ដើមលេចមុខមាត់ ក្រុមហ៊ុន Microsoft បានប្រកាសថាខ្លួននឹង វិនិយោគក្នុងទឹកប្រាក់ចំនួន 10ប៊ីលានដុល្លារ ជាមួយនឹងក្រុមហ៊ុន OpenAI នេះ។

ហើយចំណែកឯ ក្រុមហ៊ុន Google ឯណោះវិញ ក៏ត្រូវប្រឈមមុខនូវបញ្ហាមួយចំនួនផងដែរ ព្រោះមនុស្សនឹងចាប់ផ្ដើមមានទំនោរទៅលើការប្រើប្រាស់បច្ចេកវិទ្យា Chat GPT នេះ ច្រើនជាង ការស្រាវជ្រាវព័ត៌មាននៅលើ Google ។

ប៉ុន្តែដើម្បីបញ្ចៀសនូវបញ្ហាមួយនេះ ក្រុមហ៊ុន Google ក៏កំពុងតែរៀបចំគម្រោងចង់ចាប់ផ្ដើមបង្កើតនូវ "BARD AI” ថ្មីបន្ថែមទៀត ដើម្បីប្រកួតប្រជែងជាមួយនឹង Chatbot ម៉ូឌែលថ្មីមួយនេះ!

ប្រភព៖ https://bit.ly/3XUu0yj
តាមដានចំណេះដឹងថ្មីៗ តាមដាន https://kumnit.com/

#គំនិត

ChatGPT
18/02/2023

ChatGPT

ChatGPT គឺជាផ្នែកមួយនៃវិស័យដែលកំពុងរីកចម្រើននៃ AI ដែលគេស្គាល់ថាជា AI ជំនាន់ថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្....

ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់​ Google ត្រូវបានខាត​១០០ពាន់លានដុល្លារនៅលើទីផ្សារភាគហ៊ុននាថ្ងៃពុធនេះ ដោយសារកំហុសប...
09/02/2023

ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់​ Google ត្រូវបានខាត​១០០ពាន់លានដុល្លារនៅលើទីផ្សារភាគហ៊ុននាថ្ងៃពុធនេះ ដោយសារកំហុសបច្ចេកទេសរបស់​ម៉ាស៊ីន AI មានឈ្មោះថា Bard ព្រោះចាប់យកព័ត៌មានបង្ហាញមកខុស។ Bard គឺជា Chatbot ដូចនឹង AI ដែលកំពុងតែផ្ទុះការពេញនិយមគឺ ChatGPT ដែលត្រូវបានគេរំពឹងថានឹងជំនួសតំណែងម៉ាស៊ីនស្វែងរករបស់ Google សព្វថ្ងៃនេះ!
គួររំឮកផងដែរថា Microsoft ថ្មីៗនេះ ក៏បានដាក់ទុនវិនិយោគលើ ChatGPT ដល់ទៅ១០ពាន់លានដុល្លារ ដែលធ្វើឲ្យគេគិតថា Microsoft អាច​នឹងវ៉ាឈ្នះ Google វិញនាពេលអនាគខាងមុខនេះ!

Elon Musk គ្រោងអភិវឌ្ឍ Twitter ទៅជា Super App ដូច WeChat!មហាសេដ្ឋីដ៏ល្បី លោក Elon Musk បានធ្វើឲ្យកក្រើកពិភពឌីជីថលម្តងទៀត...
13/11/2022

Elon Musk គ្រោងអភិវឌ្ឍ Twitter ទៅជា Super App ដូច WeChat!
មហាសេដ្ឋីដ៏ល្បី លោក Elon Musk បានធ្វើឲ្យកក្រើកពិភពឌីជីថលម្តងទៀតបន្ទាប់ពីសម្រេចការទិញក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារនាពេលថ្មីៗនេះ។ លោកក៏បានបង្ហើបផងដែរថា ការទិញក្រុមហ៊ុនបណ្តាញសង្គមដ៏ធំមួយនេះ គឺជាផ្នែកមួយនៃគម្រោងរបស់ខ្លួនដែលចង់បង្កើតApp ទេព (Super App) ដែលជាកម្មវិធីមួយប្រមូលកម្មវិធីផ្សេងៗដែលចាំបាច់ជាច្រើនទៀតឲ្យនៅកន្លែងតែមួយ ដែលទស្សនវិស័យរបស់លោកុំចង់ប្រដូចកម្មវិធីរបស់ខ្លួនទៅនឹងកម្មវិធីWeChatរបស់ចិន។

តាមពិតទៅ កម្មវិធីទេព(Super App)បែបនេះ មិនមែនជារឿងថ្មីសម្រាប់ពិភពលោកនោះទេ ដែលកម្មវិធីបែបនេះ ត្រូវបាន App របស់ចិន គឺ WeChat ចាប់ផ្តើមបង្កើតជិតមួយទស្សវត្សមកហើយ ដែលក្នុងកម្មវិធិWeChatគឺជាបណ្តាញសង្គមដ៏ធំជាងគេនៅប្រទេសចិន មានសេវាកម្មដូចជាការទំនាក់ទំនង ចែករំលែករូបថត វីដេអូ ហើយមានរួមបញ្ចូលដោយកាបូបលុយដែលភ្ជាប់ជាមួយធនាគារសម្រាប់ចាយ និងទិញទំនិញ កម្មវិធីកក់សណ្ឋាគារ កក់ឡាន ឬសេវាកម្មផ្សេងៗ និងសេវាកម្មដទៃចាំបាច់ជាច្រើនទៀតនៅកន្លែងតែមួយ ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃនាសម័យកាលបច្ចេកវិទ្យា។

ប៉ុន្តែកម្មវិធីទេពបែបនេះ នៅមិនទាន់មាននៅឡើយសម្រាប់ទីផ្សារនៅទ្វីបអាមេរិច និងអឺរ៉ុប ដែលធ្វើឲ្យលោក Elon Muskមានគម្រោងបង្កើតកម្មវិធីបែបនេះទីមួយនៅទីផ្សារលោកខាងលិច។ លោកក៏បានធ្វើការជជែកជាមួយនឹងបុគ្គលិកTwitterផងដែរអំពីភាពងាយស្រួល និងសម្រួលការរស់នៅរបស់WeChat ហើយនៅមិនទាន់មានកម្មវិធីបែបនេះនៅឡើយក្រៅពីប្រទេសចិន ដែលធ្វើឲ្យលោកមាន​សុទិដ្ឋិនិយម និងមើលឃើញឱកាសយ៉ាងច្រើនសម្រាប់កម្មវិធីបែបនេះ។

Elon Musk ក៏បានលើកឡើងថា បន្ទាប់ពីទិញ Twitterហើយ វានឹងជួយពន្លឿនគម្រោងធ្វើកម្មវិធីទេពរបស់លោកឲ្យបានសម្រេចក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ។

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនៃពិភពបច្ចេកវិទ្យាគឺ«ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២» ជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច...
10/11/2022

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនៃពិភពបច្ចេកវិទ្យាគឺ«ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២» ជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ រៀបចំ និងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «អាស៊ានរួមគ្នាធ្វើ - ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាតាមរយៈមូលធនមានទេព្យកោសល្យបច្ចេកវិទ្យា» ដែលប្រព្រឹត្តទៅនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (ទីតាំងទី១) និង The Factory Phnom Penh (ទីតាំងទី២) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ត្រៀមខ្លួនចូលរួមពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដ៏ធំនៅកម្ពុជា! ចូលរួមដោយសេរី!
កាលបរិច្ឆេទ៖ ១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២
ទីតាំង៖ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (កោះពេជ្រ) និង The Factory Phnom Penh
ចុះឈ្មោះចូលរួមទស្សនាដោយសេរីឥឡូវនេះ៖ https://ticket.cambodiatechex.gov.kh/

មួយរយៈនេះ ក្រុមហ៊ុនរបស់មហាសេដ្ឋីវ័យក្មេងលោក Mark Zuckerberg ដូចជាមិនសមប្រកបសោះ ដោយសារតែជួបបញ្ហាផ្ទួនៗ រហូតដល់ការធ្លាក់ចុ...
10/11/2022

មួយរយៈនេះ ក្រុមហ៊ុនរបស់មហាសេដ្ឋីវ័យក្មេងលោក Mark Zuckerberg ដូចជាមិនសមប្រកបសោះ ដោយសារតែជួបបញ្ហាផ្ទួនៗ រហូតដល់ការធ្លាក់ចុះភាគហ៊ុនយ៉ាងសម្បើមមិនធ្លាប់មាននាពេលកន្លងមកនេះ។ តើហេតុអ្វីបានជាក្រុមហ៊ុនMeta ដែលជាក្រុមហ៊ុនមេរបស់ Facebook Instagramជាដើមមានបញ្ហាធ្លាក់ចុះយ៉ាងនេះ?

មួយរយៈនេះ ក្រុមហ៊ុនរបស់មហាសេដ្ឋីវ័យក្មេងលោក mark Zuckerberg ដូចជាមិនសមប្រកបសោះ ដោយសារតែជួបបញ្ហាផ្ទួនៗ រហូតដល់ការធ....

Apple កំពុងតែពិភាក្សាដើម្បីផលិតនាឡិកាដៃ និងMacBookនៅប្រទេសវៀតណាម ដើម្បីធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួនពីប្រទេសចិន!ប្រភព៖ ...
18/08/2022

Apple កំពុងតែពិភាក្សាដើម្បីផលិតនាឡិកាដៃ និងMacBookនៅប្រទេសវៀតណាម ដើម្បីធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួនពីប្រទេសចិន!
ប្រភព៖ Nikkei

AI នឹងកាន់តែជឿនលឿន ហើយអាចជំនួសការងារជាច្រើន ហើយយើងនឹងផ្តោតលើការងារដែលមានការគិតកាន់តែច្រើន!របាយការណ៍ពី Institute for the ...
12/06/2022

AI នឹងកាន់តែជឿនលឿន ហើយអាចជំនួសការងារជាច្រើន ហើយយើងនឹងផ្តោតលើការងារដែលមានការគិតកាន់តែច្រើន!

របាយការណ៍ពី Institute for the future!

មួយរយៈនេះ អ្នកប្រហែលជាមានឮច្រើនអំពីព័ត៌មានស្តីអំពី NFT ហើយប្រធានបទមួយនេះ ក៏ត្រូវបានមនុស្សជាច្រើនលើកយកពិភាក្សានិងចែករំលែក...
04/03/2022

មួយរយៈនេះ អ្នកប្រហែលជាមានឮច្រើនអំពីព័ត៌មានស្តីអំពី NFT ហើយប្រធានបទមួយនេះ ក៏ត្រូវបានមនុស្សជាច្រើនលើកយកពិភាក្សានិងចែករំលែកនៅលើបណ្តាញសង្គម ។ ដូច្នេះ ប្រសិនបើអ្នកមានចម្ងល់ហើយចង់ស្វែងយល់បន្ថែម នោះមាតិកាមួយនេះគឺសាកសម្យបំផុតសម្រាប់អ្នក ។
សូមបញ្ជាក់ ៖ នេះគ្រាន់តែចំណេះដឹងមូលដ្ឋានមួយចំនួនដែលក្រុមការងារ គំនិតចែករំលែកក្នុងទម្រង់ជាការសង្ខេបខ្លីៗតែប៉ុណ្តោះ ។
ប្រសិនបើអ្នកមានការចាប់អារម្មណ៍លើវិស័យមួយនេះ អ្នកអាចធ្វើការស្រាវជ្រាវបន្ថែមទៀតបាន ។
ប្រភព ៖
1. https://bernardmarr.com/what-are-nfts-an-easy.../
2. https://www.digitaltrends.com/.../what-are-nfts-non.../
3. https://www.finextra.com/.../top-5-nft-investment...
4 . https://www.forbes.com/.../investing/nft-non-fungible-token/
#បច្ចេកវិទ្យា #គំនិត #ចំណេះដឹងថ្មីៗ

ជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាដូចជាវិទ្យាសាស្រ្តកុំព្យូទ័រ វិទ្យាសាស្រ្តទិន្នន័យ បញ្ញាសិប្បនិម្មិត រូបូតិច (Robotics) សុវ...
03/03/2022

ជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាដូចជាវិទ្យាសាស្រ្តកុំព្យូទ័រ វិទ្យាសាស្រ្តទិន្នន័យ បញ្ញាសិប្បនិម្មិត រូបូតិច (Robotics) សុវត្ថិភាពប្រព័ន្ធអ៊ីនធឺណេត ជំនាញធុរកិច្ចឌីជីថល និងជំនាញវិស្វកម្មជាច្រើនទៀត កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន ជាពិសេសនាពីរបីឆ្នាំចុងក្រោយនេះ ដោយរដ្ឋាភិបាលចាប់ផ្ដើមបើកយុទ្ធនាការដើម្បីធ្វើការផ្សព្វផ្សាយ និងជំរុញឲ្យនិស្សិតធ្វើការជ្រើសរើសមុខជំនាញទាំងនេះដើម្បីសិក្សាសម្រាប់តម្រូវការទីផ្សារបច្ចុប្បន្ន និងអនាគត ។ ក្នុងកំឡុងពេលវិបត្តិកូវីដ 19 មិនថាតែស្ថាប័នរដ្ឋស្ថាប័នឯកជនជាច្រើនក៏កំពុងតែស្វែងរកនូវជំនាញទាំងអស់នេះដើម្បីបំពេញតម្រូវការទីផ្សារ និងការធ្វើបច្ចុប្បន្នភាពរបស់ស្ថាប័នខ្លួនឲ្យស្របតាមសម័យកាលឌីជីថល!

សង្គ្រាមនៅអ៊ុយក្រែនជាមួយ​នឹងរុស្សីថ្មីៗនេះ បានធ្វើឲ្យរំជើបរំជួលពិភពលោកដែលមិននឹកស្មានដល់ថាវាអាចនឹងកើតឡើងក្នុងបរិបទសម័យថ្ម...
28/02/2022

សង្គ្រាមនៅអ៊ុយក្រែនជាមួយ​នឹងរុស្សីថ្មីៗនេះ បានធ្វើឲ្យរំជើបរំជួលពិភពលោកដែលមិននឹកស្មានដល់ថាវាអាចនឹងកើតឡើងក្នុងបរិបទសម័យថ្មីនេះ។
សង្គ្រាមនេះ ក្រៅពីបានប្រើប្រាស់អាវុធទំនើបៗសម្រាប់វាយលុក អ្វីដែលធ្វើឲ្យយើងគួរចាប់អារម្មណ៍នោះគឺ ការវាយលុយផ្នែកប្រព័ន្ធបច្ចេកវិទ្យា និងទំនាក់ទំនង។
ពិតណាស់ មានអាវុធពិសេសៗ និងទំនើបគឺជារឿងមួយ ដើម្បីការពារប្រទេស តែអាវុធទាំងនោះមាន​ប្រសិទ្ធភាពខ្ពស់គឺផ្សារភ្ជាប់ទៅនឹងបច្ចេកវិទ្យា ហើយប្រសិន​បើអនុញ្ញាតិឲ្យគេចូលលុកលុយ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទាំងនោះបានដោយសារតែក្រុមអ្នកជំនាញសុវត្ថិភាពអ៊ីនធឺណិតមានភាពខ្សោយ ឬក្រុមសត្រូវខ្លាំងជាង អ្នកដែលមានខ្សោយជាងនឹងមានហានិភ័យខ្ពស់។
មេរៀននេះគឺជាសូចនាករមួយសម្រាប់ប្រជាជនខ្មែរគ្រប់រូប គួរតែចាប់អារម្មណ៍លើជំនាញមួយនេះ យើងគួរតែអភិវឌ្ឍធនធាន និងអ្នកជំនាន់ក្រោយគួរតែសិក្សាបំប៉នសមត្ថភាពលើជំនាញឲ្យបានច្រើនកាន់តែល្អ ដើម្បីរក្សាសុវត្ថិភាពប្រទេសជាតិ ហើយជាពិសេសនោះ វាជាជំនាញមួយមិនខ្វះបានក្នុងសម័យកាលអាជីវកម្មលើប្រព័ន្ធអនឡាញ ដែលប្រព័ន្ធសុវត្ថិភាពគឺជារឿងមួយដ៏សំខាន់ខ្លាំង សម្រាប់ប្រកួតប្រជែងជាមួយ​ក្រុមហ៊ុនក្នុងបណ្តាប្រទេសជឿនលឿន។
ជីវិតរបស់យើង គឺនឹងពឹងផ្អែកលើសង្គមឌីជីថលកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវឲ្យយើងមានអ្នកពូកែ​ខាងវិស័យនេះ ដើម្បីរក្សាការពារ និងប្រកួតប្រជែងជាមួយនឹងគេ ហើយបច្ចុប្បន្ននេះ ធនធានក្នុងប្រទេសកម្ពុជាយើងគឺខ្សត់អ្នកជំនាញដែលមានគុណភាពក្នុងវិស័យនេះណាស់ ហើយនេះគឺជាឱកាសរបស់អ្នកជំនាន់ក្រោយដើម្បីក្លាយជាវីរៈជនឌីជីថលសម្រាប់ខ្លួនឯង គ្រួសារ សេដ្ឋកិច្ចជាតិ និងបូរភាពឌីជីថលនៃមាតុភូមិយើង!

26/02/2022

ឧស្សាហកម្មកំពូលចំនួន 14 ដែលកំពុងរីកចម្រើននាពេលអនាគត ដូច្នេះយើងគួរតែដឹង និងអាចចាប់យកឱកាសនេះដើម្បីអភិវឌ្ឍន...

Address

No. 34, Street 568, Toul Kok
Toul Kork
00855

Alerts

Be the first to know and let us send you an email when Kumnit Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share