«គំនិត» ជាគេហទំព័រ និង ទស្សនាវដ្ដីអេឡិចត្រូនិចចែករំលែក ចំណេះដឹង មួយ ដែល ប្រតិបត្តិការ តាម បណ្ដាញ អ៊ិនធើណិត ក្រោម រូបភាព ជា គេហទំព័រ កកើត ឡើងដំបូង តាំងពី ឆ្នាំ ២០១១ ដើម្បី ចូលរួម ចំណែក ដោះស្រាយ បញ្ហា កង្វះ ឯកសារនៅ ក្នុង ស្រុក និង កង្វះ ការចែករំលែក ឯកសារ ជាភាសាខ្មែរ ដែល មាន តិច ស្រាប់ ទៅ ហើយ នោះ។
ជាជម្រើសមុនគេនៃប្រភព ចំណេះដឹង លើប្រព័ន្ធ អេឡិចត្រូនិច ផ្នែក យុទ្ធសាស្ត្រ ទីផ្សារសម័យទំនើប សហគ្រិនភាព និង គន្លឹះខ្លីៗធុរកិច្ច។
បេសកកម្ម
«គំនិត» នឹងធ្វើ ឱ្យ ចក្ខុ វិស័យ ខាង លើ សម្រេចបានតាមរយៈ ៖
១. បណ្តុះបណ្តាលក្រុមការងារ ធ្វើការស្រាវជ្រាវ ស្វែង រក ចំណេះដឹង ល្អៗ ជាភាសាបរទេស និង បកប្រែ កែសម្រួល ដោយ រក្សា ទុក ខ្លឹមសារ ដើម ព្រមទាំង សំយោគ គំនិត ផ្សេងៗ គ្នា រួច ចុះផ្សាយ ជា អត្ថបទ វិភាគ ស៊ីជម្រៅ ដើម្បី ជា ចំណេះ ថ្មី ជូនលោក អ្នក។
២. ជម្រុញ ឱ្យ មាន ការ រៀន សង្កេត ទៅលើ វិស័យ ធុរកិច្ច ធ្វើករណីសិក្សា ក្រុមហ៊ុន និង អាជីវកម្ម ដែលមាន នៅក្នុង ស្រុក ដើម្បី ចងក្រងជា ឯកសារធុរកិច្ច ឱ្យ ស៊ី នឹង បរិបទ សង្គមខ្មែរ។
៣. បំផុសភាពច្នៃ ប្រឌិត ភាព ទាន់សម័យ នៅក្នុង ពិភពធុរកិច្ច ជា ពិសេស សម្រាប់ សហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យ ដើរ ទាន់ សម័យ កាល និងមានភាព ប្រកួត ប្រជែង។