តារាញូស៍-Dara News

តារាញូស៍-Dara News Dara News aims to contribute to stimulate of journalism in Cambodia and promote Khmer artists by bro
(1)

ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយក្រុមយុវជន សិល្បករ ប្រជាជនស្រាក់ដៃគ្ន...
14/12/2025

ក្នុងកាលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយក្រុមយុវជន សិល្បករ ប្រជាជនស្រាក់ដៃគ្នារៀបចំស្បៀងអាហារគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក

_________
នៅថ្ងៃទី១២ ខែធ្នូគឺមានរយៈពេល៥ថ្ងៃហើយដែលយោធាថៃឈ្លានពានមកលើកម្ពុជា «ក្នុងកាលៈទេស:ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ, កម្ពុជា រួមគ្នាតែមួយ គាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ព ដ៏អាចក្លាហានរបស់យើង» អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខ, ចុះប្រមូលទិញអំបុក, រៀបចំទឹក, ប្រមូលត្រីធ្វើងៀត, ធ្វើឆៃប៉ូវ, ឆាសៀង, អង្ករ និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ វេចខ្ចប់ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ព កំពុងឈរជើងការពារទឹកដីនៅបណ្តោយព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្រ្គាមឈ្លានពានរបស់ថៃ។

ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អគ្គភស្តុភារកំពូលកងយោធពលខេមរភូមិន្ទ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គាំទ្រកងកម្លាំងគ្រប់ប្រភេទ និងជនភៀសសឹក ដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ។

នៅពេលជួបការលំបាក ស្មារតីសាមគ្គីភាពកាន់តែរឹងមាំ ការចូលរួមរបស់ក្រុមយុវជន គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដីពីខ្មាំងសត្រូវឈ្លានពាន៕

14/12/2025

កញ្ញា​ សាន្ដ​ កុសុមៈ​ បង្ហាញ​ទស្សនៈ

13/12/2025

ចែករំលែក​បន្ទាន់​! តារាចម្រៀង​ ពេជ្រ​ សូលីកា​ ប្រកាស​ទទួល​ចម្អិនម្ហូបអាហារឆៅទាំងនេះ​ ដេីម្បីពន្លឿនការរៀបចំជូនវីរៈកងទ័ព​ និងជនភៀសសឹក

13/12/2025

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា ប្រកាសថា កម្ពុជានិងថៃ នឹងអនុវត្តបទឈប់បាញ់ និងគ្មានការចល័តកងទ័ព នឹងជាធរមាននៅម៉ោង១០យប់ថ្ងៃសៅរ៍នេះ !

សារពីសម្តេចតេជោបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!ប៉ុន្មានថ្ងៃមកនេះកងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្...
13/12/2025

សារពីសម្តេចតេជោ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ប៉ុន្មានថ្ងៃមកនេះកងទ័ពថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ
និងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់
សាលារៀន វត្តអារាមក៏ពួកគេប្រើ
កាំភ្លើងធំនិងយន្តហោះវាយបំផ្លាញ
ចោល។ផ្សែងពុលគ្រាប់បែកចង្កោម
ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់
ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅ
និងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។
ក្នុងសភាពការណ៍បែបនេះក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាក
រាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។
ពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃត្រូវបន្តរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃនិងពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។
វិធានការនេះគឺដើម្បីធានាសុវត្ថិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។
សូមប្រជាជនកម្ពុជាដែលកំពុងរស់នៅ
ប្រទេសថៃនិងប្រជាជនថៃមេត្តាយោគយល់។
សូមរាជរដ្ឋាភិបាលកម្ពុជាជួយការពារ
សុវត្ថិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬ
ផ្សែងពុលរបស់ថៃ៕

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ បន្តផ្តល់យុទ្ធវិធីជាមួយសម្តចធិបតីដល់បណ្តាមេទ័ព ដោយភាពមុចស្រួច និងមិននឿយហត់ ដេីម្បីវាយចោរឈ...
13/12/2025

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ បន្តផ្តល់យុទ្ធវិធីជាមួយសម្តចធិបតីដល់បណ្តាមេទ័ព ដោយភាពមុចស្រួច និងមិននឿយហត់ ដេីម្បីវាយចោរឈ្លាន​! ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន។

13/12/2025

ចាំបាច់ខ្លាំង! នៅខាង Eat More ពួកយើង​ត្រូវការស្បៀងបន្ថែមបងប្អូន ជាពិសេសគឺរបស់ហូប
ចំណីស្ងួត អង្គរ ត្រីខ ត្រីងៀត សាច់ក្រក សៀង

វីរៈកងទ័ពវ័យក្មេង ប៊ុង តុងធៀន បានពលីហេីយយេីងតាមបង្ហោះផ្លូវការពីគ្រួសារនៅមុននេះ៖ ខ្ញុំបាទតំណាងក្រុមគ្រួសារនៃវីរៈកងទ័ពឈ្មោ...
13/12/2025

វីរៈកងទ័ពវ័យក្មេង ប៊ុង តុងធៀន បានពលីហេីយ

យេីងតាមបង្ហោះផ្លូវការពីគ្រួសារនៅមុននេះ៖ ខ្ញុំបាទតំណាងក្រុមគ្រួសារនៃវីរៈកងទ័ពឈ្មោះ ប៊ុង តុងធៀន សូមមេត្តាជ្រាបជាព័ត៌មានដោយបានទទួលដំណឹងពីថ្នាក់លើមក ប្អូនប្រុសខ្ញុំបាទបានទទួលមរណៈភាពនៅក្នុងសឹកសង្រ្គាមហើយ សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែរបារម្មណ៍អំពីសុខសុវត្ថិភាពប្អូនខ្ញុំកន្លងមក​ ។

13/12/2025

ខ្លោចផ្សាណាស់! ជីដូនវ័យ៧០ឆ្នាំភៀសសឹកគេចពីគ្រាប់ផ្លោងចោរឈ្លានពាន អកុសលទទួលមរណភាពក្នុងជំរុំភៀសសឹក
-------------------
-នាំមកជូនដោយ៖ Krud
-នាំមកជូនដោយ៖ LOLC

13/12/2025

ដេត ស្រីនាឌ បំបែកកំណត់ត្រាចូលវគ្គ Top ២០លើកដំបូង ក្នុងវិធី Miss Charm 2025 ខណៈម្ចាស់ម្កុដបានទៅលើប្រទេស Venezuela
-------------------
-នាំមកជូនដោយ៖ Krud
-នាំមកជូនដោយ៖ LOLC

13/12/2025

នៅព្រឹកនេះ​ ថៃ បានបាញ់កាំភ្លើងធំ និងប្រើប្រាស់គ្រាប់បែកចង្កោម ចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ ។ ប្រភព៖ អ្នកនាំពាក្យក្រសួងការពារជាតិ

13/12/2025

ការបំផ្លាញស្ពានមេទឹករបស់កម្ពុជាដោយទ័ពអាកាសថៃ មិនខុសពីអំពើភេរវកម្មទេ៖​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ

Address

Toul Kork

Telephone

+85595777888

Website

Alerts

Be the first to know and let us send you an email when តារាញូស៍-Dara News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to តារាញូស៍-Dara News:

Share