KSRP News

KSRP News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KSRP News, News & Media Website, .

គេហទំព័រ ខ្មែរសេរីភាព KSRPNEWS ផ្សព្វផ្សាយព័ត៌មានពិតគ្រប់ទីកន្លែង, ទំនាក់ទំនងពួកយើងឥលូវនេះ! លេខទូរស័ព្ទ 096 83 94 337 / 092 77 52 55 ទីស្នាក់ការផ្សាយព័ត៌មាន ភូមបារាជ សង្កាត់ ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្ត​ កណ្ដាល

🇰🇭សម្លេងតែមួយ​🇰🇭ទឹកចិត្តតែមួយ​🇰🇭 ឆន្ទ:តែមួយ🇰🇭មហាសាមគ្គីផ្តល់កម្លាំងចិត្តសម្រាប់រាជរដ្ឋាភិបាល​ ពិសេសវីរកងទ័ពជួរមុខ។🇰🇭 ❤️ ...
20/07/2025

🇰🇭សម្លេងតែមួយ​🇰🇭ទឹកចិត្តតែមួយ​🇰🇭 ឆន្ទ:តែមួយ🇰🇭មហាសាមគ្គីផ្តល់កម្លាំងចិត្តសម្រាប់រាជរដ្ឋាភិបាល​ ពិសេសវីរកងទ័ពជួរមុខ។🇰🇭 ❤️ 🇰🇭

🇰🇭ខ្មែរសាមគ្គី​🇰🇭 ខ្មែរខ្លាំង​ 🇰🇭ខ្មែរតែមួយ​🇰🇭 ក្រោមទង់ជាតិតែមួយ​🇰🇭 គោលបំណងតែមួយ​ គឺការពារជាតិ​ ការពារបូរណភាពទឹកដី​ ទោះក្នុងតម្លៃណាក៏ដោយ។

19/07/2025

គួរឱ្យសោកស្តាយ ទីស្នាក់ការ និង ផ្ទះរបស់ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានបាក់ស្រុតចូលទន្លេមេគង្គ នៅវេលាម៉ោង៣ជិតភ្លឺឈានចូល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកក្របៅ៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

18/07/2025

កិច្ចសម្ភាសន៍របស់ទូរទស្សន៍ជាតិកម្ពុជា ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រឹត្តិការណ៍រៀបចំពិព័រណ៍ " ពន្លកបៃតង " និងការដាំដើមត្នោតមួយលានដើម ទូទាំងប្រទេស
នាថ្ងៃទី៥-៧ ខែសីហា ឆ្នាំ២០២៥ នៅវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ។

ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឱ្យឯកឧត្ដម ឈុំ សុជាតិ រដ្ឋលេខាធិការទទួលបន្ទុក បញ្ចប់បណ្ដឹងរបស់លោក...
17/07/2025

ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឱ្យឯកឧត្ដម ឈុំ សុជាតិ រដ្ឋលេខាធិការទទួលបន្ទុក បញ្ចប់បណ្ដឹងរបស់លោកផ្កាយ ៣ ម្នាក់ ដែលបានប្ដឹង"អង្គភាពដើមរាំង"មកក្រសួងព័ត៌មាន។
បន្ថែមពីនេះឯកឧត្ដម រដ្ឋមន្ត្រី ក៏បានចែកអាវកាក់ជូនដល់អង្គភាព"ដើមរាំង"រួមនិងបងប្អូនអ្នកសារព័ត៌មានមួយចំនួនទៀតផងដែរ៕

ថ្ងៃទី ១៧ ខែកក្តាដា ឆ្នាំ២០២៥

17/07/2025

នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២៥ នេះក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានធ្វើការជួសជុលផ្លូវជូនពលរដ្ឋប្រើប្រាស់ តែផ្លូវនេះត្រូវបានរងការខូចដោយសារឡានដឹកខ្សាច់ធំៗបានធ្វើឲ្យផ្លូវរងការខូចបែបនេះ។

ការជួសជុលផ្លូវនេះនៅចំណុចក្រោយវត្ត សុវណ្ណសាគរ(ហៅវត្តបន្ទាយ)ក្នុងភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕

17/07/2025

លោក ចាន់ តារា អភិបាលក្រុងអរិយក្ស បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

សាលាដំបូងខេត្តព្រៃវែង បានចេញដីកាអញ្ជើញ លោក ណាំ សុវណ្ណារ៉ា ជានាយប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិបន្ទាយចក្រី មានទីតាំងស្ថិតនៅភូម...
16/07/2025

សាលាដំបូងខេត្តព្រៃវែង បានចេញដីកាអញ្ជើញ លោក ណាំ សុវណ្ណារ៉ា ជានាយប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិបន្ទាយចក្រី មានទីតាំងស្ថិតនៅភូមិ កកា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដើម្បីចូលបំភ្លឺករណីបើករថយន្តបុកមនុស្សស្លាប់ នៅចំណុចលើផ្លូវកៅស៊ូ ៣១២ ចន្លោះKm 27-28 ស្ថិតនៅភូមិ កកា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

តើករណីដូចខាងលើនេះ មហាជនកំពុងតែតាមដានមើលថា លោក ណាំ សុវណ្ណារ៉ា ជានាយប៉ុស្ដិ៍ច្រកទ្វារអន្តរជាតិបន្ទាយចក្រី រួចពីសំណាញ់ច្បាប់ដែររឺទេ ដែលលោកបានបើករថយន្តបុកមនុស្សស្លាប់ រួចព្យាយាមបិទបាំងផ្លូវច្បាប់អស់រយះពេល៥ខែមកហើយនោះ។

ពាក់ព័ន្ធជុំវិញរឿងរ៉ាវខាងលើនេះភ្ងាក់ងាររបស់អង្គភាព BDN មិនអាចសុំការបកស្រាយពីលោកមេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបន្ទាយចក្រីបានទេពីព្រោះគ្មានលេខទំនាក់ទំនង។

រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍ស...
16/07/2025

រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។

តែបើតាមនីតិវិធីបែបបត់ការងាររដ្ឋបាល ការសម្រេចរបស់ព្រះរាជអាជ្ញារងគឺត្រូវតែឆ្លង ឬ ត្រូវស៉ំគោលការពីព្រះរាជអាជ្ញា តែករណីខាងលើមិនដឹងថា លោក គ្រី សីហា សម្រេចដោយខ្លួនឯង ឬ បានស៉ំគោលការណ៍យ៉ាងណានោះទេ មានតែទុកភារកិច្ចនេះជូនក្រុមការងារអធិការកិច្ចរកឲ្យឃើញការពិត៕

ក្រោយពីទំនាស់ដីជាប់ព្រំគ្នា លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា ជម្រាបជូនបន្ត ក្រោយពីក្រុមការងារ ខណ្ឌ ...
16/07/2025

ក្រោយពីទំនាស់ដីជាប់ព្រំគ្នា លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា ជម្រាបជូនបន្ត ក្រោយពីក្រុមការងារ ខណ្ឌ សង្កាត់ ចុះសម្របសម្រួល ភាគី ទាំងសងខាង បានឯកភាពគ្នាអស់ហេីយ។ រងចាំភាគី ដែល១គ្រួសារ ទៅយកប័ណ្ឌកម្មសិទ្ធពីមន្ទីរដែនដីសិន និងសុំស្វែងរកព្រំជាក្រោយ ដេីម្បីបញ្ចប់រឿង ។

ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥

ទំនាស់ម្ចាស់ដីជាប់ព្រំគ្នា : ស្ថិតនៅជិតសាលាខេត្តកណ្តាល រង្វង់មូលព្រះនរាយ ក្នុងភូមិព្រែកតាទ្បុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

16/07/2025

VIDEO | ករណីទំនាស់ម្ចាស់ដីជាប់ព្រំគ្នា : ក្នុងភូមិព្រែកតាទ្បុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ (១៦-០៧-២០២៥)

ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំប្រតិភូ និងក្រុមពាហិរសាសនា សួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់កងទ័ពជួរមុខកម្ពុជា!(ព្រះវិហារ)៖...
16/07/2025

ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំប្រតិភូ និងក្រុមពាហិរសាសនា សួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់កងទ័ពជួរមុខកម្ពុជា!

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញដឹកនាំប្រតិភូ និងក្រុមពាហិរសាសនា ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ដែលជាគ្រឿងឧបភោគបរិភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់កងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

ពិធីប្រគល់អំណោយនេះបានធ្វើឡើងនៅទីបញ្ជាការដ្ឋានកងអង្គរក្ស ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ។

នេះជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ឆ្លៀតនៅក្នុងឱកាសនេះឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ ៕

(អត្ថបទដោយ: ចុងប៊ិក)

15/07/2025

ទា ហានថៃ រារាំង ភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងប្រាសាទតាមាន់ធំ រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងកម្លាំងមួយប្រាវ តែមិនមានការផ្ទុះអាវុធឡើយ

(ឧត្តរមានជ័យ)៖ ក្រុមទាហានប៉ារ៉ាថៃ បានរារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងទៅទស្សនាប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រានគ្នាមួយប្រាវ តែមិនមានការផ្ទុះអាវុធដាក់គ្នានោះទេ។ ការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រាននៅប្រាសាទតាមាន់ធំនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។

បើតាមសេចក្ដីរាយការណ៍ពីប្រាសាទតាមាន់ធំ បានឲ្យដឹងថា ហេតុការណ៍ប៉ះទង្កិចគ្នានេះ គឺផ្ដើមចេញពីក្រុមទាហានប៉ារ៉ាថៃ រារាំងភ្ញៀវទេសចរកម្ពុជា ដែលចង់ឡើងទៅទស្សនា នៅប្រាសាទតាមាន់ធំ។ ពេលនោះបានធ្វើឲ្យប៉ះទង្កិចគ្នាដោយសម្ដីរវាងស្ដ្រីភ្ញៀវទេសចរកម្ពុជា ជាមួយក្រុមយោធាថៃ ហើយក៏មានការអន្ដរាគមន៍ពីសំណាក់ក្រុមទាហានកម្ពុជា ដែលឈរជើងការពារដែនអធិតេយ្យជាតិ នៅប្រាសាទនោះផងដែរ ដើម្បីបន្ធូរស្ថានការណ៍។

ស្ថានភាពនៅប្រាសាទតាមាន់នៅពេលនេះ បានស្ងប់ស្ងាត់ទៅវិញក្រោយការជួយសម្របសម្រួលគ្នាពីសំណាក់ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្នើរជើងលេខ៤២ ជាមួយនឹងថ្នាក់ដឹកនាំយោធាថៃឈរជើងនៅទីនោះ។

សូមរំលឹកថា ប៉ុន្មានថ្ងៃមុននេះ ទាហានឈុតខ្មៅថៃម្នាក់ ដែលបន្លំជាភ្ញៀវទេសចរមកទស្សនាប្រាសាទតាមាន់ធំ ហើយបានធ្វើសកម្មភាពទះកំផ្លៀងទាហានកម្ពុជាម្នាក់ដែលឈរជើងនៅតំបន់នោះ រួចរត់គេចចូលទឹកដីថៃបាន។ នេះជាសកម្មភាពប្រមាថ និងបង្ហាញពីគឃ្លើនរបស់ភាគីថៃ មកលើកម្ពុជា ប៉ុន្ដែទោះជាយ៉ាងណា កងទ័ពកម្ពុជារក្សាស្មារតីអត់ធ្មន់ខ្ពស់ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំជាតិ៕ប្រភព Fresh News

Address


Alerts

Be the first to know and let us send you an email when KSRP News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KSRP News:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share