មេធាវី សាន សុផា/Att San Sopha

  • Home
  • មេធាវី សាន សុផា/Att San Sopha

មេធាវី សាន សុផា/Att San Sopha ច្បាប់ខ្លាំង​ រាស្ត្រសុខ ជាតិថ្កើងលឿន vs​ ច្បាប់​ខ្សោយ​ រាស្ត្រ​ទុក្ខ ជាតិរីកយឺត!

កិត្តិយសល្អ នាំឱ្យយើងរីកចម្រើន និងសុខ!!!
(1)

បញ្ហាជាតិ​ អាចដោះស្រាយបានត្រូវពឹងលេីគោលជំហរ​ ៥ឆន្ទៈ៖ ១​ មានឆន្ទៈ​ ២​ ធ្វេីតាមឆន្ទៈ​ ៣​ កុំធ្វេីខុសឆន្ទៈ​ ៤​ រក្សាឆន្ទៈ​ ...
03/11/2025

បញ្ហាជាតិ​ អាចដោះស្រាយបានត្រូវពឹងលេីគោលជំហរ​ ៥ឆន្ទៈ៖ ១​ មានឆន្ទៈ​ ២​ ធ្វេីតាមឆន្ទៈ​ ៣​ កុំធ្វេីខុសឆន្ទៈ​ ៤​ រក្សាឆន្ទៈ​ និង៥​ ត្រូវកាច​ ចិត្តដាច់​ និងក្លាហានអនុវត្តតាមឆន្ទៈ🌷🇰🇭💪💵🚀។ នៅលេីអត្ថបទច្បាប់មិនមានអំណាច​ និងមិនបានជាការអ្វីទេ​ បេីខ្វះឆន្ទៈ។ បេីឆន្ទៈសុចរិតក៏ជាតិល្អបានឆ្ងាញ់ជាមួយគ្នា​ គឺទាំងរាស្ត្រ​ ទាំងមន្ត្រី​ និងឈ្មួញ។

03/11/2025
របាយការណ៍បឋម អំពីការស្រាវជ្រាវរហ័ស របស់ក្រុមការងារ អ.ប.ព. ករណី លោកស្រី អែម ចន្ធី មានកូនប្រុស អាយុ 14 ឆ្នាំ ប្ដឹងមក អ.ប.ព...
03/11/2025

របាយការណ៍បឋម អំពីការស្រាវជ្រាវរហ័ស របស់ក្រុមការងារ អ.ប.ព. ករណី លោកស្រី អែម ចន្ធី មានកូនប្រុស អាយុ 14 ឆ្នាំ ប្ដឹងមក អ.ប.ព.​ (ប្រភពពីទំព័រហ្វេសប៊ុក៖​ anti corruption unit)

កត់សម្គាល់ផ្ទាល់ខ្លួន៖​
១.​សរសេីរគុណភាពស្រាវជ្រាវ​ និងខ្លឹមសារសរសេរ​ របស់ ACU
មានភាពល្អ​

២.នៅក្នុងរឿងក្តីរដ្ឋប្បវេណី​ (រឿងស៉ីវិល)​ មេធាវីដេីរតួនាទីសំខាន់ខ្លាំងក្នុងការជួយការពារសិទ្ធិ​ និងផលប្រយោជន៍របស់កូនក្ដី​ ដោយហេតុថា​ ប្រព័ន្ធ​ច្បាប់ស៉ីវិល​ តុលាការ(ចៅក្រមអកម្ម)​ ដែលបន្ទុករកភស្តុរតាង​ ដាក់ភស្តុតាង​ ដែលជាមធ្យោបាយការពារ/តទល់​ ពឹងផ្អែកសឹងទាំងស្រុងលេីភាគី។ ដូច្នេះករណីមិនមានមេធាវី​ ឬភាគីខ្វះចំណេះដឹងនីតិវិធីច្បាប់​ និងច្បាប់សារធាតុ​ អាចនឹងនាំឱ្យខូចខាតប្រយោជន៍។

ទោះយ៉ាងណាក៏ដោយ​ ច្បាប់បានផ្តល់អំណាចឱ្យចៅក្រមមានឆន្ទានុសិទ្ធិក្នុងការសម្រេចចិត្ត​ ផ្អែកតាមច្បាប់​ និងភស្តុតាង។ លេីសពីនេះទៀត​មិនថារឿងរដ្ឋប្បវេណី​ ឬព្រហ្មទណ្ឌ​ ការផ្តល់យុត្តិធម៌ជាកាតព្វកិច្ចរបស់ចៅក្រម។

02/11/2025

ដួលហេីយត្រូវតែក្រោក​ ហេីយចាំអង្គុយវិញ🌷រួចដេីរទៅមុខដោយក្លាហាន​!

ការចែករំលែកច្បាប់ជូនសិក្ខាកាម  ទុកជាដំណឹង🌷🌹
02/11/2025

ការចែករំលែកច្បាប់ជូនសិក្ខាកាម ទុកជាដំណឹង🌷🌹

នេះជាវិធីគណនាប្រាក់ចំណេញមូលធន​ និងប្រាក់ពន្ធ!
02/11/2025

នេះជាវិធីគណនាប្រាក់ចំណេញមូលធន​ និងប្រាក់ពន្ធ!

31/10/2025

សហគ្រាសពាណិជ្ជកម្មនៅកម្ពុជា ត្រូវស្ថិតនៅក្រោមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មឆ្នាំ២០០៥ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មប្រកាសឱ្យប្រើកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។ ទម្រង់សហគ្រាសពាណិជ្ជកម្ម មាន ០៣ គឺ ក្រុមហ៊ុនសហកម្មសិទិ្ធ ក្រុមហ៊ុនមូលធន និងសហគ្រាសឯកបុគ្គល។
(១) សហគ្រាសឯកបុគ្គល បង្កើតឡើងដោយរូបវន្តបុគ្គលតែម្នាក់ (មនុស្សតែម្នាក់ជាអ្នកបង្កើត/មិនមានគ្នាច្រើនជាម្ចាស់នោះឡើយ)។ ម្ចាស់សហគ្រាស ទទួលខុសត្រូវលើបំណុល និងកាតព្វកិច្ចទាំងអស់របស់សហគ្រាស។

(២) ក្រុមហ៊ុនសហកម្មសិទិ្ធ មាន០២ ទម្រង់ គឺ ក្រុមហ៊ុនសហកម្មសិទិ្ធទូទៅ និងក្រុមហ៊ុនសហកម្មសិទិ្ធមានកម្រិត។

(៣). ក្រុមហ៊ុនមូលធន មាន៣ ទម្រង់ ៖ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។

សេចក្តីជូនដំណឹង ស្តីពី ការពន្យារពេលនៃការអនុវត្តប្រកាសលេខ ៤៩៦ សហវ.ប្រក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីពន្ធលើចំណេញមូ...
30/10/2025

សេចក្តីជូនដំណឹង ស្តីពី ការពន្យារពេលនៃការអនុវត្តប្រកាសលេខ ៤៩៦ សហវ.ប្រក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីពន្ធលើចំណេញមូលធន

ករណីដែលចុះរឹបអូសផ្ទះបងស្រីម្នាក់នៅខណ្ឌជ្រោយចង្វា ដែលគាត់មិនព្រមហេីយកាន់កាំបិតនោះត្រូវបានដោះស្រាយបញ្ចប់ហេីយដោយភាគីខាងបងស្...
30/10/2025

ករណីដែលចុះរឹបអូសផ្ទះបងស្រីម្នាក់នៅខណ្ឌជ្រោយចង្វា ដែលគាត់មិនព្រមហេីយកាន់កាំបិតនោះត្រូវបានដោះស្រាយបញ្ចប់ហេីយដោយភាគីខាងបងស្រីទទួលបានសំណងជាង3មុឺនដុល្លារនៅរសៀលថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០២៥។
ប្រភព៖​ freshnews

30/10/2025

បំណុលខ្លះកើតពីចិត្តបុណ្យ ឬមនោសញ្ចេតនា៖​ សងបំណុលជំនួសគេដែលកេីតពីមនោសញ្ចេតនា ឬក៏អាចនិយាយថា​ បំណុលខ្លះកេីតពីចិត្តបុណ្យ​ ធ្វេីជាអ្នកធានាបំណុល​ ដើម្បីបានជួយគេអោយឱ្យខ្ចីលុយបាន ហេីយពេលគេអត់សង ក៏ជួយគេសងជំនួសទៀត។ ជៀសវាងបាប​ សងជំនួសគេដោយវេទនាចិត្ត ហើយលំបាកខ្លួនឯង។ #បំណុលជួយគេ #បំណុលមនោសញ្ចេតនា #បំណុល

30/10/2025

៩៣ថ្ងៃហើយ ចោរសៀមនៅមិនទាន់ដោះលែងវីរៈកងទ័ពខ្មែរ១៨នាក់នោះទេ។

សេចក្តីថ្លែងការណ៍ពាក់ព័ន្ធ​ការចុះរឹបអូស​​ផ្ទះ​ស្រ្តី​ម្នាក់​នៅខណ្ឌជ្រោយ​ចង្វារ ដោយឯកឧត្តមប្រធានសាលាដំបូងបញ្ជាឱ្យផ្អាកការ...
30/10/2025

សេចក្តីថ្លែងការណ៍ពាក់ព័ន្ធ​ការចុះរឹបអូស​​ផ្ទះ​ស្រ្តី​ម្នាក់​នៅខណ្ឌជ្រោយ​ចង្វារ ដោយឯកឧត្តមប្រធានសាលាដំបូងបញ្ជាឱ្យផ្អាកការអនុវត្តការរឹបអូស​ ដេីម្បីរក្សាស្ថានភាពដេីមនៅដដែលសិន និងឱ្យពិនិត្យឡើងវិញ ដើម្បី​ផ្តល់​យុត្តិធម៌ដល់អ្នកតវ៉ា​ និងភាគីពាក់ព័ន្ធឱ្យបានត្រឹមត្រូវតាមច្បាប់។

Address


Alerts

Be the first to know and let us send you an email when មេធាវី សាន សុផា/Att San Sopha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to មេធាវី សាន សុផា/Att San Sopha:

  • Want your business to be the top-listed Media Company?

Share