TNA News Daily

  • Home
  • TNA News Daily

TNA News Daily គេហទំព័រព័ត៌មានធីអិនអេដេលី tnadaily.com

21/07/2025

កិច្ចប្រជុំ
កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិសង្កាត់ឆ្នាំ 2025 ក្រុងអរិយក្សត្រខេត្តកណ្ដាល
ថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥
សង្កាត់ចំនួន 7 បានមកប្រកាសបើកសំណាលដេញថ្លៃសាលាក្រុងអរិយក្សត្រខេត្តកណ្ដាល។
គណៈអធិបតីអញ្ជើញចូលរួមក្នុងពិធីប្រកាសដោយសំណាលដេញថ្លៃមានអភិបាលរងក្រុងនាយករងទីចាត់ការវិនិយោគខេត្តនិងមន្ត្រីសង្កាត់ចំនួន 7 បានចូលរួមក្នុងកម្មវិធីនេះ
ឃើញអ្នកទទួលការនិងក្រុមហ៊ុនភាគច្រើនបានចូលរួមដេញថ្លៃប្រកបដោយដំណើរភាពទទួលបានជោគជ័យ។

នៅថ្ងៃទី.១៩.២០.ខែកក្កដាឆ្នាំ២០២៥.គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បន្តយុទ្ធនាការទប់ស្កាត់បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យ...
20/07/2025

នៅថ្ងៃទី.១៩.២០.ខែកក្កដាឆ្នាំ២០២៥.គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បន្តយុទ្ធនាការទប់ស្កាត់បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ និងធ្វើរដ្ឋបាលចំហរ

អនុវត្តតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចាត់អភិបាលរងខេត្ត សហការជាមួយស្នងការនគរបាលខេត្ត, កងរាជាជអាវុធហត្ថខេត្ត និងអភិបាលក្រុង/ស្រុក បើកយុទ្ធនាការចុះស្រាវជ្រាវពិនិត្យទីតាំង សង្ស័យប្រព្រឹត្តបទល្មើសតាម Online (Online Scam) និងធ្វើរដ្ឋបាលចំហរត្រួតពិនិត្យអាវុធជាតិផ្ទះ នៅតាមមូលដ្ឋានស្រុកព្រំប្រទល់ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានបញ្ជាក់ថា យុទ្ធនាការបង្ក្រាប និង ទប់ស្កាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់អនឡាញគ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាន និងយោងតាមកាណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

ពួកយើងចូលរួមច្រៀងចម្រៀងជាតិ ដើម្បីផ្ញើក្ដីស្រលាញ់ជូនជាតិ និងផ្ដល់កម្លាំងចិត្តជូនវីរៈកងទ័ពជួរមុខ ————-សកម្មភាពចូលរួមរបស់ស...
20/07/2025

ពួកយើងចូលរួមច្រៀងចម្រៀងជាតិ ដើម្បីផ្ញើក្ដីស្រលាញ់ជូនជាតិ និងផ្ដល់កម្លាំងចិត្តជូនវីរៈកងទ័ពជួរមុខ
————-
សកម្មភាពចូលរួមរបស់សមាជិក សមាជិកា របស់កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង នៃស.ស.យ.ក រាជធានីភ្នំពេញ បានចូលរួម ពិធី "យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ" នៅពហុកីឡដ្ឋានជាតិអូឡាំពិក
១៩ កក្កដា ២០២៥
#កអក #សសយករាជធានីភ្នំពេញ #សសយក

19/07/2025

ឈាមស្រែកស្បែកហៅ ត្រឹម៥ថ្ងៃត្រូវអាអាវុធហត្ថភ្នំពេញក្របួចបាន!

កាលពីវេលាម៉ោង០៥.៤០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋកំពុងដេីរហាត់ប្រាណពេលព្រឹក បានប្រទះឃើញសព មិនស្គាល់អត្តសញ្ញាណ នៅចំណុច ផ្លូវOCIC ក្រុមទី១ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។ ក្រោយការពិត្យ របស់ គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា សពស្លាប់ដោយវាយក្បាលខាងក្រោយ សង្ស័យជាករណីឃាតកម្ម វាយសម្លាប់។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បានបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបន្តពង្លាតដែនសមត្ថកិច្ច ទៅសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកមុខកំពូល រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាបន្តបន្ទាប់ នាំមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជនទាំង ០៥នាក់ មានឈ្មោះ ១-ឈ្មោះ អ៊ុសារ ស្នាវី ភេទប្រុស អាយុ២១ឆ្នាំ, ២- ឈ្មោះ មាន អ៊ូមើត ភេទប្រុស អាយុ២១ឆ្នាំ, ៣- ឈ្មោះ ណូ ហាន់ណាហ្វី ហៅ វៃ ភេទប្រុស អាយុ ២០ឆ្នាំ, ៤- ឈ្មោះ ម៉ាត់ណោះ ស្រុលឡោះ ភេទប្រុស អាយុ១៧ឆ្នាំ, ៥- ឈ្មោះ មាន សាលីម ភេទប្រុស អាយុ២៣ឆ្នាំ។

នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង កាន់តំណែង​ដុះ​ស្លែ បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំ​ទំនិញ​គេច​ពន្ធ ...
19/07/2025

នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង កាន់តំណែង​ដុះ​ស្លែ បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ នាំ​ទំនិញ​គេច​ពន្ធ បង់ពន្ធ​មិន​គ្រប់ យ៉ាងគំហុក​រាល់ថ្ងៃ រីឯ​លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង​លោក សួន ម៉ា​លីន អភិបាលខេត្តព្រៃវែង រក្សាភាពស្ងៀមស្ងាត់
19/07/2025
ព្រៃវែង​÷ ប្រភព​សិទ្ធិ​និង​មន្ត្រីនគរបាល បានឲ្យដឹងថា លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង បេ​ី​កដៃ​ឲ្យ ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់ ចេញពី​ស្រុក​យួន​ចូល​តាម​ច្រក​នេះ យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ យក​មក​ស្តុក​ទុក​នៅ​ផ្ទះ​ឈ្មួញ​ជេ​ី​ង​ខ្លាំង​ម្នាក់ នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក និង​បន្ត​ចែកចាយ​ទៅ​ទីក្រុង​ភ្នំពេញ រីឯ​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកស្វាយ​អាង៉េង​ជា​អ្នក​មាន​សិទ្ធិ​អំណាច បេ​ី​ក​បា​រ៉ា​ស់ ទេីប​បក្សពួក​ឈ្មួញ​ហ៊ាន​អ្វីៗ តាម​អំ​ពេីចិត្ត​។​
​អំពើពុករលួយ​របស់​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង អាច​ប្រេី​តួនាទី និង​អំណាច​ប្រព្រឹត្តទៅ​ដោយ​រលូន រយៈពេល​ច្រើន​ខែ ឆ្នាំ​មក​ហេ​ី​យ គឺ​អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ទេីប នាយ​ប៉ុស្តិ៍​ច្រក​នេះ មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ នាយ​ប៉ុស្តិ៍​នគរបាល​នៅ​ច្រកស្វាយ​អា​ង៉ោ​ង បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។​

​តាមរយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពី​ស្រុក​យួន​យ៉ាងគំហុក​គឺ លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង ប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ មិន​ញញេី​ត​អ្វី​ទាំងអស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យឡេីងវិញ​ខ្លះ​ផង​។​

​រីឯ​លោក ឈឿន ប៊ុន ឆក ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង និង​លោក​សួន ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង​ទេីប​ឡេីងកាន់តំណែង​ថ្មី សម្ងំ​ស្ងាត់ឈឹង​បើទោះបី​ទង្វើ មិន​ប្រក្រតី​របស់​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ យ៉ាងណាក៏ដោយ​។​

​ក្រុម​ឈ្មួញ និង​អាជីវករ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកស្វាយ​អា​ង៉ោង បានឲ្យដឹងថា អាជីវកម្ម​របស់​ពួកគេ​នៅ​សល់​កម្រៃ​តិចតួច​ប៉ុណ្ណោះ ព្រោះ​អី​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​នៅ​ច្រកព្រំដែន និង​សមត្ថកិច្ច​នៅតាម​ផ្លូវ​គាប​យកលុយ​ច្រើនពេក​។​​ឈ្មួញ​តូច ធំ និង​អាជីវករ បានឲ្យដឹង​ទៀតថា រាល់​ការបង់​លុយ​របស់​ពួកគាត់​មិន​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់ ឬ​វិក្ក​យ​ប័ត្រ​ត្រឹមត្រូវ​ឡើយ ហើយ​គ្មាន​នរណា​អាច​រំលង​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​តំបន់​ព្រំដែន​ស្វាយ​អា​ង៉ោង បានទេ​។​
​ជាពិសេស​ឈ្មួញ ចាស់វស្សា​រូបនេះ និង​ឈ្មួញ​ដ៍ទៃ​ទៀត​ដែល​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​ពី​ស្រុក​យួន ចូល​តាម​ច្រកស្វាយ​អា​ង៉ោង ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក នាយប៉ុស្តិ៍ ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ខាង​ពុករលួយ​។

19/07/2025

ខេត្ត ស្ទឹងត្រែង
ឃុំកោះសំពាយស្រុកសៀមបូកខេត្តស្ទឹងត្រែង
មានពិធីអង្គប្រជុំប្រកួតប្រជែងទទួលចំណើដេញថ្លៃលទ្ធកម្មឃុំសង្កាត់ឆ្នាំ 2025 !

ថ្ងៃសុក្រ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧៨ខែកក្កដា ឆ្នាំ២០២៥

- គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ។
- កិច្ចដំណើរការប្រកួតប្រជែងនិងបើកសំណើដេញថ្លៃ ប្រកបដោយតម្លាភាព សុខក្រិត្តភាព យុត្តិធម៌ នៃសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ គ.ជ.អ.ប ជំពូកទី៣ ៖ នៃកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យាឆ្នាំ២០១៧
- ប្រធានគណៈកម្មការបានពិនិត្យនិងវាយតម្លៃលទ្ធផលទទួលបានជោគជ័យបានទៅលើក្រុមហ៊ុនវែងលាភបើទោះជាក្រុមហ៊ុននេះជាប់ឈ្មោះក្នុងបញ្ជីខ្មៅក៏នៅតែមានសិទ្ធិមកប្រកួតប្រជែងក្នុងការដេញថ្លៃដដែលមិនដឹងថាគាត់មានសិទ្ធិឬក៏មានអ្វីបិទបាំងនៅពីក្រោយនោះឡើយ
ពលរដ្ឋសង្ឃឹមថាច្បាប់និងមានវិធានការទៅលើក្រុមហ៊ុនមួយនេះ

18/07/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ព្រំជាក់លាក់ ធ្វើការ​ចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនវិទ្យាស្ថានជាតិ​កសិកម្ម​ព្រែកលៀប និងបងប្អូនប្រជាពលរដ្ឋសហគមន៍ព្រៃខ្វិត។
———————————
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចះបញ្ជីដីបង្ហើយ #បញចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក
#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

18/07/2025

ខេត្ត ត្បូងឃ្មុំ / ស្រុក ពញាក្រែក

- ពិធីអង្គប្រជុំប្រកួតប្រជែងទទួលចំណើដេញថ្លៃលទ្ធកម្មឃុំសង្កាត់ឆ្នាំ 2025 !
គណៈអធិបតីចូលរួមលោកសុខមករាអភិបាលរងស្រុកពញាក្រែកលោកសឹងគីរីវ៉ាន់ឌីនាយកទីចាត់ការផែនការវិនិយោគខេត្ត
និងមន្ត្រីឃុំទាំងបួនចូលរួមជាច្រើននាក់

ថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥

- គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ។
- កិច្ចដំណើរការប្រកួតប្រជែងនិងបើកសំណើដេញថ្លៃ ប្រកបដោយតម្លាភាព សុខក្រិត្តភាព យុត្តិធម៌ នៃសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ គ.ជ.អ.ប ជំពូកទី៣ ៖ នៃកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យាឆ្នាំ២០១៧
- ប្រធានគណៈកម្មការបានពិនិត្យនិងវាយតម្លៃលទ្ធផលទទួលបានជោគជ័យទៅលើក្រុមហ៊ុនចំនួន 4ក្រុមហ៊ុនដែលមានតារាងបញ្ជាក់ជូនខាងលើ

ចេញផ្សាយដោយគេហទំព័រផេនអេស៊ាខម។.ខេត្តកំពង់ចាម.ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីសម្ពោធអគារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត...
17/07/2025

ចេញផ្សាយដោយគេហទំព័រផេនអេស៊ាខម។.ខេត្តកំពង់ចាម.ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីសម្ពោធអគារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម​ និងអបអរសាទរ ទិវាអតីតយុទ្ធជន​ ២១​ មិថុនា​ លេីកទី១៨

នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ និងទិវាអតីតយុទ្ធជន​ ២១​ មិថុនា​ លេីកទី១៨​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត​ នេត​ សាវឿន​ ឧបនាយករដ្ឋមន្ត្រី​ អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិការាជរដ្ឋាភិបាល, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត, លោកឧត្តមសេនីយ៍ទោ ហ៊ួ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត ជាប្រធាន ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងបងប្អូនអតីតយុទ្ធជនយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

បន្ទាប់ពីស្តាប់របាយការណ៍ និងមតិចូលរួមរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខា និង ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេរដ្ឋមន្ត្រី បន្ទុកបេសកកម្មពិសេស, អនុប្រធានទី១ និងជា អគ្គលេខាធិការសមាគម, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពមកទល់ពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានរម្លឹកពីវីរភាពអង់អាចក្លាហានរបស់អតីតយុទ្ធជនគ្រប់ជំនាន់ ក្នុងការរួមចំណែកធានាជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពមកដល់សព្វថ្ងៃ គឺប្រជាពលរដ្ឋខ្មែរទាំងអស់ចងចាំថា មានការរួមចំណែកពីអតីតយុទ្ធជន ទើបមានប្រទេសកម្ពុជាដ៏រុងរឿង។

ក្នុងនោះពាក់ព័ន្ធនឹងសមិទ្ធផលទីស្នាក់សមាគមអតីតយុទ្ធជនខេត្ត ដែលបានដាក់ឱ្យប្រើប្រាស់នាពេលនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានចង្អុលបង្ហាញ ដឹកនាំដោយផ្ទាល់ និងចុះជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយជូនអតីតយុទ្ធជននៅទូទាំងប្រទេស។

ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម ត្រូវរៀបចំប្រព័ន្ធHotlineសម្រាប់អតីតយុទ្ធជន និងនិវត្តជន ទំនាក់ទំនងដើម្បីដោះស្រាយរាល់សេចក្តីត្រូវការឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ស្ថិតក្នុងខេត្តត្បូងឃ្មុំ មានទំហំ ១៩៩.៣០ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————-គួរ...
17/07/2025

តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ស្ថិតក្នុងខេត្តត្បូងឃ្មុំ មានទំហំ ១៩៩.៣០ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ។
——————————-
គួរបញ្ជាក់ផងដែរថា តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថានតាមក្រមបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។
#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី #កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

16/07/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រែក្លាយគម្រោង​បែងចែក​ដី​សម្បទាន​សង្គមកិច្ច​មក​ជា​គម្រោង​សម្បទាន​ដើម្បី​សង្គម​និង​សេដ្ឋកិច្ច ក្នុងនោះ​​​ក្រសួង​បាន​ផ្តួច​ផ្តើម​និង​ជ្រើសយក​សហគមន៍​ត្រពាំងសង្កែ ជាសហគមន៍​គម្រូវ​ក្នុងការរៀបចំ

————————————

#ការរៀបចំដែនដី #នគរបនីយកម្ម #ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ #ការគាំទ្រដល់សេវាទេសចរណ៍និងនេសាទ #ផាសុកភាព #សោភ័ណភាព #របៀងសេដ្ឋកិច្ចតំបន់ឆ្នេរ #ការនាំចេញនៅនឹងកន្លែង #សេដ្ឋកិច្ចមូលដ្ឋាន #លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ #កអក
#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

👉Telegram: t.me/MCofUYFCPP

ខេត្ត ក្រចេះ ស្រុក..ស្នួល. និងព្រែកប្រសប់សាលាឃុំ.ស្រែចារឃុំព្រែកប្រសប់- ពិធីអង្គប្រជុំប្រកួតប្រជែងទទួលចំណើដេញថ្លៃលទ្ធកម្...
16/07/2025

ខេត្ត ក្រចេះ ស្រុក..ស្នួល. និងព្រែកប្រសប់សាលាឃុំ.ស្រែចារឃុំព្រែកប្រសប់

- ពិធីអង្គប្រជុំប្រកួតប្រជែងទទួលចំណើដេញថ្លៃលទ្ធកម្មឃុំសង្កាត់ឆ្នាំ 2025 !

ថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥

- គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ។
- កិច្ចដំណើរការប្រកួតប្រជែងនិងបើកសំណើដេញថ្លៃ ប្រកបដោយតម្លាភាព សុខក្រិត្តភាព យុត្តិធម៌ នៃសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃ គ.ជ.អ.ប ជំពូកទី៣ ៖ នៃកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យាឆ្នាំ២០១៧
- ប្រធានគណៈកម្មការបានពិនិត្យនិងវាយតម្លៃលទ្ធផលទទួលបានជោគជ័យទៅលើក្រុមហ៊ុនអ៊ឹងចិនឡាដែលមានតារាងបញ្ជាក់ជូនខាងលើ !

Address


Telephone

+85569700277

Website

Alerts

Be the first to know and let us send you an email when TNA News Daily posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share