BVTV plus news

  • Home
  • BVTV plus news

BVTV plus news BVTV PLUS NEWS
(14711)

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ចំនួន ៣រូប ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ព...
31/07/2025

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ចំនួន ៣រូប ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ខេត្តកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន ៣រូប ក្នុងខេត្តកំពង់ធំ មានដូចជា៖ ១/. នាយចំណង់ ឌី សេង, ២/. អនុសេនីយ៍ត្រី ញាត ឈីន, ៣/. អនុសេនីយ៍ត្រី ពេជ ង៉ោល ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ ។ ជាមួយនឹងការបានវិលត្រឡប់មកស្រុកកំណើតវិញ របស់សពយុទ្ធជនពលីនេះដែរ សាច់ញាតិនៃយុទ្ធជនពលី បានសម្ដែងនូវក្ដីមោទនភាពចំពោះសាច់ញាតិរបស់ខ្លួន ជាមួយនឹងសេចក្តីក្រៀមក្រំ និងទុក្ខសោកក្រៃលែងផងដែរ ។

លោកជំទាវបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។

បន្ថែមពីនេះ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ជាមួយនឹងការគិតគូររបស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយផ្សេងៗ ដើម្បីជាការសម្រាលនូវបន្ទុកគ្រួសារយុទ្ធជនពលីផងដែរ។

ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ពីការរំលោភបំពាន និងឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ សូមឧទ្ទិសបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធយុទ្ធជនពលី បានចាប់កំណើតក្នុងឋានបរម្យសុខកុំបីឃ្លៀងឃ្លាតឡើយ។

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

ក្រសួងការពារជាតិកម្ពុជា ចេញលិខិតអញ្ជេីញឯកឧត្តម​ ណាត់ថាផុង​ ណាកផានិច​ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ...
31/07/2025

ក្រសួងការពារជាតិកម្ពុជា ចេញលិខិតអញ្ជេីញឯកឧត្តម​ ណាត់ថាផុង​ ណាកផានិច​ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ​ ដេីម្បីដឹកនាំគណ:ប្រតិភូយោធាជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណ:កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ​ GBC នៅរាជធានីភ្នំពេញ​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​៤​ ខែ​សីហា​ ឆ្នាំ​២០២៥។

Invitation letter extended to H.E. General Natthaphon Narkphanit, Acting Defence Minister of Thailand, to lead a senior officer delegation to attend the extraordinary meeting of the General Border Committee (GBC), which will be conducted on 04 August 2025 in Phnom Penh, Cambodia

31/07/2025

គណៈប្រតិភូខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនឹងថវិកា ផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ

31/07/2025

ក្រុមការងារព័ត៌មានយើងត្រូវការកុំព្យូទ័រ ឡេបថបនិងឌីសថប ដើម្បីបម្រើ ព័ត៌មាន ជួយសង្គម ជាតិសូមបងប្អូន ជួយក្រុមការងារយើងផងតាមលទ្ធភាព ព្រោះកុំព្យូទ័រចាស់ខូចបាត់ហើយ!

សៀម ឃើញ ផេកព័ត៌មានយើង ផុសព័ត៌មាន រឿងសៀមរាល់ថ្ងៃ វានាំគ្នា ចូលមករីផត វាយប្រហារលុកលុយ យើងហើយ សូមបងប្អូន ជួយខមិនផង!
31/07/2025

សៀម ឃើញ ផេកព័ត៌មានយើង ផុសព័ត៌មាន រឿងសៀមរាល់ថ្ងៃ វានាំគ្នា ចូលមករីផត វាយប្រហារលុកលុយ យើងហើយ សូមបងប្អូន ជួយខមិនផង!

31/07/2025

សូមជូនពរ វរៈកងទ័ព របស់កម្ពុជាយើង ដែលសៀមចាប់ទៅ ឲ្យមានសុខភាពល្អ សំណាងល្អទាំងអស់គ្នា!

ស៊ីម៉ាក់រកឃើញគ្រាប់បែក MK-84 ទម្លាក់ដោយទាហានថៃចំនួន៤ទីតាំងទៀត នៅថ្ងៃទី៣១កក្កដានេះ!
31/07/2025

ស៊ីម៉ាក់រកឃើញគ្រាប់បែក MK-84 ទម្លាក់ដោយទាហានថៃចំនួន៤ទីតាំងទៀត នៅថ្ងៃទី៣១កក្កដានេះ!

31/07/2025

ប្រជាជនកម្ពុជា រងចាំ ការវិលត្រឡប់ របស់វរៈកងទ័ព កម្ពុជា ដែលចោរសៀមចាប់យកទៅក្រោយពីបទឈប់បាញ់ចូលជាធរមាន ថៃបំពាន បទឈប់បាញ់ សូមអន្តរជាតិ ត្រូវពិនិត្យលើរឿងនេះ!

31/07/2025

គិតត្រឹមម៉ោង១២:៦ ថ្ងៃត្រង់នេះថៃមិនទាន់ ប្រគល់ កងទ័ពដែលចាប់ទៅនោះ មកកម្ពុជាវិញនៅឡើយទេ!

31/07/2025

ក្រុមការងារសារព័ត៌មានយើង កំពុងរង់ចាំ យកព័ត៌មានផ្ទាល់ នៅច្រកជាំ ក្នុងករណី បញ្ជូនកងទ័ពកម្ពុជា មក វិញនៅថ្ងៃនេះ!

សម្តេចធិបតី ហ៊ុនម៉ាណែត: ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមាន សារៈសំខាន់ខ្លាំងណាស់ សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្ន...
31/07/2025

សម្តេចធិបតី ហ៊ុនម៉ាណែត: ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមាន សារៈសំខាន់ខ្លាំងណាស់ សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះ របស់កងទ័ពយើង!

31/07/2025

ប្រជាជនកម្ពុជា🇰🇭នឹងចងចាំ នូវវីរៈ កងទ័ព ដ៏អង់អាចក្លាហានរបស់យើងក្នុងបេះដូង❤️ជានិច្ច🙏🔊

Address

310b

1200

Telephone

+855973333309

Website

http://www.bvtvplusnews.com/

Alerts

Be the first to know and let us send you an email when BVTV plus news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BVTV plus news:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share