7makaranews-៧មករាញូស៍

  • Home
  • 7makaranews-៧មករាញូស៍

7makaranews-៧មករាញូស៍ Our vision is to serve society and people by volunteering with honesty, virtue, truth and compassion. Social Media

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «នៅឆ្នាំ២០២៦ កម្ពុជានឹងអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា»...................... ច្បាប់ស្តីពីកាតព្វ...
14/07/2025

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «នៅឆ្នាំ២០២៦ កម្ពុជានឹងអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា»......................

ច្បាប់ស្តីពីកាតព្វកិច្ចយោធា៖ ច្បាប់នេះមានគោលដៅកំណត់បែបបទ ការអនុវត្តកាតព្វកិច្ច រួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដូចមានចែងនៅក្នុងមាត្រា ៤៩ នៅរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា កាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុងឧត្តម របស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា កាតព្វកិច្ចយោធា ជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ដែលជាតម្រូវការរបស់ប្រទេសជាតិ ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទ ដែលមានអាយុពី ១៨ ដល់ ៣០ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីភេទគ្រប់រូប ត្រូវផ្អែកតាមការស្ម័គ្រចិត្ត ប្រជាពលរដ្ឋខ្មែរ ដែលមានសញ្ជាតិពីរ ហើយដែលរស់នៅជាអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ចយោធានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នេះបើតាមប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផល មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥។

ចេញផ្សាយ : ថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
ដោយ : លោក. ញុិល សុជាតិ ( ឯករាជ្យ១៨ )

ប្រើអំពើហឹង្សាមកលើទាហានខ្មែរហើយ កុំអោយរួចខ្លួនត្រូវតែដាក់វិន័យឱ្យធ្ងន់បំផុត..!អតីតអនុរក្សថៃ នឹងអ្នកទេសចរថៃម្នាក់ទៀត កំពុ...
14/07/2025

ប្រើអំពើហឹង្សាមកលើទាហានខ្មែរហើយ កុំអោយរួចខ្លួនត្រូវតែដាក់វិន័យឱ្យធ្ងន់បំផុត..!
អតីតអនុរក្សថៃ នឹងអ្នកទេសចរថៃម្នាក់ទៀត កំពុងប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ បន្ទាប់ពីបានវាយដំលើទាហានខ្មែរនៅប្រាសាទតាមាន់ធំ កាលពីថ្ងៃអាទិត្យ ................

លោក Winthai បានប្រាប់អោយដឹងថា អ្នកវាយប្រហារត្រូវបានគេកំណត់អត្តសញ្ញាណថាឈ្មោះ Sommai (នាមត្រកូលរក្សា) ជាអតីតអនុរក្សដែលបច្ចុប្បន្នជាប្រធានក្លឹបអនុរក្សស្ម័គ្រចិត្តនៅជំរុំ Pak Thong Chai និងជាប្រធានបណ្តាញអតីតយុទ្ធជនក្នុងខេត្ត Samut Sakhon ។

លោក​បន្ត​ថា ជម្លោះ​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ដោយអតីតអនុរក្សថៃម្នាក់​ រួមនឹងអ្នក​ទេសចរ​ថៃ​ម្នាក់​ទៀត បាន​វាយមកលើ ទាហានខ្មែរ​ទាំង​ពី​ក្រោយ និង​ចំ​មុខ មុន​នឹង​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ។ ក្រោយ​មក​សមត្ថកិច្ច​ថៃ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ នឹងត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ប៉ូលិស​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។

ចេញផ្សាយ : ថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
ប្រភព៖ The Nation
ដោយ : លោក. ញុិល សុជាតិ ( ឯករាជ្យ១៨ )

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចូលរួមឧបត្ថម្ភថវិកាចំនួន​ ៥.០០០ដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ព...
14/07/2025

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចូលរួមឧបត្ថម្ភថវិកាចំនួន​ ៥.០០០ដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស .................

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ចូលរួមឧបត្ថម្ភថវិកាចំនួន​ ៥.០០០ដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ នឹងជាប្រធានសមាគម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

ចេញផ្សាយ : ថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥
ដោយ : លោក. ញុិល សុជាតិ ( ឯករាជ្យ១៨ )

ទាហានឈុតខ្មៅថៃ នឹងពលរដ្ឋថៃម្នាក់ ដែលជាជនកំសាក នឹងអសិលធម៌ បានបង្កហឹង្សា វាយមកលើទាហានកម្ពុជាទាំងកំរោល..! ឧត្តរមានជ័យ៖ វីដេ...
13/07/2025

ទាហានឈុតខ្មៅថៃ នឹងពលរដ្ឋថៃម្នាក់ ដែលជាជនកំសាក នឹងអសិលធម៌ បានបង្កហឹង្សា វាយមកលើទាហានកម្ពុជាទាំងកំរោល..!

ឧត្តរមានជ័យ៖ វីដេអូឃ្លីបដែលថតបានដោយអ្នកទេសចរខ្មែរ នៅ​ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ នៅ​វេលាម៉ោង១០:២០នាទី ព្រឹក​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បាន​បង្ហាញឱ្យឃើញពីសកម្ម​ភាពដ៍ថោកទាប នឹងស្មោកគ្រោករបស់ ទាហាន​ឈុតខ្មៅថៃ និងពលរដ្ឋថៃម្នាក់ បានព្រួតគ្នាលួចវាយមកលើទាហានកម្ពុជា។

រូបភាពបង្ហាញថា ទាហាន​ថៃ បាន​មក​សុំចាប់ដៃទាហាន​ខ្មែរ ដែលមានជនជាតិថៃម្នាក់ដែលឈរក្បែរនោះ ជនដ៍ថោកទាបទាំងនោះបានចូលទៅច្រាននឹងវាយទៅ​លើមុខ​ទាហាន​ខ្មែរតែម្តង។ វាយរួច ជន​អសីលធម៌ទាំងនោះបាន​នាំគ្នារត់គេច​ខ្លួន​យ៉ាងលឿន។

ចេញផ្សាយ : ថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥
ដោយ : លោក. ញុិល សុជាតិ ( ឯករាជ្យ១៨ )

សម្តេចតេជោ ហ៊ុន សែន៖ សម្រាប់ខ្ញុំមិនចម្លែកទេក្នុងការដែល ថាក់ សុីន ក្បត់ខ្ញុំ ព្រោះសូម្បីតែជាតិសាសន៍គេក៏គេហ៊ានក្បត់ ចុះទម...
13/07/2025

សម្តេចតេជោ ហ៊ុន សែន៖ សម្រាប់ខ្ញុំមិនចម្លែកទេក្នុងការដែល ថាក់ សុីន ក្បត់ខ្ញុំ ព្រោះសូម្បីតែជាតិសាសន៍គេក៏គេហ៊ានក្បត់ ចុះទម្រាំខ្ញុំជាតិសាសន៍ផ្សេង កុំភ្លេចថា អ្វីដែលអ្នកប្រាប់ខ្ញុំ សុំយោបល់ខ្ញុំ មានច្រើនណាស់ រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ..!

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានស្នើរសុំសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង !
ប្រហែលជាពេលណាមួយ សម្តេច ត្រូវចំណាយពេលប្រហែលជាង៣ម៉ោងដើម្បី និយាយពីរឿង ថាក់ សុីន ដែលសម្តេច បានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ដែលថ្ងៃចុងក្រោយគឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ សុីន បានផ្តាំតាម ឃ្លាំង ហួត មកថា ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ ។
ខាងក្រោមនេះជាខ្លឹមសាររបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភានៃកម្ពុជា៖

ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។

ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ​ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។

ដូច្នេះខ្ញុំសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។

កន្លងមកនាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែងបាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជាដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញគឺជារឿងអសីលធម៍នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលរឿងនេះ វាតម្រូវឲ្យមានកិច្ច
សហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

ខ្ញុំក៏បានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុនដែល ថាក់ សុីន និយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។

តាមការយល់របស់ខ្ញុំ ថាក់សុីន ចង់និយាយដល់ការបិទ ព្រំដែនតើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះមេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ សុីន នេះឯង។ កម្ពុជាកំដរលេងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលេងល្បែងនេះដួលរលំមុនពេលល្បែងលេងចប់។

ប្រហែលជាពេលណាមួយខ្ញុំត្រូវចំណាយពេលប្រហែលជាង៣ម៉ោងដើម្បីខ្ញុំនិយាយពីរឿង ថាក់ សុីន ដែលខ្ញុំបានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ដែលថ្ងៃចុងក្រោយគឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ សុីន បានផ្តាំតាម ឃ្លាំង ហួត មកថា ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ ដែលពេលនោះខ្ញុំផ្តាំទៅវិញថា(ដកគេប្រយត្ឋ័គេដកខ្លួនវិញ)។

សម្រាប់ខ្ញុំមិនចម្លែកទេក្នុងការដែល ថាក់ សុីន ក្បត់ខ្ញុំ ព្រោះសូម្បីតែជាតិសាសន៍គេក៏គេហ៊ានក្បត់ ចុះទម្រាំខ្ញុំជាតិសាសន៍ផ្សេង ថាក់ សុីន អាចក្បត់ខ្ញុំបានយ៉ាងស្រួលតែ ថាក់ សុីន កុំភ្លេចថា អ្វីដែលអ្នកប្រាប់ខ្ញុំ សុំយោបល់ខ្ញុំ មានច្រើនណាស់ រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង។

បងប្អូនបញ្ញាវន្តថៃមួយចំនួនលើកឡើងថា លោក ហ៊ុន សែន ក្តាប់បានសភាពការថៃបានច្បាស់ល្អ។ បើមិនឲ្យច្បាស់យ៉ាងម៉េចបើ ថាក់ សុីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ។

ចេញផ្សាយ : ថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥
ដោយ : លោក. ញុិល សុជាតិ ( ឯករាជ្យ១៨ )

ស្លា..ប់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរីម៉កម៉ូតូកង់បី...ត្បូងឃ្មុំ : កាលពីវេលាម៉ោង ៨.១៥ នាទីយប់ ថ្ងៃទី...
12/07/2025

ស្លា..ប់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរីម៉កម៉ូតូកង់បី...

ត្បូងឃ្មុំ : កាលពីវេលាម៉ោង ៨.១៥ នាទីយប់ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង រវាងម៉ូតូ និងរ៉ឺម៉កម៉ូតូកង់បី បេីកបរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យបុកគ្នាពេញទំហឹង ហើយភាគីខាងអ្នកជិះម៉ូតូបានខ្ទាតធ្លាក់ពីផ្លូវស្លា..ប់ភ្លាមៗ នៅក្បែនិងកន្លែងកេីតហេតុ រីឯភាគីម្ខាងទៀតរបួសធ្ងន់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងនៅក្នុងភូមិ រោងចក្រស្ក ឃុំតាមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុ រួចប្រគល់ សាក..សព អ្នកស្លា..ប់ ទៅក្រុមគ្រួសារដេីម្បីធ្វេីបុណ្យតាមប្រពៃណីសាសនា។ ចំណែកវត្ថុតាងទាំងពីរយកទៅរក្សាទុកនៅអធិការស្រុកមេមត់ ដេីម្បីបន្តនីតិវិធីច្បាប់។

( សូមចូលរួមគោរពច្បាប់ចរាចរណ៍ជើងគោក ដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ )

ចេញផ្សាយ : ថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥
រាយការណ៍ និងអត្ថបទដោយ : លោក.យុិន បូរី ( ឯករាជ្យ២៥ ) ភ្នាក់ងារ ប្រចាំរាជធានី. ខេត្ត )

ពលរដ្ឋថៃអត់ការងារធ្វេី លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ត្រូវកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន បណ្តេញចេញឱ្យវិលត្រឡប់ទៅកា...
12/07/2025

ពលរដ្ឋថៃអត់ការងារធ្វេី លួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ត្រូវកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន បណ្តេញចេញឱ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួន..........

តាមរយៈប្រភពពី មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ថ្មីៗនេះប្រជាជនថៃ បានលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ដើម្បីមករកការងារធ្វេី ដោយសារភាគីប្រទេសរបស់ខ្លួន បានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន ធ្វេីឱ្យប៉ះពាល់យ៉ាងខ្លាំងលេីជីវភាពប្រចាំប្រជានជនសៀម ។

ខណៈដែលភាពតានតឹងនៅតាមបន្ទាត់ព្រំដែននៅតែមិនទាន់មានភាពធូរស្រាលនៅឡេីយ ដោយភាគីថៃបានសម្រេចបិទច្រកព្រំដែនរវាងកម្ពុជា-ថៃជាឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន។

សកម្មភាពដែលភាគីថៃបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជាកន្លងមកនេះ បានធ្វើឱ្យប្រជាជនរបស់ថៃ ជាពិសេសអាជីវករដែលលក់ដូរនៅក្នុងផ្សារជាប់ព្រំដែនកម្ពុជា បានខឹងសម្បាយ៉ាងខ្លាំងទៅលើអាជ្ញាធររបស់ ខ្លួន ក៏ដូចជាយោធាថៃដែលបានបិទច្រកព្រំដែនធ្វេីឱ្យប៉ះពាល់ទៅដល់ជីវភាពស់នៅ ប្រកបរបររបស់ពួកគេ កន្លងទៅអាជីវករថៃបានធ្វើការតវ៉ាជាមួយនឹងអាជ្ញាធររបស់ខ្លួន នៅមុខច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីឱ្យភាគីថៃបើកច្រកជាមួយកម្ពុជាឡើងវិញ៕

ការសម្រេចចិត្តលួចឆ្លងដែនរបស់ប្រជាជនសៀម ដោយប្រថុយប្រថានចូលទឹកដីកម្ពុជា ត្រូវបានកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ហាមឃាត់ និងបណ្តេញចេញពីកម្ពុជាឱ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។

ចេញផ្សាយ :ថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥
ដោយ : លោក. ញុិល សុជាតិ ( ឯករាជ្យ១៨ )

ស្ពានអាកាស សម្ដេចធិបតី ហ៊ុនម៉ាណែត បានសម្រេចការសាងសង់ដំណាក់កាលទី១ បាន ១០០% និងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទ...
12/07/2025

ស្ពានអាកាស សម្ដេចធិបតី ហ៊ុនម៉ាណែត បានសម្រេចការសាងសង់ដំណាក់កាលទី១ បាន ១០០% និងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ.........................

ភ្នំពេញ ៖ ស្ពានអាកាស សម្ដេចធិបតី ហ៊ុនម៉ាណែត បានសម្រេចការសាងសង់ ១០០% និងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះតទៅ ។ ស្ពានអាកាសទី១នេះ មានទិសដៅចរាចរតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។

ស្ពានអាកាសទី២ មានទិសដៅចរាចរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះមក
មហាវិថី សម្តេចតេជោ ហ៊ុន សែន ចូលមករាជធានីភ្នំពេញ គ្រោងនឹងបញ្ចប់ការសាងសង់ នាដើមខែសីហា ឆ្នាំ ២០២៥។ និងដាក់ឱ្យប្រើប្រាស់ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ តទៅ។

គូររំលឹកផងដែរថា ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានស្ថាបនាជាស្ពានភ្លោះទ្វេទិស និងត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមហ៊ុន OCIC ជាអ្នកទទួលការសាងសង់។

ចេញផ្សាយ : ថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥
ដោយ : លោក. ញុិល សុជាតិ ( ឯករាជ្យ១៨ )

សារលិខិត សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ...
12/07/2025

សារលិខិត សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា មានគោលបំណងការពារ និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួន៣ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន៖ អតីតមន្ទីរឃុំឃាំង ម-១៣ (កំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (រាជធានីភ្នំពេញ) ។

ចេញផ្សាយ : ថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥
ដោយ : លោក. ញុិល សុជាតិ ( ឯករាជ្យ១៨ )

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ ៖ ថៃថា កម្ពុជាធ្វើ! ថៃអ្នកលេង ប៉ះកម្ពុជាអ្នកមែន! ថៃបង្ហើប កម្ពុជាស៊ក! នេ...
10/07/2025

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ ៖ ថៃថា កម្ពុជាធ្វើ! ថៃអ្នកលេង ប៉ះកម្ពុជាអ្នកមែន! ថៃបង្ហើប កម្ពុជាស៊ក! នេះជាយុទ្ធសាស្ត្រយកឈ្នះថៃរបស់កម្ពុជា ក្នុងចំណោមយុទ្ធសាស្ត្រប្រមាណ២០។ ទាំងប្រមាណ២០យុទ្ធសាស្ត្រ នឹងមានលម្អិតក្នុងសៀវភៅ«កម្ពុជាឈ្នះថៃ សម័យតេជោធិបតី» ដែលជាសៀវភៅប្រវត្តិសាស្ត្រនិងយុទ្ធសាស្ត្រ។ បោះពុម្ពឆាប់ៗខាងមុខនេះ!

ចេញផ្សាយ : ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
ដោយ : លោក. ញុិល សុជាតិ ( ឯករាជ្យ១៨ )

ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (ក.គ.ម) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភា...
10/07/2025

ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (ក.គ.ម) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

ចេញផ្សាយ : ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
ដោយ : លោក. ញុិល សុជាតិ ( ឯករាជ្យ១៨ )

ហេតុការណ៍បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាបណ្តាលឱ្យ មនុស្ស៩នាក់ស្លាប់ និងចាក់ចោលរថយន្ត២គ្រឿង-រ៉ឺម៉ក១គ្រឿងធ្លាក់ ចូលទៅក...
10/07/2025

ហេតុការណ៍បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាបណ្តាលឱ្យ មនុស្ស៩នាក់ស្លាប់ និងចាក់ចោលរថយន្ត២គ្រឿង-រ៉ឺម៉ក១គ្រឿងធ្លាក់ ចូលទៅក្នុងទឹកទន្លេជាគំហុក
-------------------
អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស៩នាក់បានស្លាប់ បន្ទាប់ពីស្ពានឆ្លងនៃទន្លេមួយដោយវាបានបាក់រលំនៅក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌាកាលពីថ្ងៃពុធម្សិលមិញនេះ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុក Vadodara នៃរដ្ឋ Gujarat ដែលមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះដែរ។ លោក Manoj Kumar Patil ជាប្រធានមន្ត្រីពន្លត់អគ្គីភ័យស្រុក Vadodara បានឲ្យដឹងថារថយន្តដឹកទំនិញ២គ្រឿង និងរ៉ឺម៉ក១គ្រឿងបានធ្លាក់ចុះពីលើស្ពានចូលទៅក្នុងទឹកទន្លេជាគំហុកបណ្តាលឲ្យអ្នកបើកបរស្លាប់យ៉ាងអាណោចអាធម។ យោងតាមរូបភាពវីដេអូបានបង្ហាញឲ្យឃើញថាមានកប៉ាល់ដឹកប្រេងមួយបានជាប់គាំងជិតគែមនៃស្ពានដែលបាក់រលំនោះដែរ។ រដ្ឋមន្ត្រីសុខាភិបាលរបស់រដ្ឋ Gujarat បាននិយាយថា យ៉ាងហោចណាស់មនុស្ស៥នាក់ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។ រដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា ស្ពាននេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៨៥ មានអាយុកាលយូរដែរហើយ។ បន្តមកនាយករដ្ឋមន្ត្រី ឥណ្ឌា លោក Narendra Modi បាននិយាយថាឧបទ្ទវហេតុនេះគឺពិតជារឿងគួរឱ្យសោកស្ដាយខ្លាំងណាស់ ដោយលោកសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងស្លាប់ថែមទៀតផង។ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងប្រទេសឥណ្ឌាត្រូវបានគេកត់សំគាល់ថាគ្មានសុវត្ថិភាពជាយូរមកហើយដោយដោយសារអាយុកាល ដែលពេលខ្លះនាំឱ្យមានគ្រោះមហន្តរាយធំៗនៅលើផ្លូវហាយវ៉េ និងស្ពានចំលងជាដើម។ នៅឆ្នាំ២០២២កន្លងទៅស្ពានយោលខ្សែកាបដែលមានអាយុកាលមួយសតវត្សក៏បានដួលរលំចូលទៅក្នុងទន្លេក្នុងរដ្ឋ Gujarat ដែរដោយបានចាក់មនុស្សរាប់រយនាក់ធ្លាក់ចូលទៅក្នុងទឹកទន្លេ និងសម្លាប់មនុស្សរហូតដល់១៣២នាក់។

ចេញផ្សាយ : ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
ប្រភព: នាយកដ្ឋានព័ត៌មាន
ដោយ : លោក. ញុិល សុជាតិ ( ឯករាជ្យ១៨ )

Address


Telephone

+855712231111

Website

Alerts

Be the first to know and let us send you an email when 7makaranews-៧មករាញូស៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 7makaranews-៧មករាញូស៍:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share