
29/07/2025
ហេតុអ្វីបានជាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុគួរលុបបំណុលដែលគ្រួសារយុទ្ធជនពលីបានជំពាក់?
…………………………….
លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុម្នាក់នៅកម្ពុជាបានលើកឡើងថា ដើម្បីជាការតបស្នងការពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងការពារទឹកដី គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារគួរពិចារណាលុបបំណុលទាំងស្រុង ដែលគ្រួសារយុទ្ធជនពលីបានជំពាក់។ ម្យ៉ាងជាការជួយសម្រួលដល់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ ដែលបាត់បង់សមាជិកក៏ដូចជាបាត់បង់ចំណូល។
សម្រាប់លោក ង៉ែត ជូ ការលុបបំណុលនេះមិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រាក់ចំណេញ ឬស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័នទាំងនោះទេ ពីព្រោះចំនួនគ្រួសារយុទ្ធជនពលីមានចំនួនតិចតួចបើធៀបនឹងចំនួនអតិថិជនរាប់លាននាក់ក្នុងវិស័យនេះ។ លោកបានសង្កត់ធ្ងន់ថា បើគ្មានពួកគាត់ការពារ ស្ថាប័នទាំងនោះនឹងរងនូវភាពអន្តរាយធ្ងន់ធ្ងរជាក់ជាមិនខាន៕
អត្ថបទដោយ: Cambonomist