គណបក្សភ្លើងទៀន Candlelight Party

  • Home
  • គណបក្សភ្លើងទៀន Candlelight Party

គណបក្សភ្លើងទៀន Candlelight Party សីលធម៌ សច្ចធម៌ យុត្តិធម៌ / Integrity Truth Justice
(1)

ពិធីប្រកាសសុពលភាពរចនាសម្ព័ន្ធដឹកនាំគណបក្សឆន្ទៈខ្មែរ ខេត្តស្វាយរៀង======រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ គណបក្សភ្លើងទៀន/...
02/11/2025

ពិធីប្រកាសសុពលភាពរចនាសម្ព័ន្ធដឹកនាំគណបក្សឆន្ទៈខ្មែរ ខេត្តស្វាយរៀង
======

រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ គណបក្សភ្លើងទៀន/ឆន្ទៈខ្មែរ រៀបចំពិធីប្រកាសសុពលភាព រចនាសម្ព័ន្ធដឹកនាំគណបក្សនៅខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សទាំងពីរ រួមមាន លោក ទាវ វណ្ណុល លោក សុក ហាច លោក ហុង សុខហួរ លោក សេង ម៉ារឌី លោក លី សុធារ៉ាយុត្តិ លោក គង់ មុនីកា លោក មាស ខេង ព្រមទាំងវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀត រួមមាន លោក អ៊ី មុយលី អគ្គលេខាធិការរងគណបក្ស លោក អ៊ុច សេរីយុទ្ធ លោក ជា ស៊ីណា លោក ប៉ុន ផល្លី សមាជិកគណៈកម្មាធិការនាយក ជាមួយ​វត្តមានថ្នាក់ដឹកនាំ និង​សមាជិក-សមាជិកានៅខេត្តស្វាយរៀងប្រមាណ ២៥០នាក់។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការបក្សខេត្ត ស្ថិត​ក្នុងក្រុងស្វាយរៀង៕

#គណបក្សភ្លើងទៀន
#គណបក្សឆន្ទៈខ្មែរ
#លទ្ធិប្រជាធិបតេយ្យ
#ខេត្តស្វាយរៀង

02/11/2025

រសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គណបក្សភ្លើងទៀន/ឆន្ទៈខ្មែរ រៀបចំពិធីប្រកាសសុពលភាពរចនាសម្ព័ន្ធដឹកនាំនៅខេត្តស្វាយរៀង។

#គណបក្សភ្លើងទៀន
#គណបក្សឆន្ទៈខ្មែរ
#លទ្ធិប្រជាធិបតេយ្យ
#ខេត្តស្វាយរៀង

01/11/2025

នាទីចុងសប្ដាហ៍ ជួបជាមួយអ្នកតំណាងក្នុងសប្ដាហ៍នេះ ក្រុមការងារយើងខ្ញុំ នាំលោកអ្នកទៅជួបជាមួយលោក​ សឺង​ ភារុំ​ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងពីគណបក្សភ្លើងទៀន/ឆន្ទៈខ្មែរ​​។

#គណបក្សភ្លើងទៀន
#គណបក្សឆន្ទៈខ្មែរ
#លិទ្ធិប្រជាធិបតេយ្យ

31/10/2025

"ការជំរុញ និងលើកតម្កើងរកដំណោះស្រាយបញ្ហាប្រទេសជាតិយើង តាមរយៈការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ។"
ប្រសាសន៍លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យសម្ព័ន្ធភាពគណបក្ស ក្នុងពិធីប្រកាសសុពលភាពគណៈកម្មាធិការប្រតិបត្តិគណបក្សឆន្ទៈខ្មែរ ខេត្តតាកែវ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។

#គណបក្សភ្លើងទៀន
#គណបក្សឆន្ទៈខ្មែរ
#លទ្ធិប្រជាធិបតេយ្យ

30/10/2025

មតិសំណេះសំណាលលោក សេង ម៉ារឌី អនុប្រធានគណបក្សឆន្ទៈខ្មែរ ក្នុងពិធីសមាជវិសាមញ្ញគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងឃុំសាគ្រាម ស្រុកប្រសាទបល័្លង្ក ខេត្តកំពង់ធំ។

#គណបក្សភ្លើងទៀន
#គណបក្សឆន្ទៈខ្មែរ
#គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
#លទ្ធិប្រជាធិបតេយ្យ

29/10/2025

ទូលព្រះ​បង្គំ​ យើងខ្ញុំ​ ជាថ្នាក់ដឹកនាំ សមាជិក-សមាជិកាគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ សូម​ក្រាបបង្គំ​ទូល​ថ្វាយព្រះពរ​ ក្នុង​ឱកាសដ៏​មហា​នក្ខត្តឫក្ស​ នៃព្រះរាជពិធីខួបលើកទី២១​ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់​មាន​ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជានុរាស្ត្រខ្មែរយូរអង្វែងតរៀងទៅ។

#គណបក្សភ្លើងទៀន
#គណបក្សឆន្ទៈខ្មែរ
#លទ្ធិប្រជាធិបតេយ្យ

សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក...
29/10/2025

សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសថ្ងៃដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យខួបលើកទី ២១ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥

28/10/2025

ពិធីប្រកាសសុពលភាពរចនាសម្ព័ន្ធដឹកនាំគណបក្សឆន្ទៈខ្មែរ ខេត្តកំពត​ និងខេត្តកែប

#គណបក្សភ្លើងទៀន
#គណបក្សឆន្ទៈខ្មែរ
#លទ្ធិប្រជាធិបតេយ្យ
#ខេត្តកំពត
#ខេត្តកែប

27/10/2025

ពិធីប្រកាសសុពលភាពរចនាសម្ព័ន្ធដឹកនាំគណបក្សឆន្ទៈខ្មែរ នៅខេត្តតាកែវ

#គណបក្សភ្លើងទៀន
#គណបក្សឆន្ទៈខ្មែរ
#លទ្ធិប្រជាធិបតេយ្យ
#ខេត្តតាកែវ

លោក ហុង សុខហួរ ប្រធានស្ដីទីគណបក្សភ្លើងទៀន រួមជាមួយលោក សេង ម៉ារឌី អនុប្រធានគណបក្សឆន្ទៈខ្មែរ ជាតំណាងរបស់គណបក្សទាំងពីរ បានអ...
27/10/2025

លោក ហុង សុខហួរ ប្រធានស្ដីទីគណបក្សភ្លើងទៀន រួមជាមួយលោក សេង ម៉ារឌី អនុប្រធានគណបក្សឆន្ទៈខ្មែរ ជាតំណាងរបស់គណបក្សទាំងពីរ បានអញ្ជើញចូលរួមសមាជវិសាមញ្ញគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានរៀបចំឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងឃុំសាគ្រាម ស្រុកប្រសាទបល័្លង្ក ខេត្តកំពង់ធំ។

#គណបក្សភ្លើងទៀន
#គណបក្សឆន្ទៈខ្មែរ
#គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
#លទ្ធិប្រជាធិបតេយ្យ

Address

#70, Street Krang Chrey, Somrong Teav Village, Sangkat Krang Thnong, Khan Sen Sok, Phnom Penh

120807

Website

https://Candlelightparty.Info/, http://www.candlelightparty.org/

Alerts

Be the first to know and let us send you an email when គណបក្សភ្លើងទៀន Candlelight Party posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to គណបក្សភ្លើងទៀន Candlelight Party:

  • Want your business to be the top-listed Media Company?

Share