Hot News Cambodia

Hot News Cambodia សូមចុចសញ្ញា 👍ខាងស្ដាំដៃក្រោមរូបភាពដើម្បីទទួលបានពត័មានជាតិថ្មីៗ ទាន់ហេតុការណ៍

03/07/2025

សម្តេចតេជោហ៊ុន សែន៖ អ្នកខ្លះបោះគ្រា.ប់បែ.កមកដាក់ជើងខ្ញុំ តែខ្ញុំបានបោះគ្រា.ប់បែ.កនោះឱ្យទៅផ្ទុះនៅជើងរបស់គេវិញ!

អាណិតតាយាយ២នាក់ប្តីប្រពន្ធណាស់ បើកម៉ូតូឌុបគ្នាយកព្រីងទៅលក់នៅផ្សារ មិនទាន់ដល់ផ្សារផងបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យតាស្...
20/06/2025

អាណិតតាយាយ២នាក់ប្តីប្រពន្ធណាស់ បើកម៉ូតូឌុបគ្នាយកព្រីងទៅលក់នៅផ្សារ មិនទាន់ដល់ផ្សារផងបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យតាស្លា..ប់នៅនឹងកន្លែង ចំណែកយាយ និងមនុស្ស២នាក់ទៀតរងរបួស

នៅពេលនេះ កម្ពុជាសម្រេចបិទច្រកទ្វារអន្តរជាតិអានសេះចោលតែម្តង!នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាសម្រេចបិទច្រកទ្វារអន្...
19/06/2025

នៅពេលនេះ កម្ពុជាសម្រេចបិទច្រកទ្វារអន្តរជាតិអានសេះចោលតែម្តង!

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាសម្រេចបិទច្រកទ្វារអន្តរជាតិអានសេះ នៅខេត្តព្រះវិហារ មិនឲ្យមានការឆ្លងកាត់ទៀតឡើយ

កាលពីមុនសភាពការណ៍ព្រំដែនតានតឹង កម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិអានសេះ បើកឲ្យឆ្លងកាត់២ថ្ងៃប៉ុណ្ណោះមួយសប្តាហ៍ តែក្រោយសភាពការណ៍ឡើងកម្តៅ ថៃបានសម្រេចបើកឲ្យឆ្លងកាត់តែមួយថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ តែនៅពេលនេះកម្ពុជាសម្រេចបិទចោលតែម្តង។

តាមពិតម្ចាស់កាំបិតចន្ទ្រានាគខៀវ នៅទីនេះសោះ🫡🫡 តែពេលនេះ សូមលាបងបងប្អូនអ្នកពិភពគុនមួយរយះហើយ
17/06/2025

តាមពិតម្ចាស់កាំបិតចន្ទ្រានាគខៀវ នៅទីនេះសោះ🫡🫡 តែពេលនេះ សូមលាបងបងប្អូនអ្នកពិភពគុនមួយរយះហើយ

លិខិតប្តឹងទៅតុលាការ ICJ បានចេញដំណើរទៅហើយ!  កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ ...
15/06/2025

លិខិតប្តឹងទៅតុលាការ ICJ បានចេញដំណើរទៅហើយ! កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព

ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។

ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។

កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។

សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា៕

14/06/2025

បង្គោលព្រំដែនរវាងកម្ពុជា និងក្រុងស្យាមនៅមាននៅឡើយទេ ក្នុងទឹកដីថៃ កុំចង់បានហួសហេតុពេក

ចេះសួរចឹងទៅកើត អត់អៀនមាត់អីបន្តិច! មន្ត្រីច្រកទ្វារថៃ សួរមកមន្ត្រីច្រកទ្វារដូងឬឡែម កម្ពុជាថា ហេតុអ្វីបិទច្រកទ្វារអត់ជូនដ...
13/06/2025

ចេះសួរចឹងទៅកើត អត់អៀនមាត់អីបន្តិច! មន្ត្រីច្រកទ្វារថៃ សួរមកមន្ត្រីច្រកទ្វារដូងឬឡែម កម្ពុជាថា ហេតុអ្វីបិទច្រកទ្វារអត់ជូនដំណឹងទៅគេមុន ធ្វើឱ្យរថយន្តដឹកទំនិញរបស់គេរាប់រយគ្រឿងត្រូវជាប់គាំង តែមន្ត្រីច្រកទ្វារកម្ពុជាយើងបានឆ្លើយយ៉ាងឡូយ និងសឿងបឿងទៅវិញថា រឿងបិទ ឬមិនបិទ ម៉េចក៏អ្នកឯងមិនសួរទៅអាជ្ញាធរ និងទាហានរបស់អ្នកឯង(ចម្លើយយ៉ាងខ្លីមិនបាច់រៀបរាប់វែងឆ្ងាយ)។

ប្រភពពីជាយដែន

អម្ភូតហេតុ! រស់តែម្នាក់គត់ ក្នុងគ្រោះមហន្តរាយធ្លាក់យន្តហោះ Air India  អ្នករួចផុតអម្មណ៍ពីគ្រោះថ្នាក់ធ្លាក់យន្តហោះ Air Ind...
13/06/2025

អម្ភូតហេតុ! រស់តែម្នាក់គត់ ក្នុងគ្រោះមហន្តរាយធ្លាក់យន្តហោះ Air India

អ្នករួចផុតអម្មណ៍ពីគ្រោះថ្នាក់ធ្លាក់យន្តហោះ Air India 🇮🇳

🦸‍♂️ តើគាត់រស់បានយ៉ាងដូចម្តេច?

- **ស្ថិតនៅជិតច្រកចេញ៖** ការនៅជិតជណ្ដើរចុះអាសន្នបានផ្តល់ឱកាសសំខាន់មួយឱ្យគាត់។ អ្នកស៊ើបអង្កេតបានសម្គាល់ថា អ្នកដំណើរដែលអង្គុយនៅជួរច្រកចេញមានឱកាសរួចផុតកាន់តែច្រើនខ្លាំងក្នុងអំឡុងពេលគ្រោះថ្នាក់។

- **ប្រតិកម្មលឿន៖** យោងតាមប៉ូលិស នៅពេលយន្តហោះចាប់ផ្តើមធ្លាក់ គាត់បាន “លោតចេញពីទ្វារអាសន្ន” ហើយបន្ទាប់មករត់ចេញពីសំណល់យន្តហោះ ឆ្លងកាត់គំនររហូតដល់ត្រូវជួយសង្គ្រោះ។

- **ពេលវេលាអម្មណ៍៖** ទោះបីជាមិនទាន់ច្បាស់ថាគាត់លោតមុនឬក្រោយការប៉ះទង្គិចក៏ដោយ ប៉ុន្តែការឆ្លើយតបលឿនរបស់គាត់ និងការនៅជិតច្រកចេញគឺជាកត្តាដែលបានជួយសង្គ្រោះគាត់។

ពីគ្រែជម្ងឺរបស់គាត់ Vishwashkumar បានចែករំលែកថា៖
> “នៅពេលខ្ញុំក្រោកឡើង មានសាកសពនៅជុំវិញខ្ញុំ។ ខ្ញុំភ័យខ្លាច។ ខ្ញុំក្រោកឈរហើយរត់…”

📍 ដូច្នេះ សរុប៖ គាត់អង្គុយនៅជិតច្រកចេញអាសន្ន បានឆ្លើយតបលឿននៅពេលគ្រោះថ្នាក់ចាប់ផ្តើម បើកច្រកចេញ និងលោតចេញ—ជាការបញ្ចូលគ្នារវាងទីតាំងកៅអីដ៏សំណាង និងប្រតិកម្មលឿនដែលអនុញ្ញាតឱ្យគាត់រួចផុត។

នាពេលថ្មីៗនេះ មាននារីដ៏ស្រស់សោភាមួយរូប បានកាន់..កាំ ..បិ..ត បុ័ង..តោ.. រាំក្រវ៉ី បង្ហាញរាងយ៉ាងស្រស់ស្អាត សាច់សរដូចបណ្តូល...
11/06/2025

នាពេលថ្មីៗនេះ មាននារីដ៏ស្រស់សោភាមួយរូប បានកាន់..កាំ ..បិ..ត បុ័ង..តោ.. រាំក្រវ៉ី បង្ហាញរាងយ៉ាងស្រស់ស្អាត សាច់សរដូចបណ្តូលចេក បង្ហោះតាមបណ្តាញសង្គម និងមានការចែកព្រោងព្រាត រហូតដល់ស្នងការហៅទៅអប់រំណែនាំ ហើយឱ្យត្រឡប់ទៅផ្ទះវិញ។

ព្រឹកម៉ិញនេះ ថៃ -កម្ពុជាបើកច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់រយៈពេល ៣នាទី ដើម្បីឱ្យពលករចូលមកក្នុងប្រទេសកម្ពុជាវិញ!ច្រកទ្វ...
10/06/2025

ព្រឹកម៉ិញនេះ ថៃ -កម្ពុជាបើកច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់រយៈពេល ៣នាទី ដើម្បីឱ្យពលករចូលមកក្នុងប្រទេសកម្ពុជាវិញ!

ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ
វេលាម៉ោង ១០ និង២៤នាទី ព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃ-កម្ពុជាបានបើកទ្វារព្រំដែនដើម្បីបញ្ជូន-ទទួលពលករចូលមកក្នុងប្រទេសកម្ពុជាវិញ និងបានបិទទ្វារព្រំដែនវិញនៅវេលាម៉ោង ១០និង២៧នាទី គឺមានរយ:ពេល ០៣នាទី។ ចំនួនពលករសរុប ៤៩នាក់ ស្រី២១នាក់។

ប្រភព៖មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ

ភ្ញៀវទេសចរណ៍បរទេសកកស្ទះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយសារភាគីថៃពន្យាពេលម៉ោងបើកច្រកទ្វារ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០...
08/06/2025

ភ្ញៀវទេសចរណ៍បរទេសកកស្ទះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយសារភាគីថៃពន្យាពេលម៉ោងបើកច្រកទ្វារ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥

រ.ន្ធ.ត់ទាំងព្រឹកព្រលឹម! រថយន្ត លុច សុីស មួយគ្រឿងបានជិះធ្លា.ក់ផ្លូវ បណ្តាលឱ្យផ្ទុះឆេះទាំងរថយន្ត និងម្ចាស់នៅក្នុងរថយន្តស្...
07/06/2025

រ.ន្ធ.ត់ទាំងព្រឹកព្រលឹម! រថយន្ត លុច សុីស មួយគ្រឿងបានជិះធ្លា.ក់ផ្លូវ បណ្តាលឱ្យផ្ទុះឆេះទាំងរថយន្ត និងម្ចាស់នៅក្នុងរថយន្តស្លា..ប់ក្នុងភ្នក់ភ្លើង។ ហេតុការបានកើតឡើងនៅព្រឹកព្រលឹមវេលាម៉ោងប្រហែល ៥ ថ្ងៃទី ០៧ ខែ៦ ២០២៥
នៅចំណុច ភូមិ រួតចំបុី សង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

មកដល់ពេលនេះគេនៅមិនទាន់ដឺងពីអត្តសញ្ញាណអ្នកបើកបរនៅឡើយទេ ហើយអ្នកជិះនៅក្នុងរថយន្តនោះ មានគ្នាប៉ុន្មាននាក់ដែរ ព្រោះសភាពរថយន្តឆេះអស់ នៅសល់តែគ្រោងដែករថយន្តប៉ុណ្ណោះ។

Address

Toul Kork

Alerts

Be the first to know and let us send you an email when Hot News Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share