Koy Vathanak គយ វឌ្ឍនៈ

Koy Vathanak គយ វឌ្ឍនៈ គំនិត​សហគ្រិន​ គិត​ខុស​ប្លែក​ពីអ្នកធ្វេីការឲ្យគេ​ (បុព្វហេតុ​ ​ ក្តី​សុបិន​ គោលដៅ )​ 📲តេឡេក្រាម​ ៖​ https://t.me/Koy_Vathanak_Empire

💡វិភាគសុភាសិតចិន ❝ញញួរដំកែវ កែវនឹងបែក ញញួរដំដែក ដែកនឹងក្លាយជាអាវុធ។❞បើក្ដាប់ដំណើររឿងជាក់លាក់ តួអង្គសំខាន់ក្នុងប្រយោគសុភា...
02/11/2025

💡វិភាគសុភាសិតចិន ❝ញញួរដំកែវ កែវនឹងបែក ញញួរដំដែក ដែកនឹងក្លាយជាអាវុធ។❞

បើក្ដាប់ដំណើររឿងជាក់លាក់ តួអង្គសំខាន់ក្នុងប្រយោគសុភាសិតនេះគឺ “ញញួរ” រីឯតួអង្គប្រយោលគឺ “កែវ និង ដែក”។ ចំណុចនេះអ្នកដែលជំនាញអក្សរសាស្ត្រខ្មែរ គួរតែជ្រាបអំពីវេយ្យករណ៍ក្នុងការក្ដាប់ដំណើររឿងរបស់តួអង្គ ដែលមានក្នុងប្រយោគឬឃ្លា។

ឃ្លាថា “ញញួរដំកែវ កែវនឹងបែក”
ពិតហើយនៅពេលអ្នកចង់យកញញួរគោះឬដំកែវ កែវនឹងបែក កុំថាឡើយកែវ ទោះអ្វីផ្សេងៗទៀតដែលមានសភាពរឹងហើយស្រួយ វានឹងបែក ព្រោះផ្លែញញួរគឺជាដែកតាន់ ហាប់ណែន និងមានទម្ងន់។ ប៉ុន្តែ កែវដែលត្រូវបានកែច្នៃមានរូបរាងស្អាតចែងចាំងទៅហើយ មិនគួរឡើយទៅគោះឬដំនោះទេ លុះត្រាតែញញួរនោះមានបំណងអាក្រក់ចង់បំផ្លាញកែវ។ រីឃ្លាថា “ញញួរដំដែក ដែកនឹងក្លាយជាអាវុធ” បើគិតពីភាពស្រស់ស្អាតរវាងដែកនឹងកែវ គឺកែវមានភាពលេចធ្លោជាងដែករួចទៅហើយ លុះត្រាតែដែកនោះត្រូវបានកែច្នៃរួច ដូច្នេះវាស័ក្ដិសមហើយដែលញញួរត្រូវតែលត់ដំកែច្នៃដែក ដើម្បីឱ្យដែកលេចធ្លោចេញជារូបរាងមួយផ្សេងទៀត និងមានប្រយោជន៍ជាងមុន ឬហៅថាអាវុធនោះឯង ចំណុចនេះគឺញញួរមានចេតនាល្អបំផុតហើយ។

“ញញួរដំកែវ” ប្រៀបធៀបមកបុគ្គលដែលតាំងខ្លួនជាអ្នកកែលម្អគេ តែធាតុពិតគឺជាអ្នកជាន់ពន្លិច និងបំផ្លាញ។ “ញញួរដំដែក” ប្រៀបធៀបមកបុគ្គលដែលមានចំណេះដឹងពិតប្រាកដ អាចលំដំកែលម្អមនុស្សឯទៀតឱ្យមានភាពលេញធ្លោជាងមុន។

សរុបជារួម៖
សុភាសិតនេះចង់អប់រំយើងថា មនុស្សខ្លះបានតាំងខ្លួនឯងជាញញួរ ឬតាំងខ្លួនជាអ្នករិះគន់កែលម្អគេ តែធាតុពិតមិនមានចក្ខុវិស័យដឹងច្បាស់ថា បុគ្គលណាជាដែក និងបុគ្គលណាជាកែវ “តាំងខ្លួនជាញញួរ តែកំណត់មិនដឹងថាអ្វីគួរដំ និងអ្វីមិនគួរដំ”។ បើគេជាកែវ បានន័យថាគេមានភាពលេចធ្លោនិងភ្លឺថ្លារួចទៅហើយ ដូច្នេះបើអ្នកយកញញួរទៅគោះឬដំគេទៀតនោះ ពិតណាស់កែវនោះនឹងស្រាំឬបែក បានន័យថាបុគ្គលនោះអាចនឹងបាក់ទឹកចិត្ដ ហើយសបញ្ជាក់ថា អ្នកកំពុងតែបំផ្លាញគេ ជាន់ពន្លិចគេ មិនមានចេតនាល្អចំពោះគេ អ្នកមិនមានចក្ខុវិស័យកំណត់ដឹងថា គេជាមនុស្សល្អឬអាក្រក់។

ពេលខ្លះមិនមែនអាងថាខ្លួនគឺជាកែវ ដែលភ្លឺថ្លាហើយ មិនត្រូវការពាក្យរិះគន់កែលម្អនោះទេ ប៉ុន្តែ អ្នកដែលនិយមយកពាក្យរិះគន់មកដឹកមុខទៅវិញទេ ដែលមិនយល់អ្វីហៅថារិះគន់កែលម្អ។ មតិខ្លះសើចចំអកឡកឡើយ ក៏ពួកគេហៅថាជាការរិះគន់ មតិខ្លះមើលងាយប្រមាថជាន់ពន្លិច និងមតិខ្លះទៀតមើលទៅស្រដៀងនឹងការរិះគន់ដែរ តែគ្មានមូលដ្ឋានត្រឹមត្រូវ ក៏មនុស្សទូទៅហៅថាជាការរិះគន់។

ប៉ុន្តែ អ្នកពិតជាត្រឹមត្រូវ ប្រសិនជាអ្នកយកញញួរនោះទៅលត់ដំកែច្នៃដែក ព្រោះដែកត្រូវការញញួរដំកែច្នៃឱ្យមានភាពលេចធ្លោ។ បានន័យថា អ្នកជាមនុស្សមានចក្ខុវិស័យច្បាស់លាស់ហើយ បើអ្នកជួយរិះគន់កែលម្អចំបុគ្គលដែលកំពុងបង្កើតកំហុស ឬចំបុគ្គលដែលត្រូវការជំនួយកែលម្អពីអ្នក ព្រោះពួកគេនឹងក្លាយទៅជាអាវុធដ៏មុតស្រួច ដោយសារញញួរ “ញញួរដំកែវ កែវនឹងបែក ញញួរដំដែក ដែកនឹងក្លាយជាអាវុធ”។

អត្ថបទវិភាគ ៖ ណាវ៉ាត់- satra kh
#បកស្រាយសុភាសិតបុរាណខ្មែរ #សុភាសិតកាព្យខ្មែរ #ណាវ៉ាត់satrakh #ការអប់រំ #ចំណេះវិជ្ជា

💡វិភាគសុភាសិតខ្មែរ ❝ចង់ដុះឱ្យដាំ ចង់ចាំឱ្យឧស្សាហ៍រំឭក។❞ឃ្លាថា “ចង់ដុះឱ្យដាំ”ពាក្យថាដាំ ប្រាកដជាមិនមែនយកទៅកប់ឬដោតចោលផ្ញើម...
31/10/2025

💡វិភាគសុភាសិតខ្មែរ ❝ចង់ដុះឱ្យដាំ ចង់ចាំឱ្យឧស្សាហ៍រំឭក។❞

ឃ្លាថា “ចង់ដុះឱ្យដាំ”
ពាក្យថាដាំ ប្រាកដជាមិនមែនយកទៅកប់ឬដោតចោលផ្ញើមេឃផ្ញើផ្កាយនោះទេ គឺដាំដោយមានការមើលថែទាំដោយយកចិត្ដទុកដាក់។ ការដាំគ្រប់រុក្ខជាតិទាំងអស់បើចង់ឱ្យវាលូតលាស់បានល្អ ចាំបាច់ត្រូវដឹងពីអាយុកាលនៃការលូតលាស់របស់វាដែរ អាយុពន្លកត្រូវថែទាំរបៀបម៉េច? អាយុពេញវ័យត្រូវថែទាំរបៀបម៉េច? អាយុផើម អាយុចេញផ្ការហូតមានផ្លែ វាត្រូវការបំពាក់បំប៉នអ្វីខ្លះ? ទាំងអស់នេះសុទ្ធតែត្រូវការបច្ចេកទេសនិងការអត់ធ្មត់របស់អ្នកដាំ ទើបដំណាំដុះល្អ និងទទួលបានផ្លែផ្កាល្អ។

ចំពោះន័យធៀប៖
ដំណើររឿងការដាំដំណាំ មិនខុសអីពីដំណើររឿងមុខរបរឬកិច្ចការងារប្រចាំថ្ងៃរបស់យើងនោះទេ គ្រប់កិច្ចការងារនិងមុខរបរទាំងអស់រមែងតែចង់បានផ្លែផ្កាល្អដូចគ្នា។ ដូច្នេះក៏ត្រូវតែមើលលើសមត្ថភាពថែទាំរបស់យើង មានយុទ្ធសាស្ត្រទាក់ទាញអតិថិជនដោយរបៀបណា? មានការអត់ធ្មត់និងពេលវេលាដែរឬទេ? ព្រោះរបរខ្លះដាក់ទៅមិនងាយបានផ្លែផ្កាលឿនដូចចិត្ដ។ អ្វីដែលកំពុងធ្វើមានគុណភាពដែរឬទេ? និងផ្សេងៗទៀត ទាំងអស់នេះគឺជាការថែទាំដោយយកចិត្ដទុកដាក់ជាមួយមុខរបរនិងកិច្ចការងារ ដើម្បីទទួលបានផ្លែផ្កាល្អនិងមានភាពរីកចម្រើន សុទ្ធតែមិនមែនពឹងវាលើជោគវាសនានោះទេ។

ឃ្លាថា “ចង់ចាំឱ្យឧស្សាហ៍រំឭក”
ឃ្លានេះដូចជាមិនពិបាកយល់ទេ គ្រប់ចំណេះជំនាញទាំងអស់ដែលមានក្នុងខ្លួនយើង ដ្បិតថាចោរលួចមិនបាន តែវាក៏នឹងរលត់ទៅវិញដែរ បើយើងមិនសូវស្វាធ្យាយរំឭកវា។ ដូចទៅនឹងច្បាប់រាជនេតិបានចែងថា “ធ្នូស្នាបង់បាញ់ ធម៌បង់ទន្ទេញ ស្រីបង់ភស្ដា របាំបង់លេងវង្វេងតម្រា ចុះក្នុងមាលាមន្ទិលសៅហ្មង។” បានន័យថា ទោះចេះខ្លាំងកម្រិតណាក៏ដោយ បើអាងថាចេះស្ទាត់ហើយតែមិនឧស្សាហ៍រំឭក មិនឧស្សាហ៍លត់ដំជាមួយចំណេះដែលខ្លួនមាននោះទេ ថ្ងៃណាមួយត្រូវការយកចំណេះនោះមកប្រើ គឺស្មើនឹងមន្ទិលសៅហ្មងហើយ គឺធ្វើមុខភ្លេចក្រោយ ធ្វើឆ្វេងភ្លេចស្ដាំ។ ចុះទម្រាំតែយើងមិនទាន់ចេះ ឬគ្រាន់តែចេះបន្តិចបន្តួចទៀតនោះ ហើយបែរជាមិនឧស្សាហ៍រំឭក ប្រាកដហើយគឺហៅថាកើតជាមន្ទិលសៅហ្មង ដូច្នេះបើចង់ចេះបើចង់ចាំ ត្រូវតែឧស្សាហ៍រំឭកជារឿយៗ និងឧស្សាហ៍លត់ដំខ្លួនជាមួយវាជានិច្ច។

អត្ថបទវិភាគ ៖ ណាវ៉ាត់- satra kh
#បកស្រាយសុភាសិតបុរាណខ្មែរ #សុភាសិតកាព្យខ្មែរ #ណាវ៉ាត់satrakh #ការអប់រំ #ចំណេះវិជ្ជា

លោក Bill Gates ធ្លាប់បាននិយាយថា៖"នៅអាយុ ២០ ឆ្នាំ ខ្ញុំមិនដែលឈប់សម្រាកមួយថ្ងៃទេ។ សូម្បីតែមួយថ្ងៃក៏មិនដែលដែរ"។លោកមិនបាននិយ...
31/10/2025

លោក Bill Gates ធ្លាប់បាននិយាយថា៖
"នៅអាយុ ២០ ឆ្នាំ ខ្ញុំមិនដែលឈប់សម្រាកមួយថ្ងៃទេ។ សូម្បីតែមួយថ្ងៃក៏មិនដែលដែរ"។
លោកមិនបាននិយាយបែបនេះដើម្បីបង្ហាញពីអាំងតង់ស៊ីតេការងាររបស់គាត់ទេ។ គាត់និយាយបែបនេះដើម្បីរំលឹកដល់យុវវ័យថា៖ អាយុ ២០ឆ្នាំមិនមែនសម្រាប់សម្រាកទេ ប៉ុន្តែសម្រាប់កសាងមូលដ្ឋានគ្រឹះសម្រាប់ជីវិតដែលនៅសល់របស់អ្នក។
ខណៈពេលដែលមនុស្សជាច្រើនស្វែងរក "តុល្យភាពការងារ-ជីវិត" លោក Gates ជ្រើសរើស "តុល្យភាពការងារ-រៀន" - ធ្វើការដើម្បីរៀន រៀនពេលកំពុងធ្វើការ។ នៅអាយុ ២០ ឆ្នាំ រឿងសំខាន់មិនមែននៅកន្លែងដែលអ្នកធ្វើការនោះទេ ប៉ុន្តែអ្នកកំពុងបណ្តុះបណ្តាលអ្នកណា៖ ខ្លួនអ្នកផ្ទាល់។
លោក Bill Gates ធ្វើការដោយមិនចេះនឿយហត់ មិនមែនដោយសារតែគាត់ខ្លាចចាញ់នោះទេ ប៉ុន្តែដោយសារតែគាត់យល់ថាភាពជោគជ័យមិនផ្តល់រង្វាន់ដល់អ្នកដែលឈប់មុនអាយុនោះទេ។
ប្រសិនបើអ្នកមានអាយុ ២០ឆ្នាំ កុំស្វែងរកការលួងលោម – ចូរស្វែងរកការរីកចម្រើន។
ប្រសិនបើអ្នកកំពុងធ្វើការ កុំសួរថា “តើក្រុមហ៊ុនផ្តល់ឱ្យខ្ញុំអ្វីខ្លះ?” ប៉ុន្តែសួរថា “តើខ្ញុំអាចធ្វើឱ្យក្រុមហ៊ុននេះកាន់តែប្រសើរឡើងដោយរបៀបណា?”
អាយុ ២០ឆ្នាំរបស់អ្នកគឺជាដំណាក់កាលសម្រាប់អ្នកធ្វើការយ៉ាងលំបាក ដើម្បីអនាគតរបស់អ្នកនឹងអរគុណអ្នក។
ពីព្រោះនៅក្នុងក្រុមហ៊ុនណាមួយ មានមនុស្សតែពីរប្រភេទប៉ុណ្ណោះ៖ អ្នកដែលត្រូវបានចាត់តាំងការងារ – និងអ្នកដែលត្រូវបានចាត់តាំងអនាគត។ តើអ្នកជ្រើសរើសក្លាយជាអ្នកណា?

31/10/2025
មេរៀន​របស់​ប្រាក់​១.កុំខ្ចីលុយរបស់គេយកមកបេីកអាជីវកម្មថ្មីឲ្យសោះ​ ប៉ុន្តែអ្នកអាចខ្ចីប្រាក់គេ​ ដេីម្បី​យកមកពង្រីកអាជីវកម្ម...
31/10/2025

មេរៀន​របស់​ប្រាក់​

១.កុំខ្ចីលុយរបស់គេយកមកបេីកអាជីវកម្មថ្មីឲ្យសោះ​ ប៉ុន្តែអ្នកអាចខ្ចីប្រាក់គេ​ ដេីម្បី​យកមកពង្រីកអាជីវកម្ម​បស់អ្នក ដែលកំពុងតែដំណេីរការហេីយ​បាន ព្រោះអាជីវកម្មថ្មីត្រូវការនូវការរង់ចាំពេលវេលា​ ដេីម្បីឲ្យវាដំណេីរការឲ្យមានស្ថិរភាព​ តែការប្រាក់មិនរង់ចាំអ្នកឡេីយ​ ឲ្យ​តែដល់ខែ​គឺអ្នកត្រូវតែបង់ការប្រាក់ហេីយ។

២.កុំចាយលុយមុនរកបាន​ ដោយខ្ចីលុយគេចាយមុនសិន​ ព្រោះតែមានគេសន្យាថា​ គេនឹងឲ្យលុយ​មកអ្នក គឺអ្នកត្រូរង់ចាំលុយចូលហោប៉ៅរបស់អ្នកជាមុនសិន សឹមអ្នកចាយ។

៣.ត្រូវសន្សំប្រាក់មុននឹងអ្នកចាយ​ ព្រោះទោះបីជាអ្នកមានប្រាក់ច្រេីន​ក៏ដោយ ក៏អ្នកអាចចាយវាអស់ដែរ​ នោះគឺទូកធំ​ ក្ដោងធំ។

៤.អ្នកត្រូវចេះសូមគំនិតពីសេដ្ឋី​ ជាជាងអ្នកសូមប្រាក់ពីសេដ្ឋីមកចាយ​ ព្រោះ​ប្រាក់​អាច​ចាយ​អស់​តែគំនិត​របស់​សេដ្ឋី​គឺ​ជាអណ្ដូងទឹក​ ដែល​អ្នក​អាច​ដួស​យក​ទឹក​មក​ប្រេី​ ដោយ​វា​មិន​ចេះរីងឡេីយ។

៥.ប្រសិនបេីអ្នកគិតថា​ គេមិនអាចសងលុយអ្នកបានទេ​ អ្នកមិនត្រូវឲ្យគេខ្ចីលុយឡេីយ។

៦.ប្រសិនបេីអ្នកមិនអាចទប់ចិត្តបានថា​ អ្នកមិនចាំបាច់ប្រេីវត្ថុនោះទេ​ សុំអ្នកកុំយកភ្នែកទៅសម្លឹងមេីលវត្ថុនោះឲ្យសោះ​ ព្រោះអ្នកអាចទិញវត្ថុដែលអ្នកចង់បាន​ តែវាមិនចាំបាច់ចំពោះរូបអ្នកនោះឡេីយ។

៧.អ្នកត្រូវប្រកាន់ខ្ជាប់នូវវិន័យនៃការគ្រប់គ្រងប្រាក់​ ព្រោះប្រសិនបេីអ្នកសន្សំបានតែមួយសេន​ នោះមួយដុល្លារនឹងបបួលគ្នា​ រត់ចូលហោប៉ៅរបស់អ្នកដោយខ្លួនវាហេីយ។

ប្រែសម្រួលពីអត្ថបទបរទេស
ទុត​ បូ

នាងត្រូវបានលោក Jack Ma “បោក” រយៈពេល ១៤ ឆ្នាំ។ស្ត្រីដែលនៅក្នុងរូបជាមួយលោក Jack Ma មានឈ្មោះថា ទុង វិនហុង (Tong Wenhong)។ ន...
31/10/2025

នាងត្រូវបានលោក Jack Ma “បោក” រយៈពេល ១៤ ឆ្នាំ។

ស្ត្រីដែលនៅក្នុងរូបជាមួយលោក Jack Ma មានឈ្មោះថា ទុង វិនហុង (Tong Wenhong)។ នាងបានចូលធ្វើការនៅក្រុមហ៊ុន Alibaba ប្រហែល ១៦ ឆ្នាំមុន ជាជំនួយការទទួលភ្ញៀវ (Receptionist)។ នៅពេលដែលលោក Jack Ma ចែកភាគហ៊ុនក្រុមហ៊ុនឱ្យបុគ្គលិក លោកបានផ្តល់ឱ្យនាង ០.២% ភាគហ៊ុន ហើយនិយាយថា ភាគហ៊ុននេះនឹងមានតម្លៃ ១០០ ពាន់លាននៅពេលដែល Alibaba ចូលទីផ្សារភាគហ៊ុន។ លោក Jack ប្រាប់នាងថា តែត្រូវនៅធ្វើការនៅក្រុមហ៊ុននេះ កុំផ្លាស់ទៅកន្លែងផ្សេង ហើយនៅពេលក្រុមហ៊ុនចូលទីផ្សារ នាងនឹងទទួលបាន ១០០ លានដុល្លារ។

ទុងបានរង់ចាំពីឆ្នាំមួយទៅឆ្នាំមួយ ប៉ុន្តែ Alibaba មិនទាន់ចូលទីផ្សារភាគហ៊ុនសោះ។ នៅឆ្នាំ ២០០៤ នាងសួរលោក Jack ថា តើក្រុមហ៊ុននឹងចូលទីផ្សារភាគហ៊ុនពេលណា? លោក Jack ឆ្លើយថា “ឆាប់ៗនេះហើយ”។ នៅឆ្នាំ ២០០៦ នាងសួរវិញ លោក Jack ឆ្លើយដូចគ្នា “ឆាប់ៗនេះ”។ ប៉ុន្តែអ្វីនោះមិនដែលកើតឡើងឡើយ។

រហូតដល់ខែសីហា ឆ្នាំ ២០១៤ ក្រុមហ៊ុន Alibaba ទើបចូលទីផ្សារភាគហ៊ុននៅសហរដ្ឋអាមេរិក (New York Stock Exchange) ដោយមានតម្លៃ ២៤៥.៧ ពាន់លានដុល្លារ។ ទុង វិនហុង ដែលធ្លាប់ជាជំនួយការទទួលភ្ញៀវ បច្ចុប្បន្នជាអនុប្រធានក្រុមហ៊ុន Alibaba បានក្លាយជាស្ត្រីមានទ្រព្យលានដុល្លារ មានទ្រព្យសរុបប្រមាណ ៣២០ លានដុល្លារ។

តើអ្នកអាចអត់ធ្មត់នៅក្នុងក្រុមហ៊ុនមួយរយៈពេល ១៤ ឆ្នាំបានទេ? នៅពេលដែលអ្នកបង្កើតក្រុមហ៊ុននៅតែបន្តប្រយុទ្ធយ៉ាងខ្លាំង អ្នកដែលជាអ្នកតាម តើមានហេតុអ្វីត្រូវតែប្ដេជ្ញា?
គេនិយាយថា ដើម្បីឲ្យជោគជ័យ ត្រូវជើងនៅលើដី ហើយកុំចង់ឃើញលទ្ធផលឆាប់ពេក។

បើអ្នកប្រាកដថាមានទឹកនៅក្រោមអណ្ដូងមួយ សូមដាក់កម្លាំង និងពេលវេលារបស់អ្នកទាំងអស់នៅទីនោះ។ យើងប្រសើរជាងក្នុងការជីកអណ្ដូងមួយ ១០ ឆ្នាំ យ៉ាងជ្រៅ ជាងជីករន្ធ ១០ កន្លែងក្នុងរយៈពេលមួយឆ្នាំ។
តែងតែមានភាពពុះពារ ដើម្បីជ័យជម្នះ។

ប្រភព: បកប្រែពី Post បរទេស

🔆ប្រភពចំណូលធំៗ ៧ ដែលអ្នកគួរមាន បើចង់មានទ្រព្យច្រើន និងស្ថិរភាពហិរញ្ញវត្ថុ​ ៖១-ចំណូលសកម្ម — ជាចំណូលដែលបានតាមការធ្វើការ ដូ...
31/10/2025

🔆ប្រភពចំណូលធំៗ ៧ ដែលអ្នកគួរមាន បើចង់មានទ្រព្យច្រើន និងស្ថិរភាពហិរញ្ញវត្ថុ​ ៖

១-ចំណូលសកម្ម — ជាចំណូលដែលបានតាមការធ្វើការ ដូចជាបង្រៀន ឬធ្វើការងារបុគ្គលិក។ ត្រូវប្រើពេលវេលា និងកម្លាំងដើម្បីទទួលប្រាក់។

២-ចំណូលពីការប្រាក់ — បានពីការផ្ដល់លុយខ្ចីឲ្យអ្នកដទៃ ឬដាក់ប្រាក់សន្សំនៅធនាគារ ដែលអាចទទួលការប្រាក់ប្រហែល ៧–៨% ក្នុងមួយឆ្នាំ។

៣-ចំណូលពីប្រាក់ចំណេញ (ការលក់ទំនិញ) — ទិញឥវ៉ាន់មកលក់វិញ ដូចជា កម្ម៉ងពីចិនមកលក់ខ្មែរ បង្កើតប្រាក់ចំណេញពីការលក់។

៤-ចំណូលពីការជួល — វិនិយោគលើអចលនទ្រព្យ ដូចជា ផ្ទះ ខុនដូ ដី… ហើយដាក់ជួលទទួលប្រាក់រៀងរាល់ខែ។

៥-ចំណូលពីចំណេញមូលធន (Capital Gain) — បានពីការឡើងថ្លៃនៃទ្រព្យវិនិយោគ ដូចជាដី ភាគហ៊ុន ឬអចលនទ្រព្យ។

៦-ចំណូលពីកម្មសិទ្ធិបញ្ញា — បង្កើតស្នាដៃ ឬផលិតផល (ដូចជា ហ្វ្រេនឆាយ ឬកម្មសិទ្ធិបញ្ញា) ហើយទទួលប្រាក់ពេលអ្នកដទៃប្រើប្រាស់វា។

៧-ចំណូលពីភាគលាភ (Dividend) — បានពីការវិនិយោគទិញភាគហ៊ុននៅក្រុមហ៊ុន ឬអាជីវកម្ម។ ពេលក្រុមហ៊ុនចំណេញ អ្នកក៏ទទួលភាគលាភជាប្រាក់ចំណេញផងដែរ។

👉 សរុប៖ ប្រសិនបើអ្នកអាចកសាងប្រភពចំណូលទាំងនេះបានច្រើន អ្នកនឹងមានលុយច្រើន ស្ថិរភាពហិរញ្ញវត្ថុ និងអាចរស់នៅដោយសេរីភាពក្នុងពេលអនាគត។

#ជំនាញសតវត្សរ៍ទី២១ #ប្រជាជនសកល #សសយក

#បំណិនជីវិត #ភាពបត់បែន_Flexibility #ភាពជាអ្នកដឹកនាំ_LeaderShip #គំនិតផ្ដួចផ្ដើម_Initiative #ផលិតភាព_Productivity #ជំនាញសង្គម_SocialSkills
#ឆេងរតនា

នៅពេលដែលខ្លួនក្រ ក្រៅពីប្រឹងរកលុយ ត្រូវធ្វើរឿងទាំងនេះទៀត1-  រៀនពីចំណេះដឹងហិរញ្ញវត្ថុ៖ ពេលគ្មានលុយរឹតតែត្រូវរៀន រៀនសន្សំ ...
30/10/2025

នៅពេលដែលខ្លួនក្រ ក្រៅពីប្រឹងរកលុយ ត្រូវធ្វើរឿងទាំងនេះទៀត
1- រៀនពីចំណេះដឹងហិរញ្ញវត្ថុ៖ ពេលគ្មានលុយរឹតតែត្រូវរៀន រៀនសន្សំ រៀនវិនិយោគ រៀនបែកចែកប្រាក់ចំណូល។

2- ហាត់ប្រាណថែសុខភាព៖ កុំចាំដល់ពេលខ្លួនមានបាន ទើបស្រលាញ់សុខភាព ត្រូវទម្លាប់ហាត់ប្រាណ និងហូបចុកឱ្យបានល្អចាប់ពីថ្ងៃនេះតទៅ។

3- ថែរក្សាផ្លូវចិត្តឱ្យល្អ៖ មិនថាមាន ឬក្រទេ ផ្លូវចិត្តសំខាន់ជាងអ្វីទាំងអស់ បើផ្លូវចិត្តទ្រុឌទ្រោមហើយ ថ្ងៃក្រោយមានលុយក៏គ្មានន័យដែរ។

4- ស្គាល់កាលៈទេសៈ៖ បើរកលុយបានប្រឹងរក បើរកលុយមិនបាន នៅផ្ទះកំដរក្រុមគ្រួសារ កុំពិបាកចិត្ត កុំស្មុគស្មាញច្រើន។

១- ចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងអ្វីដែលសំខាន់បំផុត។កុំខ្ជះខ្ជាយពេលវេលាក្នុងការរៀបចំតុ ឬពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយសង្គម តែ...
30/10/2025

១- ចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងអ្វីដែលសំខាន់បំផុត។
កុំខ្ជះខ្ជាយពេលវេលាក្នុងការរៀបចំតុ ឬពិនិត្យមើលប្រព័ន្ធផ្សព្វផ្សាយសង្គម តែផ្ទុយទៅវិញគួរតែជ្រើសរើសធ្វើអ្វីដែលសំខាន់បំផុតនៅពេលព្រឹកព្រលឹម ព្រោះវាជាពេលដែលមានថាមពល និងមានប្រសិទ្ធិភាពបំផុតក្នុងការចាប់ផ្តើមធ្វើកិច្ចការងារដែលសំខាន់ៗ។

២- ប្រើបញ្ជីការងារដើម្បីរៀបចំកិច្ចការរបស់អ្នក។
កុំព្យាយាមចងចាំអ្វីគ្រប់យ៉ាងនៅក្នុងខួរក្បាល ប៉ុន្តែចូរសរសេរនូវអ្វីដែលអ្នកត្រូវធ្វើជំនួសវិញព្រោះវាមិនត្រឹមតែធ្វើឱ្យអ្នកឃើញច្បាស់នូវអ្វីដែលអ្នកត្រូវធ្វើប៉ុណ្ណោះទេ តែវាធ្វើឱ្យខួរក្បាលរបស់អ្នកគ្មានបន្ទុក និងមានថាមពលគ្រប់គ្រាន់សម្រាប់ផ្តោតទៅលើការងារមួយៗ និងច្រើនជាងមុន។

៣- កំណត់អាទិភាពសម្រាប់ការងារនិមួយៗ
កុំព្យាយាមធ្វើអ្វីគ្រប់យ៉ាងក្នុងពេលតែមួយ តែផ្ទុយទៅវិញគួរតែជ្រើសរើសនូវអ្វីដែលសំខាន់ៗ និងអ្វីដែលបន្ទាន់ៗយកមកធ្វើម្តងមួយៗបានហើយ។

៤- ឈប់ធ្វើអ្វីដែលមិនចាំបាច់។
ក្លាហានក្នុងការកាត់ចេញនូវអ្វីទាំងឡាយណាដែលមិននាំអ្នកទៅរកអ្វីទាំងអស់ មិនថាជាកិច្ចការដែលគ្មានន័យ ឬសកម្មភាពដែលហាក់ដូចជាល្អប៉ុន្តែមិនមានឥទ្ធិពលពិតប្រាកដនោះទេ ត្រូវដឹងថារាល់នាទីដែលអ្នកចំណាយពេលលើរបស់ដែលចាំបាច់គឺជាតម្លៃនៃអ្វីដែលសំខាន់យ៉ាងពិតប្រាកដ។

៥- កំណត់ពេលវេលាសម្រាប់កិច្ចការមួយៗ
កុំបណ្តោយឱ្យការធ្វើកិច្ចការមួយៗប្រើពេលរហូតដល់ពេញមួយថ្ងៃ ប៉ុន្តែគួរកំណត់ពេលវេលាឱ្យបានច្បាស់លាស់សម្រាប់កិច្ចការនីមួយៗ ពេលវេលាកំណត់មិនមែនជាការបង្ខំខ្លួនឯងទេតែវាគឺជាការកសាងការផ្តោតអារម្មណ៍ និងអនុញ្ញាតឱ្យអ្នកបានបំពេញភារកិច្ចរបស់អ្នកយ៉ាងពេញលេញដោយមិនពន្យារពេល។

៦- បញ្ឈប់ការអូសដោយគ្មានគោលដៅតាមរយៈអេក្រង់ទូរស័ព្ទ។
គ្រាន់តែអ្នកបញ្ឈប់ការអូសអេក្រង់ទូរស័ព្ទដោយគ្មានគោលដៅនោះអ្នកនឹងអាចទទួលបាននូវពេលវេលាជាច្រើនម៉ោងជារៀងរាល់ថ្ងៃ មិនជឿសាកល្បងមើល។

៧- សម្រាកបែបគុណភាព។
កុំធ្វើការច្រើនម៉ោងរហូតដល់ Burnout តែផ្ទុយទៅវិញត្រូវសម្រាកដើម្បីបញ្ចូលថាមពល ហើយនៅពេលដែលអ្នកត្រលប់មកវិញ អ្នកនឹងអាចធ្វើការបានលឿន និងមានប្រសិទ្ធភាពជាងការធ្វើរហូតដោយមិនឈប់សោះ។

៨- បង្រួបបង្រួមកិច្ចការស្រដៀងគ្នាធ្វើរួមគ្នា
កុំពង្រាយកិច្ចការងារតូចតាចហើយធ្វើវាពេញមួយថ្ងៃនោះ ប៉ុន្តែគួរជំនួសមកវិញនូវកាលវិភាគការងារស្រដៀងគ្នានេះទៅក្នុងពេលវេលាតែមួយ ដូចជាការឆ្លើយអ៉ីមែលទាំងអស់ក្នុងរយៈពេល 30 នាទីជាដើម។

៩- ហ៊ាននិយាយថាទេចំពោះអ្វីដែលមិនពាក់ព័ន្ធ។
មិននិយាយថាបាទ/ចាសចំពោះរាល់ការស្នើសុំនោះទេ ត្រូវដឹងពីរបៀបនិយាយថាទេចំពោះអ្វីដែលមិនសំខាន់ ការនិយាយថាទេមិនមែនបានន័យថាអ្នកចិត្តអាក្រក់នោះទេ តែវាជាការនិយាយដើម្បីការពារពេលវេលាសម្រាប់ប្រើប្រាស់។

១០- បំពេញកិច្ចការតែមួយក្នុងពេលតែមួយ។
កុំធ្វើកិច្ចការច្រើនក្នុងពេលតែមួយទេ ប៉ុន្តែផ្ទុយទៅវិញជ្រើសរើសបញ្ចប់កិច្ចការទាំងនោះជាដុំៗ ព្រោះវាលឿនជាងការព្យាយាមធ្វើការងារច្រើនក្នុងពេលតែមួយ។

១១- រៀបចំទុកជាមុន។
ជួយមិនឱ្យខ្ជះខ្ជាយពេលវេលាក្នុងការស្វែងរករបស់របរទាំងនោះ ដោយរៀបចំនូវអ្វីដែលត្រូវការជាមុន ដូចជារៀបចំឯកសារមុនពេលប្រជុំ ឬរៀបចំរបស់របរមុនពេលចាប់ផ្តើមការងារ ជាដើមព្រោះរឿងតូចតាចគឺជាភាពខ្ជះខ្ជាយនៃពេលវេលា។

១២- បង្កើតទម្លាប់សន្សំពេលវេលា។
មិនចាប់ផ្តើមថ្ងៃថ្មីដោយចៃដន្យនោះទេ ប៉ុន្តែផ្ទុយទៅវិញគួរតែបង្កើតទម្លាប់ដែលធ្វើអោយជីវិតមានលំហូរ ដោយទម្លាប់ធ្វើរឿងមួយៗបន្តរបន្ទាប់គ្នា ព្រោះវានឹងមិនធ្វើឱ្យខ្ជះខ្ជាយពេលវេលាលើការសម្រេចចិត្តតូចតាច។

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
__________________

🔆ក្បួនចាយលុយ ៥០/៣០/២០ គឺជាវិធីគ្រប់គ្រងប្រាក់ដែលងាយយល់ និងប្រើបានល្អសម្រាប់មនុស្សគ្រប់វ័យ។ វាជាវិធីចែកចាយប្រាក់ចំណូលប្រច...
30/10/2025

🔆ក្បួនចាយលុយ ៥០/៣០/២០ គឺជាវិធីគ្រប់គ្រងប្រាក់ដែលងាយយល់ និងប្រើបានល្អសម្រាប់មនុស្សគ្រប់វ័យ។ វាជាវិធីចែកចាយប្រាក់ចំណូលប្រចាំខែទៅជាបីផ្នែកសំខាន់ៗ ដូចនេះ៖

💰 ៥០% — សម្រាប់ “តម្រូវការចាំបាច់” (Needs)
នេះជាការចំណាយចាំបាច់ដែលអ្នកត្រូវបង់ជារៀងរាល់ខែ ដូចជា៖
* ថ្លៃផ្ទះ / បង់បង់ផ្ទះ
* ថ្លៃអគ្គីសនី ទឹក អ៊ីនធឺណិត
* ថ្លៃអាហារ ប្រចាំថ្ងៃ
* ថ្លៃធានារ៉ាប់រង ឬថ្លៃសុខភាព
* ថ្លៃដើររថយន្ត ឬប្រេង
👉 គោលគំនិតគឺ ចំណាយក្នុងចំណោម “តម្រូវការ” មិនអោយលើស ៥០% នៃប្រាក់ចំណូលសរុប។

🎯 ៣០% — សម្រាប់ “ចំណង់ចំណូលចិត្ត” (Wants)
នេះជាចំណាយដែលមិនចាំបាច់ តែធ្វើឲ្យជីវិតរីករាយ។
ឧទាហរណ៍៖
* ទិញសម្លៀកបំពាក់ ឬអាវថ្មី
* ទៅកម្សាន្ត / ភោជនីយដ្ឋាន
* ទិញទូរស័ព្ទ ឬឧបករណ៍ថ្មី
* ការចំណាយលើកម្សាន្ត អនឡាញ
👉 ចំណាយនេះគួរតែ នៅក្រោម ៣០% នៃប្រាក់ចំណូលសរុប។

💼 ២០% — សម្រាប់ “សន្សំ និងវិនិយោគ” (Savings & Investment)
នេះជាផ្នែកសំខាន់បំផុតសម្រាប់អនាគត។
វារួមមាន៖
* សន្សំក្នុងធនាគារ
* វិនិយោគក្នុងភាគហ៊ុន ឬ មាស ប្រាក់
* បង់បំណុល (បើមាន)
* បង្កើតលុយបំរុងបន្ទាន់ (Emergency Fund)
👉 គោលគំនិតគឺ ឲ្យយ៉ាងតិច ២០% នៃប្រាក់ចំណូលត្រូវទៅរកអនាគត។

🧩 ឧទាហរណ៍
បើអ្នកមានប្រាក់ចំណូលប្រចាំខែ $1,000៖
* ៥០% ត្រូវចំណាយលើតម្រូវការ = $500
* ៣០% លើចំណង់ចំណូលចិត្ត = $300
* ២០% សន្សំ និងវិនិយោគ = $200

ចុងក្រោយនេះ ក្បួន ៥០/៣០/២០ គឺជាចំណុចចាប់ផ្តើមល្អ។ អ្នកអាចកែសម្រួលវាតាមស្ថានភាពជីវភាពរបស់អ្នកបានផងដែរ។
ឧទាហរណ៍៖ ប្រសិនបើអ្នកចង់សន្សំឬវិនិយោគច្រើន អ្នកអាចផ្លាស់ប្ដូរជា ៤០/៣០/៣០ ជាដើម។

#ជំនាញសតវត្សរ៍ទី២១ #ប្រជាជនសកល #សសយក

#បំណិនជីវិត #ភាពបត់បែន_Flexibility #ភាពជាអ្នកដឹកនាំ_LeaderShip #គំនិតផ្ដួចផ្ដើម_Initiative #ផលិតភាព_Productivity #ជំនាញសង្គម_SocialSkills
#ឆេងរតនា

1. មួយថ្ងៃចំណាយពេល 20នាទីដើរហាត់ប្រាណ2. មួយថ្ងៃអានសៀវភៅមួយទំព័រ ឬ អត្ថបទថ្មីមួយ3. ទម្លាប់ដើរ អង្គុយឱ្យត្រង់ខ្លួន4. ចាប់ព...
30/10/2025

1. មួយថ្ងៃចំណាយពេល 20នាទីដើរហាត់ប្រាណ
2. មួយថ្ងៃអានសៀវភៅមួយទំព័រ ឬ អត្ថបទថ្មីមួយ
3. ទម្លាប់ដើរ អង្គុយឱ្យត្រង់ខ្លួន
4. ចាប់ពីយប់ម៉ោង 9 ទៅ មិនញ៉ាំអ្វីទាំងអស់
5. មុនចូលគេង មិនញ៉ាំទឹកច្រើនពេក
6. រៀនប្រើក្រែមការពារកំដៅថ្ងៃ
7. រៀនសរសេរអត្ថបទ ថតវីដេអូ
8. ឧស្សាហ៍តេទៅអ្នកផ្ទះ
9. រៀនមើលវីដេអូ TED Talk
10. មានការងារក្រៅម៉ោងធ្វើ
11. កុំទម្លាប់លេងហ្គេមពេលទំនេរ ចូរលេងកីឡាវិញ
12. រៀនរីករាយ និងបរិយាកាសជុំវិញខ្លួន
13. ញ៉ាំបាយកុំប្រញាប់
14. មួយខែកំណត់គោលដៅមួយ ហើយសម្រេចវាឱ្យបាន
15. រៀននៅជាមួយខ្លួនឯងឱ្យបានច្រើន
16. រៀនជំនាញមួយថ្ងៃរៀងរាល់កន្លះឆ្នាំម្តង
17. រៀនកំណត់ម៉ោងធ្វើការងារ
18. រៀនជំនាញថ្មីអនឡាញ និងយកសញ្ញាប័ត្រឱ្យបាន
19. ទម្លាប់ស្តាប់សៀវភៅ ជាជាងស្តាប់តន្រ្តី
20. រៀនកំណត់ផែនការប្រចាំថ្ងៃ ខែ ឆ្នាំ
21. រៀនសរសេររឿងបីយ៉ាងដែលអ្នកនឹងធ្វើនៅថ្ងៃស្អែក
22. ចូលសិក្ខាសាលាឱ្យបានម្តងក្នុងមួយខែ
23. ចូលរួមជាយុវជនស្ម័គ្រចិត្តជួយធ្វើការងារសង្គម
24. រៀននិយាយណែនាំខ្លួនឱ្យបានល្អ
25. ស្លៀកពាក់ និងរៀបចំខ្លួនឱ្យបានត្រឹមត្រូវ

Copy

មិនមានអ្វីខុសទេ នៅពេលដែលអ្នកប្តូរទស្សនៈរបស់អ្នក ពេលអ្នកបានស្វែងយល់អ្វីថ្មីៗ។ ពិតប្រាកដណាស់ វាជាសញ្ញាមួយនៃ “មនុស្សឆ្លាត ន...
30/10/2025

មិនមានអ្វីខុសទេ នៅពេលដែលអ្នកប្តូរទស្សនៈរបស់អ្នក ពេលអ្នកបានស្វែងយល់អ្វីថ្មីៗ។ ពិតប្រាកដណាស់ វាជាសញ្ញាមួយនៃ “មនុស្សឆ្លាត និងមានចិត្តបើកចំហ” 💡

មនុស្សជាច្រើនតែងតែខ្លាចការផ្លាស់ប្តូរមតិយោបល់​ ឬទស្សនៈរបស់ខ្លួន ព្រោះគេចង់រក្សាមុខមាត់ ឬស្ទាក់ស្ទើរកុំឲ្យគេនិយាយថា “ខ្លួនខុស”។ តែការទទួលស្គាល់ថា យើងធ្លាប់គិតខុស គឺជាការវិវត្តន៍ដ៏អស្ចារ្យបំផុតនៃចិត្តវិញ្ញាណមនុស្សម្នាក់។

ការប្តូរទស្សនៈមិនមែនជាសញ្ញានៃភាពអន់ទេ ប៉ុន្តែវាជាភស្តុតាងថា អ្នកកំពុង “ដោះសោខួរក្បាល” របស់អ្នក ដើម្បីទទួលយកចំណេះដឹងថ្មី និងការយល់ដឹងជ្រាលជ្រៅជាងមុន។

អ្នកឆ្លាតមិនមែនជាមនុស្សដែលតែងតែត្រឹមត្រូវរហូតទេ ប៉ុន្តែជាមនុស្សដែលរៀនពីអ្វីថ្មីៗ ហើយកែតម្រូវខ្លួនឯងជានិច្ច។ ដូច្នេះ កុំខ្លាចក្នុងការប្តូរទស្សនៈរបស់អ្នក ព្រោះវាជាជំហានដ៏សំខាន់មួយក្នុងការរីកចម្រើននៃបញ្ញា និងជីវិត។ ❤️

📝 អត្ថបទដោយ៖ អឿន​ សុខន (Ken)

Address

អាគារ​ពាណិជ្ជកម្ម​ Spring Plaza ជាន់ទី​ 8​ ផ្លូវ​ 2004 ​ សង្កាត់​អូបែកក្អម​ ខ័ណ្ឌ​សែនសុខ​
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Koy Vathanak គយ វឌ្ឍនៈ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Koy Vathanak គយ វឌ្ឍនៈ:

Share