TV3 Online News

TV3 Online News TV3 Online News Bring All news & Entertainment…

ឆ្លល់ៗ ត្រូវការ ចម្លើយ! ទាហានសៀ-ម សារព័ត៌មានសៀ-ម វាខុសច្បាប់ លួចឆ្លងដែនចូលដីគេ រដ្ឋគេខុសច្បាប់ ! ចុះអ្នកកាសែតបរទេស និង A...
08/09/2026

ឆ្លល់ៗ ត្រូវការ ចម្លើយ!

ទាហានសៀ-ម សារព័ត៌មានសៀ-ម វាខុសច្បាប់ លួចឆ្លងដែនចូលដីគេ រដ្ឋគេខុសច្បាប់ ! ចុះអ្នកកាសែតបរទេស និង AOTខាងថៃ ដែលមេបំពុលផ្សែងព័ត៏មាន JIC ថៃនាំមកឆ្លងលួចចូលដីខ្មែរដែរ ហើយបានដើរអាគារកាស៊ីណូលើដីខ្មែរ តើ អាចចាត់ចូលជាចោ-រ ដូចសៀមដែរអត់? បងប្អូនអ្នកច្បាប់? ជួយប្រាប់អេតមីនផង!
TV3 Online News

08/09/2026

តើទាហានថៃ មានផែនការអីទៀតហើយ?

ភាពមិនប្រក្រតី នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ
កំពុងផ្ទុះការចាប់អារម្មណ៍សាជាថ្មី បន្ទាប់ពីយោធាថៃ
បានចាត់វិធានការ យ៉ាងតក់ក្រហល់ ដោយដំឡើងបន្ទះរបាំងបិទបាំងពណ៌ខ្មៅកម្ពស់ខ្ពស់ នៅទល់មុខច្រកទ្វារអន្តរជាតិអូរស្មាច់-ចុងចម)ស្របពេលដែលJICថៃផ្ទាល់ បាននាំគណៈប្រតិភូអ្នកសង្កេតការណ៍អាស៊ាន AOT ៣ប្រទេស និងអ្នកសារព័ត៌ជាតិថៃ និងអន្តរជាតិជាង១០០នាក់ដោយយន្តហោះ ចុះមកពិនិត្យអគារដែលយោធាថៃកាន់កាប់៕
TV3 Online News

08/09/2026

សារព័ត៌មានបរទេស នៅតែបន្តផ្សព្វផ្សាយព័ត៌មានដែលទាហានថៃ លើកទ័ព ចូលមកឈ្លា-នពា-នបូរណភាពទឹកដីខ្មែរ និងរារាំងជនស៊ីវិលខ្មែរ មិនអោយវិលទៅលំនៅដ្ឋានពួកគេវិញ មកដល់ពេលនេះជាង៧ខែហើយក្រោយស្នូរគ្រាន់កាំភ្លើងបែបសង្គ្រាមបានស្ងប់ស្ងាត់ តែសកម្មភាពឈ្លានពានហាក់មិនស្ងៀមឡើយរបស់យោធាថៃ៕
ប្រភព÷ THE CITE

08/09/2026

ថាម៉េច scambodia?[ So.. Yeah Scambodia ! Because Cambodia Scammed Me Into Falling In Love With This Country..]

ជនជាតិកាណាដាម្នាក់ ដែលគណនីឈ្មោះ Reda Bourgeois បានផលិតវីដេអូ បង្ហោះលើបណ្តាញសង្គម[ TikTok] និងបានប្រកាសថា÷ [ So Yeah Scambodia Because Cambodia Scammed Him Into Falling In Love With This Country..]
ចង់ដឹងខ្លឹមសារពេញ ក្នុង 👇
TV3 Online News Reda Abdelaal Bourgeois

បទឈប់បាញ់មានន័យថា៖ មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី!បទឈប់បាញ់មានន័យថា៖ គ្មានការរ...
08/09/2026

បទឈប់បាញ់មានន័យថា៖ មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី!

បទឈប់បាញ់មានន័យថា៖ គ្មានការរុលទៅមុខ គ្មានការបង្កើតស្ថានភាពថ្មីលើដី និងគ្មានការបង្កើតព្រំដែនថ្មី។ មានសំណួរសាមញ្ញមួយដែលត្រូវចោទសួរចំពោះស្ថានភាពព្រំដែនកម្ពុជា–ថៃបច្ចុប្បន្ន «តើបទឈប់បាញ់អាចប្រែក្លាយទឹកដីដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយប្រើប្រាស់កម្លាំង ទៅជាទឹកដីស្របច្បាប់របស់អ្នកកាន់កាប់នោះបានឬទេ? ចម្លើយគឺវាមិនអាចទៅរួចឡើយ។

នេះមិនមែនគ្រាន់តែជាគោលជំហររបស់កម្ពុជាទេ ដែលមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនដែលកែប្រែដោយប្រើប្រាស់កម្លាំង ប៉ុន្តែវាស្របតាមគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ហើយសំខាន់ជាងនេះទៅទៀត គឺស្របតាមខ្លឹមសារនៃ សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលកម្ពុជា និងថៃ បានចុះហត្ថលេខារួមគ្នា។

ចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បទឈប់បាញ់បានចូលជាធរមាន។ ចាប់ពីពេលនោះទៅ ត្រូវមានគោលការណ៍ច្បាស់លាស់៖ គ្មានការរុលទៅមុខ, គ្មានការផ្លាស់ទីកងទ័ពបន្ថែម, គ្មានការពង្រឹងការកាន់កាប់ហួសពីភាគីរបស់ខ្លួន។ គ្មានការរារាំងប្រជាពលរដ្ឋពីការវិលត្រឡប់ទៅផ្ទះ, ហើយសំខាន់បំផុត គឺគ្មានការបង្កើតព្រំដែនថ្មី។ ប៉ុន្តែយោធាថៃមិនបានគោរពនូវរាល់ចំណុចនៃសេចក្តីប្រកាសរួមនេះទេ៕
[ប្រភព÷ រដ្ឋមន្ត្រីក្រសួងព័ត៌មាន]

This is the core meaning of a ceasefire:
No advance.
No fait accompli.
No new border lines.

07/09/2026

[សេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញសកម្មភាពទេសចរណ៍នៅមូលដ្ឋាន..]
TV3 Online #យុវជនសេដ្ឋកិច្ច
#ក្រសួងទេចរណ៍

នាវាហ្វឹកហ្វឺន Perekop នៃកងទ័ពជើងទឹករបស់សហព័ន្ធរុស្ស៊ី គ្រោងនឹងធ្វើការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជ...
07/09/2026

នាវាហ្វឹកហ្វឺន Perekop នៃកងទ័ពជើងទឹករបស់សហព័ន្ធរុស្ស៊ី គ្រោងនឹងធ្វើការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា វេលាម៉ោង ១០:០០ ព្រឹក។ .នេះបើយោងតាមព័ត៌មានផ្លូវការពីស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា៕
TV3 Online News

តារាសម្ដែងល្បីៗ ពីហុងកុង បង្ហាញវត្តមាននៅលើកាន់ទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា...ប្រតិភូតារាសម្ដែងហុងកុងល្បីៗ លោក Kenny...
07/09/2026

តារាសម្ដែងល្បីៗ ពីហុងកុង បង្ហាញវត្តមាននៅលើកាន់ទឹកដីអង្គរនៃព្រះរាជាណាចក្រកម្ពុជា...

ប្រតិភូតារាសម្ដែងហុងកុងល្បីៗ លោក Kenny Wong, លោក Jayden Cheung និងកញ្ញា Yeung Nga Man បានមកទស្សនកិច្ចនៅទឹកដីអង្គរខេត្តសៀមរាប ក្នុងឱកាសដែលពួកគេ បានមកចូលរួមកម្មវិធី Hong Kong Film Gala Presentation នៅកម្ពុជា..👇

Online Scam និងបញ្ហាអធិបតេយ្យភាពរដ្ឋមួយ ជាបញ្ហាដាច់ដោយឡែកពីគ្នា ហើយមិនអាចយកបញ្ហាស្គេម លើកទ័ពចូលលុកលុយរដ្ឋមួយទៀតតាមអំពើចិ...
07/09/2026

Online Scam និងបញ្ហាអធិបតេយ្យភាពរដ្ឋមួយ ជាបញ្ហាដាច់ដោយឡែកពីគ្នា ហើយមិនអាចយកបញ្ហាស្គេម លើកទ័ពចូលលុកលុយរដ្ឋមួយទៀតតាមអំពើចិត្តទេ!

មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? សូមកុំប្រើប្រាស់ scams online ជាវាំងននដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា ។ [ប្រសាសន៍ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន] ព័ត៌មានលំអិតក្នុងខមិន👇
TV3 Online News

07/09/2026

កាហ្វេនៅខេត្តកោះកុងរសជាតិឈ្ងុយឆ្ងាញ់ សំខាន់អ្នកលក់រួសរាយរាក់ទាក់ណាស់.. !

សកម្មភាពសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអំឡុងពេលចុះពិនិត្យវឌ្ឍនភាពនៃប្រតិបត្តិការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តកោះកុង ក៏ឆ្លៀតឱកាសសាកកាហ្វេនៅខេត្តកោះកុងផងដែរ៕
TV3 Online News #កោះកុង #ខេត្តកោះកុង

Address

Toul Kork

Alerts

Be the first to know and let us send you an email when TV3 Online News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TV3 Online News:

Shortcuts

Share

Category