
13/07/2025
អបអរសាទរ ពិធី ចុះអនុស្សរណៈនៃការយោគយល់ រវាង ក្រុមហ៊ុន អ៉ីនហ៊្លូអឹនស៍ មេឌា ឯ.ក (Influence Media Co.,Ltd) ជាមួយក្រុមហ៊ុន មេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ (ក្រុមហ៊ុនមេធាវី ស៊ីអាយស៊ី)
នៅរសៀល ថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅអគារ King View ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោកមេធាវី លី រដ្ឋធី ប្រធានក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Tiffany Vu នាយកប្រតិបត្តិក្រុមហ៊ុន អ៉ីនហ៊្លូអឹនស៍ មេឌា ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់ រវាងក្រុមហ៊ុនទាំងពីរ ក្នុង គោលបំណងផ្តល់នូវកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក លើដំណើរការផ្តល់សេវាកម្ម និងអាជីវកម្ម របស់ក្រុមហ៊ុន ។
នាឱកាសនោះផងដែរ តំណាងក្រុមហ៊ុនទាំងពីរ បានធ្វើការពិភាក្សា និងចែករំលែកព័ត៌មានគ្នាទៅវិញទៅមក អំពី សេវាកម្ម សកម្មភាព ក៏ដូចជា កម្មវត្ថុអាជីវកម្មរបស់ក្រុមហ៊ុននីមួយៗ ។ បន្ទាប់មក ថ្នាក់ដឹកនាំក្រុមហ៊ុន អ៉ីនហ៊្លូអឹនស៍ មេឌា ឯ.ក បានអញ្ជើញថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រុមហ៊ុនមេធាវី ទស្សនកិច្ចអគារការិយាល័យក្រុមហ៊ុន អ៉ីនហ៊្លូអឹនស៍ មេឌា ឯ.ក ផងដែរ ។
Congratulations on the Signing Ceremony of the Memorandum of Understanding between Cambodia International Cooperation Law Firm (CIC Law Firm) and Influence Agency.
On the afternoon of Friday, 11 July 2025, the signing ceremony was held at King View Office Building, Keo Chenda Street, Village 3, Sangkat Chhroy Chongva, Phnom Penh Capital.
Atty. Ly Rathy, President of Cambodia International Cooperation Law Firm, and Mrs. Tiffany Vu, Chief Executive Officer of Influence Media Co., Ltd., signed the Memorandum of Understanding between the two companies with the aim of fostering cooperation and mutual support in the provision of services and business operations of both parties.
On this occasion, representatives from both companies held discussions and exchanged information regarding their respective services, activities, and business objectives. Following the ceremony, the management team of Influence Media Co., Ltd. invited the management team and teamwork of the law firm to visit the office premises of Influence Media Co., Ltd.
Influence Media is a Cambodia-based advertising agency offering a comprehensive range of services, including production, event planning, social media marketing, digital marketing, and more.
==================
👉Connect with us via https://t.me/influenceofficial or 067 740 000